ហ៊ុយ វណ្ណៈ ៖ ការសង់ជញ្ជាំងព្រំដែនអាមេរិកជារឿង《ឆ្កួត》

​ភ្នំពេញ ៖ ក្រោយការឡើងកាន់តំណែងរបស់ដូណាល់ត្រាំ ភាពវឹកវរជាងគេនៅសហរដ្ឋអាមេរិក គឺ ការប្រឆាំងរបស់ប្រជាជនដែលមកពីប្រទេសកាន់សាសនាអ៊ីស្លាម និងបណ្តាប្រជាជនក្នុងសហរដ្ឋអាមេរិកនោះឯង។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបញ្ចេញមតិលើបណ្តាញហ្វេសប៊ុករបស់លោក ពាក់ព័ន្ធនិងការហាមប្រាមរបស់លោកត្រាំ ត្រូវបានមិត្តរបស់ត្រាម្នាក់ ចាតទុកថា ជារឿង《ឆ្កួតឡប់》។

លោកបានបន្តថាដោយលើកយកសម្តីមិត្តភ័ក្ដិរបស់ដូណាល់ ត្រាំ ដែលជាមហាសេដ្ឋី ពោលថា កិច្ចការដែលត្រាំកំពុងធ្វើគឺជា គម្រោង 《ជញ្ជាំងព្រំដែន》។

មហាសេដ្ឋី ជាមិត្តភ័ក្ដិនឹងដូណាល់ត្រាំ និយាយដូច្នេះថា 《គឺ ជារឿងឆ្កួតឡប់បំផុត ដែលខ្ញុំមិនធ្លាប់ឃើញ ឬបានឮក្នុងមួយជីវិតរបស់ខ្ញុំ។ សង់ជញ្ជាំងដើម្បីអ្វី? អ្នកគិតថាជញ្ជាំងអាចនឹងរារាំងមនុស្សអត់ឃ្លានបាន? មានការងារល្អ សេដ្ឋកិច្ចលូតលាស់ និងសមភាពនៅម៉ិកស៊ីកូ ទៅវិញទេដែលអាចរារាំងអន្តោប្រវេសន៍មកតាមព្រំដែនបាន”។》

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង