ចិន្ត ច័ន្ទរតនា ៖ ខ្ញុំត្រវការជាងចម្លាក់ឈើចូលរួមសន្និសីទអន្តរជាតិទីក្រុងឡូសអ៊ិនជឺឡេស ខែមីនានេះ

​ភ្នំពេញ ៖ សន្និសីទអន្តរជាតិ និងទិវាចម្លាក់ឈើពិភពលោក និងប្រារព្វធ្វើឡើងនៅសហរដ្ឋអាមេរិក ក្នុងខែមីនា ឆ្នាំ២០១៧ ខាងមុខ។

លោក ចិន្ត ច័ន្ទរតនា ប្រកាសស្វែងរកជាងចំលាក់ឈើ ដែលអាចនិយាយភាសាអង់គ្លេស ដើម្បីចូលរួមសន្និសីទអន្តរជាតិ និងទិវាចម្លាក់ឈើពិភពលោក (World Wood Day) ។

ក្នុងបណ្តាញសង្គមរបស់លោកមុននេះបានសរសេរថា លោកត្រូវការជាងចម្លាក់ឈើ ដែលមានបទពិសោធន៍ និងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌ជាតិ (ចេះភាសាអង់គ្លេស)។

ប្រធានក្រុមស្ថាបនិកនៃកេរតំណែលខ្មែររូបនេះបានបញ្ជាក់ដូច្នេះថា 《ខ្ញុំត្រូវការរកជាងចម្លាក់ឈើ ដែលមានបទពិសោធន៍ និងបង្ហាញអំពីអត្តសញ្ញាណវប្បធម៌ជាតិ (ចេះភាសាអង់គ្លេស) ដើម្បីចូលរួមសន្និសីទអន្តរជាតិ និងទិវាចម្លាក់ឈើពិភពលោក (World Wood Day) នៅទីក្រុងឡូសអ៊ិនជឺឡេស រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក (Los Angeles, CA, USA) នៅខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។》

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង