សាលាឧទ្ឋរណ៍ តំកល់សាលក្រម សម រង្ស៊ី រឿង Facebook likes

ភ្នំពេញ ៖ សាលាឧទ្ឋរណ៍ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ក្នុងករណីបណ្តឹងលើលោក សម រង្ស៊ី។

 

ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៧ វេលាម៉ោងជាង៩ព្រឹក សាលាឧទ្ឋរណ៍ បានបើកសវនាការលើសំណុំរឿង លោក សម រង្ស៊ី ដែលកាលនោះ លោកសម រង្ស៊ី បានចោទថា Facebook likes សម្តេចតេជោ ហ៊ុន សែន បានមកពីការទិញ ឬ ក្លែងបន្លំ ។

 

លោក សំរិទ្ឋ សុផល ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ឋរណ៍ ក៏បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ដោយយល់ថា តុលាការថ្នាក់ក្រោមត្រឹមត្រូវហើយ។

 

បន្ទាប់មក ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ឋរណ៍រូបនេះ បានប្រកាសថា ប្រសិនបើមេធាវីមិនសុខចិត្តអាចប្តឹងសារទុក្ខទៅតុលាការកំពូលបាន៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង