ខៀវ កញ្ញារិទ្ធ ៖ ពលរដ្ឋអាមេរិក៥៥% គាំទ្រសេចក្តីសម្រេចត្រាំ

ភ្នំពេញ ៖ ក្រោយពីការប្រកាសរបស់លោកត្រាំ មិនអោយប្រជាជនមកពីប្រទេសកាន់សាសនាឥស្លាមចំនួន៧ ចូលសហរដ្ឋអាមេរិកនោះ មានប្រជាជនអាមេរិកប្រមាណ៥៥ភាគរយដែលគាំទ្រការសម្រេចនេះ។

 

លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានលើកឡើងក្នុងបណ្តាញសង្គមរបស់លោកមុននេះបន្តិចថា យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកចំនួន ៥៥% បានគាំទ្រសេចក្តីសម្រេចរបស់លោកត្រាំ ពាក់ព័ន្ធនឹងការហាមឃាត់ ឬការសម្រេចផ្អាក នៃការហូរចូលប្រជាជនមកពីប្រទេសកាន់សាសនាឥស្លាមចំនួន៧នោះ បើទោះជាមានចលនាយ៉ាងខ្លាំងក្លាប្រឆាំងនឹងការសំរេចផ្អាកនោះក៏ដោយ។

 

ការអះអាងរបស់លោកនេះ ដោយយោងតាម ការស្ទាបស្ទង់មតិដែលបានផ្សាយក្នុងបណ្តាញសង្គមមួយឈ្មោះថា Twitter (Morning Consult/Politico poll)។

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង