អតីតរដ្ឋមន្រ្តីកម្ពុជាឆ្នាំ១៩៧៩ ធ្វើពិធីបុណ្យ១០០ថ្ងៃ ស្អែកនេះ

ភ្នំពេញ ៖ ពិធីបុណ្យ១០០ថ្ងៃ របស់ លោក ប៉ែន សុវណ្ណ អតីតរដ្ឋមន្រ្តីចន្លោះឆ្នាំ១៩៧៩ រហូតដល់ ឆ្នាំ១៩៨២ និងប្រព្រឹត្តទៅនៅថ្ងៃ ទី១០ ខែកុម្ភៈ ឆ្នាំ ២០១៧ ស្អែកនេះ។

 

តាមលិខិតអញ្ជើញរបស់ក្រុមគ្រួសារ ដែល swiftnews ទទួលបាន បានសរសេរថា ពិធីបុណ្យ១០០ថ្ងៃនេះ ធ្វើនៅទីស្នាក់ការកណ្ដាលគណបក្ស ផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ ភ្នំពេញ ចាប់ពីម៉ោង ៣រសៀលទៅ។

 

គួរំលឹកថា លោក ប៉ែន សុវណ្ណ កើតនៅថ្ងៃ១៥ ខែមេសា ឆ្នាំ១៩៣៦ នៅ ភូមិចន្ទទៀប ត្រាំប្រាក់ ខេត្តតាកែវ កម្ពុជា។ លោកជាអតីតអ្នកតស៊ូក្នុងជួរគណបក្សប្រជាជនកម្ពុជា ដើម្បីរំដោះជាតិខ្មែរចេញពីរបបប៉ុលពត ហើយ លោក បានឡើងធ្វើជានាយករដ្ឋមន្រ្តី ក្នុងឆ្នាំ១៩៧៩៕

 

 

 

WhatsApp Image 2017-02-09 at 9.50.49 AM WhatsApp Image 2017-02-09 at 9.50.50 AM

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង