យាយ ម៉ាមី ចោទថា តុលាការហៅតែជនរងគ្រោះ បែរជាមិនហៅជនល្មើស(មានវីដេអូ)

ភ្នំពេញ ៖ យាយ ម៉ាមី មកពីសហគមន៍ដីធ្លីបឹងកក់ នៅមុខតុលាដំបូងរាជធានីភ្នំពេញ បានបង្ហាញនូការមិនពេញចិត្តរបស់ខ្លួន ដែលតុលាការមួយនេះតែងធ្វើបាប ប្រជាពលរដ្ឋទន់ខ្សោយដូចពួកគាត់។

 

នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្របពេលដែលតុលាការបានកោះហៅ លោក អំ សំអាត អោយចូលបំភ្លឺ ក្នុងនាមជាជនសង្ស័យនោះ។

 

ក្នុងវ័យជាង៧០ឆ្នាំ លោកយាយដែលជាសកម្មជនដ៏ខ្លាំងក្លា ក្នុងការតវ៉ា និងទាមទារនូវសិទ្ធិ និងសេរីភាពខាងលំនៅដ្ឋាននោះ បានលើកឡើងដូច្នេះថា «ហៅតែជនរងគ្រោះមកតុលាការ មិនចេះអស់ មិនចេះហើយ មិនចេះចប់។»

 

លោកយាយបានលើកជាចំណោទសួទៅកាន់តុលាការថា តើពេលណាទើបបញ្ចប់នូវបញ្ហានីទណ្ឌភាពនៅកម្ពុជា ហើយពេលណាទើបជនរងគ្រោះពិតប្រាកដទទួលបាននូវសេរីភាពពិតប្រាកដ។

 

សូបបញ្ជាក់ថា តុលាដំបូងរាជធានីភ្នំពេញមានប្រជាពលរដ្ឋមកពីសមាគមន៍ដីធ្លីបឹងកក់ បុរីកីឡា ថ្មគោល  ផ្លូវរទេះភ្លើង៣៤៧ និងអ្នកសារពត៌មានជាតិអន្តរជាតិចំនួនប្រមាណជាង១០០នាក់ដែលមកគាំទ្រលោកអ៊ុំ សំអាត(អង្គលីកាដូជាប្រធានស៊ើបអង្កេត) និងលោកពុធ ស័ក្កជាសមាគមន៍បឹងកក់ដែលតុលាកោះហៅបំភ្លឺបានប្រើអំពើហង្សាលើសន្តិសុខខណ្ឌដូនពេញកាលពីពាក់កណ្តាលឆ្នាំ២០១៦៕

 

សូមទស្សាវីដេអូដូចខាងក្រោម ៖

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com