ផៃ ស៊ីផាន ៖ CNRP ជាក្រុមបង្កើតបញ្ហានៅតាមស្ថានីយ៍បោះឆ្នោត

ភ្នំពេញ ៖ CNRP ជាក្រុមបង្កើតបញ្ហានៅតាមស្ថានីយ៍បោះឆ្នោត និងប្រើប្រាស់ការប្រកាន់ពូជសាសន៍(យួន) ដើម្បីជាយុទ្ធនាការនយោបាយបោកប្រាស់មតិសាធារណៈ។

 

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ ក្នុងកិច្ចផ្តល់បទសម្ភាសន៍ ដល់លោក Paul Gate ផលិតកររបស់សារព័ត៌មាន ALJAZEERA អំពីស្ថានភាពនយោបាយនៅកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នេះពីបញ្ហាកម្ពុជា និងបញ្ហាបក្សប្រឆាំងនៅកម្ពុជា។

 

អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានបង្ហាញពីស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា និងកិច្ចត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ។

 

ដោយឡែកចំពោះការចោទប្រកាន់លើរាជរដ្ឋាភិបាលដែលថា ចង់រំលាយគណបក្សសង្គ្រោះជាតិ(CNRP) ត្រូវបានលោកបង្ហាញដូច្នេះថា «CPP គ្មានបំណង ឬប្រាថ្នារំលាយ CNRP ដូចការលើកឡើងរបស់ក្រុមបរទេស និងបក្សពួក ដែលមាននិន្នាការប្រឆាំងនិង CPP នោះទេ។»

 

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះអះអាងថា គណបក្ស CPP ស្វាគមន៍ និងទទួលគ្រប់បុគ្គលទាំងអស់មកពី CNRP ដែលជាធនធានមនុស្ស និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែង។ លោកបានបន្ថែមថា តែសម្រាប់បុគ្គលមកពីគណបក្ស CNRP ជាបុគ្គលប្រព្រឹត្តបទល្មើស មិនគោរពច្បាប់ ឬបុគ្គលដែលធ្វើអោយប៉ះពាល់ដល់សីលធម៌សង្គមជាដើម។

 

លោក ផៃ ស៊ីផាន ក៏បានបង្ហាញទៅកាន់លោក លោក Paul Gate ដូច្នេះថា«ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ CNRP ស្វែងរកនូវចំណុចអវិជ្ជមាន ដើម្បីលាក់បាំងនូវការមិនគាំទ្រពីប្រជាពលរដ្ឋ។ CNRP ជាក្រុមបង្កើតបញ្ហានៅតាមស្ថានីយ៍បោះឆ្នោត និងប្រើប្រាស់ការប្រកាន់ពូជសាសន៍ (យួន) ដើម្បីជាយុទ្ធនាការនយោបាយបោកប្រាស់មតិសាធារណៈ។»
 

16473620_704356006409022_850934545903824599_n 16508928_704356033075686_6531744739333368726_n 16602822_704355999742356_1411637810326796130_n

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com