វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ចេញសេចក្តីថ្លែងការណ៍ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក
ថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ចេញសេចក្តីថ្លែងការណ៍ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៤ ដែលប្រារព្ធធ្វើក្រោមប្រធានបទ «សារព័ត៌មានដើម្បីភពផែនដី ៖ សារព័ត៌មានក្នុងបរិបទនៃវិបត្តិបរិស្ថាន»។នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ដែលមានខ្លឹមសារដូខខាងក្រោម៖នៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនូវវិបត្តិបរិស្ថានជាសកលដែលក្នុងនោះរួមមាន៖ ១. ការបម្រែបម្រួលអាកាសធាតុ ២. ការបាត់បង់នូវជីវចម្រុះ និង ៣. ការបំពុលខ្យល់ ជាមួយគ្នានេះក៏មានយុទ្ធនាការផ្សព្វផ្សាយនូវព័ត៌មានញុះញង់ ដើម្បីបង្កើតការសង្ស័យ និងប៉ុនប៉ងបន្ទុចបង្អាក់លើការខិតខំប្រឹងប្រែងជាអន្តរជាតិក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមដ៏ធំជាសកលនេះផងដែរ។ ក្នុងន័យនេះហើយ ដែលពិភពលោកបានទទួលស្គាល់នូវ តួនាទីដ៏សំខាន់ចាំបាច់របស់ សារព័ត៌មាន ក្នុងការចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត ដែលអាចជឿទុកចិត្ត ក្នុងន័យដើម្បីបង្កើននូវសំឡេង ទស្សនៈ គំនិត ការប្រឹងប្រែង និងការចូលរួមពីគ្រប់តួអង្គ ដើម្បីការពារភពផែនដីរបស់យើង។សម្រាប់នៅប្រទេសកម្ពុជា សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ក៏បានចូលរួមសម្តែងនូវសេចក្តីរីករាយជាមួយអ្នកសារព័ត៌មានជាតិ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱកាសនិងពេលវេលាដ៏មានតម្លៃ អញ្ជើញជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាតិ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា។ ជំនួបនេះមានអត្ថន័យនិងបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ កង្វល់ សំណើ និងសំណូមពរនានារបស់អ្នកសារព័ត៌មាននិងបញ្ជាក់ពីការលើកកម្ពស់តួនាទីសេរីភាពសារព័ត៌មានក្នុងសង្គមកម្ពុជា។ ជំនួបដ៏ធំប្រចាំឆ្នាំ រវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មាន ជាលើកទី៦ ឆ្នាំ២០២៤នេះ ក៏រំលឹកឡើងវិញពីភាពចាំបាច់នៃតួនាទីសារព័ត៌មានក្នុងសង្គមប្រជាធិបតេយ្យ ជាស្ពានទំនាក់ទំនងរវាងប្រជាជន និងរាជរដ្ឋាភិបាល និងការចូលរួមរបស់វិស័យព័ត៌មានក្នុងការថែរក្សាសុខសន្តិភាព ដែលគាំទ្រដល់ដំណើររីកចម្រើនរបស់សង្គមជាតិ។សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា បានពិនិត្យឃើញថា ដូចគ្នានឹងបរិបទទូទៅរបស់សកលលោកផងដែរ វិស័យសារព័ត៌មាននៅកម្ពុជា បានកំពុងទទួលរងនូវផលប៉ះពាល់ជាអវិជ្ជមានពីកត្តាវិវត្តន៍ជឿនលឿននៃបច្ចេកវិទ្យាឌីជីថល ការជួបប្រទះបញ្ហាប្រឈមក្នុងសេដ្ឋកិច្ចរហូតដល់កាសែតប្រពៃណីមួយចំនួនបានឈប់បោះពុម្ពលើក្រដាស និងការប្រឈមនូវភាពខ្វះចន្លោះមួយចំនួនដែលទាមទារនូវការប្រឹងប្រែងរួមបន្ថែមទៀត ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិ ក៏ដូចជាដើម្បីបន្តរក្សាបាននូវតួនាទីដ៏សំខាន់របស់វិស័យសារព័ត៌មាននៅកម្ពុជា យើងខ្ញុំសូមស្នើសុំដល់ក្រសួងស្ថាប័នពាក់ព័ន្ធពិនិត្យពិចារណាដូចតទៅ៖១. កម្ពុជា សមល្មមកាលវេលាក្នុងការចាប់ផ្តើមពិនិត្យនិងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ ដែលច្បាប់នេះមានអាយុកាលជិត៣០ឆ្នាំហើយហើយនៅខ្វះចន្លោះចំណុចខ្លឹមសារសំខាន់ៗជាច្រើនសម្រាប់បម្រើកម្ពុជាក្នុងយុគសម័យឌីជីថល។២. ឯកសារស្តីពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន រួមទាំងគោលការណ៍ប្រើប្រាស់បណ្តាញសង្គមនិងអ៊ីនធឺណិត គួរត្រូវបានរៀបចំតាក់តែងឱ្យបានលឿន មានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយសម្រាប់ប្រើប្រាស់ជាមូលដ្ឋានឯកសារតម្រង់ទិសក្រមសីលធម៌ ស្របតាមគោលការណ៍ច្បាប់ដែលមានចែង និងដើម្បីជួយអ្នកសារព័ត៌មាននិងអ្នកផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល ក្នុងការបន្តបំពេញតួនាទីកាន់តែប្រសើរ មានសារប្រយោជន៍ជាវិជ្ជមានជួយដល់សហគមន៍ និងប្រទេសជាតិ។៣. អ្នកសារព័ត៌មានត្រូវបន្តទទួលការបណ្តុះបណ្តាលជាប្រចាំហើយសូមស្នើម្ចាស់អង្គភាពលើកទឹកចិត្ត និងគាំទ្រការបណ្តុះបណ្តាលនេះ ដើម្បីផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានបានអភិវឌ្ឍន៍សមត្ថភាពថ្មីៗ ស្របតាមការវិវត្តន៍របស់បច្ចេកវិទ្យានិងការរីកចម្រើននៃសង្គមសេដ្ឋកិច្ច។ ជាមួយគ្នានេះ សូមស្នើសុំម្ចាស់អង្គភាពគិតគូរដល់ជីវភាពអ្នកសារព័ត៌មាន និងជួយរៀបចំឱ្យមានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់បុគ្គលិកសារព័ត៌មានដើម្បីទទួលបាននូវការគាំពារផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ។៤. សូមស្នើសុំបន្តកិច្ចសហការល្អប្រសើរ រវាងអ្នកនាំពាក្យនិងមន្ត្រីព័ត៌មាន ជាមួយអ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិនៃការទទួលព័ត៌មាន ហើយសំខាន់លើសពីនេះ គឺដើម្បីទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយ សម្រាប់ជាមូលដ្ឋាននៃការយល់ដឹងរបស់សាធារណជន ក៏ដូចជាមូលដ្ឋានក្នុងការឆ្លើយតប និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។៥. សូមអំពាវនាវដល់ស្ថាប័នតុលាការ មេត្តាពិនិត្យ និងប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ធ្វើជាមូលដ្ឋានក្នុងការសម្រេចសេចក្តី លើករណីអ្នកសារព័ត៌មាន រងបណ្តឹងដោយសារការបំពេញវិជ្ជាជីវៈរបស់ខ្លួន។៦. សូមស្នើសុំ ក្រសួងព័ត៌មាន មេត្តាពិនិត្យលើការបង្កើនរយៈពេលសុពលភាពអាជ្ញាប័ណ្ណព័ត៌មាន ដែលបច្ចុប្បន្នក្រសួងផ្តល់ជូនត្រឹម១ឆ្នាំម្តង ដោយសូមបង្កើនរយៈពេលនៃសុពលភាពអាជ្ញាប័ណ្ណយ៉ាងហោច រយៈពេល៣ឆ្នាំទៅ៥ឆ្នាំ ឬរយៈពេលវែងជាងនេះ។ ក្រសួងមហាផ្ទៃបានផ្តល់រយៈពេលសុពលភាពនៃការចុះបញ្ជីសមាគមសាព័ត៌មានរហូតដល់១០ឆ្នាំម្តង ខណៈដែលក្រសួងពាណិជ្ជកម្ម បានផ្តល់ជូននូវការចុះបញ្ជីពាណិជ្ជកម្មនិងម៉ាកសញ្ញាពាណិជ្ជកម្ម ដោយគ្មានពេលវេលាកំណត់។៧. នៅក្នុងឱកាសនេះដែរ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជាសូមលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមយកចិត្តទុកដាក់បន្តអនុវត្តនូវពាក្យស្លោករបស់សម្តេចតេជោ ហ៊ុន សែន «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ដែលជាមូលដ្ឋាននាំមកនូវសេចក្តីថ្លៃថ្នូរ ការគោរពសិទ្ធិមនុស្ស និងភាពសុខដុមរមនានៅក្នុងសង្គមជាតិយើង៕

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ៧ ចំណុចក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក
ថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៤

(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដោយមាន ឯកឧត្ដម ហ៊ុយ វណ្ណៈ ជាប្រធាន បានចេញសេចក្តីថ្លែងការណ៍ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៤ បានលើកឡើង ៧ ចំណុចដូចខាងក្រោម៖១. កម្ពុជា សមល្មមកាលវេលាក្នុងការចាប់ផ្តើមពិនិត្យនិងធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មានឆ្នាំ១៩៩៥ ដែលច្បាប់នេះមានអាយុកាលជិត៣០ឆ្នាំហើយហើយនៅខ្វះចន្លោះចំណុចខ្លឹមសារសំខាន់ៗជាច្រើនសម្រាប់បម្រើកម្ពុជាក្នុងយុគសម័យឌីជីថល។២. ឯកសារស្តីពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន រួមទាំងគោលការណ៍ប្រើប្រាស់បណ្តាញសង្គមនិងអ៉ិនធឺណិត គួរត្រូវបានរៀបចំតាក់តែងឱ្យបានលឿន មានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយសម្រាប់ប្រើប្រាស់ជាមូលដ្ឋានឯកសារតម្រង់ទិសក្រមសីលធម៌ ស្របតាមគោលការណ៍ច្បាប់ដែលមានចែង និងដើម្បីជួយអ្នកសារព័ត៌មាននិងអ្នកផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល ក្នុងការបន្តបំពេញតួនាទីកាន់តែប្រសើរ មានសារប្រយោជន៍ជាវិជ្ជមានជួយដល់សហគមន៍ និងប្រទេសជាតិ។៣. អ្នកសារព័ត៌មានត្រូវបន្តទទួលការបណ្តុះបណ្តាលជាប្រចាំហើយសូមស្នើម្ចាស់អង្គភាពលើកទឹកចិត្ត និងគាំទ្រការបណ្តុះបណ្តាលនេះ ដើម្បីផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានបានអភិវឌ្ឍន៍សមត្ថភាពថ្មីៗ ស្របតាមការវិវត្តន៍របស់បច្ចេកវិទ្យានិងការរីកចម្រើននៃសង្គមសេដ្ឋកិច្ច។ ជាមួយគ្នានេះ សូមស្នើសុំម្ចាស់អង្គភាពគិតគូរដល់ជីវភាពអ្នកសារព័ត៌មាន និងជួយរៀបចំឱ្យមានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់បុគ្គលិកសារព័ត៌មានដើម្បីទទួលបាននូវការគាំពារផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ។៤. សូមស្នើសុំបន្តកិច្ចសហការល្អប្រសើរ រវាងអ្នកនាំពាក្យនិងមន្ត្រីព័ត៌មាន ជាមួយអ្នកសារព័ត៌មាន ដើម្បីលើកកម្ពស់សិទ្ធិនៃការទទួលព័ត៌មាន ហើយសំខាន់លើសពីនេះ គឺដើម្បីទទួលបានព័ត៌មានពិតគ្រប់ជ្រុងជ្រោយ សម្រាប់ជាមូលដ្ឋាននៃការយល់ដឹងរបស់សាធារណជន ក៏ដូចជាមូលដ្ឋានក្នុងការឆ្លើយតប និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។៥. សូមអំពាវនាវដល់ស្ថាប័នតុលាការ មេត្តាពិនិត្យ និងប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ធ្វើជាមូលដ្ឋានក្នុងការសម្រេចសេចក្តី លើករណីអ្នកសារព័ត៌មាន រងបណ្តឹងដោយសារការបំពេញវិជ្ជាជីវៈរបស់ខ្លួន។៦. សូមស្នើសុំ ក្រសួងព័ត៌មាន មេត្តាពិនិត្យលើការបង្កើនរយៈពេលសុពលភាពអាជ្ញាប័ណ្ណព័ត៌មាន ដែលបច្ចុប្បន្នក្រសួងផ្តល់ជូនត្រឹម១ឆ្នាំម្តង ដោយសូមបង្កើនរយៈពេលនៃសុពលភាពអាជ្ញាប័ណ្ណយ៉ាងហោច រយៈពេល៣ឆ្នាំទៅ៥ឆ្នាំ ឬរយៈពេលវែងជាងនេះ។ ក្រសួងមហាផ្ទៃបានផ្តល់រយៈពេលសុពលភាពនៃការចុះបញ្ជីសមាគមសាព័ត៌មានរហូតដល់១០ឆ្នាំម្តង ខណៈដែលក្រសួងពាណិជ្ជកម្ម បានផ្តល់ជូននូវការចុះបញ្ជីពាណិជ្ជកម្មនិងម៉ាកសញ្ញាពាណិជ្ជកម្ម ដោយគ្មានពេលវេលាកំណត់។៧. នៅក្នុងឱកាសនេះដែរ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមយកចិត្តទុកដាក់បន្តអនុវត្តនូវពាក្យស្លោករបស់ សម្តេចតេជោ ហ៊ុន សែន «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ដែលជាមូលដ្ឋាននាំមកនូវសេចក្តីថ្លៃថ្នូរ ការគោរពសិទ្ធិមនុស្ស និងភាពសុខដុមរមនានៅក្នុងសង្គមជាតិយើង៕

ពលរដ្ឋជាច្រើនសំណូមពរឱ្យមានភ្លើងស្តុបដែលលេខកំណត់នាទី ជៀសវាងការប្រកែកគ្នារវាងប៉ូលីសនឹងអ្នកបំពានភ្លើងស្តុប!
ថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៤

(សង្គម)៖ ដោយហេតុថាភ្លើងស្តុបកន្លែងមួយចំនួនមានលេខកំណត់ជានាទី រីឯតាមដងផ្លូវមួយចំនួនគឺពុំមានលេខកំណត់នាទីឡើយដែលជាហេតុបណ្ដាលឱ្យមានការប្រកែកទាស់តែងគ្នារវាងអ្នកបើកបរនិងប៉ូលីសចរាចរណ៍ជារឿយៗ ហើយកាលពីពេលថ្មីៗនេះផងដែរឃើញថាមានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានគាំទ្រក៏ដូចជាសំណូមពរចង់ឱ្យគ្រប់ភ្លើងស្តុបទាំងអស់ប្ដូរឱ្យមានលេខកំណត់ជានាទីដើម្បីងាយស្រួលដល់អ្នកបើកបរ ជៀសវាងធ្វើដំណើរឆ្លងកាត់សុខៗភ្លើងស្តុបក៏លោតមួយរំពេច។យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ វ៉ាន់នីឡា ដែលគ្រប់គ្នាស្គាល់ថាកញ្ញាជាតារាចម្រៀងនិងពិធីការិនីផងដែរនោះ បានបង្ហោះនូវសំណេរមួយដែលមានខ្លឹមសារយ៉ាងដូច្នេះថា«ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប នាងខ្ញុំសូមសំនូមពរអោយភ្លើងស្តុបគ្រប់កន្លែងក្នុងព្រះរាជាណាចក្រកម្ពុជាមានលេខ ដើម្បីអោយមានភាពងាយស្រួលក្នុងការឈប់ភ្លើងចរាចរណ៍ នឹងមិនធ្វើអោយមានការប្រកែកគ្នារវាងប៉ូលីសនឹងអ្នកបំពានភ្លើងស្តុបដោយអចេតនា រឺភាពចៃដន្យណាមួយដែលកើតឡើង»។ ដោយសង្គេតឃើញថាតាមរយៈការបង្ហោះមួយនេះផងដែរមានមហាជនជាច្រើនបានចែករំលែក និងបញ្ចេញមតិគាំទ្រយ៉ាងពេញទំហឹងចំពោះការលើកឡើងនិងសំណូមពរបែបនេះ។ ជាមួយគ្នាខ្លះទៀតក៏បានចោទជាសំណួរដោយឆ្ងល់ថាហេតុអ្វីទើបបានជាមិនដាក់លេខគ្រាប់រាល់ស្តុបទាំងអស់។ ទោះជាយ៉ាងណាក្ដីទាំងនេះគឺសុទ្ធតែជាការលើកឡើងក៏ដូចជាកាសំណូមពរពីសំណាក់មហាជនក្នុងន័យស្ថាបនា និងរកដំណោះស្រាយដើម្បីឱ្យមានការងាយស្រួលទាំងសងខាងមិនថាតែអ្នកបើកបរនោះទេ តែវាក៏អាចជាចំណែកក្នុងការជួយសម្រួលដល់កាងារប៉ូលីសចរាចរណ៍ផងដែរ ដោយពួកគេសង្ឃឹមថាការសំណូមពរមួយនេះនឹងមានប្រសិទ្ធភាពឆាប់ៗនាពេលខាងមុខនេះ៕

ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ចំនួនជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម!
ថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៤

(សៀមរាប)៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក នៅក្នុងបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈពេលដែលជីកដីធ្វើកំណាយសម្រាប់ស្រាវជ្រាវ កាលពីពេលថ្មីៗ។បំណែកបដិមាទាំងនោះ មានដូចជា រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ ដាច់ត្រឹម ក បាល័ង្ល និងបំណែកដៃជើងជាដើម។បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា ដំបូងឡើយ គឺក្រុមការងារបានទៅធ្វើការសម្អាតគំនរដី ដែលស្ថិតផ្នែកខាងត្បូង នៃកំពែងថ្មបាយក្រៀមរបស់រោងទងទី៣ នៃប្រាសាទតាព្រហ្ម ដើម្បីរៀបចំសម្រង់ប្លង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងមានការថតរូប ចុះបញ្ជីចូលទៅក្នុងប្លង់រួមរបស់ប្រាសាទឱ្យមានសណ្ដាប់ធ្នាប់ ដោយសារតែនៅទីនោះ មានថ្មរាយប៉ាយច្រើន។ កំឡុងពេលសម្អាត ក្រុមការងារ ក៏បានប្រទះឃើញបំណែករូបបដិមាជាច្រើននៅទីនោះ។ លោកស្រី ស៊ីមន មានប្រសាសន៍ទៀតថា ដោយសារតែក្រុមការងារប្រទះឃើញបំណែកបដិមាកប់នៅក្នុងដីជម្រៅពី១០ទៅ១៥សង់ទីម៉ែត្រ កាន់តែច្រើននោះ ក៏សម្រេចស្នើសុំយោបល់ពីថ្នាក់លើ ធ្វើរណ្តៅកំណាយ ដើម្បីស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។ នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង១០០បំណែក។រហូតមកដល់ពេលនេះ ក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើក្នុងជម្រៅដីចុះទៅក្រោមទៀតអាចនៅតែមានបដិមាដែរឬក៏យ៉ាងណាឡើយ។ បច្ចុប្បន្នក្រុមការងារ កំពុងតែលើកយកបំណែករូបបដិមាជាច្រើនដែលគេបានប្រទះឃើញនោះ មកធ្វើការគូរប្លង់ បង់លេខ ព្រមទាំងវាស់វែងទំហំខ្នាតជាបណ្តោះអាសន្ន។ ក្រុមអ្នកជំនាញបុរាណវិទ្យាបានសន្និដ្ឋានថា បំណែកព្រះពុទ្ធបដិមាដែលគេប្រទះឃើញទាំងនោះ គឺស្ថិតក្នុងរចនាបថបាយ័ន។ បំណែករូបបដិមាដែលប្រទះឃើញខ្លះ មានកម្ពស់ប្រហែលកន្លះម៉ែត្រ និងទំហំពី៤០ទៅ៥០សង់ទីម៉ែត្រ៕

ប្រយ័ត្ន! បច្ចុប្បន្ននេះ មានជនខិលខូច លួចក្លែងបន្លំក្រដាសប្រាក់ ៥ម៉ឺនរៀលក្លែងក្លាយ ជាហូរហែរ ដូច្នេះសុំបងប្អូនទាំងគ្នា បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់
ថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៤

(ជាតិ)៖ ស្រ្តីដែលជាអាជីវករលក់ដូរម្នាក់ យំមិនចេញ ក្រោយមានជនខិលខូច លួចបន្លំក្រដាសប្រាក់ ៥ម៉ឺនរៀលក្លែងក្លាយ ក្រោយពីយប់ឡើងលក់ដូរអីវ៉ាន់ចប់សព្វគ្រប់ មកអង្គុយរាប់លុយដែលខ្លួនលក់ដូរបាន ក៏ស្រាប់តែប្រទះឃើញ ក្រដាសប្រាស់ ៥ម៉ឺនរៀលក្លែងក្លាយតែម្តង ដែលមើលសឹងតែមិនដឹងនោះទេ ពោលគឺដូចក្រដាសប្រាក់មែនទែនពេក។ជាការពិតណាស់ រូបិយវត្ថុ ត្រូវបានគេឱ្យនិយមន័យថា គឺជាវត្ថុមួយដែលត្រូវបានគេប្រើប្រាស់ជាមធ្យោបាយដើម្បីដោះដូរទំនិញ ឬសេវាកម្ម និងទូទាត់បំណុលផ្សេងៗទៀត ។ ដោយសារតែរូបិយវត្ថុមានតម្លៃនិងសារៈសំខាន់នៅក្នុងការប្រើប្រាស់សម្រាប់សកម្មភាពជាទូទៅប្រចាំថ្ងៃនៅក្នុងសង្គមនីមួយៗ ហេតុនេះហើយបានជាតែងមានបុគ្គលខិលខូចឆ្លៀតឱកាសធ្វើការក្លែងបន្លំនូវរូបិយវត្ថុ យកមកប្រើប្រាស់ដោយខុសច្បាប់នៅក្នុងសង្គម។ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះមានជនខិលខូចមួយចំនួន កំពុងប្រើនូវយុទ្ធសាស្ត្រ និងវីធីសាស្ត្រថ្មីៗគ្រប់រូបភាព ក្នុងគោលបំណងបំភ័ន្ត បន្លំភ្នែកប្រជាពលរដ្ឋស្លូតត្រង់ ដើម្បីកេងចំណេញបោកប្រាស់ជាដើម ។ដោយឡែកថ្មីៗនេះ មានការចែកចាយពេញបណ្តាញសង្គម ក្រោយពីមានអាជីវករលក់ដូរ ម្នាក់ បានបង្ហោះវីដេអូចែករំលែកពេញបណ្តាញសង្គម ឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះបច្ចុប្បន្ននេះ មានជនខិលខូចលួចក្លែងបន្លំក្រដាសប្រាក់ ៥ ម៉ឺនរៀលច្រើនណាស់ ដែលជាហេតុ ធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំង។ តាមរយៈវីដេអូដែលមានរយៈពេល ជិត ១នាទី ស្រ្តីរូបនោះ បានយកក្រដាសប្រាក់ ៥ម៉ឺនរៀលពិតប្រាកដ និង ៥ម៉ឺនរៀលក្លែងក្លាយ មកផ្ទឹមដាក់ជិតគ្នា រួចហើយ មកប្រៀបធៀបនឹង ត្រួតពិនិត្យមើលនូវចំណុចខុសគ្នារវាងក្រដាសទាំង២ ដើម្បីឱ្យបងប្អូន មានការប្រុងប្រយ័ត្ន និង ចេះពីរបៀបពិនិត្យមើលផងដែរ កុំឱ្យមានការចាញ់បោក ក្រុមជនខិលខូចទាំងបនោះ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាករណីទី១នោះទេ ដែលមានជនខិលខូចលួយបន្លំក្រដាសប្រាក់ក្លែងក្លាយបែបនេះ កាលពីពែលកន្លងទៅក៏សង្កេតឃើញមានជនខិលខូច បន្លំ ក្រដាសប្រាក់ ១ម៉ឺនរៀល ៥ពាន់រៀល ១ពាន់រៀល ៥រយរៀល និងក្រដាសប្រាក់ ដុល្លាក្លែងក្លាយជាហូរហែរផងដែរ ហើយស្របពេលជាមួយគ្នានោះ ជនខិលខូចទាំងនោះ ក៏ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវវែកមុខ រកឃើញពួកជនខិលខូចទាំងនោះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាបន្តបន្ទាប់ផងដែរ។ ក៏ប៉ុន្តែទោះជាយ៉ាងណា សូមឱ្យបងប្អូនប្រជាពលរដ្ឋ បន្តការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ចំពោះជនខិលខូចទាំងនេះ៕

ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា ខណ្ឌចំនួន ១០ នៅក្នុងក្រុងភ្នំពេញ និងស្រុក ១នៅខេត្តកណ្ដាល នឹងជួបបញ្ហារអាក់រអួលភ្លើង ដោយសារតែហេតុផលមួយនេះ
ថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៤

(ជាតិ)៖ ចាប់ពីថ្ងៃទី០២ ខែឧសភា រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ បណ្ដាខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ និងស្រុកអង្គស្នួលខេត្តកណ្ដាល នឹងមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនី។ នេះបើយោងតាមសេចក្តីជូនដំណឹងពីសំណាក់ អគ្គិសនីកម្ពុជា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ។បើតាមការបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងរបស់ អគ្គិសនីកម្ពុជា ការរអាក់រអួលខាងលើនេះ គឺដោយសារការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ។ បើទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុត៕

ទិវាពលកម្មអន្តរជាតិ៖ កម្មករនៅទូទាំងប្រទេសថា កន្លែងធ្វើការមានលក្ខខណ្ឌការងារល្អប្រសើរ សិទ្ធិសេរីភាពបរិបូរណ៍ និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាលដែលធ្វើឱ្យកម្មករសាទរ
ថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៤

ក្នុងឱកាសទិវាពលកម្មអន្តរជាតិ១ឧសភានេះ កម្មកររោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា សិទ្ធិសេរីភាពរបស់ពួកគាត់ត្រូវបានថៅកែរោងចក្រគោរព ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់នូវការយកចិត្តទុកដាក់យ៉ាងច្រើនចំពោះកម្មករដូចជាការដំឡើងប្រាក់ឈ្នួល ការផ្តល់ការថែទាំសុខភាពតាមរយៈបេឡាជាតិសន្តិសុខសង្គម ការផ្តល់ឱកាសសិក្សារៀនសូត្រជំនាញ ការសម្រួលឱ្យមានអាហារដ្ឋានសមរម្យ គម្រោងរៀបចំទារកដ្ឋានសម្រាប់កម្មកររោងចក្រ ការគិតគូរពីមធ្យោបាយធ្វើដំណើរជាដើម។ ជាមួយគ្នានេះ កម្មករទាំងអស់សប្បាយចិត្ត និងពេញចិត្តចំពោះរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗរហូតដល់អាណត្តិទី៧ដែលបានគិតគូរផលប្រយោជន៍ជូនកម្មករដែលបាននិងកំពុងធ្វើឱ្យកម្មករនៅទូទាំងប្រទេសទទួលបានជីវភាពធូរធារ និងកាន់តែប្រសើរឡើងជាលំដាប់ត្បិតប្រាក់ឈ្នួលក៏បន្តកើនឡើង ហើយលក្ខខណ្ឌការងារគឺកាន់តែប្រសើរ៕

ចាក់ឱ្យពេញៗ! សាំងធម្មតា ចុះសល់ត្រឹម៤៤៥០រៀលក្នុងមួយលីត្រ ឯប្រេងម៉ាស៊ូតចុះសល់ត្រឹម៤ ១០០រៀលក្នុងមួយលីត្រ
ថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៤

(ជាតិ)៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានឲ្យដឹងថា តម្លៃប្រេងសាំងចុះនៅសល់ត្រឹម ៤ ៤៥០រៀល ក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតចុះសល់ត្រឹម ៤ ១០០ រៀល ក្នុងមួយលីត្រប៉ុណ្ណោះ។យ៉ាងណាមិញ តម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៥០០រៀលក្នុងមួយលីត្រ មានន័យថាតម្លៃចុះថ្លៃ ចំនួន ៥០រៀល ចំណែកសម្រាប់តម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,២០០ រៀលក្នុងមួយលីត្រ មានន័យថាចុះ ១០០ រៀលក្នុងមួយលីត្រ ។សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម មិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រងឥន្ធនៈនៅកម្ពុជានោះទេ គឺក្រសួងគ្រាន់តែស្រង់តម្លៃ-រឿង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនាតាមប្រកាស តែប៉ុណ្ណោះ ។ជាងនេះទៅទៀត ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តងគឺដើម្បី ឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

ទិវាពលកម្មរអន្តរជាតិ៖ សហជីពនៅកម្ពុជាគ្រប់កម្រិត បានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានយ៉ាងទូលាយ និងពេញលេញដែលស្របទៅតាមច្បាប់ ហើយមានស្ថានភាពល្អជាងប្រទេសជិតខាង
ថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៤

នៅចំថ្ងៃប្រារព្ឋទិវាពលកម្មអន្តរជាតិ ១ឧសភានេះ សហជីពធំៗនៅកម្ពុជា បានលើកឡើងថាការអនុវត្តសិទ្ធិសេរីភាពរបស់សហជីពនៅមូលដ្ឋានក៏ដូចជាសហជីពថ្នាក់ជាតិ ទទួលបានការគាំពារសិទ្ធិដោយច្បាប់យ៉ាងពេញលេញ និងបានអនុវត្តសិទ្ធិរបស់ខ្លួនយ៉ាងទូលំទូលាយដែលបង្ហាញពីសិទ្ធិសេរីភាព គ្មានការបង្ក្រាប ហើយស្ថានភាពរបស់សហជីពនៅកម្ពុជា ក៏មានភាពល្អជាងប្រទេសជិតខាងក្នុងតំបន់។ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានមើលឃើញថា ការអនុវត្តសិទ្ធិសេរីភាពរបស់សហជពីមានភាពល្អប្រសើរដោយបានអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនយ៉ាងទូលំទូលាយដើម្បីការពារប្រយោជន៍ជូនកម្មករនិយោជិត និងជាតំណាងចរចារជាមួយថៅកែរោងចក្រ។ ប្រការនេះ បានបង្ហាញថា កម្ពុជាជាប្រទេសនីតិរដ្ឋ និងមានសិទ្ធិសេរីភាពដែលជាឋានសួគ៌របស់សហជីព។ បន្ថែមពីនេះ លោក សុំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានអះអាងថាសិទ្ធិនៃការបង្កើតសហជីពនៅមូលដ្ឋានក៏បានរីកចម្រើនដែលមិនមានការរារាំងនិងរំខានពីរាជរដ្ឋាភិបាលនោះឡើយដែលធ្វើឱ្យចំនួនសហជីពបានកើនដល់ជាង៦០០០នាពេលបច្ចុប្បន្ន។ បើតាមប្រធានសហជីពចាស់វស្សារូបនេះ សហជីពដែលត្រូវបានរារាំងមានតែសហជីពឬការបង្កើតណាមួយដែលខុសច្បាប់ស្តីពីការងារតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយលោកកត់សម្គាល់ថា មានតែនៅកម្ពុជាប៉ុណ្ណោះដែលមានសហជីពច្រើនជាងគេដែលបង្ហាញពីសិទ្ធិសេរីភាពដ៏ទូលាយរបស់សហជីពនៅកម្ពុជាប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់៕

លោក Elon Musk ធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិនស្ងាត់ៗ
ថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានទៅដល់ទីក្រុងប៉េកាំង ក្នុងដំណើរ ទស្សនកិច្ចដោយមិនប្រកាស ជាកន្លែងដែលលោករំពឹងថានឹងពិភាក្សាអំពីការដំណើរការកម្មវិធី Full Self-Driving (FSD) និងការអនុញ្ញាតឱ្យផ្ទេរទិន្នន័យទៅក្រៅប្រទេស នេះបើយោងតាមអ្នកដឹងអំពីបញ្ហានេះ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍ថា លោកបានជួបនាយករដ្ឋមន្ត្រី Li Qiang នៅទីក្រុង ប៉េកាំង ក្នុងអំឡុងពេលដែលលោក Li បានប្រាប់ Musk ថា ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Tesla នៅក្នុង ប្រទេសចិនអាចត្រូវបានចាត់ទុកថាជាគំរូជោគជ័យនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។Musk បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈដែលគាត់បានបង្ហាញខ្លួនក្នុងរូបភាព ជាមួយនាយករដ្ឋមន្ត្រីថា "មានកិត្តិយសណាស់ដែលបានជួបជាមួយនាយករដ្ឋមន្ត្រី Li Qiang ។Tesla បានឈានដល់កិច្ចព្រមព្រៀងជាមួយអាជ្ញាធរចិនសម្រាប់រោងចក្រមួយនៅទីក្រុងសៀងហៃ ដែលជារោងចក្រដំបូងរបស់ខ្លួននៅខាងក្រៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2018 ។ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកបានដាក់ឱ្យប្រើប្រាស់ FSD ដែលជាកំណែ ស្វយ័តបំផុតនៃកម្មវិធី Autopilot របស់ខ្លួនកាលពី 4 ឆ្នាំមុន ប៉ុន្តែមិនទាន់ធ្វើឱ្យវាមាននៅក្នុងប្រទេសចិន ដែលជាទីផ្សារធំទីពីររបស់ខ្លួននៅទូទាំងពិភពលោក ទោះបីជាមានតម្រូវការអតិថិជនក៏ដោយ។Musk បាននិយាយនៅខែនេះថា Tesla អាចនឹងធ្វើឱ្យ FSD មានសម្រាប់អតិថិជននៅក្នុងប្រទេសចិន "ឆាប់ៗនេះ" ។អ្នកវិភាគភាគហ៊ុននៅ Wedbush បានហៅដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលនេះថាជា "ពេលវេលាដ៏ សំខាន់សម្រាប់ក្រុមហ៊ុន Tesla" ។ក្រុមហ៊ុនផលិតរថយន្តរបស់ចិនដែលជាគូប្រជែងដូចជា Xpeng9868.HK បាននិងកំពុងស្វែង រកការទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុន Tesla ដោយដាក់ចេញនូវកម្មវិធីស្រដៀងគ្នានេះ។Tesla ចាប់តាំងពីឆ្នាំ 2021 បានរក្សាទុកទិន្នន័យទាំងអស់ដែលប្រមូលបាន របស់ ខ្លួននៅទីក្រុងសៀងហៃ តាមតម្រូវការរបស់និយតករចិន ហើយមិនបានផ្ទេរទៅសហរដ្ឋអាមេរិកវិញទេ៕

អ្នកធ្វើដំណើរជាប់គាំង ខណៈក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលីលុបចោលជើងហោះហើរទាំងអស់
ថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៤

(អន្តជាតិ)៖ នៅជុំវិញប្រទេសអូស្ត្រាលី អ្នកធ្វើដំណើរត្រូវបានជាប់គាំង និងព្យាយាមត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Bonza បានប្រកាសដោយមិនបានរំពឹងទុកថា ខ្លួនបាន ផ្អាកសេវាកម្មជាបណ្តោះអាសន្ន។ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​បំផុត​របស់​អូស្ត្រាលី​មាន​យន្តហោះ​ចំនួន​ប្រាំមួយ​គ្រឿង ដែល​ទាំងអស់​លាប​ពណ៌​ស្វាយ​ភ្លឺ និង​ផ្តល់​ឈ្មោះ​ដែល​បំផុសគំនិត​ពី​អូស្ត្រាលី​ដូចជា Sheila និង Matilda ជាដើម។យោងតាមរបាយការណ៍ ឥឡូវនេះ Bonza កំពុងមានបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានធ្វើឡើងនៅថ្ងៃទី 30 ខែមេសា លោក Tim Jordan នាយ កប្រតិបត្តិ Bonza បានរាយការណ៍ថា ការពិភាក្សាកំពុងដំណើរការទាក់ទងនឹងលទ្ធភាពបន្តនៃអាជីវកម្ម ។លោក​បាន​បន្ថែម​ថា​ «​យើង​សូម​អភ័យទោស​ដល់​អតិថិជន​របស់​យើង​ដែល​រង​ផល​ប៉ះពាល់​ពី​បញ្ហា​នេះ​»​។លោកស្រី Catherine King រដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសអូស្ត្រាលី បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីបាននិយាយជាមួយតំណាងមកពី Bonza ហើយបានជំរុញឱ្យពួកគេរក្សាព័ត៌មានពេញលេញ ដល់អ្នកដំណើរ។Bonza បានចាប់ផ្តើមជាមួយនឹងអ្នកគាំទ្រជាច្រើននៅក្នុងខែមករា ឆ្នាំ 2023 ដោយប្រើពាក្យស្លោក "នៅទីនេះសម្រាប់ Allstralia" ។ វាមានជំនាញក្នុងការហោះហើរទៅកាន់គោលដៅតូចៗ ។ខណៈពេលដែលវាជាអត្ថប្រយោជន៍សម្រាប់អ្នករស់នៅក្នុងតំបន់ទាំងនោះ វាបានបង្ហាញពីបញ្ហា ប្រឈមមួយបន្ថែមទៀត ក្នុងចំណោមអ្នកដែលឥឡូវនេះកំពុងតស៊ូដើម្បីត្រលប់ទៅផ្ទះវិញ បន្ទាប់ពីការ លុបចោលជើងហោះហើរកាលពីថ្ងៃអង្គារ។ក្រុមហ៊ុនអាកាសចរណ៍ Qantas ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី ផ្តល់សេវាកម្មតែប្រាំមួយផ្លូវក្នុងចំណោមផ្លូវទាំង 36 ដែល Bonza បានហោះហើរ។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា អ្នកដំណើរ Bonza ណាក៏ដោយដែលរងផលប៉ះពាល់ អាចទទួល បានសំបុត្រដោយឥតគិតថ្លៃនៅលើជើងហោះហើរ Qantas ឬ Jetstar ៕ 

បុរសម្នាក់ ត្រូវជាប់ពន្ធនាគារ១៤ខែ ពីបទធ្វើឱ្យឆ្មាជិត១០០ក្បាលបាត់បង់ជីវិត ព្រោះតែរឿងមួយនេះ
ថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ បុរសជនជាតិកូរ៉េខាងត្បូងម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល 14 ខែពីបទ សម្លាប់សត្វឆ្មាចំនួន 76 ក្បាល នៅក្នុងករណីដ៏សាហាវឃោរឃៅបំផុតមួយរបស់ប្រទេសនេះ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។តុលាការស្រុក Changwon បាននិយាយថា បុរសនោះដែលមានអាយុ 20 ឆ្នាំត្រូវបានកាត់ទោសពីបទ រំលោភច្បាប់ការពារសត្វរបស់ប្រទេស កូរ៉េខាងត្បូងកាលពីសប្តាហ៍មុន កាលពីថ្ងៃអង្គារ។ តុលាការមិនបានកំណត់អត្តសញ្ញាណបុរសនោះទេ។យោងតាមសាលក្រមរបស់តុលាការដែលឃើញដោយសារព័ត៌មាន The Associated Press បានឱ្យដឹងថា បុរសនេះបានបន្តការសម្លាប់សត្វឆ្មានៅចន្លោះខែធ្នូ ឆ្នាំ 2022 ដល់ខែកញ្ញា ឆ្នាំ 2023 ដោយសារតែ មានការស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះសត្វដែលគាត់បានចាប់ផ្តើមចិញ្ចឹម បន្ទាប់ពីសត្វឆ្មាផ្សេងទៀតបាន ខ្ញៅរថយន្តរបស់គាត់។ដីការបស់តុលាការបាននិយាយថា គាត់បានចាប់ឆ្មាអនាថាតាមផ្លូវ និងយកសត្វឆ្មាផ្សេងទៀត ពីគេហទំព័រអនឡាញ មុនពេលច្របាច់កខ្លះរហូតដល់ស្លាប់ និងដោយប្រើកន្ត្រៃ។ តុលាការ​បាន​និយាយ​ថា បុរសនេះបាន​សម្លាប់​ឆ្មា​មួយ​ក្បាល​ដោយ​អូសវា​តាម​ឡាន។តុលាការ​បាន​សម្រេច​ថា ការ​កាត់​ទោស​ដាក់​ពន្ធនាគារ​គឺ​មិន​អាច​ជៀស​រួច​ទេ ព្រោះ​គាត់​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​«​ឃោរឃៅ​មិន​អាច​ពិពណ៌នា​បាន» ម្តង​ហើយ​ម្តង​ទៀត​ក្នុង​លក្ខណៈ​គិត​ទុកជាមុន។តុលាការបានសង្កត់ធ្ងន់ថាការកាត់ទោសនៅតែឆ្លុះបញ្ចាំងពីការពិតដែលថាបុរសនោះមិនមានកំណត់ត្រាព្រហ្មទណ្ឌ និងទទួលទោសកំហុស ពីឧក្រិដ្ឋកម្មរបស់ខ្លួនដោយបន្ថែមថា ស្ថានភាពសុខភាពផ្លូវចិត្ត មិនជាក់លាក់របស់បុរសនោះ ត្រូវបានគេរកឃើញថា ជាហេតុផលសម្រាប់ឧក្រិដ្ឋកម្មរបស់ខ្លួន៕

គ្រោះថ្នាក់ណាស់! សន្ទស្សន៍កំដៅនៅថៃឡើងដល់ ៥២ អង្សាសេ
ថ្ងៃទី០១ ខែឩសភា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ប្រទេស​ថៃ​កំពុង​ស្ថិត​ក្រោម​រលក​កម្ដៅ​ដ៏​ខ្លាំង​មួយ​ជាមួយ​នឹង​សីតុណ្ហភាព​កើនឡើង​ដល់​កម្រិត​ខ្ពស់​ក្នុង​តំបន់​មួយ​ចំនួន ហើយ​អាជ្ញាធរ​បាន​ព្រមាន​ពី​អាកាសធាតុ​កាន់​តែ​អាក្រក់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ស្រុកជាងបីនៅទូទាំងខេត្តចំនួន 77 របស់ប្រទេសថៃបានឃើញសីតុណ្ហភាពក្នុងខែមេសា ជាទូទៅ ជាខែក្តៅបំផុតនៃឆ្នាំ ជាមួយនឹងការកើនឡើងខ្ពស់ថ្មីដែលបានកត់ត្រាទុករហូតដល់ឆ្នាំ 1958 នេះបើ យោងតាមទិន្នន័យពីនាយកដ្ឋានឧតុនិយមថៃ។យោងតាមទីភ្នាក់ងារនេះបានឱ្យដឹងថា សីតុណ្ហភាពបានឡើងដល់ 40 អង្សាសេ (104 Fahrenheit) នៅក្នុងខេត្តចំនួន 26 ក្នុងខែនេះ។ ខេត្ត​ឡាំប៉ាង​ភាគ​ខាងជើង​បាន​ឃើញ​សីតុណ្ហភាព​ខ្ពស់​បំផុត​មក​ទល់​ពេល​នេះ​ក្នុង​កម្រិត ៤៤.២ អង្សារ ដែលជា​សីតុណ្ហភាព​ខ្ពស់​បំផុត ​ក្នុង​ប្រទេស​ថៃ គឺ ៤.៦ ដឺក្រេ ដែល​បាន​ឃើញ​លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០១៦ និង ២០២៣។យោងតាមទិន្នន័យនៅលើគេហទំព័ររបស់និយតករថាមពលរដ្ឋបានឱ្យដឹងថា ការប្រើប្រាស់ ថាមពលរបស់ប្រទេសថៃបានកើនឡើងដល់កំណត់ត្រាមួយទៀតគឺ 36699 មេហ្គាវ៉ាត់កាលពីថ្ងៃចន្ទ ចំពេលមានសីតុណ្ហភាពកើនឡើង។ នោះការិយាល័យអាកាសធាតុបានណែនាំប្រជាជនឱ្យជៀសវាងសកម្មភាពនៅខាងក្រៅសម្រាប់រយៈពេលដ៏យូរជាមួយនឹងសីតុណ្ហភាពអតិបរមានៅក្នុងតំបន់ភាគច្រើនដែលរំពឹងថានឹងឡើងដល់ 40 អង្សា នៅថ្ងៃអង្គារ។ ក្រសួង​សុខាភិបាល​សាធារណៈ​បាន​និយាយ​កាល​ពី​សប្តាហ៍​មុន​ថា ការ​ស្លាប់​ដែល​ទាក់ទង​នឹង​កម្ដៅ​បាន​កើន​ឡើង​ដល់​ប្រហែល ៣០ នាក់​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​នេះ។សន្ទស្សន៍កំដៅរបស់ទីក្រុងបាងកក ត្រូវឱ្យដឹងថា មានអារម្មណ៍ពីកម្តៅ 52 ដឺក្រេ និង គ្រោះថ្នាក់ខ្លាំង៕

ករណីពលករនៅអារ៉ាប៊ីសាអូឌីត៖ រាជរដ្ឋាភិបាលមិនដែលព្រងើយកន្តើយចំពោះពលរដ្ឋដែលស្នើសុំជំនួយឡើយ ខណៈដែល២៤នាក់មកម្ពុជាដោយសុវត្ថិភាព ហើយអ្នកនៅសល់ទទួលបានការយកចិត្តទុកដាក់យ៉ាងដិតដល់
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

(ជាតិ)៖ សេចក្ដីជូនដំណឹង ស្ដីពីការអន្តរាគមន៍ជួយដល់ពលករខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ករណីពលករនៅអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលមិនដែលព្រងើយកន្តើយចំពោះពលរដ្ឋដែលស្នើសុំជំនួយឡើយខណៈដែល២៤នាក់មកម្ពុជាដោយសុវត្ថិភាព ហើយអ្នកនៅសល់ទទួលបានការយកចិត្តទុកដាក់យ៉ាងដិតដល់៕

កម្មករ និងនិយោជកអះអាងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧គិតគូរយ៉ាងដិតដល់ និងធ្វើកំណែទម្រង់យ៉ាងមានប្រសិទ្ធភាពលើវិស័យការងារ
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ កម្មករនិយោជិតបានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ បានបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត ក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាពរបស់ពួកគេ ខណៈលក្ខខណ្ឌការងារនៅក្នុងរោងចក្រសហគ្រាសមានភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខកម្មករ។លោកស្រី នុត ស្រីមុំ ដែលជាកម្មការិនីបម្រើការងារនៅរោងចក្រ Sabrina បានលើកឡើងថាក្រោយពីមានយន្តការគាំពារដល់កម្មករិនីរោងចក្រដែលមានផ្ទៃពោះមក កម្មការិនីរូបនេះអាចចេញមុនម៉ោងចំនួន២៥នាទី និងទទួលបានប្រាក់ឧបត្ថម្ភទៅពិនិត្យសុខភាពម្តងចំនួន៨ម៉ឺនរៀល, ប្រាក់ឧបត្ថម្ភក្រោយពេលសម្រាលចំនួន៥០%ពីរោងចក្រ និង៧០ភាគរយពីរាជរដ្ឋាភិបាល ក្នុងនោះក៏មានប្រាក់ឧបត្ថម្ភចំនួន៨០ម៉ឺនរៀលពីសម្តេចតេជោអតីតនាយករដ្ឋមន្រ្តីផងដែរ។លោកស្រីបន្ថែមថា ខ្លួនក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតពីរោងចក្រផងដែរ ក្នុងនោះមានការផ្តល់អាហារថ្ងៃត្រង់ដោយឥតគិតថ្លៃចំនួនមួយពេល និងមានកន្លែងអាហារដ្ឋានសមរម្យទៀតផង។ ទាំងអស់នេះបង្ហាញយ៉ាងច្បាស់ពីការគិតគូររបស់រាជរដ្ឋាភិបាលមកលើកម្មករនិយោជិត ជាពិសេសកម្មការិនីដែលមានផ្ទៃពោះ។  ចំណែកលោកស្រី ឃុន ដាវី ដែលជាកម្មការិនីនៅរោងចក្រ WANLIN-ZONGHENG (CAMBODIA) បានលើកឡើងថា នៅក្នុងរោងចក្របច្ចុប្បន្ននេះមានលក្ខខណ្ឌការងារល្អ កន្លែងការងារមានសុវត្តិភាព មានបរិយាកាសការងារល្អ ស្រួលធ្វើការ ដែលអាចធ្វើឱ្យខ្លួនមានផលិតភាពការងារ ទទួលបានប្រាក់ចំណូលសមរម្យ។ លោកស្រីបន្ថែមថា កម្មករនិយោជិតទាំងអស់មានប័ណ្ណ ប.ស.ស. ប្រើប្រាស់គ្រប់គ្នា ដែលកម្មករអាចទៅប្រើប្រាស់សេវាពិនិត្យ និងព្យាបាលជំងឺបានដោយឥតគិតថ្លៃ ដែលទាំងនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់លើជីវភាពរបស់កម្មករ កាត់បន្ថយចំណាយផងលើថ្លៃថែទាំសុខភាពផងដែរ។ លោកឧកញ្ញា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ក្នុងចំណោមអ្វីដែលរដ្ឋាភិបាលបានធ្វើដើម្បីបម្រើផលប្រយោជន៍កម្មករនិយោជិតលោកចាប់អារម្មណ៍ការដាក់ឱ្យអនុវត្តជាផ្លូវការការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ពីព្រោះកម្មវិធីបណ្តុះបណ្តាលនេះមានសារសំខាន់ណាស់សម្រាប់វិស័យឯកជន។ ការបណ្តុះបណ្តាលនេះវាជាឆ្នាំងបាយសម្រាប់វិស័យឯកជន ក្នុងការបង្កើនផលិតភាព ពីព្រោះកម្មករ និងបុគ្គលិកមានឱកាសក្នុងការបង្កើនជំនាញ។  ទន្ទឹមនឹងការគាំទ្រជានិច្ចនូវយន្តការថ្មីៗដែលបានដាក់ចូលសម្រាប់បម្រើផលប្រយោជន៍កម្មករនិយោជិតនៅកម្ពុជា កម្មករនិយោជិត និងវិស័យឯកជនទាំងអស់បានសម្តែងការអរគុណរាជរដ្ឋាភិបាល អរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់កម្មករនិយោជិតនៅទូទាំងប្រទេស។ គូរកត់សម្គាល់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីជាប្រមុខបាននិងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តសិទ្ធិការងារ និងការផ្តល់អត្ថប្រយោជន៍ដល់កម្មករ ហើយរាជរដ្ឋាភិបាលមានយន្តការក្នុងការលើកកម្ពស់ការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាជូនបងប្អូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ។រាជរដ្ឋាភិបាលបានផ្តល់អត្ថប្រយោជន៍ជាច្រើនជូនបងប្អូនកម្មករនិយោជិត ក្នុងនោះ កម្មករប្រើប.ស.ស.ដោយឥតគិតថ្លៃ, ការដំឡើងប្រាក់ឈ្នួលក្នុងឆ្នាំ២០២៤, គិតគូរពីតម្លៃទឹកភ្លើង ផ្ទះជួល, ការបង្កើតយន្តការផ្សេងៗដើម្បីលើកកម្ពស់សិទ្ធិកម្មករ, ការឧបត្ថម្ភដល់កម្មការិនីនិយោជិតមានផ្ទៃពោះ និងមានយន្តការការច្រើនទៀតណាស់ ដែលដាក់ចេញដោយរដ្ឋាភិបាល ក្នុងនោះកម្មករក៏អាចទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃផងដែរគួរកត់សំគាល់ថា សម្តេចមហាបវរធិបតីក៏បានដាក់ចេញនូវអនុសាសន៍ចំនួន៤ចំណុចឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈអនុវត្តសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ ផងដែរ ក្នុងនោះទី១ សហការជាមួយក្រសួងពាក់ព័ន្ធកសាងមត្តេយ្យសហគមន៍ ទី២ កែសម្រួលអាហារដ្ឋានហូបបាយក្នុងបរិវេណរោងចក្រសហគ្រាស ទី៣ កែសម្រួលមធ្យោបាយធ្វើដំណើរ និងទី៤ ការធ្វើតេស្តទទួលស្គាល់ជំនាញដល់កម្មករនិយោជិតផងដែរ៕

បណ្តាញសង្គម