(កំពង់ស្ពឺ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ការងារ ព្រមទាំងធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច របស់ក្រសួងពាណិជ្ជកម្ម ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្ម ដែលមានវត្តមានចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្មជាច្រើនរូប កាលពីព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ នៅសាលានាយទាហានសកម្ម ក្នុងខេត្តកំពង់ស្ពឺ ។ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានចូលរួមសម្តែងនូវ ការដឹងគុណចំពោះស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិ ពេញលេញក្រោមម្លប់នៃសន្តិភាព និងនយោបាយឈ្នះ ឈ្នះ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសសាលានាយទាហានសកម្ម ក្នុងការពង្រឹងនិងអភិវឌ្ឍខឿនការពារជាតិ តាមរយៈការបណ្តុះបណ្តាល និងការផ្តល់ការហ្វឹកហាត់រៀនសូត្រដល់ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្មកម្ពុជា។ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងជោគជ័យនូវ “កម្មវិធីនយោបាយ” និង “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” ដើម្បីធានាឱ្យបាននូវកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បាននាំយកអង្ករមួយចំនួនឧបត្ថម្ភជូនថ្នាក់ដឹកនាំ សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្ម ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនដើម្បីចូលរួមក្នុងបុព្វហេតុសម្រាប់ជាតិ មាតុភូមិ ផងដែរ៕
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាការងារស្តីពីដំណើរទស្សនៈកិច្ចសិក្សា នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ និង ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាននាយកដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ និងតំណាងKAS for Legal Youth កាលពីរសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤៕
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរស្ដីពី ការៀបចំវេទិកាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដោយកំណត់យកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។