(ភ្នំពេញ)៖ ក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាការងារស្តីពីដំណើរទស្សនៈកិច្ចសិក្សា នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ និង ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាននាយកដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ និងតំណាងKAS for Legal Youth កាលពីរសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤៕
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរស្ដីពី ការៀបចំវេទិកាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដោយកំណត់យកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
(ព័ត៌មានជាតិ)៖ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះបានជូនដំណឹងទៅកាន់សាធារណៈជនឱ្យបានជ្រាប ក្រុមការងាររបស់អគ្គិសនីកម្ពុជា អនុវត្តការងារ ជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និងរុះរើសគន្លងខ្សែបណ្ដាញអគ្គិសនី ដើម្បីបង្កលក្ខណៈកាន់តែងាយ ស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួល ចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយ ចំនួនទៅតាមពេលវេលា ចាប់តាំងពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងនោះតំបន់ ដែលនឹងមានផលប៉ះពាល់បង្កឱ្យមានការរអាក់រអួលភ្លើងមានដូចជា ខណ្ឌឬស្សីកែវ ជ្រោយចង្វារ ច្បារអំពៅ ក្រុងតាខ្មៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌដង្កោរ។អាស្រ័យហេតុនេះ សូមមហាជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្រាស្រ័យ បើមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីចំពោះអតិថិជនខ្លះក្នុងអំឡុងពេលជួសជុលតាមតំបន់ខាងលើ៕