(សង្គម)៖ បុរសដែលជាវិចិត្រករម្នាក់បានសម្រេចចិត្តប្រកាសលក់នូវស្នាដៃគំនូរដំបូងរបស់ខ្លួនដែលបន្សស់តាំងតែពីឆ្នាំ២០០០មកម្លេះទាំងចិត្តមិនសូវចង់ បើគិតមកទល់ពេលនេះគំនូរនោះគឺមានអាយុ២៤ឆ្នាំឯណោះ។ ការសម្រេចចិត្តដ៏លំបាកមួយនេះគឺដើម្បីតែត្រូវការថវិការដែលលក់បានទាំងនោះទុកមើលថែម្ដាយដែលកំពុងមានជំងឺដុះសាច់ក្នុងថ្លើមនិងសួតដែលជាដំណាក់កាលចុងក្រោយ។យ៉ាងណាមិញនេះយោងតាមរយៈការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះBin Chharann ដោយបានអមមកជាមួយខ្លឹមសាររៀបរាប់យ៉ាងដូច្នេះថា«ស្នាដៃគំនូរលើកតំបូងរបស់ខ្ញុំគូរនៅឆ្នាំ2000មកដល់ពេលនេះមានអាយុកាល24ឆ្នាំ មិនដឹងថារូបគំនូរនេះនិងមាននិស្ស័យបានទៅលើបងប្អូនរូបណាដែលហ៊ានទិញផ្ទាំងគំនូរនេះទេ តម្លៃ៤លានរៀល ទំហំ បណ្តោយ ១ម៉ែត្រ ទទឹង ៧តឹកគំនូរនេះខ្ញុំមិនចង់លក់ទេប៉ុន្តែខ្ញុំលក់ដើម្បីមើលអ្នកម្តាយរបស់ខ្ញុំដែលកុំពុងមានជំងឺដុះសាច់ក្នុងថ្លើមនិងសួតដែលជាដំណាក់កាលចុងក្រោយ សូមបងប្អូនជួយទិញខ្ញុំផង ដោយសេចក្តីគោរពអំពីខ្ញុំប៊ិន ឆារ៉ាន់ លេខតេឡេក្រាម012204022»។ទន្ទឹមនឹងនោះផងដែរម្ចាស់គណនីខាងលើក៏បានភ្ជាប់មកជាមួយរូបភាពផ្ទាំងគំនូរប៉ុន្មានសន្លឹក និងរូបភាពម្ដាយដែលកំពុងសម្រាកក្នុងបន្ទីរពេទ្យផងដែរ។ ទោះជាយ៉ាងណាក្រោយពីបានឃើញរូបគំនូរនោះរួចមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួនធំបានពោលពាក្យសរសើរថា ស្អាតណាស់ ដូច្នេះហើយចំពោះបងប្អូនដែលបានពេញចិត្តនិងស្រឡាញ់មានចំណាប់អារម្មណ៍ចំពោះស្នាដៃសិល្បៈរបស់បុរសខាងលើសូមកុំភ្លេចជួយគាំទ្រនិងជួយទិញរូបគាត់ផង នោះលោកអ្នកមិនត្រឹមតែទទួលបាននូវផ្ទាំងគំនូរដ៏ស្អាតផូផង់នោះទេ តែលោកអ្នកក៏អាចជួយសម្រួលបន្ទុកក្នុងការព្យាបាលរបស់ម្ដយគាត់ទៀតផង៕
វេទិកាការងារ និងកម្មសិក្សាការងារ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៣ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៤៣ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ក្រុមហ៊ុន និងស្ថាប័នធំៗទាំង១៣ ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃទី២៨ខាងមុខនេះរួមមាន៖ ធនាគារឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លីហួរ, បុរីឡាយ គង់, មីក្រូហិរញ្ញវត្ថុ ជោគជ័យ, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន FORT Life Assurance, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន គួចម៉េងលី គ្រុប, ក្រុមហ៊ុន SNKRP, និងក្រុមហ៊ុន Forward International Investment។ឈ្មោះ រ៉េត សាគា ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយរបស់ធនាគារ AEON បានលើកឡើងថា NEA តែងតែផ្តល់ឱកាសដល់ធនាគារ AEON ចូលរួមក្នុងវេទិកាផ្សេងៗដែល NEA រៀបចំមិនថាជាវេទិកាការងារ ពិព័ណ៌ការងារ ឬកិច្ចសម្ភាសការងារជាដើម។ ព្រឹត្តិការណ៍ដែល NEA រៀបចំឡើងគឺពិតជាបានរួមចំណែកធំធេងណាស់ក្នុងការជួយដល់និយោជកក្នុងការជ្រើសរើសបុគ្គលិក។លោកបញ្ជាក់បន្ថែមទៀតថា ប្រសិនជាសិស្សនិស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើសូមកុំភ្លេច NEA ដែលជាមជ្ឈមណ្ឌលព័ត៌មានការងារយ៉ាងសំបូរបែប។ លោកក៏សូមថ្លែងអំណរអគុណដល់ NEA ដែលតែងតែសម្របសម្រួលដល់ធនាគារ AEON ក៏ដូចជាក្រុមហ៊ុនដទៃផ្សេងទៀត ក្នុងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ។ លោកបានអំពាវនាវចំពោះយុវជនដែលពុំទាន់មានការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារសូមតាមដាន page ឬ telegram របស់ NEA នោះនឹងទទួលបានព័ត៌មានពីឱកាសការងារយ៉ាងច្រើន នឹងមកចូលរួមនៅវេទិការងារការងារថ្ងៃទី២៥ ខាងមុខនេះឱ្យបានច្រើនកុះករ។ឮព័ត៌មានបន្ថែមអំពីការចូលរួមវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
(អន្តរជាតិ)៖ ទីក្រុងឌូបៃ ជាទីក្រុងនៅវាលខ្សាច់ ដែលត្រូវបានវាយប្រហារដោយទឹកជំនន់កាលពី សប្តាហ៍មុន កំពុងធ្វើការសម្អាតផ្លូវទ្រង់ទ្រាយធំ បន្ទាប់ពីមានភ្លៀងធ្លាក់ដ៏អាក្រក់បំផុតមិនធ្លាប់មាន។អាកាសយានដ្ឋានអន្តរជាតិឌូបៃ ដែលជាមជ្ឈមណ្ឌលធ្វើដំណើរដ៏សំខាន់មួយ បានជួបការលំបាក ក្នុងការលុបចោលជើងហោះហើរ ហើយផ្លូវជាច្រើននៅតែត្រូវបានជន់លិច បន្ទាប់ពីទឹកជំនន់ កាលពីថ្ងៃអង្គារសប្តាហ៍មុន។នេះជាភ្លៀងធ្លាក់ខ្លាំងជាងគេបំផុតក្នុងប្រទេសអារ៉ាប់រួម ក្នុងរយៈពេល 75 ឆ្នាំ។ ទឹកជំនន់ បានធ្វើឱ្យ ប្រទេស ជាប់គាំង និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ។ទឹកជំនន់បានធ្វើឲ្យអ្នកស្រុកជាប់ក្នុងចរាចរណ៍ ការិយាល័យ និងផ្ទះ។ វីដេអូដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថាផ្សារទំនើបត្រូវបានគ្រប ដណ្តប់ ទៅដោយទឹកជំនន់។នៅទីក្រុងឌូបៃ ដែលជាប្រទេសអេមីរ៉ាតដែលមានប្រជាជនច្រើនជាងគេរបស់អេមីរ៉ាតអារ៉ាប់រួម ចរាចរណ៍ នៅតែត្រូវបានរំខាន ទោះបីជាសេវាដឹកជញ្ជូនសាធារណៈបានដំណើរការឡើងវិញក៏ដោយ។ការបិទផ្លូវ ផ្លូវវាង និងផ្លូវដែលលិចទឹកមួយផ្នែក បណ្តាលឱ្យមានការកកស្ទះយ៉ាងខ្លាំង។ផ្លូវហាយវេឆ្លងកាត់ទីក្រុងឌូបៃត្រូវបានកាត់បន្ថយមកត្រឹមផ្លូវតែមួយក្នុងទិសដៅតែមួយ ខណៈដែល ផ្លូវធំដែលតភ្ជាប់ទីក្រុងឌូបៃជាមួយរដ្ឋធានី Abu Dhabi ត្រូវបានបិទមួយផ្នែកក្នុងទិសដៅទាំងពីរ។យានជំនិះ រួមទាំងឡានក្រុង ត្រូវបានបោះបង់ចោលនៅតាមដងផ្លូវ ហើយខ្លះអាចត្រូវបា នគេមើលឃើញថា លិចក្នុងទឹក។ នៅទីក្រុង Abu Dhabi ផ្សារទំនើប និងភោជនីយដ្ឋានមួយចំនួន ប្រឈមនឹងការខ្វះខាតផលិតផល ដោយមិនអាចទទួលបានការដឹកជញ្ជូនពីទីក្រុងឌូបៃ។អាកាសយានដ្ឋានឌូបៃមិនទាន់អាចដំណើរការធម្មតាឡើងវិញបានទេ បន្ទាប់ពីព្យុះបានជន់លិចផ្លូវតាក់ស៊ី ដោយបង្ខំឱ្យមានការបង្វែរជើងហោះហើរ ការពន្យារពេល និងការលុបចោល។លោក Majed Al Joker ប្រធានផ្នែកប្រតិបត្តិការរបស់អាកាសយានដ្ឋានឌូបៃបានប្រាប់ទូរទស្សន៍ Al Arabiya ថា លោករំពឹងថាអាកាសយានដ្ឋានអន្តរជាតិឌូបៃនឹងឈានដល់សមត្ថភាព 60-70% នៅចុង សប្តាហ៍មុន និងសមត្ថភាពប្រតិបត្តិការពេញលេញក្នុងរយៈពេល 24 ម៉ោង។ សារព័ត៌មានមួយចំនួនបានរាយការណ៍ថា ទឹកជំនន់នៅទីក្រុងឌូបៃ ក្រស្រកទៅវិញ ជាហេតុធ្វើឱ្យ មានការលំបាកក្នុងការបោសសំអាត ប៉ុន្តែផ្នែកខ្លះក្នុងទីក្រុងបានស្រកទៅវិញអស់ និងមានសភាព ស្ងួតធម្មតាវិញ៕