(ភ្នំពេញ)៖ ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំង ពីអ្នកលេងបណ្តាញសង្គម ក្រោយពីតារាកំប្លែងល្បីឈ្មោះ និង កំពុងតែមានប្រជាប្រិយភាពមួយរូបនៅកម្ពុជា គឺនាយ ពែកមី បានបង្ហោះសារនៅលើផេកហ្វេសប៊ុករបស់ខ្លួន ដោយ រៀបរាប់ទាំងខកចិត្តថា ខ្លួន បានទិញផ្ទះពីម្ចាស់បុរីមួយកន្លែង ដែលកមិនបញ្ចេញឈ្មោះ ទុកឱ្យកូនប្រុសរបស់ខ្លួន ដោយកាលពីពេលទិញ គេកុងត្រា១៨ ខែ សាងសង់ឱ្យរួចរាល់ តែពេ ល នេះ រយៈ ពេល ជាង ៣ឆ្នាំហើយនៅមិនទាន់ធ្វើហើយទៀត ។ជាក់ស្តែង យោងតាមផេកហ្វេសប៊ុកផ្លូវការ របស់ លោក ចែម ចាន់រ៉ា ហៅ នាយ ពែកមី បានបង្ហោះ នូវរូបភាពផ្ទះ ដែលមិនទាន់សាងសង់រួច រួមទាំង បានភ្ជាប់នូវខ្លឹមសារអមជាមួយថា ៖ ផ្ទះ ទិញ អោយអាតួ កុងត្រា18ខែ ទិញដាច់បង់លុយដាច់ តែជាង3ឆ្នាំហើយ នៅ ធ្វើ មិន ទា ន់ហើ យ ទៀត សូមម្ចាស់បូរី ជួយធ្វើ អោយ ផង ជាពិសេសសូមដាក់ជាងដែលមានជំនាញមកធ្វើផង ។នាយ ពែកមី បានរៀបរាប់បន្តទៀតថា ដីខ្ពស់ជាងផ្ទះ សរសរចាក់មិនត្រង់ជួរគ្នា ការ៉ូក្រាលខ្ពស់ទាប និងនៅមានជាច្រើនទៀត ។ លោកថា ៖« ខ្ញុំ ជា អ្នកធ្លាប់ធ្វើ សំណង់ដែ រ ខ្ញុំយល់ច្បាស់ពីសំណង់ ដល់ពេលដាក់ជាងគ្មានជំនាញ ធ្វើផ្ទះខ្ញុំចឹង ដូច មើលងាយខ្ញុំណាស់ ខ្ញុំប្រាប់ហើយថា ផ្ទះនេះ ខ្ញុំទិញទុកអោយកូននៅ មិនមែនទិញទុកលក់វិញទេ សូម យក ចិត្តទុក្ខដាក់លើជាងផង » ។ទោះជាយ៉ាងណាក៏ដោយ តាមរយៈការបង្ហោះសំណេរ របស់លោកពែកមី ក៏មិនបាន បង្ហាញឈ្មោះ អត្តសញ្ញាណរបស់ ម្ចាស់គម្រោង ឬ ម្ចាស់បុរីមួយណានោះទេ ប៉ុន្តែស្របពេលជាមួយគ្នានោះ ក៏មានមហាជនមួយចំនួនបានចូលទៅខំមិន និង ទាយដឹងខ្លះៗដែរថាជារបស់នរណា ព្រោះកាលពីពេលទិញដំបូង នាយ ពែកមី ក៏ធ្លាប់បានបង្ហោះ ម្តងរួចមកហើយ ថា រូបលោក បានទិញពីគម្រោងរបស់ឧកញ៉ារូបណានោះ។សូមរំលឹកផងដែរថា នារយៈពេលចុងក្រោយនេះពលរដ្ឋដែលជា អតិថិជន ជាច្រើនដែលបានទិញផ្ទះ ទិញបុរី ម្ចាស់គម្រោង ម្ចាស់បុរីដែលមានងារឧកញ៉ា មួយចំនួនៅ កំពុងរងទុក្ខ យ៉ាងច្រើន ក្រោយពី ប្រគល់លុយរាប់ឆ្នាំហើយ ប៉ុន្តែម្ចាស់បុរី មិនព្រមសាងសង់ផ្ទះ ពោលគឺ ចាញ់បោក ម្ចាស់បុរីជាហូហែរតែម្តង ។ ទន្ទឹមនឹងនោះមិនមែនត្រឹមតែ ពលរដ្ឋធម្មតាប៉ុណ្ណោះនោះទេ ដែលត្រូវចាញ់បោកនោះ ពោលក្នុង នោះ ក៏មានសិសល្បៈករ សិល្បៈការីខ្មែរ ខណៈកាលពីពេលកន្លងទៅថ្មីៗនេះ គឺតារាកំប្លែង អ្នកនាង កាតុ ក៏ធ្លាប់ បានបង្ហោះសារ បង្ហាញការខកចិត្ត ដែលបានទិញគម្រោង ផ្ទះពីឧកញ៉ាមួយចំនួន ហើយលទ្ធផល ចុងក្រោយ បានត្រឹមដេកឈឺចិត្ត ហូរទឹកភ្នែកតែប៉ុណ្ណឹងឯង ៕
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា មានកិតិ្តយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សាធារណជនអាចអញ្ជើញមកប្ដូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ដោយមិនគិតកម្រៃសេវា នៅគ្រប់សាខាធនាគារជាតិនៃកម្ពុជា និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរាជធានី-ខេត្តទូទាំងប្រទេស នៅក្នុងយុទ្ធនាការ "ស្រឡាញ់ប្រាក់រៀល" ចាប់ពីថ្ងៃទី២០-២៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល៕
(អន្តរជាតិ)៖ ក្រុមហ៊ុន Apple បានយល់ព្រមបង់ប្រាក់ចំនួន 490 លានដុល្លារ ដើម្បីដោះស្រាយ បណ្តឹងសកម្មភាពថ្នាក់មួយ ដែលបានចោទប្រកាន់ នាយកប្រតិបត្តិ លោក Tim Cook បានបោកប្រាស់ ម្ចាស់ភាគហ៊ុនដោយលាក់បាំងការធ្លាក់ចុះ នៃតម្រូវការ iPhone នៅក្នុងប្រទេសចិន។ការដោះស្រាយបឋមធ្វើឡើង ជាមួយតុលាការស្រុកសហរដ្ឋអាមេរិក ក្នុងទីក្រុង Oakland រដ្ឋ California ហើយទាមទារការយល់ព្រមពីចៅក្រមស្រុកអាមេរិក Yvonne Gonzalez Rogers។រឿងក្តីនេះ កើតឡើងពីការប្រកាសដែលមិនរំពឹងទុករបស់ Apple នៅថ្ងៃទី 2 ខែមករា ឆ្នាំ 2019 ថា ក្រុមហ៊ុនផលិត iPhone នឹងកាត់បន្ថយការព្យាករណ៍ប្រាក់ចំណូលប្រចាំត្រីមាសរបស់ខ្លួនរហូតដល់ 9 ពាន់ លានដុល្លារ ដោយបន្ទោសភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។លោក Cook បានប្រាប់វិនិយោគិន កាលពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2018 ថា ទោះបីជាក្រុមហ៊ុន Apple ប្រឈមមុខនឹងសម្ពាធនៃការលក់នៅក្នុងទីផ្សារដូចជាប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងទួរគី ដែល រូបិយប័ណ្ណបានធ្លាក់ចុះក៏ដោយ "ក៏ការលក់នៅក្នុងប្រទេសគ្មានបញ្ហាអ្វីដែរ។ Apple បានប្រាប់អ្នកផ្គត់ផ្គង់ពីរបីថ្ងៃក្រោយមកឱ្យទប់ស្កាត់ការផលិត។ការព្យាករប្រាក់ចំណូលទាបនេះ គឺជាលើកដំបូងរបស់ Apple ចាប់តាំងពីការចេញលក់ iPhone ក្នុងឆ្នាំ 2007។ ភាគហ៊ុនរបស់ Apple បានធ្លាក់ចុះ 10% នៅថ្ងៃបន្ទាប់ ដោយបាត់បង់តម្លៃទីផ្សារ 74 ពាន់លានដុល្លារ។Apple និងមេធាវីរបស់ខ្លួនមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ លើសេចក្តី សម្រេចនេះទេ។ឯកសាររបស់តុលាការបង្ហាញថា ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា បានបដិសេធការទទួលខុសត្រូវ ប៉ុន្តែបានដោះស្រាយដើម្បីជៀសវាងការចំណាយ និងការរំខាននៃវិវាទ។ការទូទាត់នេះគ្របដណ្តប់លើវិនិយោគិនដែលបានទិញភាគហ៊ុន Apple ក្នុងរយៈពេលពីរខែរវាងការអត្ថាធិប្បាយរបស់ លោក Cook និងការព្យាករប្រាក់ចំណូល។ក្រុមហ៊ុន Apple បានប្រកាសប្រាក់ចំណូលសុទ្ធចំនួន 97 ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធចុងក្រោយ របស់ខ្លួន ហើយការទូទាត់របស់ប្រាក់សំណងនេះ ស្មើនឹងប្រាក់ចំណេញតិចជាងពីរថ្ងៃ៕