វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
Land Rover Cambodia-RMA Celebrates Boldness, Courage, and Elegance of Women
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ Phnom Penh, April 25th 2024 – Land Rover Cambodia is pleased to present “Radiant Grace,” a celebration of women’s boldness, courage, and elegance in a world where strength and elegance combine. This occasion highlights the distinctive characteristics that epitomize sophistication and empowerment and capture the essence of the Range Rover Sport. Radiant Grace revolves around the Range Rover Sport, a car known for its potent performance and elegant luxury. Like the women it honors, the Range Rover Sport is an appropriate symbol for this momentous occasion since it combines strength and grace in an effortless manner.  During this event, Mrs. Hum Sophoanvotey, General Manager of Land Rover Cambodia, delivered an in-depth speech about the Range Rover Sport to the audience. This meaningful event was completed smoothly and full of smiles from all the customers who attended.

Land Rover Cambodia បានរៀបចំកម្មវិធីអាហារពេលល្ងាច «Radiant Grace» ដើម្បីអបអរភាពក្លាហាន មោះមុត និងភាពស៊ីវិល័យនៃស្រ្តីគ្រប់រូប
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន RMA Cambodia តំណាងចែកចាយផ្តាច់មុខរថយន្ត Land Rover បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយសម្រាប់អតិថិជនរបស់ Range Rover Sport ដែលមានឈ្មោះថា  «Radiant Grace» ដើម្បីបង្ហាញ ឱ្យឃើញពីភាពក្លាហាន មោះមុត និងភាពស៊ីវិល័យនៃស្ត្រីគ្រប់រូប។​ កម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងពិសេសសម្រាប់អតិថិជនរបស់យើង នៅសណ្ឋារគារ​ Sun and Moon អមជាមួយសូរសំលេងតន្រ្តីយ៉ាងពិរោះ និងអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ ស្របពេលគយគន់ព្រះអាទិត្យរៀបនឹងអស់អស្តង្គតនៅកណ្តាលទីក្រុងភ្នំពេញ។ ​លោកស្រី ហ៊ុំ សោភ័ណវតី ប្រធានគ្រប់គ្រងទូទៅ នៃលេនរ៉ូវើ ខេមបូឌា បានមានប្រសាសន៍យ៉ាងលម្អិតអំពីតួឯកនារាត្រីនេះគឺ រថយន្ត Range Rover Sport ដែលជារថយន្ត Luxury បែបស្ព័រតែមួយគត់នៅក្នុងត្រកូល Range ស្ថិតនៅក្នុង​ថ្នាក់​ SUV ដែលមានម៉ាស៊ីន ៣.០ / ៨ លេខអូតូ​ ផលិតបានកម្លាំងរហូតដល់ 350PS ដែលពី ០ ទៅ ១០០ គីឡូម៉ែត្រ ចំណាយពេលវេលាត្រឹមតែ ៥.៩ វិនាទីតែប៉ុណ្ណោះ។ កម្មវិធីដ៏មានអត្ថន័យនេះត្រូវបានបញ្ចប់ដោយរលូន និងពោរពេញទៅដោយស្នាមញញឹមពីអតិថិជនទាំងអស់ដែលបានចូលរួម។ 

លោកជំទាវ ចម និម្មល អញ្ជើញសំណេះសំណាល និងចែករំលែកបទពិសោធន៍ការងារ ជូនដល់និស្សិតនៅសាលានាយទាហានសកម្ម
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

(កំពង់ស្ពឺ)៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ការងារ ព្រមទាំងធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច របស់ក្រសួងពាណិជ្ជកម្ម ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្ម ដែលមានវត្តមានចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្មជាច្រើនរូប កាលពីព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ នៅសាលានាយទាហានសកម្ម ក្នុងខេត្តកំពង់ស្ពឺ ។ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានចូលរួមសម្តែងនូវ ការដឹងគុណចំពោះស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករ នយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិ ពេញលេញក្រោមម្លប់នៃសន្តិភាព និងនយោបាយឈ្នះ ឈ្នះ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសសាលានាយទាហានសកម្ម ក្នុងការពង្រឹងនិងអភិវឌ្ឍខឿនការពារជាតិ តាមរយៈការបណ្តុះបណ្តាល និងការផ្តល់ការហ្វឹកហាត់រៀនសូត្រដល់ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្មកម្ពុជា។ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងជោគជ័យនូវ “កម្មវិធីនយោបាយ” និង “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” ដើម្បីធានាឱ្យបាននូវកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព។មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្ត្រី បាននាំយកអង្ករមួយចំនួនឧបត្ថម្ភជូនថ្នាក់ដឹកនាំ សាស្រ្តាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្ម ដែលកំពុងបំពេញភារកិច្ចរបស់ខ្លួនដើម្បីចូលរួមក្នុងបុព្វហេតុសម្រាប់ជាតិ មាតុភូមិ ផងដែរ៕

កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ជាមួយតំណាង KAS for Legal Youth
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖​ ក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាការងារស្តីពីដំណើរទស្សនៈកិច្ចសិក្សា នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ និង ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាននាយកដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ និងតំណាងKAS for Legal Youth កាលពីរសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤៕

រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរស្ដីពី ការៀបចំវេទិកាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដោយកំណត់យកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

EDC ប្រកាសថា ចាប់ពីស្អែកទៅខណ្ឌទាំង៧ នឹងរអាក់រអួលភ្លើង៤ថ្ងៃពេញ ដោយសារមូលហេតុនេះ!
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះបានជូនដំណឹងទៅកាន់សាធារណៈជនឱ្យបានជ្រាប ក្រុមការងាររបស់អគ្គិសនីកម្ពុជា អនុវត្តការងារ ជួសជុល ផ្លាស់ប្ដូរដំឡើងបរិក្ខារនានា និងរុះរើសគន្លងខ្សែបណ្ដាញអគ្គិសនី ដើម្បីបង្កលក្ខណៈកាន់តែងាយ ស្រួលដល់ការដ្ឋានពង្រីកផ្លូវ ដែលធ្វើឱ្យមានបញ្ហារអាក់រអួល ចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់មួយ ចំនួនទៅតាមពេលវេលា ចាប់តាំងពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ ក្នុងនោះតំបន់ ដែលនឹងមានផលប៉ះពាល់បង្កឱ្យមានការរអាក់រអួលភ្លើងមានដូចជា ខណ្ឌឬស្សីកែវ ជ្រោយចង្វារ ច្បារអំពៅ ក្រុងតាខ្មៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល ខណ្ឌដង្កោរ។អាស្រ័យហេតុនេះ សូមមហាជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្រាស្រ័យ បើមានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីចំពោះអតិថិជនខ្លះក្នុងអំឡុងពេលជួសជុលតាមតំបន់ខាងលើ៕

កុំភ្លេចត្រៀម CV ទៅដាក់ពាក្យ! ស្អែកនេះ NEA នឹងនាំយកឱកាសការងារថ្មីបន្ថែមទៀតជិត៨០០ កន្លែង ពីក្រុមហ៊ុនធំៗចំនួន ១៣ នៅក្នុងវេទិកាការងារ
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ស្អែកនេះ វេទិកាការងារ និងកម្មសិក្សាការងារ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៣ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៤៣ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ក្រុមហ៊ុន និងស្ថាប័នធំៗទាំង១៣ ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃទី២៨ខាងមុខនេះរួមមាន៖ ធនាគារឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លីហួរ, បុរីឡាយ គង់, មីក្រូហិរញ្ញវត្ថុ ជោគជ័យ, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន FORT Life Assurance, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន គួចម៉េងលី គ្រុប, ក្រុមហ៊ុន SNKRP, និងក្រុមហ៊ុន Forward International Investment។ព័ត៌មានបន្ថែមអំពីការចូលរួមវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

ប្រធានរដ្ឋឡាវ អញ្ជើញចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវទី១ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយ:ពេល០២ ថ្ងៃ ប្រកបដោយជោគជ័យ៕

មកដឹងពីប្រវត្តិតាមរយៈតំណាលរឿងទាក់ទងនឹងកោះត្រល់ រូបចម្លាក់សេះស និងរូបចម្លាក់នៅខេត្តកែបដែលភាគច្រើនគ្រប់គ្នាហៅថា សិលាចាំប្ដី!
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

អានហើយស្រណោះកោះត្រល់ខ្មែរណាស់រឿងនិទាន «កោះត្រល់» ។ នាងត្រល់មាស ប៉ុន្តែភាគច្រើនឮតែគេហៅរូបចម្លាក់នៅខេត្តកែបថា នាងសីលាចាំប្ដី តែផ្ទុយទៅវិញមិនមែនជានាងសិលាចាំប្ដីឡើយ គឺជានាងត្រល់មាស ដែលស្មោះស្ម័គ្រចំពោះស្វាមី និងមាតុប្រទេសរបស់ខ្លួន។រឿងនាងត្រល់មាស(ប្រវត្តិ សេះស កោះត្រល់ និង នាង ស្រី ស នៅ ខេត្តកែប )នាសម័យបុរាណនគរខ្មែរ និងនគរចិនមានព្រំដែនជាប់គ្នា។ ចិនពូកែណាស់ខាងតម្បាញសូត្រ។ ព្រះរាជាខ្មែរនិង ពួកនាម៉ឺន តែងតែទិញក្រណាត់សូត្រទាំងនោះរាល់ឆ្នាំពុំដែលខាន។ នាងកែវសជានារីម្នាក់ មានសម្រស់ស្អាតអស់លើស្រីទាំងពួងក្នុងភូមិ ហើយនាងពូកែខាងដេរប៉ាក់ និងតម្បាញ តែក្រណាត់សូត្ររបស់នាងរលោង និងក្រឡា ល្អស្អាតណាស់។ថ្ងៃ មួយ នាង បាន ចូល ទៅ ក្នុង ព្រៃ ដូច សព្វ មួយ ដង ដើម្បី យក រុក្ខជាតិ មក ធ្វើ ជា លក្ខ ។ ពេល នោះ នាង បាន រើស បាន ដុំ ថ្ម មួយ ដុំ មាន ពណ៌ ក្រហម ឆ្អិនឆ្អៅ ។ នាង បាន យក មក សួរ ម្ដាយ ពេល នោះ ម្ដាយ ប្រាប់ ថា វា ជា ដុំ មាស ។ នាង អរ ណាស់ មិន យក មាស នោះ ទៅ លក់ ទេ នាង បាន យក វា មក ធ្វើ ជា ត្រល់ សម្រាប់ តម្បាញ ។ មុន ពេល ដែល នាង ត្បាញ នាង តែងតែ សែន និង បែរបន់ សូម កុំ ឲ្យ សូត្រ ដាច់ និង ជាប់ បាន ល្អ ព្រម ទាំង រលោង ផង ដែរ ។ កំលាំង នៃ ការ បួងសួង បាន លឺ ដល់ ព្រះ ពិស្ណុការ ដែល ជា អាទិទេព នៃ សិល្បៈ ។ ទ្រង់ ក៏ ប្រទាន និង ឲ្យ ពរ ដល់ នាង តាម ការ ប្រាថ្នា ។ហេតុការណ៍ដ៏អស្ចារ្យនេះនាងបោះ១ដង ត្បាញបានកន្លះកីនាងអរផង ភ័យផង។ នាងបោះ ២ដងបាន ១កី ហើយក្រណាត់របស់នាងមានពណ៌ល្អ និងរលោង។ នាងបានយកទៅជូនម្ដាយ ម្ដាយនាងគាត់អរខ្លាំងណាស់ និងយកទៅលក់បានតម្លៃថ្លៃ រហូតបានក្លាយជាសេដ្ឋី សូត្រក្នុងខេត្តកំពត។ ព្រះរាជា ក៏ប្រទានងារ( នាងត្រល់មាស)។ ដំណឹងបានលឺដល់ក្រុងចិន ស្ដេចចិនបានបញ្ជាឲ្យ បុត្រាទ្រង់មកស្ដីដណ្ដឹងនាងកែវស ដើម្បីយកនាងទៅនៅស្រុកចិនតាមប្ដី ធ្វើដូច នេះបាន ខ្មែរនៅតែទិញក្រណាត់ពីចិនរាល់ៗឆ្នាំដដែល។ម្ដាយ របស់ នាង បាន សួរ ចិត្ត កូន ស្រី តែ នាង មិន ព្រម ។ ព្រោះ នាង មាន ចិត្ត លើ កំលោះ មាណព ដែល ជា អ្នក ជ្រលក់ ក្រណាត់ និង ជា មនុស្ស នៅ ជាមួយ នាង តាំង ពី នៅ ក្រីក្រ ។ នាង គិត ថា ចិន មាន សិទ្ធ យក ប្រពន្ធ បួន ដប់ បាន ហើយ គិត ថា គ្មាន វាសនា ល្អ ទេ សម្រាប់ នាង ។ ពាក្យបដិសេធន៍នេះបានធ្វើឲ្យចិនមិនសប្បាយចិត្តសោះ ក៏ទៅប្ដឹងស្ដេចខ្មែរ។ ទ្រង់មានបន្ទូលថា៖ រឿងអនាគតរបស់នណា អ្នកនោះជាអ្នកសម្រេចទ្រង់ជាស្ដេចគ្មានសិទ្ធទេ។ ព្រោះទ្រង់មិនចង់ឲ្យនាងទៅរស់នៅស្រុកចិនទេបើទៅខ្មែរនិងបាត់អ្នកតម្បាញសូត្រមាសជារៀងរហូត។រាជបុត្រចិនអង្គនោះក៏បានចុះមករកនាងដោយខ្លួនឯងឃើញនាងមានសម្បុរសស្អាតខុសពីនារីខ្មែរដទៃទៀតកាន់តែមានចិត្តស្រឡាញ់ទ្វេរដង។ ហើយទ្រង់ក៏មានបញ្ជាថា៖ យកទាំងមនុស្ស យកទាំងត្រល់។ដោយដឹងពីល្បិចចិននាងក៏បានរៀបការជាមួយចៅមាណព ដោយរាជប្រទានដោយព្រះរាជាខ្មែរ។កាន់តែធ្វើឱ្យចិន មានកំហឹងយ៉ាងខ្លាំង ក៏បានប្រើចោរសមុទ្រមកលួចត្រល់មាស និងចាប់នាងត្រល់មាស ។ភាពអសន្តិសុខ នៅក្នុងគ្រួសាររបស់នាងក៏កើតមានជារឿយៗ។ នាងក៏សុំម្ដាយទៅរស់នៅឆ្ងាយពី គេដើម្បីគេចចេញពីចោរទាំងនោះ ដោយរស់នៅធ្វើជាខ្ទមកណ្ដាលព្រៃ ។ ពេលនាងត្បាញបាននាងឲ្យអ្នកបំរើយកទៅឲ្យម្ដាយសម្រាប់ថ្វាយស្ដេច។ចោរចិន ទាំងនោះតាមរកគ្រប់កន្លែងតែរកមិនឃើញ។ជួនជាពេល មួយនោះ មានល្ខោនចិនមកសម្លែង អ្នកបំរើក៏បានឈប់មើលការសំដែង ដោយដៃមានបង្វិច ពណ៌មាសផ្លេកៗ ។ រំពេចនោះ ចិនដែលនិយាយ ខ្មែរមិនសូវច្បាស់នោះ សួរថា៖ បានទិញសំពត់ពីណា ល្អយ៉ាងនេះ?អ្នកបម្រើភ្លេចខ្លួនក៏ថា៖ ជារបស់អ្នកនាង កែវស ចិននោះក៏បានសួរ ដោយរកកន្លែងនាងកែវស រស់នៅ ដោយឲ្យមាស១០០តំលឹង ។ អ្នកបម្រើក៏ឆ្លើយដឹងពីទីតាំងដែលនាងកែវស រស់នៅ ។រាត្រីដ៏រន្ធត់បានមកដល់ចោរបានចូលឡោមព័ទ្ធ ខ្ទមរបស់នាង ដោយគប់ភ្លើង ឆេះអស់រោងសត្វចិញ្ចឹមនាង និងរោងតម្បាញ ដែលនាងកំពុងត្បាញ ធ្វើឲ្យរលាកដៃនិងខ្លួនរបស់នាងយ៉ាងដំណំ។នាងបានស្រែកហៅប្ដីឲ្យជួយ។ចៅមាណព រត់ខាង នេះផង ខាងនោះផង រត់យកប្រពន្ធ ពីក្នុងរោង និងរត់ទៅដោះលែង សត្វចិញ្ចឹមពីក្រោលទាំងអស់ឲ្យរត់ចេញពីភ្លើង សម្រែកស្រែកអឺយកង និង សម្លេង ស្រែកយំពេញព្រៃ។រំពេចនោះ កូនសេះស របស់នាង ក៏រត់ចេញមកដោយឈរ ហូរស្រក់ទឹកភ្នែក ក្បែរនាង ដោយឃើញ មេរបស់វាស្លាប់ក្នុងភ្លើង ។សម្រែកពួកចោរ ថាឲ្យចាប់នាង កែវស និងយកត្រល់ឲ្យបាន ! ចៅមាណពក៏បានលើកនាង កែវស ឡើងជិះសេះ រត់ទៅមុន។ចៅមាណពក៏បានចុះទូកបង្វែរដាន។ ចោរទាំងនោះបានចុះទូកតាមមាណពដោយស្មានថា នាងកែវស ទៅជាមួយ ។ ការប្រយុទ្ធក៏ចាប់មានឡើងនៅកណ្ដាលសមុទ្រ ។ចោរទាំងនោះដោយដឹងថា ចាញ់បោក ក៏បានបាញ់ ព្រួញសម្លាប់ចៅមាណពនោះទៅ។ លុះនៅពេលព្រឹក ចោរក៏ទៅបាត់អស់ នាងកែវស បានរត់ទៅមាត់សមុទ្រ ជាមួយកូនសេះ រកមើលចៅមាណព តែរកមិនឃើញសោះ សល់ តែបំណែកទូក និង ប្រអប់ឈើមួយ ដែលអណ្ដែតជាប់មាត់ឆ្នេរ។នាងបានបើកឡើង គឺជាត្រល់តម្បាញរបស់នាង។នាងក៏ស្រែកយំយ៉ាងខ្លាំង។នាងក៏បូងសួងថា ៖បើមានជាតិមុខមែននាង សូមជួបចៅមាណពជាប្ដី និង ជាអ្នកតម្បាញ និង មានត្រល់មាស នេះនៅជាមួយនាងរហូត និងនៅជារបស់ខ្មែររហូតកុំឲ្យបាត់ទៅណា !។បួងសួងរួចនាងក៏គប់ ត្រល់មាសនោះ ចូលទៅក្នុងសមុទ្រហើយនាងក៏បានស្លាប់ទៅ។ ដោយកម្លាំងបួងសួង ត្រល់មាសនោះ ក៏បានក្លាយជាកោះធំមួយ រាងដូចត្រល់ (កោះត្រល់) មកដល់សព្វថ្ងៃនេះ។ ដោយ ក្ដី គោរព ដល់ នាង ព្រះ រាជា ក្រោយ ៗ ទ្រង់ ក៏ បាន សាង រូប នាង ឡើង និង កូន សេះ ស សំរាប់ រំលឹក នូវ សេចក្ដី ស្មោះ របស់ នាង ចំពោះស្វាមី និង មាតុ ប្រទេស ។  ប្រភពគេហទំព័រ YOUN BONRET

មកដឹងពីមូលហេតុនៅពីក្រោយភ្លើងឡើងគីឡូខ្លាំងខុសពីធម្មតា!
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

(សង្គម)៖ ថ្មីៗនេះឃើញមានមហាជនជាច្រើនបានចម្ងល់ទាក់ទងទៅនឹងគីឡូភ្លើងឡើងច្រើនខ្លាំងខុសធម្មតា ទាំងនេះគឺខ្លឹមសារបកស្រាយហេតុផលមួយចំនួនដែលបានដកស្រង់ចេញពីប្រភពឈ្មោះ ផន សៅម៉ាលិ យ៉ាងដូច្នេះថាអ្នកខ្លះឆ្ងល់ថាហេតុអ្វីភ្លើងឡើងគីឡូច្រើន ??? ដាច់ភ្លើងញឹកញាប់? បុកគីឡូ? អ្នករកស៊ីភ្លើង ធ្វើស៊ីប្រជាជន? ខ្ញុំសាកល្បងឆ្លើយសំណួរនេះជូន ដោយយកមូលដ្ឋាន សច្ចៈធម៌ បច្ចេកទេស និងបទពិសោធន៍មកបកស្រាយ÷១. មុននឹងឆ្លើយ ខ្ញុំសុំសួរមួយសំណួរថែមទៀត ថាតើ ហេតុអ្វីបានភ្លើងឡើងគីឡូ តែនៅកំឡុងពេលខែ មីនា មេសា ឧសភា រៀងរាល់ឆ្នាំ ? ម៉េចក៏មិនទៅឡើងខែវស្សា ឬខែកត្តិក ដែលម្នាក់ៗ រងារ ត្រជាក់ ដណ្តប់ភួយសឹងរាល់យប់នោះ ។ នេះអាចបញ្ជាក់ច្បាស់ណាស់ថា " កត្តាអាកាសធាតុ" គឺចូលរួមចំណែកសំខាន់ណាស់ ក្នុងការស៊ីថាមពលរបស់បន្ទុកអគ្គិសនី (ដូចមានរៀបរាប់ខាងលើ)២. បញ្ហាថាដាច់ភ្លើងបុកគីឡូ យើងត្រូវដឹងថា មានបន្ទុកអគ្គិសនីមួយចំនួន អាចមានកញ្ឆក់អនុភាពពេលបើកភ្លើងប្រើដំបូង (ឬដូចពេលភ្លើងឆេះមកវិញដំបូងៗ) ប៉ុន្តែកញ្ឆក់ហក់ឡើងអនុភាពនេះ កើតឡើងក្នុងថេរៈវេលាមួយដ៏សែនមហាខ្លី ឬមានន័យថា ស៊ីថាមពលមិនច្រើននោះទេ មិនអាក្រក់ដូចអ្វីដែលថាឡើងគីឡូ គុណ នឹង២ គុណនឹង៣ នោះទេ ហើយចំពោះឧបករណ៍ខ្លះវិញ ការដាច់ភ្លើងសឹងគ្មានជះឥទ្ធិពលទាល់តែសោះ (អនុភាពថេរ) គ្មានប្រែប្រួលការស៊ីថាមពលសោះឡើយ (ឧបករណ៍ប្រភេទប្រើរេស៊ីស្តង់កម្តៅ ៘) សរុបមកការដាច់ចរន្តអគ្គិសនី មិនប៉ះពាល់ ឬប៉ះពាល់តិចតួចណាស់ ដល់ការស៊ីថាមពលរបស់បន្ទុកអគ្គិសនី (មិនមែនបុកគីឡូដូចបងប្អូនលើកឡើងនោះទេ) ។ ហេតុផលមួយទៀតគឺថា ពេលដាច់ភ្លើង កុងទ័រមិនវិលទេ មានន័យថាអ្នករកស៊ីភ្លើងគ្មានបានចំណូលទេ (ដូចហាងរកស៊ី តែមិនបើកលក់ដូរចឹង) គ្មានហេតុផលអ្វីគេមិនចង់បានចំណូល ដោយមានចេតនាបិទភ្លើង នោះទេ ។ បើបងប្អូននៅតែគិតថា បិទបើកភ្លឹបភ្លេតអាចបុកឡើងគីឡូបាន សូមអានហេតុផលខាងលើបែបបច្ចេកទេស ។រឿងថាតើអ្នករកស៊ីភ្លើងធ្វើស៊ីប្រជាជនដោយទង្វើរបិទបើកភ្លើងចង់ឲ្យឡើងគីឡូ គឺមិនសមហេតុផលទាល់តែសោះ មិនសមហេតុផលដែលអ្នកប្រើប្រាស់អគ្គិសនីគ្រប់រូបត្រូវតែយល់ ដូចបកស្រាយខាងលើ ។៣. បងប្អូនប្រហែលមិនជឿថាអាកាសធាតុ គឺជះឥទ្ធិពលខ្លាំងណាស់ដល់ការស៊ីថាមពល របស់បន្ទុកអគ្គិសនីមួយចំនួនដូចជាប្រភេទផលិតភាពត្រជាក់រួមមាន ទូរទឹកកក ម៉ាស៊ីនត្រជាក់៘ តែនេះជាការពិត យោងតាមការសិក្សាជាច្រើនរបស់អ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលខ្ញុំមិនអាចលើកឡើងអស់ (ខ្ញុំមានឯកសារយោងជាភាសាអង់គ្លេស ដែលត្រូវរក្សាកម្មសិទ្ធិបញ្ញាជូនម្ចាស់ស្នាដៃ មិនអាចបង្ហាញជាសាធារណៈបាន) ។ លើសពីនេះទៀត អាកាសធាតុក្តៅ ខែចែត្រ ដែលធ្វើឲ្យបងប្អូនងូតទឹកញឹកញាប់ (អ្នកខ្ចឹលងូតទឹកក៏ងូតដែរ បើមិនអញ្ចឹងគេងមិនលក់) បើកកង្ហាញឹកញាប់ ដាក់លេខយន្តហោះកប់ទល់ៗភ្លឺ, បើអ្នកមានម៉ាស៊ីនត្រជាក់វិញគឺដាក់សឹងតែ១៦អង់សា ហើយមិនចង់បិទទេ, ញាំទឹកត្រជាក់ឆ្ងាញ់ ញឹកញាប់ជាងមុន បើកបិទទូរទឹកកក ញឹកជាងមុន៕

ក្រសួងទេសចរណ៍រៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងក្បាច់គុនសៅលីងរបស់ចិន នៅបរិវេណប្រាសាទបាយ័ន
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

(សៀមរាប)៖ លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញចូលរួមព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង នៅលើដែនដីអតីតក្រុងអង្គរធំនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ។ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន ក្រោមអធិបតីភាពឯកឧត្តម សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងភាគីចិន មន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអ្នកចូលរួមទស្សនាជាច្រើនរយនាក់។ ព្រឹត្តិការណ៍នេះ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំរួមជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញរបស់ចិន និងក្បាច់គុនល្បុកត្តោរបស់កម្ពុជា។សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះសំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» ផងដែរ៕

មានក្រុមហ៊ុន២ប៉ុណ្ណោះហ៊ានដេញថ្លៃមាស របស់ធនាគាររដ្ឋវៀតណាម ដែលដាក់ដេញថ្លៃលើកដំបូងក្នុងរយៈពេល ១១ឆ្នាំ
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ មានតែក្រុមហ៊ុនពីរប៉ុណ្ណោះដែលធ្វើការដេញថ្លៃ និងបានទិញដុំមាសចំនួន 20% ដែលធនាគាររដ្ឋវៀតណាមបានផ្តល់ជូនដើម្បីលក់កាលពីថ្ងៃអង្គារនៅក្នុងការដេញថ្លៃមាសលើកដំបូងរបស់ខ្លួនក្នុងរយៈពេល 11 ឆ្នាំ។ ប្រភពមួយបានប្រាប់ VnExpress ថា អ្នកទិញទាំងនោះជាអ្នកផលិត និងចែកចាយមាសរបស់រដ្ឋ Saigon Jewelry Company និងអ្នកផ្តល់ប្រាក់កម្ចី ACB ។ពួកគេបានទិញសរុបចំនួន 3,400 taels ក្នុងចំណោម 16,800 taels ដែលធនាគារកណ្តាល ផ្តល់ជូនសម្រាប់លក់។ មួយ taels ស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន ឬស្មើរនឹងប្រមាណជាង១តម្លឹងមាស។ តម្លៃប្រតិបត្តិការគឺ ខ្ពស់ជាងកម្រិតអប្បបរមាដែលបានកំណត់ នៅឯការដេញថ្លៃបន្តិច ដោយមាសត្រូវបានទិញក្នុងតម្លៃ 81.33 លានដុង និង 81.32 លានដុងក្នុងមួយ Tael ស្មើនឹងប្រមាណ 3183 ដុល្លារអាមេរិក ធៀបនឹងតម្លៃមូលដ្ឋាន 81.30 លានដុង។ធនាគារចំនួន ៦ និងអ្នកចែកចាយមាសបីផ្សេងទៀតបានចូលរួមក្នុងការដេញថ្លៃនេះ ប៉ុន្តែមិនបានធ្វើការដេញថ្លៃទេ។ ពួកគេរួមមាន VPBank, HDBank, Techcombank, Eximbank, MSB, Sacombank, DOJI, Phu Nhuan Jewelry និង Phu Quy ។លោក Huynh Trung Khanh អនុប្រធានសមាគម ពាណិជ្ជករមាសវៀតណាមបានមានប្រសាសន៍ថា អ្នកទិញដុំមាសនឹងលក់ ដោយផ្ទាល់ដល់អ្នកប្រើប្រាស់ ហើយនឹងលក់ភាគច្រើនទៅកាន់អាជីវកម្មផ្សេងទៀត។ លោកបានបន្ថែមថា ធនាគារមួយចំនួន បានលក់មាស ហើយដូច្នេះពួកគេទំនងជាមិនធ្វើការដេញថ្លៃនោះទេ។ នៅលើទីផ្សារ តម្លៃដុំមាស បានធ្លាក់ចុះ 1.13% មកនៅត្រឹម 82.5 លានដុងក្នុងមួយតង់ គិតត្រឹមម៉ោង 4:09 រសៀល៕

មកស្គាល់មហាសេដ្ឋីក្មេងជាងគេបំផុតក្នុងលោក
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ យុវតី Livia Voigt ជានិស្សិតចិត្តវិទ្យាប្រេស៊ីលអាយុ 19 ឆ្នាំដែលមានទ្រព្យសម្បត្តិសុទ្ធ 1.1 ពាន់លានដុល្លារគិតត្រឹមថ្ងៃទី 10 ខែមេសា គឺជាមហាសេដ្ឋីវ័យក្មេងបំផុតរបស់ពិភពលោក យោងតាមទស្សនាវដ្តី Forbes ។ក្មេងជំទង់រូបនេះស្ថិតក្នុងចំណោមអ្នកស្នងមរតកទាំង 18 នាក់នៃទ្រព្យសម្បត្តិម៉ូទ័រអគ្គិសនី WEG ដូចដែលបានរាយការណ៍ដោយ The Sun ។នាង និងប្អូនស្រីរបស់នាងឈ្មោះ Dora Voigt de Assis អាយុ 26 ឆ្នាំ ម្នាក់ៗបានទទួលមរតកភាគហ៊ុន 3.1% នៅក្នុងក្រុមហ៊ុនពីជីតារបស់ពួកគេ និងសហស្ថាបនិក WEG លោក Werner Ricardo Voigt ដែលបានទទួលមរណភាពក្នុងឆ្នាំ 2016 ។បងប្អូនស្រីទាំងពីរមិនមានកៅអីក្រុមប្រឹក្សាភិបាល ឬតំណែងប្រតិបត្តិនៅ WEG ទេ។ ជំនួសវិញ ពួកគេជ្រើសរើស ជីវិតស្ងប់ស្ងាត់ជាមួយគ្រួសាររបស់ពួកគេនៅ Florianópolis ប្រទេសប្រេស៊ីល។ដើម្បីដាក់ទ្រព្យសម្បត្តិរបស់ Livia ទៅក្នុងទស្សនវិស័យ ប្រសិនបើ 1.1 ពាន់លានដុល្លាររបស់នាង ឱ្យ ស្មើៗគ្នា ក្នុងប៉ុន្មានឆ្នាំនៃជីវិតរបស់នាង វានឹងមានចំនួនជាមធ្យម 152,200-158,500 ដុល្លារក្នុងមួយថ្ងៃ ចាប់តាំងពីនាងកើត ក្នុងឆ្នាំ 2004 ដូចដែលបានរៀបរាប់ដោយគេហទំព័រព័ត៌មាន ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស។ Livia និង Dora គឺជាអ្នកថ្មីពីរនាក់ក្នុងចំណោម 7 នាក់ដែលចូលក្នុងបញ្ជីរបស់ Forbes នៃមហាសេដ្ឋីវ័យ ក្មេងបំផុតទាំង 25 ក្នុងឆ្នាំនេះ។បងប្អូនជីដូនមួយពីរនាក់របស់ពួកគេ Eduardo Voigt Schwartz និង Mariana Voigt Schwartz Gomes ក៏មានភាគហ៊ុននៅក្នុង WEG ហើយត្រូវបានបញ្ចូលក្នុងបញ្ជីមហាសេដ្ឋីឆ្នាំ 2024 របស់ទស្សនាវដ្តី។WEG ដែលមានទីស្នាក់ការកណ្តាលនៅ Jaraguá do Sul ប្រទេសប្រេស៊ីល គឺជាក្រុមហ៊ុនផលិតម៉ូទ័រអេឡិចត្រិច ម៉ាស៊ីនភ្លើង និងម៉ាស៊ីនបំលែង អង្គភាពប្រអប់លេខ និងម៉ូទ័រប្រអប់ លេខធំជាងគេមួយនៅលើពិភពលោក។ ជាមួយនឹងផលិតផលរបស់ខ្លួនបានទៅដល់ជាង 135 ប្រទេស ក្រុមហ៊ុនមានប្រាក់ចំណូលលើសពី 6 ពាន់លានដុល្លារក្នុងឆ្នាំ 2023៕

ទីបំផុត NASA ទទួលបានបច្ចុប្បន្នភាពពីយានអវកាសចម្ងាយ២៤ពាន់លានគីឡូម៉ែត្រ ពីផែនដី
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ជាលើកដំបូងក្នុងរយៈពេល 5 ខែ វិស្វកររបស់ NASA បានទទួលទិន្នន័យដែល អាចបក ស្រាយបានពីយាន Voyager 1 បន្ទាប់ពីបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីដោះ ស្រាយបញ្ហាទំនាក់ទំនងនៅលើយានអវកាសឆ្ងាយបំផុតរបស់មនុស្សជាតិនៅក្នុងសាកលលោក។បច្ចុប្បន្ននេះ យាន Voyager 1 មានចម្ងាយប្រហែល 15 ពាន់លានម៉ាយល៍ (24 ពាន់លានគីឡូម៉ែត្រ) ហើយនៅអាយុ 46 ឆ្នាំ ការស៊ើបអង្កេតបានបង្ហាញពីភាពចម្លែក និងសញ្ញានៃភាពចាស់ជាច្រើន នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។បញ្ហាចុងក្រោយបំផុតដែលជួបប្រទះដោយយាន Voyager 1 ជាលើកដំបូងបានចាប់យករូបភាព នៅក្នុង ខែវិច្ឆិកា ឆ្នាំ 2023 នៅពេលដែលអង្គភាពម៉ូឌុលតេឡេមេទ្រីរបស់ប្រព័ន្ធ ទិន្នន័យហោះហើរបាន ចាប់ផ្តើមផ្ញើគំរូកូដដដែលៗដែលមិនអាចបកស្រាយបាន។ប្រព័ន្ធទិន្នន័យហោះហើររបស់យាន Voyager 1 ប្រមូលព័ត៌មានពីឧបករណ៍វិទ្យាសាស្ត្រ របស់យាន អវកាស ហើយបញ្ចូលវាជាមួយទិន្នន័យវិស្វកម្មដែលឆ្លុះបញ្ចាំងពីស្ថានភាពសុខភាពបច្ចុប្បន្នរបស់វា។ ការគ្រប់គ្រងបេសកកម្មនៅលើផែនដី ទទួលបានទិន្នន័យនោះជាកូដគោលពីរ ឬស៊េរីនៃលេខមួយ និងសូន្យ។ប៉ុន្តែចាប់តាំងពីខែវិច្ឆិកាមក ប្រព័ន្ធទិន្នន័យហោះហើររបស់ Voyager 1 បានជាប់គាំងនៅក្នុងរង្វិលជុំ។ ខណៈពេលដែលការស៊ើបអង្កេតបានបន្តបញ្ជូនសញ្ញាវិទ្យុស្ថិរភាព ទៅកាន់ក្រុមត្រួតពិនិត្យបេសកកម្ម របស់ខ្លួន នៅលើផែនដីក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សញ្ញានេះមិនមានទិន្នន័យដែលអាច ប្រើប្រាស់បានទេ។ក្រុមបេសកកម្មបានទទួលទិន្នន័យរួមគ្នាដំបូងអំពីសុខភាព និងស្ថានភាពនៃប្រព័ន្ធវិស្វកម្មរបស់ Voyager 1 កាលពីថ្ងៃទី 20 ខែមេសា។ ខណៈពេលដែលក្រុមកំពុងពិនិត្យមើលព័ត៌មាន អ្វីគ្រប់យ៉ាងដែលពួកគេ បានឃើញរហូតមកដល់ពេលនេះបង្ហាញថា Voyager 1 មានសុខភាពល្អ និងដំណើរការបានត្រឹមត្រូវ។របកគំហើញនេះបានកើតឡើងដោយសារលទ្ធផលនៃការសាកល្បង និងកំហុសឆ្គងដ៏ឆ្លាតវៃ និង ការលាតត្រដាងនៃអាថ៌កំបាំងដែលនាំឱ្យក្រុមឈានដល់បន្ទះឈីបតែមួយ។ការដោះស្រាយបញ្ហាពីចម្ងាយរាប់ពាន់លានម៉ាយល៍បន្ទាប់ពីរកឃើញ បញ្ហានេះ ក្រុមបេសកកម្ម បានព្យាយាមបញ្ជូនពាក្យបញ្ជាដើម្បីចាប់ផ្តើមប្រព័ន្ធកុំព្យូទ័ររបស់យានអវកាសឡើងវិញ និងស្វែង យល់បន្ថែមអំពីមូលហេតុនៃបញ្ហា៕

ក្រសួងការងារ និងទីភ្នាក់ងារKOSHAកូរ៉េ វាយតម្លៃលើវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងតំណាងក្រុមហ៊ុន Youngwoo ដែលធ្វើឡើងនៅទីស្តីការក្រសួង នារសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យអំពីវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ(OSHTC) និងការពិនិត្យអំពីគម្រោងនៃការរៀបចំដំឡើង និងបំពាក់សម្ភារ បរិក្ខា និងឧបករណ៍នៅក្នុងអគារមជ្ឈមណ្ឌលនេះ។ នាឱកាសនោះ ភាគីទាំងពីរបានធ្វើបទបង្ហាញអំពីវឌ្ឍនភាព នៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) ដែលសម្រេចបាន ៦០% និងសកម្មភាពគាំទ្រគម្រោង រួមទាំងការរៀបចំក្របខណ្ឌច្បាប់ក្នុងការគាំទ្រការអនុវត្តគម្រោងអភិវឌ្ឍផ្លូវការ (ODA) ឱ្យបានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះ ភាគីកម្ពុជា ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការរៀបចំច្បាប់OSH និងប្រកាសដែលគាំទ្រដល់ការអនុវត្តច្បាប់នេះ។ ចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីកម្ពុជាបានថ្លែងអំណរគុណភាគីកូរ៉េ ដែលតែងតែជួយគាំទ្រដល់ការអនុវត្តវិស័យសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជាកន្លងមក ដែលបានចូលរួមចំណែកក្នុងការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ និង លោក Ahn Jongjoo ប្រធាន KOSHA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកែសម្រួល ស្តីពីការអនុវត្តគម្រោង ពាក់ព័ន្ធនឹងការរៀបចំមជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារផងដែរ៕

បណ្តាញសង្គម