(កំពង់ស្ពឺ) ៖ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង សម្របសម្រួលផ្លូវច្បាប់ដោយលោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺបានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីធ្វើ
អត្តសញ្ញាណបណ្ណក្លែងក្លាយ នៅថ្ងៃសុក្រ ១១រោជ ខែបុស្ស ឆ្នាំរការ នព្វសក័ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង២០នាទី ចំណុចភូមិផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទងបានឲ្យដឹងថាទីតាំងដែលលួចធ្វើ អត្តសញ្ញាណបណ្ណក្លែងក្លាយមានស្លាកយីហោ ស៊ីណាត ថតរូប និងបោះពុម្ភធៀបការ ស្ថិតនៅក្នុងភូមិផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកអធិការបន្តថាក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ២នាក់រួមមានទី១- ឈ្មោះ ញឹល គីមស្រ៊ុន ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទងកំពង់ស្ពឺ និងទី២-ឈ្មោះ ណាំ ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ (ត្រូវជាកូន) នៅភូមិផ្សារព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
វត្ថុតាងដកហូតរួមមានៈ ម៉ាស៊ីនព្រីន ០១ គ្រឿង, ម៉ាស៊ីនអ៊ុតកាត០១, CPU ០១ គ្រឿង, ម៉ូនីន័រ ០១គ្រឿង, ឃីបត ចំនួន០១, ម៉ាស៊ីនស្កេន ០១គ្រឿង។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់