(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវទី១ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ឡាវ ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា រយ:ពេល០២ ថ្ងៃ ប្រកបដោយជោគជ័យ៕
អានហើយស្រណោះកោះត្រល់ខ្មែរណាស់រឿងនិទាន «កោះត្រល់» ។ នាងត្រល់មាស ប៉ុន្តែភាគច្រើនឮតែគេហៅរូបចម្លាក់នៅខេត្តកែបថា នាងសីលាចាំប្ដី តែផ្ទុយទៅវិញមិនមែនជានាងសិលាចាំប្ដីឡើយ គឺជានាងត្រល់មាស ដែលស្មោះស្ម័គ្រចំពោះស្វាមី និងមាតុប្រទេសរបស់ខ្លួន។រឿងនាងត្រល់មាស(ប្រវត្តិ សេះស កោះត្រល់ និង នាង ស្រី ស នៅ ខេត្តកែប )នាសម័យបុរាណនគរខ្មែរ និងនគរចិនមានព្រំដែនជាប់គ្នា។ ចិនពូកែណាស់ខាងតម្បាញសូត្រ។ ព្រះរាជាខ្មែរនិង ពួកនាម៉ឺន តែងតែទិញក្រណាត់សូត្រទាំងនោះរាល់ឆ្នាំពុំដែលខាន។ នាងកែវសជានារីម្នាក់ មានសម្រស់ស្អាតអស់លើស្រីទាំងពួងក្នុងភូមិ ហើយនាងពូកែខាងដេរប៉ាក់ និងតម្បាញ តែក្រណាត់សូត្ររបស់នាងរលោង និងក្រឡា ល្អស្អាតណាស់។ថ្ងៃ មួយ នាង បាន ចូល ទៅ ក្នុង ព្រៃ ដូច សព្វ មួយ ដង ដើម្បី យក រុក្ខជាតិ មក ធ្វើ ជា លក្ខ ។ ពេល នោះ នាង បាន រើស បាន ដុំ ថ្ម មួយ ដុំ មាន ពណ៌ ក្រហម ឆ្អិនឆ្អៅ ។ នាង បាន យក មក សួរ ម្ដាយ ពេល នោះ ម្ដាយ ប្រាប់ ថា វា ជា ដុំ មាស ។ នាង អរ ណាស់ មិន យក មាស នោះ ទៅ លក់ ទេ នាង បាន យក វា មក ធ្វើ ជា ត្រល់ សម្រាប់ តម្បាញ ។ មុន ពេល ដែល នាង ត្បាញ នាង តែងតែ សែន និង បែរបន់ សូម កុំ ឲ្យ សូត្រ ដាច់ និង ជាប់ បាន ល្អ ព្រម ទាំង រលោង ផង ដែរ ។ កំលាំង នៃ ការ បួងសួង បាន លឺ ដល់ ព្រះ ពិស្ណុការ ដែល ជា អាទិទេព នៃ សិល្បៈ ។ ទ្រង់ ក៏ ប្រទាន និង ឲ្យ ពរ ដល់ នាង តាម ការ ប្រាថ្នា ។ហេតុការណ៍ដ៏អស្ចារ្យនេះនាងបោះ១ដង ត្បាញបានកន្លះកីនាងអរផង ភ័យផង។ នាងបោះ ២ដងបាន ១កី ហើយក្រណាត់របស់នាងមានពណ៌ល្អ និងរលោង។ នាងបានយកទៅជូនម្ដាយ ម្ដាយនាងគាត់អរខ្លាំងណាស់ និងយកទៅលក់បានតម្លៃថ្លៃ រហូតបានក្លាយជាសេដ្ឋី សូត្រក្នុងខេត្តកំពត។ ព្រះរាជា ក៏ប្រទានងារ( នាងត្រល់មាស)។ ដំណឹងបានលឺដល់ក្រុងចិន ស្ដេចចិនបានបញ្ជាឲ្យ បុត្រាទ្រង់មកស្ដីដណ្ដឹងនាងកែវស ដើម្បីយកនាងទៅនៅស្រុកចិនតាមប្ដី ធ្វើដូច នេះបាន ខ្មែរនៅតែទិញក្រណាត់ពីចិនរាល់ៗឆ្នាំដដែល។ម្ដាយ របស់ នាង បាន សួរ ចិត្ត កូន ស្រី តែ នាង មិន ព្រម ។ ព្រោះ នាង មាន ចិត្ត លើ កំលោះ មាណព ដែល ជា អ្នក ជ្រលក់ ក្រណាត់ និង ជា មនុស្ស នៅ ជាមួយ នាង តាំង ពី នៅ ក្រីក្រ ។ នាង គិត ថា ចិន មាន សិទ្ធ យក ប្រពន្ធ បួន ដប់ បាន ហើយ គិត ថា គ្មាន វាសនា ល្អ ទេ សម្រាប់ នាង ។ ពាក្យបដិសេធន៍នេះបានធ្វើឲ្យចិនមិនសប្បាយចិត្តសោះ ក៏ទៅប្ដឹងស្ដេចខ្មែរ។ ទ្រង់មានបន្ទូលថា៖ រឿងអនាគតរបស់នណា អ្នកនោះជាអ្នកសម្រេចទ្រង់ជាស្ដេចគ្មានសិទ្ធទេ។ ព្រោះទ្រង់មិនចង់ឲ្យនាងទៅរស់នៅស្រុកចិនទេបើទៅខ្មែរនិងបាត់អ្នកតម្បាញសូត្រមាសជារៀងរហូត។រាជបុត្រចិនអង្គនោះក៏បានចុះមករកនាងដោយខ្លួនឯងឃើញនាងមានសម្បុរសស្អាតខុសពីនារីខ្មែរដទៃទៀតកាន់តែមានចិត្តស្រឡាញ់ទ្វេរដង។ ហើយទ្រង់ក៏មានបញ្ជាថា៖ យកទាំងមនុស្ស យកទាំងត្រល់។ដោយដឹងពីល្បិចចិននាងក៏បានរៀបការជាមួយចៅមាណព ដោយរាជប្រទានដោយព្រះរាជាខ្មែរ។កាន់តែធ្វើឱ្យចិន មានកំហឹងយ៉ាងខ្លាំង ក៏បានប្រើចោរសមុទ្រមកលួចត្រល់មាស និងចាប់នាងត្រល់មាស ។ភាពអសន្តិសុខ នៅក្នុងគ្រួសាររបស់នាងក៏កើតមានជារឿយៗ។ នាងក៏សុំម្ដាយទៅរស់នៅឆ្ងាយពី គេដើម្បីគេចចេញពីចោរទាំងនោះ ដោយរស់នៅធ្វើជាខ្ទមកណ្ដាលព្រៃ ។ ពេលនាងត្បាញបាននាងឲ្យអ្នកបំរើយកទៅឲ្យម្ដាយសម្រាប់ថ្វាយស្ដេច។ចោរចិន ទាំងនោះតាមរកគ្រប់កន្លែងតែរកមិនឃើញ។ជួនជាពេល មួយនោះ មានល្ខោនចិនមកសម្លែង អ្នកបំរើក៏បានឈប់មើលការសំដែង ដោយដៃមានបង្វិច ពណ៌មាសផ្លេកៗ ។ រំពេចនោះ ចិនដែលនិយាយ ខ្មែរមិនសូវច្បាស់នោះ សួរថា៖ បានទិញសំពត់ពីណា ល្អយ៉ាងនេះ?អ្នកបម្រើភ្លេចខ្លួនក៏ថា៖ ជារបស់អ្នកនាង កែវស ចិននោះក៏បានសួរ ដោយរកកន្លែងនាងកែវស រស់នៅ ដោយឲ្យមាស១០០តំលឹង ។ អ្នកបម្រើក៏ឆ្លើយដឹងពីទីតាំងដែលនាងកែវស រស់នៅ ។រាត្រីដ៏រន្ធត់បានមកដល់ចោរបានចូលឡោមព័ទ្ធ ខ្ទមរបស់នាង ដោយគប់ភ្លើង ឆេះអស់រោងសត្វចិញ្ចឹមនាង និងរោងតម្បាញ ដែលនាងកំពុងត្បាញ ធ្វើឲ្យរលាកដៃនិងខ្លួនរបស់នាងយ៉ាងដំណំ។នាងបានស្រែកហៅប្ដីឲ្យជួយ។ចៅមាណព រត់ខាង នេះផង ខាងនោះផង រត់យកប្រពន្ធ ពីក្នុងរោង និងរត់ទៅដោះលែង សត្វចិញ្ចឹមពីក្រោលទាំងអស់ឲ្យរត់ចេញពីភ្លើង សម្រែកស្រែកអឺយកង និង សម្លេង ស្រែកយំពេញព្រៃ។រំពេចនោះ កូនសេះស របស់នាង ក៏រត់ចេញមកដោយឈរ ហូរស្រក់ទឹកភ្នែក ក្បែរនាង ដោយឃើញ មេរបស់វាស្លាប់ក្នុងភ្លើង ។សម្រែកពួកចោរ ថាឲ្យចាប់នាង កែវស និងយកត្រល់ឲ្យបាន ! ចៅមាណពក៏បានលើកនាង កែវស ឡើងជិះសេះ រត់ទៅមុន។ចៅមាណពក៏បានចុះទូកបង្វែរដាន។ ចោរទាំងនោះបានចុះទូកតាមមាណពដោយស្មានថា នាងកែវស ទៅជាមួយ ។ ការប្រយុទ្ធក៏ចាប់មានឡើងនៅកណ្ដាលសមុទ្រ ។ចោរទាំងនោះដោយដឹងថា ចាញ់បោក ក៏បានបាញ់ ព្រួញសម្លាប់ចៅមាណពនោះទៅ។ លុះនៅពេលព្រឹក ចោរក៏ទៅបាត់អស់ នាងកែវស បានរត់ទៅមាត់សមុទ្រ ជាមួយកូនសេះ រកមើលចៅមាណព តែរកមិនឃើញសោះ សល់ តែបំណែកទូក និង ប្រអប់ឈើមួយ ដែលអណ្ដែតជាប់មាត់ឆ្នេរ។នាងបានបើកឡើង គឺជាត្រល់តម្បាញរបស់នាង។នាងក៏ស្រែកយំយ៉ាងខ្លាំង។នាងក៏បូងសួងថា ៖បើមានជាតិមុខមែននាង សូមជួបចៅមាណពជាប្ដី និង ជាអ្នកតម្បាញ និង មានត្រល់មាស នេះនៅជាមួយនាងរហូត និងនៅជារបស់ខ្មែររហូតកុំឲ្យបាត់ទៅណា !។បួងសួងរួចនាងក៏គប់ ត្រល់មាសនោះ ចូលទៅក្នុងសមុទ្រហើយនាងក៏បានស្លាប់ទៅ។ ដោយកម្លាំងបួងសួង ត្រល់មាសនោះ ក៏បានក្លាយជាកោះធំមួយ រាងដូចត្រល់ (កោះត្រល់) មកដល់សព្វថ្ងៃនេះ។ ដោយ ក្ដី គោរព ដល់ នាង ព្រះ រាជា ក្រោយ ៗ ទ្រង់ ក៏ បាន សាង រូប នាង ឡើង និង កូន សេះ ស សំរាប់ រំលឹក នូវ សេចក្ដី ស្មោះ របស់ នាង ចំពោះស្វាមី និង មាតុ ប្រទេស ។ ប្រភពគេហទំព័រ YOUN BONRET
(សង្គម)៖ ថ្មីៗនេះឃើញមានមហាជនជាច្រើនបានចម្ងល់ទាក់ទងទៅនឹងគីឡូភ្លើងឡើងច្រើនខ្លាំងខុសធម្មតា ទាំងនេះគឺខ្លឹមសារបកស្រាយហេតុផលមួយចំនួនដែលបានដកស្រង់ចេញពីប្រភពឈ្មោះ ផន សៅម៉ាលិ យ៉ាងដូច្នេះថាអ្នកខ្លះឆ្ងល់ថាហេតុអ្វីភ្លើងឡើងគីឡូច្រើន ??? ដាច់ភ្លើងញឹកញាប់? បុកគីឡូ? អ្នករកស៊ីភ្លើង ធ្វើស៊ីប្រជាជន? ខ្ញុំសាកល្បងឆ្លើយសំណួរនេះជូន ដោយយកមូលដ្ឋាន សច្ចៈធម៌ បច្ចេកទេស និងបទពិសោធន៍មកបកស្រាយ÷១. មុននឹងឆ្លើយ ខ្ញុំសុំសួរមួយសំណួរថែមទៀត ថាតើ ហេតុអ្វីបានភ្លើងឡើងគីឡូ តែនៅកំឡុងពេលខែ មីនា មេសា ឧសភា រៀងរាល់ឆ្នាំ ? ម៉េចក៏មិនទៅឡើងខែវស្សា ឬខែកត្តិក ដែលម្នាក់ៗ រងារ ត្រជាក់ ដណ្តប់ភួយសឹងរាល់យប់នោះ ។ នេះអាចបញ្ជាក់ច្បាស់ណាស់ថា " កត្តាអាកាសធាតុ" គឺចូលរួមចំណែកសំខាន់ណាស់ ក្នុងការស៊ីថាមពលរបស់បន្ទុកអគ្គិសនី (ដូចមានរៀបរាប់ខាងលើ)២. បញ្ហាថាដាច់ភ្លើងបុកគីឡូ យើងត្រូវដឹងថា មានបន្ទុកអគ្គិសនីមួយចំនួន អាចមានកញ្ឆក់អនុភាពពេលបើកភ្លើងប្រើដំបូង (ឬដូចពេលភ្លើងឆេះមកវិញដំបូងៗ) ប៉ុន្តែកញ្ឆក់ហក់ឡើងអនុភាពនេះ កើតឡើងក្នុងថេរៈវេលាមួយដ៏សែនមហាខ្លី ឬមានន័យថា ស៊ីថាមពលមិនច្រើននោះទេ មិនអាក្រក់ដូចអ្វីដែលថាឡើងគីឡូ គុណ នឹង២ គុណនឹង៣ នោះទេ ហើយចំពោះឧបករណ៍ខ្លះវិញ ការដាច់ភ្លើងសឹងគ្មានជះឥទ្ធិពលទាល់តែសោះ (អនុភាពថេរ) គ្មានប្រែប្រួលការស៊ីថាមពលសោះឡើយ (ឧបករណ៍ប្រភេទប្រើរេស៊ីស្តង់កម្តៅ ៘) សរុបមកការដាច់ចរន្តអគ្គិសនី មិនប៉ះពាល់ ឬប៉ះពាល់តិចតួចណាស់ ដល់ការស៊ីថាមពលរបស់បន្ទុកអគ្គិសនី (មិនមែនបុកគីឡូដូចបងប្អូនលើកឡើងនោះទេ) ។ ហេតុផលមួយទៀតគឺថា ពេលដាច់ភ្លើង កុងទ័រមិនវិលទេ មានន័យថាអ្នករកស៊ីភ្លើងគ្មានបានចំណូលទេ (ដូចហាងរកស៊ី តែមិនបើកលក់ដូរចឹង) គ្មានហេតុផលអ្វីគេមិនចង់បានចំណូល ដោយមានចេតនាបិទភ្លើង នោះទេ ។ បើបងប្អូននៅតែគិតថា បិទបើកភ្លឹបភ្លេតអាចបុកឡើងគីឡូបាន សូមអានហេតុផលខាងលើបែបបច្ចេកទេស ។រឿងថាតើអ្នករកស៊ីភ្លើងធ្វើស៊ីប្រជាជនដោយទង្វើរបិទបើកភ្លើងចង់ឲ្យឡើងគីឡូ គឺមិនសមហេតុផលទាល់តែសោះ មិនសមហេតុផលដែលអ្នកប្រើប្រាស់អគ្គិសនីគ្រប់រូបត្រូវតែយល់ ដូចបកស្រាយខាងលើ ។៣. បងប្អូនប្រហែលមិនជឿថាអាកាសធាតុ គឺជះឥទ្ធិពលខ្លាំងណាស់ដល់ការស៊ីថាមពល របស់បន្ទុកអគ្គិសនីមួយចំនួនដូចជាប្រភេទផលិតភាពត្រជាក់រួមមាន ទូរទឹកកក ម៉ាស៊ីនត្រជាក់៘ តែនេះជាការពិត យោងតាមការសិក្សាជាច្រើនរបស់អ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលខ្ញុំមិនអាចលើកឡើងអស់ (ខ្ញុំមានឯកសារយោងជាភាសាអង់គ្លេស ដែលត្រូវរក្សាកម្មសិទ្ធិបញ្ញាជូនម្ចាស់ស្នាដៃ មិនអាចបង្ហាញជាសាធារណៈបាន) ។ លើសពីនេះទៀត អាកាសធាតុក្តៅ ខែចែត្រ ដែលធ្វើឲ្យបងប្អូនងូតទឹកញឹកញាប់ (អ្នកខ្ចឹលងូតទឹកក៏ងូតដែរ បើមិនអញ្ចឹងគេងមិនលក់) បើកកង្ហាញឹកញាប់ ដាក់លេខយន្តហោះកប់ទល់ៗភ្លឺ, បើអ្នកមានម៉ាស៊ីនត្រជាក់វិញគឺដាក់សឹងតែ១៦អង់សា ហើយមិនចង់បិទទេ, ញាំទឹកត្រជាក់ឆ្ងាញ់ ញឹកញាប់ជាងមុន បើកបិទទូរទឹកកក ញឹកជាងមុន៕