(ភ្នំពេញ)៖ ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងតំណាងក្រុមហ៊ុន Youngwoo ដែលធ្វើឡើងនៅទីស្តីការក្រសួង នារសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យអំពីវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ(OSHTC) និងការពិនិត្យអំពីគម្រោងនៃការរៀបចំដំឡើង និងបំពាក់សម្ភារ បរិក្ខា និងឧបករណ៍នៅក្នុងអគារមជ្ឈមណ្ឌលនេះ។ នាឱកាសនោះ ភាគីទាំងពីរបានធ្វើបទបង្ហាញអំពីវឌ្ឍនភាព នៃដំណើរការសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) ដែលសម្រេចបាន ៦០% និងសកម្មភាពគាំទ្រគម្រោង រួមទាំងការរៀបចំក្របខណ្ឌច្បាប់ក្នុងការគាំទ្រការអនុវត្តគម្រោងអភិវឌ្ឍផ្លូវការ (ODA) ឱ្យបានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនោះ ភាគីកម្ពុជា ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការរៀបចំច្បាប់OSH និងប្រកាសដែលគាំទ្រដល់ការអនុវត្តច្បាប់នេះ។ ចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីកម្ពុជាបានថ្លែងអំណរគុណភាគីកូរ៉េ ដែលតែងតែជួយគាំទ្រដល់ការអនុវត្តវិស័យសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជាកន្លងមក ដែលបានចូលរួមចំណែកក្នុងការបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តមវេជ្ជ. ហ៊ុយ ហានសុង រដ្ឋលេខាធិការ និង លោក Ahn Jongjoo ប្រធាន KOSHA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកែសម្រួល ស្តីពីការអនុវត្តគម្រោង ពាក់ព័ន្ធនឹងការរៀបចំមជ្ឈមណ្ឌលសុវត្ថិភាព និងសុខភាពការងារផងដែរ៕
(ព័ត៌មានជាតិ)៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង និងមន្ទីរពេទ្យ ខេវី ត្បូងឃ្មុំ រៀបចំវេទិកាពិនិត្យសុខភាពបឋមជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម សរុបចំនួន២០០នាក់ នៅមណ្ឌលសុខភាពព្រះរំកិល នៅឃុំព្រះរំកិល ស្រុកបុរីអូរសា្វយសែនជ័យ។ វេទិកាពិនិត្យសុខភាពបឋម ដែលប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមេសា នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ការពិនិត្យសុខភាពបឋម ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលរស់នៅទីដាច់ស្រយាល និងកំពុងប្រឈមបញ្ហាសុខភាព និងផ្ដល់ការណែនាំអំពីការថែទាំសុខភាព។ជាកិច្ចចាប់ផ្ដើម លោកស្រី សម្បត្តិ រចនា អភិបាលរងនៃគណៈអភិបាលស្រុកបុរីអូរស្វាយសែន ជ័យ មានមតិបើកវេទិកាដោយបាននិយាយបញ្ជាក់អំពីសារសំខាន់នៃការដឹងអំពីស្ថានភាពសុខភាព និងរបៀបថែទាំសុខភាពរបស់ខ្លួន ដែលលោកតាលោកយាយអ៊ំប្រុសអ៊ំស្រីសុទ្ធតែជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលរស់នៅឆ្លងកាត់ទុក្ខលំបាកនៃសង្រ្គាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោកស្រីអភិបាលរងនៃគណៈអភិបាលស្រុកបន្តថា ការមកពិនិត្យសុខភាពនាពេលនេះ គឺពិតជាមានសារសំខាន់សម្រាប់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលកំពុងតែឈានចូលវ័យចាស់ជរា។ ជាចុងបញ្ចប់ លោកស្រីអភិបាលរងនៃគណៈអភិបាលស្រុក ថ្លែងអំណរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា និង វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ ខេវី ត្បូងឃ្មុំ ដែលធ្វើដំណើរមកដល់ទីតាំងផ្ទាល់ដើម្បីផ្ដល់ការពិនិត្យសុខភាពបឋម និងការណែនាំអំពីការថែទាំសុខភាពនៅមូលដ្ឋាន គឺនៅមណ្ឌលសុខភាពព្រះរំកិលនេះតែម្ដង។ បន្ទាប់មក លោក ស៊ាង ចិន្ដា ប្រធានក្រុមការងារមកពីមជ្ឈមណ្ឌលឯកសារកម្ពុជា បានរំឭកអំពីការចូលរួមរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅឃុំព្រះរំកិល ដែលបាននិយាយចែករំលែកសាច់រឿងរបស់ខ្លួនក្នុងរបបខ្មែរក្រហមទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជា។ លោក ស៊ាង ចិន្ដា បន្តថា ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ អ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅស្រុកបុរីអូរស្វាយសែនជ័យ បានចុះទៅសម្ភាសន៍ និងសរសេររឿងរ៉ាវរបស់អ្នករស់រានមានជីវិតពីខ្មែរក្រហម ដែលការចុះទៅជួបផ្ទាល់ជាមួយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមផ្ទះ គឺមិនត្រឹមតែផ្ដល់ពេលវេលាឲ្យអ្នកស្ម័គ្រចិត្តរបស់យើងអាចសួរសុខទុក្ខអំពីស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន ក៏ប៉ុន្តែថែមទាំងអាចស្តាប់អំពីបទពិសោធន៍ដែលមិនអាចបំភ្លេចបានរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ខាងក្រោមគឺជារឿងរ៉ាវសង្ខេបរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ដែលមកពិនិត្យសុខភាពបឋមជាមួយក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ៖ ខ្ញុំបាទឈ្មោះ សល់ ទឹល អាយុ៦២ឆ្នាំ គឺជាជនជាតិភាគតិចចារ៉ាយ រស់នៅក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងដែលបានទទួលបានការពិនិត្យសុខភាពបឋមនៅថ្ងៃនេះ។ ពីមុនមក ខ្ញុំមិនដែលទទួលបានការពិនិត្យសុខភាពបែបនេះទេ ហើយនេះគឺជាលើកទី១សម្រាប់ខ្ញុំ។ គ្រូពេទ្យប្រាប់ខ្ញុំអំពីស្ថានភាពជំងឺរបស់ខ្ញុំ។ គ្រូពេទ្យក៏ណែនាំខ្ញុំអំពីការថែទាំសុខភាពផងដែរ។ នៅក្នុងរបប ប៉ុល ពត ខ្ញុំត្រូវបានដាក់ឲ្យធ្វើការនៅកងកុមារ។ កាលពីជំនាន់នោះ ខ្ញុំដើរប្រមូលអាចម៍គោសម្រាប់ទុកធ្វើជី។ ខ្ញុំមានបងប្អូនប្រុសស្រីសរុបទាំងអស់ចំនួន៥នាក់។ ខ្ញុំមិនបានរស់នៅជួបជុំជាមួយឪពុកម្តាយ និងបងប្អូនទេ។ អ្វីដែលខ្ញុំចងចាំមិនភ្លេចនៅក្នុងជំនាន់ខ្មែរក្រហមនោះ គឺការបាត់បង់សមាជិកក្រុមគ្រួសារជាច្រើននៅក្នុងរបបនោះ។ នៅរបបខែ្មរក្រហម ខ្ញុំមិនអាចបដិបត្តិប្រពៃណីរបស់ខ្ញុំទេ ហើយសូម្បីតែភាសាចារ៉ាយ ក៏ខ្ញុំមិនអាចនិយាយបានដែរ។ ខ្ញុំត្រូវនិយាយតែភាសាខ្មែរតែប៉ុណ្ណោះ។ ខ្ញុំមិនចង់ឲ្យរបបខ្មែរក្រហមកើតឡើងជាថ្មីម្តងទៀតនោះទេ ដោយសារតែរបបនេះធ្វើបាបប្រជាជនយ៉ាងខ្លាំង។ ខ្ញុំបាទឈ្មោះ វង្ស លឹម អាយុ៧៨ឆ្នាំ កើតនៅឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ ខ្ញុំគឺជាអតីតទាហានភូមិភាគ។ ខ្ញុំបានផ្លាស់មកនៅខាងប្រពន្ធនៅភូមិក្រឡាពាស ឃុំព្រះរំកិល នៅក្នុងឆ្នាំ១៩៨៦។ ខ្ញុំគឺជាជនជាតិដើមភាគតិចព្រៅ។ សព្វថ្ងៃនេះ ខ្ញុំរស់នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ នៅក្នុងថ្ងៃនេះ ខ្ញុំពិតជាពេញចិត្តយ៉ាងខ្លាំងចំពោះបងប្អូនកូនក្មួយដែលជាក្រុមគ្រូពេទ្យបានចុះមកពិនិត្យសុខភាពខ្ញុំ ពីព្រោះរាល់ថ្ងៃនេះខ្ញុំក៏មានបញ្ហាជំងឺលើសឈាមដែរ។ ខ្ញុំមិនទាន់បានពិនិត្យសុខភាពទេ រហូតមកទល់ពេលនេះទើបខ្ញុំបានពិនិត្យ។ ខ្ញុំ និងជនជាតិភាគតិចព្រៅផ្សេងទៀត ត្រូវបានសម្តេចព្រះ នរោត្តម សីហនុ ជ្រើសរើសឲ្យទៅរៀនបន្តនៅលំផាត់បានត្រឹមថ្នាក់ទី៩។ នៅអំឡុងឆ្នាំ១៩៧០ ខ្ញុំធ្វើជាគ្រូបង្រៀននៅក្នុងស្រុកតាវែង ស្រាប់តែមានការទម្លាក់គ្រាប់បែកធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ រងរបួស និងបាត់បង់ជីវិតប្រជាជនជាច្រើន។ នៅក្នុងរបប ប៉ុល ពត ខ្ញុំត្រូវបានចាត់តាំងឲ្យធ្វើស្រែនិងចម្ការ។ ខ្ញុំរៀបការប្រពន្ធរួចហើយ។ នៅអំឡុងឆ្នាំ១៩៧៧ ខ្ញុំ និងយុវជនជនជាតិភាគតិចផ្សេងទៀតនៅក្នុងភូមិ ត្រូវបានបញ្ជូនទៅលើកទំនប់នៅអូរពួក។ នៅការដ្ឋានទំនប់អូរពួកនេះ មានជនជាតិដើមភាគតិចជាច្រើនត្រូវបានបង្ខំឲ្យធ្វើការ និងលើកទំនប់។ ពេលនោះ ខ្ញុំនិងយុវជនជនជាតិដើមផ្សេងទៀត ត្រូវបានបង្ខំឲ្យធ្វើការចាប់តាំងពីម៉ោង៦ព្រឹកដល់ម៉ោង១១ រួចសម្រាកថ្ងៃត្រង់បានបន្តិច ក៏ចូលទៅធ្វើការបន្ត ហើយពេលខ្លះរហូតដល់ម៉ោង៧យប់។ រឿងរ៉ាវដែលខ្ញុំចងចាំមិនភ្លេចនៅក្នុងរបបខ្មែរក្រហម គឺនៅពេលខ្មែរក្រហមស្រែកបង្ខំឲ្យធ្វើការដោយពាក្យគំរាមថា «បើមិនធ្វើការ ប្រយ័ត្នត្រូវមួយត្បូងចប»។ ជាចុងក្រោយ ខ្ញុំចង់ឲ្យយុវជនជំនាន់ត្រូវចូលរួមការពារកុំឲ្យរបបខ្មែរក្រហមកើតមានឡើងម្តងទៀត៕អត្ថបទ ៖ ស៊ាង ចិន្ដា ប្រធានក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា
(ភ្នំពេញ)៖ មេឃកាន់តែក្ដៅខ្លាំង ប៊ូសស្រ្តងកាន់តែមានរង្វាន់ច្រើន ដូចបងប្រុសសំរស្មីអ៉ីចឹង មេឃក្ដៅខ្លាំងពេក មុនចេញដំណើរទៅលេងស្រុកកំណើតចូលឆ្នាំខ្មែរ ញុំាប៊ូសស្រ្តងត្រជាក់ៗ១កំប៉ុង ត្រូវរង្វាន់ឡានថ្មី ១គ្រឿង។ អបអរសាទរបងប្រុស កង សំរស្មី អាយុ ២៩ឆ្នាំ មុខរបរជាកម្មករសំណង់ ក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង ០៤៣ បច្ចុប្បន្នមកធ្វើការនៅភូមិព្រែកតាតូច ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយមានស្រុកកំណើតនៅភូមិស្វាយក្រោម ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បងប្រុស រស្មី បានប្រាប់ថា កំពុងរៀបចំចេញដំណើរទៅលេងស្រុកមុនចូលឆ្នាំខ្មែរ មេឃក្ដៅខ្លាំងពេក ទិញប៊ូសស្រ្តងត្រជាក់ៗញុំា១កំប៉ុង ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿង ផ្អើលអស់អ្នកភូមិ ថែមទាំងផុសល្បីពេញបណ្ដាញសង្គម រហូតចប់ចូលឆ្នាំខ្មែរភ្លាម ក្រុមហ៊ុនចុះមកពិនិត្យក្រវិលកំប៉ុង និងកំណត់ថ្ងៃយកឡានមកប្រគល់ជូនដល់ផ្ទះ។ ប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំង ស្វាងចែស ហើយត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពិតៗ!