(សហព័ន្ធស្វីស) ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី សសុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមស្ដាប់បទបង្ហាញស្ដីពី «ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការពហុកម្រិតក្នុងវិស័យសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ» នៅសាលប្រជុំសណ្ឋាគារប៊េន ក្នុងទីក្រុងប៊េន នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ត្រូវពេលយប់នៅប្រទេសកម្ពុជា។ជុំវិញប្រធានបទស្ដីពី ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិការពហុកម្រិតក្នុងវិស័យសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ លោក Daniel Bohne អគ្គលេខាធិការនៃសន្និបាតថ្នាក់ដឹកនាំនគរបាល បានចែករំលែកអំពីប្រព័ន្ធនយោបាយស្វីស កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលសហព័ន្ធ រដ្ឋ និងក្រុង ព្រមទាំងបញ្ហាប្រឈមក្នុងវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នាពេលបច្ចុប្បន្ន។សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គ.ជ.អ.ប និងថ្នាក់ដឹកនាំស្រ្តីនៃរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនទៀត៕
(សង្គម)៖ កាលពីអំឡុងឆ្នាំ២០២២កន្លងទៅមានប្រជាពលរដ្ឋ និងអាជីវករមិនតិចនាក់ទេដែលអះអាងថា ចាញ់បោកនាង ចោម ខ្វាន់ ម្ចាស់ហាងមាសពេជ្រចំរើនសុវត្ថិភាព រកស៊ីបោកប្រាស់ទំនុកចិត្តអតិថិជន យកលុយប្រជាពលរដ្ឋដែលជាអាជីវករអស់រាប់ម៉ឺនដុល្លារ ក្រោមរូបភាពចូលជាតំណាង ចែកចាយវេរលុយទៅមុន នឹងប្រគល់របស់តាមក្រោយតែជាក់ស្ដែងសុទ្ធតែជាខ្យល់។ នាង ចោម ខ្វាន់ មានរឿងអាស្រូវរកស៊ីបោកប្រាស់គេ រួមមានការលក់កាបូបប្រេនក្លែងក្លាយ លក់ផលិតថែសម្រស់ ខូចគុណភាព គ្មានថ្ងៃបរិច្ជេទត្រឹមត្រូវ ចុងក្រោយនេះបោកយកលុយអតិថិជន ក្រោមរូបភាពចូលជាតំណាង ចែកចាយ រហូតដល់នាងរត់គេចខ្លួនបាត់ស្រមោលមកដល់បច្ចុប្បន្ននេះ។ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចេញ ដីកាបង្គាប់ឱ្យចាប់ខ្លួន ជនត្រូវចោទ សឿន ចំរើន ហៅ ចោមខ្វាន់ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តិនៅចំនុចហាងមាសពេជ្រចំរើនសុវត្ថិភាព មានទីលំនៅបច្ចុប្បន្នផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខណៈដីកាបង្គាប់ឱ្យចាប់ខ្លួននេះ ចេញតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ប៉ុន្តែទើបតែមានការលេចធ្លាយឯកសារនាពេលនេះ។ ក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួននេះ ចៅក្រមបញ្ជាដល់កម្លាំងសាធារណៈ មន្ត្រីនគរបាលយុត្តិធម៌ ដែលមានសមត្ថកិច្ច ឱ្យស្រាវជ្រាវរកចាប់ខ្លួន នឹងនាំខ្លួនជនត្រូវចោទឈ្មោះ សឿន ចំរើន ហៅ ចោមខ្វាន់ យកមកប្រគល់ឱ្យចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ជុំវីញករណីនេះ មហាជនកំពុងតែរងចាំមើលថា តើដំណើរការផ្លូវច្បាប់នឹងបន្តទៅជាយ៉ាងណា ក្រោយរឿងក្ដីក្ដាំងរបស់នាង ចោមខ្វាន់ ដែលបានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋរងគ្រោះជាច្រើននាក់ ហាក់មានភាពស្ងប់ស្ងាត់កាន់ឆ្នាំ និងមិនទាន់ទទួលបានយុត្តិធម៌រហូតមកដល់ពេលនេះ?
(បាងកក)៖ យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) នៃប្រទេសថៃបានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដនៅក្នុងប្រទេសថៃបានកើនឡើងបន្ទាប់ពីការប្រារព្ធពិធីបុណ្យ Songkran ខណៈដែលមេរោគ JN.1 នៅតែលេចធ្លោនៅក្នុងប្រទេស។ អគ្គនាយក DDC លោក Thongchai Keeratihattayakorn ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មានអ្នកជំងឺ Covid ថ្មីចំនួន 1,004 នាក់ដែលត្រូវបានរាយការណ៍ថាជាមធ្យមប្រចាំថ្ងៃនៃករណីថ្មីចំនួន 143 និងការស្លាប់ចំនួន 3 នាក់ក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី 20 ខែមេសា។អ្នកស្លាប់ស្ថិតក្នុងក្រុមហានិភ័យដែលគ្របដណ្តប់មនុស្សចាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃ និងស្ត្រីមានផ្ទៃពោះ។ ក្រៅពីពិធីជប់លៀង និងការជួបជុំគ្នាជាច្រើនក្នុងពិធីបុណ្យសង្ក្រាន្ត លោកវេជ្ជបណ្ឌិត ថងឆៃ បាននិយាយថា ករណីអ្នកជំងឺកូវីដកើនឡើង ដោយសារអ្នកជំងឺភាគច្រើនបង្ហាញរោគសញ្ញាស្រាលស្រដៀងនឹងជំងឺផ្តាសាយ ហើយមិនដឹងពីការឆ្លងរបស់ពួកគេ ដូច្នេះហើយមិននៅដាច់ដោយឡែកពីគេ។បំរែបំរួលរង JN.1 នៃវ៉ារ្យ៉ង់ Omicron របស់ Covid នៅតែជាសំពាធលេចធ្លោនៅក្នុងប្រទេសថៃ។វេជ្ជបណ្ឌិត Thongchai បាននិយាយថា ចាប់តាំងពីករណីដំបូងនៃមេរោគ JN.1 ត្រូវបានបញ្ជាក់នៅ ក្នុងប្រទេសថៃកាលពីចុងឆ្នាំមុន វាមិនមានសូចនាករណាមួយដែលថាវានឹងបង្កឱ្យមានរោគសញ្ញា ធ្ងន់ធ្ងរជាងវ៉ារ្យ៉ង់ Omicron នោះទេ។ ប្រធាន DDC បន្ថែមថា អ្នកដែលឆ្លងមេរោគ JN.1 នឹងមានរោគសញ្ញាស្រដៀងនឹងជំងឺផ្លូវដង្ហើមធម្មតា ដូចជាគ្រុនក្តៅ ក្អក ឈឺក ឈឺខ្លួន ឈឺក្បាល និងហៀរសំបោរ៕