វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
គ្រូពេទ្យវះកាត់កែសម្ផស្ស បង្ហាញបញ្ជីទាំង៥មុខ ដែលធ្វើឱ្យខូចសម្រស់
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦

(សេអ៊ូល)៖ -ការបង្ហោះនៅលើបណ្តាញសង្គមរបស់គ្រូពេទ្យវះកាត់កែសម្ផស្សកូរ៉េខាងត្បូងម្នាក់ បានល្បីពេញឋ អ៊ីនធឺណិត ដោយសារតែចំណាត់ថ្នាក់អាហារប្រចាំថ្ងៃដែលគាត់និយាយថា អាចធ្វើឱ្យមុខ មើលទៅ «មិនស្អាត» មិនមែនដោយការផ្លាស់ប្តូររចនាសម្ព័ន្ធមុខនោះទេ ប៉ុន្តែដោយរួមចំណែកដល់ការហើម ការឡើងមុន និងភាពចាស់នៃស្បែកលឿនជាងមុន។មី និងអាហារសម្រន់ប្រៃ បានជាប់ក្នុងបញ្ជី។ ប៉ុន្តែអ្វីដែលទទួលបានចំណាត់ថ្នាក់លេខ ១?យោងតាមលោកវេជ្ជបណ្ឌិត Choi Hyun-nam អាហារប្រៃដូចជាមីកញ្ចប់ ដំឡូងបំពង និងនំឃុកឃីប្រៃ បានជាប់ចំណាត់ថ្នាក់លេខ ៥ ដោយសូដ្យូមលើសត្រូវបានផ្សារភ្ជាប់ទៅនឹងការរក្សាទឹក ដែលអាចធ្វើឱ្យមុខ មើលទៅហើម។បង្អែមផ្អែម ចាប់ពីនំខេក និងនំកុម្មង់ រហូតដល់បង្អែមទាន់សម័យដូចជាខូឃីស៍បែបឌូបៃ បានជាប់ចំណាត់ ថ្នាក់លេខ ៤ បន្ទាប់មកគឺអាហារចៀន រួមទាំងសាច់មាន់ចៀន ដំឡូងបារាំងបំពង និងនំដូណាត់។ គាត់បាននិយាយថា ជាតិស្ករច្រើនពេកអាចបំផ្លាញកូឡាជែន ដែលជាប្រូតេអ៊ីនដែលរក្សាស្បែកឱ្យរឹងមាំ និងយឺត ខណៈពេលដែលអាហារចៀនដែលមានជាតិខ្លាញ់អាចបណ្តាលឱ្យមានការឡើងមុនកាន់តែច្រើន និងស្បែកមើលទៅស្រអាប់។សាច់កែច្នៃដូចជាសាច់ជ្រូក និងសាច់ក្រក ជាប់ចំណាត់ថ្នាក់លេខ ២។ លោក Choi បាននិយាយថា ជារឿយៗវាសម្បូរទៅដោយសូដ្យូម ខ្លាញ់ឆ្អែត និងសារធាតុផ្សេងៗទៀត ដែលវាអាចនាំឱ្យមានការរលាក និងភាពចាស់នៃស្បែកលឿនជាងមុន។ប៉ុន្តែកត្តាចម្បងមិនមែនជាអាហារទាល់តែសោះ។វាគឺជាភេសជ្ជៈមានជាតិអាល់កុល។ លោក Choi បាននិយាយថា ការផឹកស្រាអាចធ្វើឱ្យស្បែកខ្សោះជាតិទឹក ធ្វើឱ្យរបាំងស្បែកចុះខ្សោយ និងធ្វើឱ្យស្បែកចាស់។ វាក៏អាចធ្វើឱ្យមុខងារថ្លើមថយចុះផងដែរ ដែលបណ្តាលឱ្យស្បែកខ្មៅ៕

ឈ្នះរង្វាន់ធំពីប៊ូសស្រ្តងភ្លាម! ចែកលុយអ្នកជិតខាង ហើយជប់លៀងភីហ្សាផ្អើលភូមិ
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦

(កំពង់ស្ពឺ)៖ រឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំង កម្មការនីរោងចក្រ 3នាក់ នៅខេត្តកំពង់ស្ពឺ បានឈ្នះរង្វាន់ 168 ដុល្លារ x10 ពីប៊ូសស្រ្តងក្នុងពេលតែមួយ ធ្វើឱ្យអ្នកជិតខាងសប្បាយចិត្តមិនចាញ់ម្ចាស់រង្វាន់ទេ ព្រោះពួកគាត់ក៏បានចំណែក 168$ ដូចគ្នា ថែមទាំងនាំគ្នាជប់លៀងញុំាភីហ្សាឆ្ងាញ់ៗយ៉ាងសប្បាយទៀតផង។  ម្ចាស់រង្វាន់អ្នកជិតខាងល្អ 168$ x10 ទាំង 3នាក់ រួមមាន៖ បង ម៉ាន សំណាង, ទាំ សាភៈ និង លី ឡាង បច្ចុប្បន្នពួកគាត់កំពុងបម្រើការងារនៅរោងចក្រមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។ ពួកគាត់បានរៀបរាប់ថា នៅពេលសម្រាកអាហារថ្ងៃត្រង់ដូចសព្វមួយដង ពួកគាត់បានទិញប៊ូសស្រ្តងត្រជាក់ៗមកពិសា ប៉ុន្តែថ្ងៃនេះមានលាភសំណាងធំ គាស់ឃើញរង្វាន់អ្នកជិតខាងល្អ ធ្វើឱ្យពួកគាត់រំភើបយ៉ាងខ្លាំង។ គួររំលឹកឱ្យដឹងផងដែរថា ក្រុមហ៊ុនប៊ូសស្រ្តង នៅតែបន្តប្ដូររង្វាន់ជូនអតិថិជនជាប្រក្រតី ដូច្នេះអ្នកដែលមានសំណាងឈ្នះរង្វាន់ពីប៊ូសស្រ្តង អាចយកមកប្ដូររង្វាន់បានដោយទំនុកចិត្ត។ ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ ហើយរង្វាន់ច្រើន ថែមទាំងធ្វើឱ្យយើងស្វាងចែសភ្លាមៗ មានកម្លាំងបន្តការងារ៕

ថ្ងៃនេះ ក្រុងព្រះសីហនុត្រូវជន់លិច ក្រោយភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនម៉ោង
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៥នេះ ក្រុងព្រះសីហនុ កំពុងរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ក្រោយភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនម៉ោង បានបណ្តាលឱ្យតំបន់ទំនាបមួយចំនួន ក្នុងក្រុងព្រះសីហនុ ដូចជាសង្កាត់២ សង្កាត់៣ សង្កាត់៤ រងការជន់លិចដោយជំនន់ទឹកភ្លៀង និងលិចចូលដល់ក្នុងផ្ទះពលរដ្ឋ ខូចខាតទ្រព្យសម្បត្តិ ដូចជាសម្ភារប្រើប្រាស់ក្នុងផ្ទះ និងម៉ូតូ រថយន្ត ជាច្រើនគ្រឿង។បើតាមអាជ្ញាធរបានឱ្យដឹងថា ក្រោយពីខូចខាតសម្ភារៈ និងរបស់ប្រើប្រាស់ខ្លះ ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតពលរដ្ឋនោះទេ ប៉ុន្តែអាជ្ញាធរអំពាវនាវឱ្យពលរដ្ឋប្រយ័ត្នខ្ពស់។ អាជ្ញាធរ ក៏បាន​កាត់ផ្តាច់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយចំនួន​ផងដែរ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ ខណៈ​តំបន់​ខ្លះ​ភ្លើង​ត្រូវ​កាត់ផ្តាច់​ដោយសារ​​បង្គោល​ភ្លើង​បាន​បាក់រលំជាដើម​៕

ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក យ៉ារ៉ុន តាមៀរ (Yaron Tamir) នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល អាក្រូស្តាឌី (Agrostudies)នៃរដ្ឋអ៊ីស្រាអែល ដើម្បីផ្លាស់ប្តូរយោបល់លើការស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលសិស្សកម្មសិក្សាលើជំនាញសំខាន់ៗដែលកំពុងមានតម្រូវការទីផ្សារខ្ពស់។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក យ៉ារ៉ុន តាមៀរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរបស់ អាក្រូស្តាឌី ជាមួយគ្រឹះស្ថានអប់រំនានានៅកម្ពុជា ដែលរួមទាំងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។ ឯកឧត្តមបានលើកឡើងថា វិទ្យាស្ថាន TVET នៅកម្ពុជាផ្តល់ការបណ្តុះបណ្តាលលើជំនាញជាច្រើន ដែលរួមមានទាំងជំនាញកសិកម្ម ការកែច្នៃកសិផល ការកែច្នៃអាហារ បដិសណ្ឋារកិច្ច ឧស្សាហកម្មផលិតកម្ម និងវិស័យសំណង់ មេកាត្រូនិក មេកានិក និងអគ្គិសនីជាដើម។ ជំនាញទាំងនេះ ពិតជាមានតម្រូវការខ្ពស់ដែលនិយោជកអ៊ីស្រាអែលកំពុងត្រូវការ ខណៈដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈភ្ជាប់ការបណ្តុះបណ្តាលកម្មវិធី TVET ឱ្យស្របនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនលោក យ៉ារ៉ុន តាមៀរ ពីរចនាសម្ព័ន្ធ និងដែនសមត្ថកិច្ចរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមិនត្រឹមតែទទួលបន្ទុកលើការបញ្ជូនពលករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបន្ទុកលើការអភិវឌ្ឍជំនាញលើវិស័យជាច្រើនផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងពីវឌ្ឍនភាពការងាររបស់ក្រសួង គោលនយោបាយសំខាន់ៗក្នុងការលើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការផ្តល់ជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងវិវត្ត។ជាការឆ្លើយតប លោក យ៉ារ៉ុន តាមៀរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីសម្រាប់កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា និងស្មារតីស្ថាបនា ដោយលោកគូសបញ្ជាក់ថា កម្ពុជាជាប្រទេសគោលដៅមួយដ៏មានសារៈសំខាន់ដែល អាក្រូស្តាឌី ផ្តោតការយកចិត្តទុកដាក់ក្នុងការបង្កើតកិច្ចសហការនេះ។ ភាគីទាំងពីរបានប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចពិភាក្សាគ្នា ដើម្បីសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការជាមួយគ្នានាពេលអនាគត សម្រាប់ជាផលប្រយោជន៍ និងសេចក្តីប្រាថ្នារួមនៃប្រទេសទាំងពីរ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស សម្រាប់បំពេញតម្រូវការទីផ្សារការងារ។សូមបញ្ជាក់ថា អាក្រូស្តាឌី ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិឈានមុខមួយ ដែលផ្តោតលើការបណ្តុះបណ្តាលជំនាញ កសិកម្មជាពិសេស ដើម្បីគាំទ្រដល់និស្សិតហាត់ការមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានទាំងកម្ពុជាផងដែរ។ ជាមួយនឹងបទពិសោធប្រតិបត្តិការជិត ២០ឆ្នាំមកនេះ ចំណុចស្នូលនៃកម្មវិធីសិក្សារបស់ខ្លួន គឺប្រើប្រាស់គោលការណ៍ «រៀនតាមរយៈការអនុវត្តជាក់ស្តែង» (Learning by Doing) ដែលរួមបញ្ចូលគ្នាយ៉ាងរលូនរវាងចំណេះដឹងទ្រឹស្តី និងការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប។ រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលបានបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាជោគជ័យជាង ២ម៉ឺននាក់ ហើយកំពុងតែបន្តបណ្តុះបណ្តាលនិស្សិតហាត់ការជាច្រើនមកពី ១៤ ប្រទេស៕

កម្ពុជា-អ៊ីស្រាអែល ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងពិភាក្សាពន្លឿនការអនុវត្តកិច្ចព្រមព្រៀងបញ្ជូនពលករប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦

(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងទិវាអបអរសាទរបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៊ីស្រាអែល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត អាឡូណា ហ្វីស័រ ខាម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងផ្លាស់ប្តូរទស្សនៈអំពីការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីស្តីពី ការជ្រើសរើសពលករកម្ពុជាសម្រាប់ការងារបណ្តោះអាសន្ននៅក្នុងវិស័យទីផ្សារការងារជាក់លាក់នានានៃរដ្ឋអ៊ីស្រាអែល។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវបណ្ឌិត និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល នាពេលកន្លងមក ជាពិសេសក្នុងវិស័យការងារ ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ ឯកឧត្តមបានគូសបញ្ជាក់ថា ជំនួបនាពេលនេះ គឺជាឱកាសដ៏សំខាន់មួយក្នុងការធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងពិភាក្សាអំពីការរៀបចំអនុវត្តកិច្ចព្រមព្រៀងការងារដែលភាគីទាំងពីរបានខិតខំចរចារហូតឈានដល់ការបញ្ចប់ដោយជោគជ័យ។ កិច្ចព្រមព្រៀងនេះ គឺជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងកម្ពុជា-អ៊ីស្រាអែល ដោយបង្កើតយន្តការផ្លូវការសម្រាប់ការធ្វើចល័តភាពកម្លាំងពលកម្មប្រកបដោយសុវត្ថិភាព សណ្តាប់ធ្នាប់ និងតម្លាភាព។ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ស្ថានទូត និងស្ថាប័នពាក់ព័ន្ធរបស់អ៊ីស្រាអែល ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយភាគីអ៊ីស្រាអែល ដើម្បីធានាឱ្យការអនុវត្តកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងស្របតាមគោលបំណងរបស់រដ្ឋាភិបាលទាំងពីរ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញជំហរកម្ពុជាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការងារទៅកាន់វិស័យដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ផ្សេងទៀត។ជាការឆ្លើយតប លោកជំទាវបណ្ឌិត អាឡូណា ហ្វីស័រ ខាម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនៃភាគីទាំងពីរ ជាពិសេសក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានធ្វើការយ៉ាងសកម្មរហូតសម្រេចបាននូវកិច្ចព្រមព្រៀងដ៏សំខាន់នេះ។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានសម្តែងការពេញចិត្តចំពោះបទពិសោធជោគជ័យរបស់កម្មវិធីនិស្សិតកសិកម្មកម្ពុជានៅអ៊ីស្រាអែលនាពេលកន្លងមក និងបានកោតសរសើរចំពោះភាពឧស្សាហ៍ព្យាយាម វិន័យ និងការប្តេជ្ញាចិត្តក្នុងការងាររបស់យុវជនកម្ពុជា។ លោកជំទាវជឿជាក់ថា ពលករកម្ពុជានឹងបន្តបង្ហាញសមត្ថភាព និងក្លាយជាកម្លាំងពលកម្មដ៏មានតម្លៃសម្រាប់និយោជកអ៊ីស្រាអែល។ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងនេះឱ្យចាប់ផ្តើមបានក្នុងពេលឆាប់ៗខាងមុខ ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។សូមបញ្ជាក់ថា កម្ពុជា និងអ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាសមិទ្ធផលសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះនឹងបើកឱកាសឱ្យពលករកម្ពុជាចូលរួមក្នុងទីផ្សារការងារអ៊ីស្រាអែលដោយស្របច្បាប់ និងទទួលបានការការពារសិទ្ធិ និងសុខុមាលភាពស្របតាមស្តង់ដាអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាក៏ចាប់អារម្មណ៍ក្នុងការសិក្សា និងផ្លាស់ប្តូរបទពិសោធពីភាពជោគជ័យរបស់អ៊ីស្រាអែលក្នុងវិស័យកសិកម្មឆ្លាតវៃ ការគ្រប់គ្រងធនធានទឹក បច្ចេកវិទ្យាបៃតង ការអប់រំ STEM និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងការបង្កើនផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត៕

ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្ដុះណ្ដាលវិជ្ជាជីវៈបានរៀបចំពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» និងខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់ និងការងារសមរម្យ» នៅទីស្ដីការក្រសួងការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ។ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) និងគណៈកម្មការប្រឆាំងពលកម្មកុមាររាជធានី ខេត្តទាំង២៥, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, តំណាងរដ្ឋបាលរាជធានី-ខេត្ត ស្រុក ឃុំ, ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត,តំណាងអង្គការអន្តរជាតិខាងការងារ (ILO), សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា, សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា អង្គការជាតិ និងអន្តរជាតិ, លោកគ្រូ អ្នកគ្រូ និងកុមារា កុមារី សរុបប្រមាណ ៣០០នាក់។ពិធីនេះរៀបចំក្នុងគោលបំណង (១) ជំរុញចលនាសង្គមប្រឆាំងនឹងពលកម្មកុមារ ដើម្បីបំផុសការចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមរយៈការលើកកម្ពស់ការយល់ដឹងដល់សាធារណជនឱ្យកាន់តែយល់ច្បាស់ពីបញ្ហាពលកម្មកុមារ (២) ជំរុញកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និង (៣) បង្ហាញអំពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។ទិវាដ៏មានសារៈសំខាន់នេះគឺជាការរំឭកអំពីការគោរព និងអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះពលកម្មកុមារ អំពើហិង្សាលើកុមារ និងហានិភ័យនានាតាមប្រព័ន្ធអនឡាញ ដើម្បីធានាបាននូវសុវត្ថិភាព សុខុមាលភាព និងការអភិវឌ្ឍពេញលេញរបស់កុមារ។ក្នុងន័យនេះ រាជរដ្ឋាភិបាល បន្តបង្ហាញការប្តេជ្ញាចិត្តកម្រិតខ្ពស់ ក្នុងកិច្ចសហការជាមួយអង្គការអន្តរជាតិនានា និងភាគីពាក់ព័ន្ធ តាមរយៈការពង្រឹងការអនុវត្តច្បាប់ការងារ និងគោលនយោបាយ «មិនអត់ឱនចំពោះពលកម្មកុមារ និងពលកម្មដោយបង្ខំ» ព្រមទាំងការលើកកម្ពស់ជំនាញ និងការងារសមរម្យសម្រាប់យុវជន និងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងសំដៅឈានទៅលុបបំបាត់ពលកម្មកុមារ ឱ្យធ្លាក់មកកម្រិតអប្បបរមា និងឆ្ពោះទៅរកអត្រាសូន្យ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការគោរពសិទ្ធិកុមារជាសកល។ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងសហគមន៍នានា កម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ តាមរយៈការពង្រឹងក្របខ័ណ្ឌច្បាប់ គោលនយោបាយ ការអនុវត្តយន្តការសម្របសម្រួលគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ការលើកកម្ពស់ការយល់ដឹង ការពង្រឹងប្រសិទ្ធភាពនៃការចុះអធិការកិច្ចការងារ ការពង្រឹងសមត្ថភាពមន្ត្រី និងភាគីពាក់ព័ន្ធ ព្រមទាំងការអនុវត្តគម្រោងកិច្ចអន្តរាគមន៍ស្នូល សំដៅទប់ស្កាត់ ការពារ និងគាំពារកុមារពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម។ លោកជំទាវបានបញ្ជាក់បន្ថែមថា ដើម្បីឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែម៉ឺងម៉ាត់ លើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងធានាឱ្យកុមារកម្ពុជាគ្រប់រូបទទួលបានការការពារ ការអប់រំ និងឱកាសអភិវឌ្ឍសក្តានុពលរបស់ខ្លួនប្រកបដោយគុណភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ជាទីបញ្ចប់ លោកជំទាវរដ្ឋលេខាធិការក៏បានអំពាវនាវដល់សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលមានចម្ងល់អំពីឱកាសការងារ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និង ករណីសង្ស័យអំពីការប្រើប្រាស់ពលកម្មកុមារ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ១២៩៧ និង ១២៨៦ ឬតាមប្រអប់បណ្តឹងអនាមិក ដើម្បីក្រសួងអាចចាត់វិធានការបានទាន់ពេលវេលា និងចៀសវាងចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ឬយកករណីនេះយកទៅប្រើប្រាស់ជាប្រយោជន៍បុគ្គល ឬក្រុមណាមួយ ឡើយ៕

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញ​ជាអធិបតីក្នុងទិវាបុណ្យឯករាជ្យជាតិរដ្ឋអ៉ីស្រាអែល ដែលប្រារព្ធឡើងនាថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal។ ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមបានគូសបញ្ជាក់ថា ការប្រារព្ធទិវានេះ មិនត្រឹមតែជាការគោរពដល់ប្រវត្តិសាស្ត្រដ៏សម្បូរបែប បេតិកភណ្ឌវប្បធម៌ដ៏ស្ថិតស្ថេរយូរអង្វែង និងវឌ្ឍនភាព ព្រមទាំងសមិទ្ធផលដ៏អស្ចារ្យដែលរដ្ឋអ៉ីស្រាអែល សម្រេចបានក្នុងរយៈពេល ៧៨ ឆ្នាំនៃការកសាង និងអភិវឌ្ឍជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអបអរសាទរចំណងសហប្រតិបត្តិការដ៏រឹងមាំ និងកំពុងរីកចម្រើន ដែលបានភ្ជាប់ប្រទេសកម្ពុជា-អ៉ីស្រាអែល ឱ្យកាន់តែជិតស្និទ្ធផងដែរ។ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ចាប់តាំងពីការស្តារឡើងវិញនូវទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៣ មក ប្រទេសទាំងពីរបានខិតខំពង្រឹងទំនាក់ទំនងដោយឈរលើការគោរពគ្នា ផលប្រយោជន៍រួម និងចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ អ៉ីស្រាអែលបានបង្ហាញពីសមត្ថភាពដ៏អស្ចារ្យក្នុងការច្នៃប្រឌិត ដោយបានបំប្លែងបញ្ហាប្រឈមទៅជាជោគជ័យ និងក្លាយជាគំរូដ៏លេចធ្លោលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យាទំនើប កសិកម្មទំនើប និងឧត្តមភាពផ្នែកវិទ្យាសាស្ត្រ។ ឯកឧត្តមក៏បានរំលឹកពីការសម្ពោធស្ថានកុងស៊ុលកិត្តិយសរបស់អ៉ីស្រាអែលប្រចាំកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ ស្ថានកុងស៊ុលកិត្តិយសនេះដើរតួនាទីជាស្ពានដ៏មានតម្លៃក្នុងការជំរុញការតភ្ជាប់កាន់តែជិតស្និទ្ធរវាងប្រជាជន វិស័យឯកជន លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងសម្របសម្រួលឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនានា។ឯកឧត្តម ហេង សួរ ក៏បានអបអរសាទរផងដែរចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ស្តីពីការងារបណ្តោះអាសន្នសម្រាប់ពលករកម្ពុជា ក្នុងវិស័យទីផ្សារការងារនៅអ៉ីស្រាអែល។ សមិទ្ធផលដ៏សំខាន់នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងការវិវត្តនៃទំនាក់ទំនងកម្ពុជា-អ៉ីស្រាអែល និងឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។ លើសពីការបង្កើតឱកាសការងារសម្រាប់ពលករកម្ពុជា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកដល់ការអភិវឌ្ឍជំនាញ ការផ្ទេរចំណេះដឹង និងការពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ ខណៈកំពុងបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍកម្លាំងពលកម្ម ផលិតភាព និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអ៉ីស្រាអែល ក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស និងពង្រីកឱកាសសម្រាប់ប្រជាជន។

ទី​ក្រុង​កំពតត្រៀមដាក់បេក្ខភាពចូលជាសមាជិកបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) របស់អង្គការយូណេស្កូ
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦

ខេត្តកំពត៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយស្តីពីការរៀបចំឯកសារបេក្ខភាពទីក្រុងកំពត ដើម្បីចូលជា​បណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network - UCCN) ដោយមានការចូលរួមពីឯកឧត្តម ផ្លាវីអូ បូណេទី (Flavio Bonetti) នាយកអង្គការយូណេស្កូប្រចាំកម្ពុជា លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ ឯកឧត្ដម​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត, រដ្ឋបាលខេត្តកំពតនិងភាគីពាក់ព័ន្ធក្នុងខេត្ត តំណាងរដ្ឋបាលខេត្តបាត់ដំបង ខេត្តមណ្ឌលគិរី ខេត្តរតនគិរី វិស័យ​​ឯកជន និង​អ្នកជំនាញការ សរុបប្រមាណ​ជាង​២០០នាក់។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សិក្ខាសាលាខាង​លើ​​នេះមិនត្រឹមតែជាវេទិកាពិគ្រោះយោបល់បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា ក្នុងការលើកកម្ពស់តម្លៃវប្បធម៌ ភាពច្នៃប្រឌិត និងអត្តសញ្ញាណមូលដ្ឋានឱ្យទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិ។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូប្រចាំកម្ពុជា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តកំពត ក្រុមការងារបច្ចេកទេសនៃ​ក្រសួង​ទេសចរណ៍ និង​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំឯកសារបេក្ខភាពនេះ ព្រមទាំងបានកោតសរសើរចំពោះប្រជាពលរដ្ឋ សិប្បករ សហគ្រិន ផលិតករ និងចុងភៅក្នុងខេត្តកំពត ដែលបានរួមចំណែកថែរក្សា និងអភិវឌ្ឍមរតកវប្បធម៌ និងម្ហូបអាហារប្រចាំតំបន់ឱ្យមានភាពលេចធ្លោ។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ខេត្តកំពតមានសក្តានុពលដ៏សម្បូរបែប ទាំងផ្នែកធនធានធម្មជាតិ ទេសភាពស្រស់ស្អាត បេតិកភណ្ឌស្ថាបត្យកម្មបែបអាណានិគមបារាំង និងផលិតផលកសិទេសចរណ៍​ដែល​បាន​ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ហើយ​មាន​ភាព​ល្បីល្បាញលើឆាកអន្តរជាតិ ដូចជា ម្រេចកំពត អំបិល និងផ្កាអំបិលកំពត ទឹកត្រីកំពត ព្រមទាំងធុរេនកំពត និងគ្រឿងសមុទ្រស្រស់ៗ ដែលសុទ្ធសឹងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទេសចរណ៍សម័យថ្មីមិនត្រឹមតែផ្តោតលើការទស្សនាទេសភាពប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរចង់ទទួលបានបទពិសោធន៍ពិតប្រាកដ តាមរយៈវប្បធម៌ ម្ហូបអាហារ សិល្បៈ តន្ត្រី។ល។ ដូច្នេះ ការចូលរួមក្នុងបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់យូណេស្កូផ្នែក​ម្ហូប​អាហារ​ នឹងក្លាយជាយុទ្ធសាស្ត្រសំខាន់ក្នុងការទាក់ទាញវិនិយោគិន បង្កើនការប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ឯកឧត្តមរដ្ឋមន្ត្រី ក៏​បានលើក​ទឹក​ចិត្ត និង​ជំរុញ​ដល់រាជធានី និង​ខេត្តផ្សេងៗក្នុងការចុះសិក្សា ស្វែងរក ជីក​​កកាយ និងបង្ហាញនូវសក្តានុពលវប្បធម៌ អាហារ និងភាពច្នៃប្រឌិត ដែលលាក់កំបាំងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមខ្លួនចូលរួមក្នុងបណ្តាញទីក្រុងដែល​មាន​ភាព​ច្នៃប្រឌិតរបស់អង្គការយូណេស្កូនាពេលអនាគត។ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្ តី​បានសម្តែងជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងគ្រប់ភាគីពាក់ព័ន្ធ ទី​ក្រុង​កំពតនឹងអាចលើកកម្ពស់កិត្យានុភាពរបស់ខ្លួន និងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយ ដែលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់វប្បធម៌ ភាពច្នៃប្រឌិតផ្នែក​ម្ហូប​អាហារ​ និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។គូស​បញ្ជាក់​ថាទី​ក្រុងបាត់ដំបងត្រូវបានទទួលស្គាល់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ (Gastronomy) កាលពីឆ្នាំ២០២៣ ដែល​បានបង្ហាញយ៉ាងច្បាស់ពីសក្តានុពលវប្បធម៌ និងភាពច្នៃប្រឌិតរបស់កម្ពុជាទៅ​កាន់​ពិភព​លោក​។ខេត្តកំពត ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦

រូបសំណាក Messi ទម្ងន់៧០តោន កម្ពស់២៦ម៉ែត្រ ធំជាងគេលើពិភពលោក
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦

(អន្តរជាតិ)៖ ទីក្រុងមួយក្នុងខេត្ត Neuquén ប្រទេសអាហ្សង់ទីន បានបង្ហាញរូបសំណាក Lionel Messi ដែលមានកម្ពស់ 26 ម៉ែត្រ ដែលត្រូវបានគេជឿថាជារូបសំណាកខ្ពស់បំផុតនៅលើពិភពលោក ដែលលើស ពីរចនាសម្ព័ន្ធមុនដែលឧទ្ទិសដល់វីរបុរសបាល់ទាត់នៅក្នុងប្រទេសឥណ្ឌា។យោងតាមអាជ្ញាធរមូលដ្ឋាន រូបសំណាកនេះត្រូវបានសម្ពោធជាផ្លូវការនៅក្នុងទីក្រុង Cutral Co. វាមាន ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ 22 និងផ្លូវ Manuel Savio នៅគីឡូម៉ែត្រលេខ 1332 ដែលប្រើ ជាចំណុចសំខាន់មួយនៅលើសរសៃឈាមដឹកជញ្ជូនដ៏សំខាន់បំផុតរបស់តំបន់ នេះបើយោងតាមរបាយ ការណ៍របស់ Ole។ការរចនានេះត្រូវបានបង្កើតឡើងដោយវិចិត្រករក្នុងស្រុក Aldo Beroisa ដោយពណ៌នាអំពី Messi ស្លៀកអាវ ក្រុមជម្រើសជាតិអាហ្សង់ទីនដ៏ល្បីល្បាញ ជាមួយនឹងពានរង្វាន់ World Cup ដែលបានឈ្នះនៅប្រទេស កាតាក្នុងឆ្នាំ 2022។សាងសង់លើស៊ុមដែក និងគ្របដណ្ដប់ដោយបេតុងយ៉ាងក្រាស់ រូបសំណាកនេះមានទម្ងន់ប្រហែល 70 តោន ធ្វើឱ្យវាក្លាយជារូបសំណាកធំបំផុតដែលមិនធ្លាប់មានដែល ត្រូវបានសាងសង់ឡើងដើម្បីជា កិត្តិយសដល់តារាបាល់ទាត់អាហ្សង់ទីនរូបនេះ។ ថ្លែងនៅក្នុងពិធីសម្ពោធ មន្ត្រីក្រុងបានសង្កត់ធ្ងន់ថា វិមាននេះបម្រើទាំងការគោរពដ៏ស្មោះស្ម័គ្រចំពោះ Messi និងជានិមិត្តរូបដ៏យូរអង្វែងនៃមោទនភាពជាតិ បន្ទាប់ពីជ័យជម្នះ World Cup របស់អាហ្សង់ទីន។ ព្រឹត្តិការណ៍សម្ពោធនេះ បានទាក់ទាញហ្វូងមនុស្សយ៉ាង ច្រើនកុះករ នៃអ្នកស្រុក អ្នកទេសចរ និងអ្នកគាំទ្របាល់ទាត់។ ពីមុន កំណត់ត្រាសម្រាប់រូបសំណាក Messi ខ្ពស់បំផុតរបស់ពិភពលោកត្រូវបានកាន់ កាប់ដោយរចនាសម្ព័ន្ធកម្ពស់ 21 ម៉ែត្រនៅទីក្រុង Kolkata ប្រទេសឥណ្ឌា។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរ Kolkata ត្រូវបានបង្ខំឱ្យរុះរើរូបសំណាកនោះ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពសាធារណៈ បន្ទាប់ពីអ្នកស្រុកបានសង្កេតឃើញវារង្គើតាមខ្យល់ នេះបើយោងតាម ​​Al Jazeera។ ការដាក់បង្ហាញរូបសំណាកថ្មីនេះ ស្របពេលជាមួយនឹងការចូលរួមជាបន្តបន្ទាប់របស់ Messi ជាមួយក្រុម ជម្រើសជាតិអាហ្សង់ទីននៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ 2026៕

សូមប្រយ័ត្ន! បុរសម្នាក់ស្ទើរតែអស់ជីវិត ដោយសារតែទទួលទានត្រីធូណា
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦

(ទីក្រុងហូជីមិញ)៖ ពីរម៉ោងបន្ទាប់ពីបរិភោគត្រីធូណា បុរសអាយុ ៤៨ ឆ្នាំម្នាក់បានជួបប្រទះនឹង ប្រតិកម្មអាណាហ្វីឡាក់ទិចកម្រិត ៣ ដោយមានសម្ពាធឈាមធ្លាក់ចុះ ទោះបីជាមិនធ្លាប់មានអាឡែស៊ី អាហារពីមុនមកក៏ដោយ។ នៅថ្ងៃទី២៣ ខែមិថុនា តំណាងមកពីមន្ទីរពេទ្យថុងញ៉ាត់បានរាយការណ៍ថា អ្នកជំងឺមានកន្ទួលរមាស់ពេញខ្លួន រមាស់ខ្លាំង ពិបាកដកដង្ហើម និងសម្ពាធឈាមធ្លាក់ចុះមកត្រឹម ៨៥/៥០ mmHg។ គ្រូពេទ្យបានកំណត់ថា អ្នកជំងឺមានប្រតិកម្មអាណាហ្វីឡាក់ស៊ីកម្រិត ៣ ត្រូវបានចាក់ថ្នាំអាដ្រេណាលីន និងបានអនុវត្តវិធានការសង្គ្រោះជាបន្ទាន់។ សុខភាពរបស់អ្នកជំងឺកំពុងមានភាពប្រសើរឡើង ដោយមានជីពចរ និងសម្ពាធឈាមមានស្ថេរភាព។លោកស្រីវេជ្ជបណ្ឌិត Tran Thi Quynh Nga មកពីនាយកដ្ឋានថែទាំដែលពឹងផ្អែកខ្លាំង និងពុលវិទ្យា បាននិយាយថា ក្នុងករណីជាច្រើន ប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរអាចកើតឡើង ទោះបីជាមនុស្សបានញ៉ាំអាហារដូចគ្នាច្រើនដ ងដោយ គ្មានបញ្ហាក៏ដោយ។វេជ្ជបណ្ឌិតបាននិយាយថា «មនុស្សមួយចំនួនអាចញ៉ាំអាហារសមុទ្រ ត្រី បង្គា និងក្តាមបានយ៉ាងល្អដូចធម្មតា ប៉ុន្តែភ្លាមៗនោះក៏វិវត្តទៅជាមានប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរ»។ អាណាហ្វីឡាក់ស៊ីស គឺជាប្រតិកម្មអាលែហ្សី ធ្ងន់ធ្ងរ ដែលចាប់ផ្តើមយ៉ាងឆាប់រហ័សហើយអាចបណ្តាលឱ្យស្លាប់បាន ប្រសិនបើមិនត្រូវបានរកឃើញ និងព្យាបាលទាន់ពេលវេលា។ ភ្នាក់ងារបង្កជំងឺទូទៅរួមមាន ថ្នាំ អាហារ ពិសសត្វល្អិត និងកត្តាផ្សេងៗទៀត។សញ្ញាព្រមានរួមមាន កន្ទួលរមាស់ កន្ទួលកហម ហើមបបូរមាត់ ឬអណ្តាត ដង្ហើមខ្លី ហឺត វិលមុខ និងវិលមុខបន្ទាប់ពីញ៉ាំ ផឹក ប្រើថ្នាំ ឬការប៉ះពាល់នឹងសារធាតុដែលសង្ស័យ។ រោគសញ្ញាធ្ងន់ធ្ងរដូចជា ដង្ហើមខ្លីកាន់តែអាក្រក់ទៅៗ ឈឺទ្រូង សម្ពាធឈាមទាប អស់កម្លាំង ឬដួលសន្លប់ គួរតែរាយការណ៍ទៅកាន់មណ្ឌលសុខភាពដែលនៅជិតបំផុតជាបន្ទាន់។ គ្រូពេទ្យណែនាំកុំឱ្យមើលរំលងសញ្ញានៃប្រតិកម្មអាលែហ្សីបន្ទាប់ពីញ៉ាំ ឬលេបថ្នាំ។ ការទទួលស្គាល់ និងការព្យាបាលទាន់ពេល វេលាគឺមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយហានិភ័យនៃផលវិបាកធ្ងន់ធ្ងរ និងការស្លាប់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន លើកទី២៩ រៀបចំនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកកិច្ចប្រជុំនេះ ថាជាការឆ្លុះបញ្ចាំងពីបញ្ហាសំខាន់ៗរួម ដែលជាតួនាទី ភារកិច្ចរបស់ប្រទេសជាសមាជិកអាស៊ានទាំង១១ ត្រូវរួមគ្នាអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សំដៅចំៗលើការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបឱ្យបានរាល់ទម្រង់នៃបទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងការលេចឡើងនូវបទល្មើសមិនប្រពៃណី ពិសេសបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងក្លាយជាហានិភ័យចំពោះប្រទេសមួយចំនួន និងសម្រាប់តំបន់ទាំងមូលផងដែរ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានស្នើអង្គប្រជុំ លើកទី២៩ នេះ បន្តយកចិត្តទុកដាក់ក្នុងការធ្វើបច្ចុប្បន្នភាព និងស្រាវជ្រាវ ដើម្បីបង្កើតថ្មីនូវប្រព័ន្ធបច្ចេកវិទ្យាទំនើប សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រងព្រំដែន ការងារអន្តោប្រវេសន៍ និងកិច្ចការកុងស៊ុល ស្របតាមបរិបទថ្មីនៃយុគសម័យឌីជីថល ដើម្បីពង្រឹងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទឧក្រិដ្ឋ ដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងកាន់តែទំនើប ដូចជា៖ អំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលបានរីករាលដាលនៅក្នុងតំបន់អាស៊ានរបស់យើង ដោយយើងមិនអាចមើលរំលងបានឡើយ។ យោងតាមរបាយការណ៍ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ និងជាប្រធានអង្គប្រជុំ កិច្ចប្រជុំ DGICM លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធនេះ បានបង្ហាញអំពីសមិទ្ធផលរយៈពេល ៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការចាប់តាំង ពីវេទិកា DGICM។ វេទិកានេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ សម្រាប់ការពង្រឹងកិច្ចសន្ទនាក្នុងតំបន់ ការពិគ្រោះយោបល់ សំដៅដាក់ចេញនូវយន្តការសម្រួលដល់ការធ្វើដំណើរ និងការបង្ការ ទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែននានា កាន់តែមានប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំនេះ នឹងបន្តពិភាក្សាគ្នាលើរបៀបវារៈសេសសល់ និងរបៀបវារៈថ្មីមួយចំនួនទៀត ដែលប្រទេសជាសមាជិកមួយចំនួន ស្នើឡើង។ ដូចឆ្នាំមុនៗដែរ កិច្ចប្រជុំ DGICM និងកិច្ចប្រជុំពាក់ព័ន្ធ សរុបចំនួន ៦ នឹងត្រូវរៀបចំតាមលំដាប់លំដោយនិងតាមកម្មវិធីដែលបានគ្រោងទុក។ កិច្ចប្រជុំទាំងនោះ រួមមាន៖ ១. កិច្ចប្រជុំថ្នាក់ប្រធានច្រកទ្វារអន្តោប្រវេសន៍សំខាន់ៗនៃអាស៊ាន លើកទី៩ (9th AMICF) ២. កិច្ចប្រជុំថ្នាក់ប្រធានអង្គភាពទទួលបន្ទុកអំពើរត់ពន្ធមនុស្ស លើកទី៥ (5th HSU) ៣. កិច្ចប្រជុំក្រុមមន្ត្រីជំនាញអន្តោប្រវេសន៍អាស៊ាន លើកទី២១ (21st AIIF) ៤. កិច្ចប្រជុំថ្នាក់អគ្គនាយកអន្តោប្រវេសន៍និងប្រធានកុងស៊ុលអាស៊ានលើកទី២៩ (29th DGICM) ៥. កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់អូស្ត្រាលី លើកទី២១ (21st DGICM + Australia) និងទី៦. កិច្ចប្រជុំជាមួយដៃគូពិគ្រោះយោបល់ ចិន ជប៉ុន និងកូរ៉េខាងត្បូង លើកទី៥ (5th DGICM + 3) និងកិច្ចប្រជុំទ្វេភាគីមួយចំនួនទៀត តាមការស្នើសុំរបស់ប្រទេសជាសមាជិក និងភាគីពិគ្រោះយោបល់។ បើតាមឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍កម្ពុជា កិច្ចប្រជុំឆ្នាំនេះ កម្ពុជា បានកំណត់យកប្រធានបទ ស្តីពី “ការធ្វើបរិវត្តកម្មឌីជីថលនិងនវានុវត្តន៍ធនធានមនុស្ស ឆ្ពោះទៅកាន់តំបន់អាស៊ានដែលមានសុវត្ថិភាព និងសមាហរណកម្ម” ស្របនឹងបរិបទបច្ចុប្បន្ននៃការងារគ្រប់គ្រងព្រំដែន ការងារអន្តោប្រវេសន៍និងកិច្ចការកុងស៊ុល និងជាពិសេស បទល្មើសថ្មីៗដែលកាន់តែមានលក្ខណៈស្មុគស្មាញ និងដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះប្រទេសជាសមាជិកអាស៊ានទាំងអស់ រួមទាំងដៃគូពិគ្រោះយោបល់ អូស្ត្រាលី សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ក៏ដូចលេខាធិការដ្ឋានអាស៊ាន ដែលមានវត្តមាននៅក្នុងអង្គប្រជុំ និងបានជូនពរឱ្យកិច្ចប្រជុំ DGICM លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលដឹកនាំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា តាមកម្មវិធី និងរបៀបវារៈ ដែលបានគ្រោងទុក៕

រោគសញ្ញាពេលព្រឹកចំនួន៥ព្រមានពីជំងឺទឹកនោមផ្អែម!
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦

(សុខភាព)៖ ការមើលឃើញមិនច្បាស់ ស្រេកទឹក មានអារម្មណ៍ស្ពឹកៗ និងស្ពឹកជើងពេលភ្ញាក់ពីគេង អាចជាសញ្ញាព្រមាននៃជំងឺទឹកនោមផ្អែម។ជំងឺទឹកនោមផ្អែមគឺជាជំងឺមេតាបូលីសដែលត្រូវបានកំណត់លក្ខណៈដោយកម្រិតជាតិស្ករក្នុងឈាមកើនឡើងរ៉ាំរ៉ៃ។ ជាតិស្ករក្នុងឈាមខ្ពស់នៅពេលព្រឹកកើតឡើងរវាងម៉ោង ៤ និង ៨ ព្រឹក ជារឿយៗដោយសារតែចង្វាក់ circadian ធម្មជាតិរបស់រាងកាយ ដែលបង្កើនការផលិតជាតិស្ករ និងការផលិតអរម៉ូនដូចជា cortisol ដែលនាំឱ្យមានភាពធន់នឹងអាំងស៊ុយលីន និងជាតិស្ករក្នុងឈាមខ្ពស់។ខាងក្រោមនេះជាសញ្ញាព្រមានមួយចំនួន នៃជំងឺទឹកនោមផ្អែម ដែលជារឿយៗលេចឡើងនៅដើមថ្ងៃ៖ មាត់ស្ងួត៖ យោងតាម កាសែត Times of India មាត់ស្ងួតនៅពេលព្រឹកគឺជារោគសញ្ញាទូទៅមួយចំពោះអ្នកជំងឺទឹកនោមផ្អែម។ នេះដោយសារតែកម្រិតជាតិស្ករក្នុងឈាមខ្ពស់បណ្តាលឱ្យរាងកាយបញ្ចេញជាតិស្ករលើសតាមរយៈទឹកនោម។ ដំណើរការនេះនាំឱ្យបាត់បង់ទឹកច្រើនជាងធម្មតា ដែលបណ្តាលឱ្យស្រេកទឹក និងមាត់ស្ងួតនៅពេលភ្ញាក់ពីគេង។ជំងឺទឹកនោមផ្អែមក៏អាចកាត់បន្ថយមុខងាររបស់ក្រពេញទឹកមាត់ផងដែរ។ ប្រសិនបើមាត់ស្ងួតនៅតែបន្តរួមជាមួយនឹងអស់កម្លាំង អ្នកជំងឺគួរតែត្រូវបានពិនិត្យដើម្បីច្រានចោលផលវិបាក។ចង្អោរ៖ នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមខ្ពស់ រាងកាយនឹងខ្សោះជាតិទឹក តុល្យភាពអេឡិចត្រូលីតត្រូវបានរំខាន បណ្តាលឱ្យចង្អោរ ឬមិនស្រួលក្រពះនៅពេលភ្ញាក់ពីគេង។ ស្ថានភាពនេះអាចបំផ្លាញសរសៃប្រសាទដែលគ្រប់គ្រងក្រពះ បណ្តាលឱ្យអាហាររំលាយយឺតជាងមុន ដែលងាយនាំឱ្យហើមពោះ និង រំលាយអាហារមិនបានល្អ ។ចក្ខុវិស័យព្រិលៗ៖ នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមខ្ពស់ សារធាតុរាវក្នុងរាងកាយនឹងផ្លាស់ប្តូរ ដែលបណ្តាលឱ្យកញ្ចក់ភ្នែកហើម និងផ្លាស់ប្តូរសមត្ថភាពរបស់វាក្នុងការផ្តោតពន្លឺ។ នេះអាចនាំឱ្យមានការមើលឃើញមិនច្បាស់ជាបណ្តោះអាសន្ន ជាពិសេសនៅពេលព្រឹក។ ប្រសិនបើជាតិស្ករក្នុងឈាមខ្ពស់នៅតែបន្ត សរសៃឈាមតូចៗនៅក្នុងរីទីណាអាចរងការខូចខាត ដែលបង្កើនហានិភ័យនៃជំងឺភ្នែកឡើងបាយដោយសារជំងឺទឹកនោមផ្អែម។ស្ពឹកនៅជើង៖ ការស្ពឹកជើងនៅពេលព្រឹកអាចជា សញ្ញាព្រមាន នៃជំងឺទឹកនោមផ្អែម ពីព្រោះកម្រិតជាតិស្ករក្នុងឈាមខ្ពស់ជាប់លាប់ធ្វើឱ្យខូចសរសៃប្រសាទគ្រឿងកុំព្យូទ័រ ជាពិសេសនៅជើង។ រោគសញ្ញានេះច្រើនតែគួរឱ្យកត់សម្គាល់បន្ទាប់ពីភ្ញាក់ពីគេង ពីព្រោះជើងមិនសូវសកម្មអស់រយៈពេលជាច្រើនម៉ោងពេញមួយយប់។ អ្នកគួរតែទៅជួបគ្រូពេទ្យ ប្រសិនបើរឿងនេះកើតឡើងញឹកញាប់ ហើយត្រូវបានអមដោយរោគសញ្ញាដូចជាស្រេកទឹក ព្រិលភ្នែក និងនោមញឹកញាប់។កន្ទួលរមាស់លើស្បែក កម្រិតជាតិស្ករក្នុងឈាម ខ្ពស់រយៈពេលយូរ អាចនាំឱ្យខ្សោះជាតិទឹក ស្បែកស្ងួត រលាកកាន់តែខ្លាំង និងរមាស់។ លើសពីនេះ ស្ថានភាពនេះអាចបំផ្លាញសរសៃឈាមតូចៗ កាត់បន្ថយលំហូរឈាមទៅកាន់ស្បែក និងប៉ះពាល់ដល់សមត្ថភាពរបស់វាក្នុងការផ្គត់ផ្គង់ និងជួសជុលខ្លួនឯង។ យោងតាមគ្លីនិក Cleveland ជាតិស្ករក្នុងឈាមខ្ពស់ក៏បង្កើតបរិយាកាសអំណោយផលសម្រាប់ផ្សិត និងបាក់តេរីលូតលាស់ ដែលបង្កើនហានិភ័យនៃការឆ្លងមេរោគស្បែកដែលបណ្តាលឱ្យរមាស់ ។ស្រេកទឹកខ្លាំងពេក៖អ្នកដែលមាន ជំងឺទឹកនោមផ្អែម ច្រើនតែភ្ញាក់ពីដំណេកដោយមានអារម្មណ៍ស្រេកទឹកខ្លាំង ពីព្រោះរាងកាយរបស់ពួកគេកំពុងព្យាយាមគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមខ្ពស់។ តម្រងនោមត្រូវធ្វើការជាងមុនដើម្បីច្រោះ និងស្រូបយកជាតិស្ករលើស ហើយដំណើរការនេះត្រូវការសារធាតុរាវបន្ថែមទៀត។

ពិនិត្យសុខភាពជាបន្ទាន់! បើអ្នកគេងមិនលក់រ៉ាំរ៉ៃ និងឧស្សាហ៍ឈឺក្បាលអាចមានបញ្ហានេះនៅក្នុងខួរក្បាល
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦

(ហាណូយ)៖ នេះជាករណីមួយដែលសាធារណៈជនគ្រប់រូបត្រូវយកចិត្តទុកដាក់ពីសុខភាព ពិសេសអ្នកដែលមានបញ្ហាគេងមិនលក់រាំរ៉ៃ អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនដែលមនុស្សគ្រប់គ្នាមើលរំលង។ ជាក់ស្ដែង ស្ត្រីអាយុ ៥៩ ឆ្នាំម្នាក់ដែលមានជំងឺគេងមិនលក់អស់រយៈពេលជាច្រើនឆ្នាំ គិតថាវាបណ្តាលមកពីអាយុ និងវ័យចំណាស់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថាគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថាគាត់មានជំងឺមហារីកស្រោមខួរក្បាលដ៏គ្រោះថ្នាក់។នៅថ្ងៃទី 22 ខែមិថុនា អ្នកតំណាងមកពីមន្ទីរពេទ្យ Medlatec General Hospital បាននិយាយថា អ្នកជំងឺបានបង្ហាញពីអាការៈគេងមិនលក់កាន់តែអាក្រក់ទៅៗ រួមជាមួយនឹងការឈឺក្បាលជាប់រហូត។ ការស្កេន MRI នៃខួរក្បាលបានបង្ហាញពីដុំសាច់ធំមួយនៅក្នុងផ្នែកខាងមុខខាងឆ្វេង។ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថាវាជាជំងឺរលាកស្រោមខួរក្បាល ហើយបានណែនាំឱ្យធ្វើការវះកាត់។ ដុំសាច់ ក្នុងខួរក្បាល (Meningiomas) គឺជាដុំសាច់ដែលវិវត្តចេញពីភ្នាសអារ៉ាកណូអ៊ីតនៃខួរក្បាល ដែលមានចំនួនប្រហែល 15% នៃដុំសាច់ក្នុងខួរក្បាល។ នេះគឺជាជំងឺនៃប្រព័ន្ធសរសៃប្រសាទកណ្តាលដែលអាចកើតឡើងនៅគ្រប់វ័យ ប៉ុន្តែវាច្រើនកើតមានចំពោះមនុស្សពេញវ័យ ជាពិសេសស្ត្រី។ ដុំសាច់ក្នុងខួរក្បាលមួយចំនួនអាចវិវត្តទៅជាជំងឺមហារីក។ដុំសាច់ក្នុងខួរក្បាលភាគច្រើនលូតលាស់យឺតៗ និងមានរោគសញ្ញាជាក់ស្តែងតិចតួច ដែលធ្វើឱ្យការរកឃើញដំបូងពិបាក។ នៅពេលដែលដុំសាច់លូតលាស់ និងបង្ហាប់ជាលិកាខួរក្បាល ឬសរសៃប្រសាទខួរក្បាល អ្នកជំងឺជួបប្រទះរោគសញ្ញាផ្សេងៗអាស្រ័យលើទីតាំងនៃដំបៅ ដូចជាឈឺក្បាល សម្ពាធក្នុងខួរក្បាលកើនឡើង ឬជំងឺសរសៃប្រសាទ។ ក្នុងករណីធ្ងន់ធ្ងរ ជំងឺនេះអាចបណ្តាលឱ្យគេងមិនលក់ ព្រិលភ្នែក មើលឃើញថយចុះ ឬបាត់បង់ការមើលឃើញ មើលឃើញពីរជាន់ ភ្នែកស្ត្រេប៊ីស្មុស ត្រចៀកក្នុងត្រចៀក បាត់បង់ការស្តាប់ ស្ពឹកមុខ ខ្សោយ ឬខ្វិនជាលំដាប់ និងថែមទាំងប្រកាច់ទៀតផង។ ករណីខ្លះក៏អាចពាក់ព័ន្ធនឹងការផ្លាស់ប្តូរបុគ្គលិកលក្ខណៈ ជំងឺអាកប្បកិរិយា ចុះខ្សោយការចងចាំ រំខានដល់ការគេង ឬជំងឺឆ្កួតជ្រូកផងដែរ។លោកវេជ្ជបណ្ឌិត ឡេ ឃ្វីញ សឺន មកពីនាយកដ្ឋានរូបភាពវិនិច្ឆ័យរោគ បានមានប្រសាសន៍ថា ជំងឺដែលហាក់ដូចជាសាមញ្ញដូចជាការគេងមិនលក់យូរ ឬការឈឺក្បាលដែលមិនអាចពន្យល់បាន អាចជាសញ្ញាព្រមាននៃជំងឺធ្ងន់ធ្ងរ។ អ្នកជំងឺគួរតែស្វែងរកការព្យាបាលពីគ្រូពេទ្យឱ្យបានឆាប់ ដើម្បីរកឃើញជំងឺនៅដំណាក់កាលសមស្របមួយសម្រាប់ការព្យាបាល កាត់បន្ថយហានិភ័យនៃផលវិបាក និងការពារសុខភាពរយៈពេលវែងរបស់ពួកគេ។ គ្រូពេទ្យណែនាំថា អ្នកដែលមានបញ្ហាឈឺក្បាលជាប់រហូតគួរតែថត MRI ឬ CT scan ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

អំបិលម៊ីឆ្ងាញ់ជក់មាត់! ផ្សំពីគីមីហាមឃាត់ និងគ្មានអនាម័យក្នុងរោងចក្រផលិតម្សៅស៊ុបក្លែងក្លាយដ៏ធំមួយនៅវៀតណាម
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦

(ហាណូយ)៖ កញ្ចប់ស៊ុបមីកញ្ចប់ ឬអំបិលម៊ីទាំងនេះទទួលបានការពេញនិយមយ៉ាងខ្លាំងសម្រាប់គ្រួសារជាច្រើនទាំងក្នុង និងក្រៅស្រុក សម្រាប់រសជាតិដ៏ឆ្ងុយឆ្ងាយលិតមាត់ ត្រូវបានអាជ្ញាធរទីក្រុងហាណូយរកឃើញ និងបង្ក្រាបរោងចក្រផលិតម្សៅស៊ុបក្លែងក្លាយទ្រង់ទ្រាយធំក្រោមលក្ខខណ្ឌមិនស្អាត គ្មានអនាម័យ ដោយប្រើប្រាស់គ្រឿងផ្សំដែលមិនស្គាល់ប្រភពដើម និងលក់វាតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក។ បច្ចុប្បន្ននេះ ផលិតផលទាំងនេះត្រូវបានលក់យ៉ាងទូលំទូលាយនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកក្នុងតម្លៃត្រឹមតែពីរបីពាន់ដុងក្នុងមួយកញ្ចប់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយរូបរាងដែលមិនអាចសម្គាល់បានរបស់វាគឺជាសង្វៀនផលិតក្លែងក្លាយដែលមានការរំលោភបំពានធ្ងន់ធ្ងរជាច្រើន។យោងតាមអាជ្ញាធរ ស្លាកនៅលើកញ្ចប់ម្សៅស៊ុបមានឈ្មោះយីហោដែលត្រូវបានការពារទាំងនេះគឺជាផលិតផលក្លែងក្លាយ ដែលផលិតនៅក្នុងឃ្លាំងសើម និងគ្មានអនាម័យ ដែលមានទីតាំងនៅតំបន់ដាច់ស្រយាលមួយនៃភូមិង៉ាយកូវ ឃុំអានខាញ់ ទីក្រុងហាណូយ។ ការត្រួតពិនិត្យភ្លាមៗនៅឃ្លាំងមួយដែលមានទីតាំងនៅតំបន់ដាច់ស្រយាលនៃភូមិង៉ៃកូវ (ឃុំអានខាញ់ ទីក្រុងហាណូយ) បានរកឃើញវត្ថុធាតុដើមជាង ១ តោន រួមទាំងអំបិលចម្រាញ់ សារធាតុពណ៌ សារធាតុបន្ថែម និងសារធាតុបង្កើនរសជាតិដែលប្រើសម្រាប់លាយ និងផលិតម្សៅស៊ុបក្លែងក្លាយ។ នៅក្នុងតំបន់ឃ្លាំង អាជ្ញាធរបានរឹបអូសម្សៅស៊ុបរួចរាល់ជិត ២០០ គីឡូក្រាម ដែលត្រូវបានវេចខ្ចប់ និងរៀបចំសម្រាប់ដឹកជញ្ជូនទៅឱ្យអ្នកលក់ដុំ។ គេប៉ាន់ប្រមាណថា មានសារធាតុពណ៌ សារធាតុបន្ថែម និងសារធាតុបង្កើនរសជាតិជាងដប់ប្រភេទ ត្រូវបានប្រើដើម្បីបង្កើតម្សៅស៊ុបដែលបានបញ្ចប់។ ដោយមានប្រព័ន្ធវេចខ្ចប់ស្វ័យប្រវត្តិ រោងចក្រនេះអាចផលិតផលិតផលក្លែងក្លាយរាប់ពាន់ក្នុងរយៈពេលប្រហែលមួយម៉ោង។ ក្នុងអំឡុងពេលត្រួតពិនិត្យ អាជ្ញាធរបានរឹបអូសម្សៅស៊ុបដែលវេចខ្ចប់រួចជិត 200 គីឡូក្រាម ដែលត្រៀមរួចជាស្រេចសម្រាប់ចែកចាយដល់អ្នកលក់រាយ។យោងតាមអាជ្ញាធរ បុគ្គលទាំងនោះបានលាយគ្រឿងផ្សំដោយខ្លួនឯងដើម្បីផលិតគ្រឿងទេសដែលត្រូវបានគេប្រើជាទូទៅនៅក្នុងកញ្ចប់មីកញ្ចប់ បន្ទាប់មកលក់វាលក់រាយទៅទីផ្សារដើម្បីរកប្រាក់ចំណេញខុសច្បាប់។ដោយទទួលស្គាល់ថាហេតុការណ៍នេះមានគ្រោះថ្នាក់ព្រហ្មទណ្ឌ កម្លាំងគ្រប់គ្រងទីផ្សារទីក្រុងហាណូយបានយកសំណាកសម្រាប់ធ្វើតេស្ត ហើយបានផ្ទេរសំណុំរឿងទៅឱ្យភ្នាក់ងារស៊ើបអង្កេត ដើម្បីបំភ្លឺបន្ថែម និងពង្រីកការស៊ើបអង្កេតលើបុគ្គលដែលពាក់ព័ន្ធនឹងការផលិត និងចែកចាយម្សៅស៊ុបក្លែងក្លាយដោយប្រើវិធីសាស្ត្រទំនើបនេះ។

ក្រសួងការងារ នឹងនាំយកឱកាសកា​រងារ អត្ថប្រយោជន៍ស​ង្គម និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូ​ន​ដល់អតី​ត​ព​លករ និង​ពលរដ្ឋ​នៅក្នុងខេត្តត្បូងឃ្មុំនៅចុងសប្ដាហ៍នេះ
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦

(ត្បូងឃ្មុំ)៖ ទីភ្នាក់​ងារជាតិ​មុខ​របរ និង​ការ​ងារ (NEA) នៃ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នឹង​បើក​វេទិ​កាការងារ សន្តិសុ​ខសង្គម និង​បណ្តុះ​​បណ្តា​ល​វិជ្ជា​ជីវៈ ​នៅខេត្តត្បូងឃ្មុំ ដើម្បីផ្ត​ល់​ឱកាស​ការ​ងារ​ប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថ​ប្រយោ​ជន៍នៃរ​បប​សន្តិ​សុខ​សង្គម (ប.ស.ស.) និងវគ្គ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជា​ពិសេស​អតីតពល​ករដែល​ត្រឡប់​មកពី​ប្រទេ​សថៃ​នៅ​ថ្ងៃ​ទី​ ២៦-២៧ ខែមិថុនាឆ្នាំ២០២៦នេះ។​បើតាមក្រសួង​​ការ​ងារបានឱ្យដឹងថា វេទិកាការងា​រនេះ នឹង​​ត្រូ​វរៀប​ចំ​នៅថ្ងៃទី២៦ ខែមិថុនា នៅក្នុង​បរិវេណវត្តអ​ម្ពវនារាម ហៅ​វត្តស្វា​​យមីង និងនៅថ្ងៃទី២៧ ខែមិ​ថុនា នៅក្នុង២០២៦ នៅក្នុង​បរិវេណ​វត្តសិរី​មង្គល ហៅវត្ត​ចុង​ជាច ខេត្ដ​ត្បូងឃ្មុំ។​ ប្រជាពលរដ្ឋ​ដែលចូលរួ​មនឹង​មាន​ឱកាស​ស្វែង​យល់ដោយ​ផ្ទាល់អំ​ពីឱ​កាស​ការងា​ររាប់​ម៉ឺន​កន្លែងពីក្រុមហ៊ុន និងរោងចក្រធំៗជា​ច្រើន ក៏​ដូចជា​​អាចដាក់ពាក្យ​សម្ភាស​ការ​ងារភ្លាម​ៗនៅទីតាំងក​ម្មវិ​ធីផងដែរ។ក្រៅពីឱកាសកា​រងារ អ្នកចូល​រួមក៏នឹងទទួ​លបានព័​ត៌មានលម្អិតអំពីអត្ថប្រ​យោជន៍នៃរ​បបសន្តិ​សុខសង្គម ដែលផ្ដល់ដោយ​ប.ស.ស. និងព័ត៌មាន​អំពី​វគ្គ​សិក្សាជំ​នាញដោយ​ឥតគិតថ្លៃ ក្រោ​មកម្មវិធីរប​​ស់រាជរដ្ឋា​ភិបាល ដែលអាចជួយ​ឱ្យយុវជន និងប្រជា​ពលរដ្ឋបង្កើន​ជំនាញ​វិជ្ជាជីវៈ និងបង្កើន​ឱកាស​ទទួល​​បានការងារល្អនៅក្នុងប្រទេស។ បន្ថែម​ពី​លើនេះ អ្នកចូលរួមនឹងទ​ទួលបាននូវអាហារ ភេសជ្ជៈ ការដឹកជញ្ជូ​នទៅចូ​ល​រួម​វេទិកា​ដោយ​ឥត​គិត​ថ្លៃថែមទៀត​ផង​។ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តអំពា​វនា​វសា​ជាថ្មីម្តងទៀ​តទៅដល់​អតីតពល​ករ​ដែ​លមកពីប្រ​ទេសថៃ និងប្រជាពលរដ្ឋនៅ​មូលដ្ឋាន​ជាពិសេសខេត្ត​ជាប់ព្រំដែនដែល​មានបំណងស្វែងរកការងារធ្វើ សូម​ទាក់ទងមក​លេខ ១២៩៧ ដើម្បី​ទ​​ទួលបាន​ឱកា​សការងារក្នុងស្រុកដែលមានប្រាក់ឈ្នួល​ប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើន​ជាង សុវត្ថិភាព និងចូលរួមក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិរ​បស់ខ្លួន៕

បណ្តាញសង្គម