វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
មានបញ្ហាភ្នែកកុំទុកយូរ! អាចទៅព្យាបាល និង បកភ្នែកដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យលោកសង្ឈ
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ផ្នែកជំងឺភ្នែក នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ “ពេទ្យលោក សង្ឃ” បានជូនដំណឹងឱ្យបានដឹងថា ខាងមន្ទីរពេទ្យនឹងទទួលការព្យាបាលជំងឺភ្នែក និង បកភ្នែកដោយឥតគិតថ្លៃ ចំពោះអ្នក មានប័ណ្ឌក្រីក្រ សមាជិក ប.ស.ស មន្រ្តីរាជការ និង លិខិតបញ្ជាក់ភាពក្រីក្រ។ទំនាក់ទំនង ណាត់បកភ្នែក 090 338533-010 623645៕ 

រន្ធត់ចិត្តណាស់លោកអើយ! ស្រ្តីម្នាក់ នៅខេត្តមណ្ឌលគិរី ដេកក្រោមដើមប័រសុខៗ ត្រូវបានឃ្មុំចង្អេរមករោមទិច បណ្តាលឱ្យបាត់បង់ជីវិត គួរឱ្យអណោចអាធ័ម
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៥ បានជូនដំណឹងពីករណីស្រ្តីម្នាក់ដែលជាជនរងគ្រោះមានឈ្មោះ អឹម វណ្ណេត ភេទស្រី អាយុ ៤៩ ឆ្នាំ ត្រូវបានឃ្មុំចង្អេរទិច បណ្តាលឱ្យស្លាប់បាត់បង់ជីវិត នៅភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។យោងតាម អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងយ៉ាងលំអិតថា មានករណីដ៏ចម្លែកមួយនេះ បានកើតឡើងនៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥ វេលាម៉ោង ១៣ និង ២៥ នាទីល្ងាច ដែលស្រ្តីជាជនរងគ្រោះកំពុងដេកលើអង្រឹងក្រោមដើមប័រនៅចំណុចផ្ទះឈ្មោះ ជា សុខ ឃីម ស្ថិតនៅក្នុងភូមិ ពូក្រេង ឃុំស្រែអំពូមស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី។តបតាមការឆ្លើយបំភ្លឺរបស់សាក្សីដែលមានឈ្មោះ ឈាង បូរ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវជា កូនធម៌ របស់សពស្រ្តីរងគ្រោះ បានធ្វើការបំភ្លឺប្រាប់សមត្ថកិច្ចថា« កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ វេលា ម៉ោង១៣ និង ២៥ នាទី ខ្ញុំកំពុងតែដេកលើអង្រឹងក្រោមផ្ទះ ហើយពេលនោះ ខ្ញុំបានឮសំឡេងស្រែករបស់ មីងឈ្មោះ អ៊ឹម វណ្ណេត ដែលបានមកស្នាក់នៅជិតផ្ទះរបស់ខ្ញុំ ក្រោយមកខ្ញុំក៏បានរត់ទៅមើលក៏ឃើញ គាត់កំពុងតែលើកដៃបក់ឃ្មុំ ដែលកំពុងរោម ទិចគាត់ជាច្រើនមេ ស្ថិតនៅក្រោមដើមប័រ ដោយពុំដឹងថាសត្វឃ្មុំនោះ ហើរមកពីណា ទេឃើញសភាពបែបនោះ ខ្ញុំក៏រត់ទៅជួយគាត់ ដោយយកភួយក្រោបពីលើគាត់ រួមទាំងខ្ញុំផងដែរ ហើយខ្ញុំក៏ប្រាប់គាត់ថា តោះរត់ចេញពីទីនេះ ហើយគាត់ក៏តបថា រត់មិនរួចទេ ពេលនោះមីងឈ្មោះ អឹម វណ្ណេត ក៏ដួលសន្លប់ឃើញសភាពបែបនេះ ខ្ញុំក៏រត់ ចេញមក ដើម្បីរកគេជួយ ខ្ញុំរត់ដល់ផ្ទះយាយមុំ តែមិនមានមនុស្សនៅ ខ្ញុំក៏រត់ទៅផ្ទះចែសីមា ក៏ឃើញ ចែស្រីមា និងកូន ប្រុសរបស់គាត់ កំពុងត្រូវបានសត្វឃ្មុំតិចដូចគ្នា ហើយខ្ញុំក៏និយាយថា ចែទៅជួយមើលម៉ែធម៌របស់ខ្ញុំផង គាត់ត្រូវសត្វឃ្មុំទិច ដែរខ្លាំងណាស់ឥឡូវគាត់ដួលសន្លប់ហើយ។ ដោយឃើញឃ្មុំហើរចេញអស់ខ្ញុំក៏លើកគាត់ដាក់លើម៉ូតូ ដឹកគាត់មកមណ្ឌលសុខភាព ឃុំស្រែអំពូល ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះគាត់ តែពេទ្យបាន ប្រាប់ថាគឺគាត់បានដាច់ខ្យល់ស្លាប់បាត់ ទៅហើយ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យលើផ្ទៃមុខ និង ដងខ្លួនបានបញ្ជក់ឱ្យឃើញថា មានទ្រនិចឃ្មុំចង្អេរជាច្រើនបានទិចទៅលើដងខ្លួន និង ផ្ទៃមុខរបស់ស្រ្តីដែលជាជនរងគ្រោះ សរុប ៦៧ កន្លែង។ សាកសពផ្នែកក្បាល ផ្នែកដងខ្លួន និង ផ្នែកអវយវៈ ពុំមានស្លាកស្នាម ដាច់ ឬ រលាត់ឡើយ។តបតាមការស្រាវជ្រាវ និង ពិនិត្យជុំវិញកន្លែងកើតហេតុ និង ប្រមូលព័ត៌មានបានបញ្ជាក់ឱ្យឃើញថា ពុំមានអ្វីគួរឱ្យកត់សម្គាល់ឡើយ ទៅលើសាកសពរបស់ស្រ្តីដែលជាជនរងគ្រោះ ហើយកម្លាំងជំនាញសន្និដ្ឋានថាសពខាងលើពិតជាបានស្លាប់ ដោយសាឃ្មុំចង្អេរទិច ពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋានគរបាលស្រុកពេជ្រាដា បានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិសព ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញចុះពិនិត្យការបំពេញការងាររបស់មន្រ្តី នៅបណ្ណសារដ្ឋានជាតិ
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យការបំពេញការងាររបស់មន្រ្តីនៅបណ្ណសារដ្ឋានជាតិ ដើម្បីពិនិត្យអំពីតម្រូវការក្នុងការគ្រប់គ្រង, ការថែរក្សា, ការថែទាំ, ការជួសជុល និងការធ្វើទំនើបកម្ម និងការអភិវឌ្ឍបណ្ណសារ ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការដែលកំពុងបំពេញការងារនៅទីនោះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវការកោតសរសើរចំពោះមន្ត្រីបណ្ណសារដ្ឋានជាតិទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ ប្រកបដោយស្មារតីនិងឆន្ទៈលះបង់ និងការទទួលខុសត្រូវខ្ពស់ ជាពិសេសការជួសជុលឡើងវិញនូវឯកសារចាស់ៗ ដែលខ្លះមានលក្ខណៈពុកផុយ តែមានតម្លៃខាងប្រវត្តិសាស្រ្តមិនអាចកាត់ថ្លៃបាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបង្ហាញពីឆន្ទៈ និងការប្តេជ្ញាខ្ពស់បន្តគាំទ្របេសកកម្មការងារដ៏សំខាន់នេះ ជាពិសេសបញ្ហាប្រឈម និងសំណូមពរចាំបាច់នានាសម្រាប់គាំទ្រដល់ការងារបណ្ណសារដ្ឋានជាតិ។នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានពិនិត្យអំពីដំណើរការ និងបច្ចេកទេសនៃការប្រមូល, ការរៀបចំទុកដាក់, ការស្តារជួសជុលឡើងវិញ និងការអភិរក្សឯកសារដ៏សម្បូរបែបជាប្រវត្តិសាស្ត្រ និងជាបេតិកភណ្ឌជាតិ ដែលរួមមាន​ឯកសារ, ប្លង់, ផែនទី, ខិត្តប័ណ្ណ និងឯកសារកំណត់ត្រារបស់ជាតិ ព្រមទាំងរាជកិច្ច ដែលបានបន្សល់ទុកមកតាំងពីសម័យអាណាព្យាបាលបារាំងរហូតដល់បច្ចុប្បន្ន ហើយដែលបានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រនៃដំណើរវិវត្តរបស់សង្គមកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១៩មក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផងដែរ ជាពិសេសការគិតគូរពីតម្រូវការ និងលំដាប់អាទិភាព ក្នុងការរៀបចំផែនការជួសជុល និងស្កេនឯកសារដែលពុកផុយ ក៏ដូចជាការជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងវិស័យបណ្ណសារ ជាផ្នែកមួយដ៏សំខាន់ក្នុងការងារអភិរក្ស និងបង្កើនភាពងាយស្រួលជូនដល់ការស្រាវជ្រាវ របស់សិស្ស និស្សិត ព្រមទាំងសាធារណជនជាតិ និងអន្តរជាតិ។ ការចុះពិនិត្យសកម្មភាពបំពេញការងាររបស់មន្រ្តីនៅបណ្ណសារដ្ឋានជាតិរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការខាងលើនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើតួនាទីដ៏សំខាន់របស់បណ្ណសារដ្ឋានជាតិក្នុងការថែរក្សាការពារកេរដំណែល និងបេតិកភណ្ឌឯកសាររដ្ឋបាលរបស់ជាតិ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងគតិយុត្ត ដើម្បីបន្តថែរក្សាអភិរក្ស សម្រាប់ការសិក្សាស្រាវជ្រាវ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។ បណ្ណសារ គឺជារតនៈសម្បត្តិដ៏មានតម្លៃរបស់ប្រទេសនីមួយៗ ដែលផ្ទុកនូវព័ត៌មានពិតជាក់ស្ដែង ជាភស្ដុតាងប្រវត្តិសាស្ត្រ នៃការវិវត្តសង្គមជាតិ និងជាប្រភពសម្រាប់ការសិក្សាស្រាវជ្រាវ ជាបទពិសោធសម្រាប់អភិវឌ្ឍប្រទេសជាតិ។ ដូច្នេះហើយបានជាប្រទេសទាំងអស់នៅលើពិភពលោក ជាពិសេសបណ្តាប្រទេសអភិវឌ្ឍបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារគ្រប់គ្រងថែរក្សាឯកសារ និងបណ្ណសារ។ ក្នុងស្មារតីនេះ និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល  កន្លងមក ទីស្តីការគណៈរដ្ឋមន្ត្រីបានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំតាក់តែងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពនៃការងារបណ្ណសារនិងកិច្ចការរាជកិច្ច ហើយនៅខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក្នុងនាមជាប្រធានក្រុមការងារចំពោះកិច្ច បានអនុម័តលើសេចក្តីព្រាងឯកសារទស្សនាទានស្តីពីក្របខណ្ឌយុទ្ធសាស្ត្រ សម្រាប់ការងាររាជកិច្ចនិងតម្កល់ឯកសារជាតិរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពចំនួន១០ ដើម្បីបង្កើតគោលការណ៍និងនីតិវិធីសម្រាប់គ្រប់គ្រង និងថែរក្សាបណ្ណសារដ្ឋានជាតិប្រកបដោយប្រសិទ្ធភាព។

ឥណ្ឌាសម្រេចបានការចូលចតក្នុងលំហជាលើកដំបូង ដោយក្លាយជាប្រទេសទីបួនដែលសម្រេចបាននូវព្រឹត្តិការណ៍សំខាន់មួយនេះ
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

(អន្តរជាតិ)៖ ប្រទេសឥណ្ឌា បានក្លាយជាប្រទេសទីបួនដែលសម្រេចបានជោគជ័យ ក្នុងការចតគ្មាន មនុស្សបើកនៅក្នុងលំហ ដែលជាស្នាដៃមួយដែលត្រូវបានគេមើលឃើញថា ជាចំណុចសំខាន់សម្រាប់ បេសកកម្មនាពេលអនាគត ខណៈដែលទីក្រុងញូវដែលីបានពង្រឹងកន្លែងរបស់ខ្លួនជា មហាអំណាច អវកាសពិភពលោក។សហរដ្ឋអាមេរិក រុស្ស៊ី និងចិន គឺជាប្រទេសតែមួយគត់ផ្សេងទៀត ដែលបានអភិវឌ្ឍ និងសាកល្បង សមត្ថភាពចត។ អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បាននិយាយនៅលើ X ថា "ការចតយាន អវកាសបានបញ្ចប់ដោយជោគជ័យ! ពេលវេលាជាប្រវត្តិសាស្ត្រ"។បេសកកម្មរបស់ទីភ្នាក់ងារអវកាសឥណ្ឌា ហៅថា Space Docking Experiment (SpaDex) ពាក់ព័ន្ធនឹង ការដាក់ពង្រាយយានអវកាសតូចពីរដែលមានទម្ងន់ប្រហែល 220 គីឡូក្រាម ទៅក្នុងគន្លងផែនដីទាប។ យានអវកាសពីរគ្រឿងដែលមានឈ្មោះថា Target និង Chaser បានបាញ់ចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan នៅភាគខាងត្បូងរដ្ឋ Andhra Pradesh កាលពីថ្ងៃទី 30 ខែធ្នូ នៅលើគ្រាប់រ៉ុក្កែត PSLV ដែលផលិតនៅប្រទេសឥណ្ឌា៕

ចែកគ្នាដឹង! ទាំងនេះជាសកម្មភាព ដែលរដ្ឋបាលរាជធានីភ្នំពេញ ហាមដាច់ខាតមិនឱ្យធ្វើ ក្នុងពិធីបុណ្យចូលឆ្នាំចិន ដោយក្នុងនោះរួមមានទាំងការដុតផាវ និងការលេងល្បែងស៊ីសង
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

(ព័ត៌មានជាតិ)៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម កាន់តែខិតជិតមកដល់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ជាមួយគ្នា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសពិធីបុណ្យ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីប្រកាសណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនក្នុងរាជធានីភ្នំពេញដូចតទៅ៖១-ហាមដាច់ខាត៖-មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ-មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ-មិនឱ្យហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុត ក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវឬទ្រូងផ្លូវសាធារណៈ។៣-ចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការ នាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុ ទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។៤- រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយណែនាំ ដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំ នេះឱ្យមានប្រសិទ្ធភាព។៥- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។៦- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង បញ្ជាការដ្ឋានយោធភូមិភាគពិសេស ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។ ត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន៧- ជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមការណែនាំខាងលើ បង្កឱ្យមានចលាចល ក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវ ទទួលទោសទណ្ឌតាមច្បាប់ជាធរមាន៕

ឈប់បានឈប់ទៅ! វេជ្ជបណ្ឌិតជំនាញ ព្រមានអ្នកចូលចិត្តសាច់ឆៅនឹងប្រឈមហានិភ័យ ជំងឺប៉ារ៉ាស៊ីតធ្ងន់ធ្ងរ ពិសេសចិញ្ចឹមតេនញ៉ាដោយមិនដឹងខ្លួន
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

(អន្តរជាតិ)៖ ករណីមួយបានកើតឡើងបន្ទាប់ពីមានអ្នកជំងឺម្នាក់និយមចូលចិត្តទទួលទានសាច់ឆៅ ពិសេសមុខម្ហូបម្យ៉ាងដែលគេហៅថា "Soi Ju" ឬសាច់គោឆៅ ដែលជាម្ហូបដ៏ពេញនិយមនៅប្រទេសថៃ បង្កឱ្យកើតនូវតេនញ៉ាយ៉ាងច្រើនដែលមានប្រវែងជិត១០ម៉ែត្រសំងំនៅក្នុងពោះវៀនតូចរបស់ខ្លួន។ ឧបទ្ទវហេតុនេះបានបង្កឱ្យមានការព្រួយបារម្ភអំពីគ្រោះថ្នាក់នៃការទទួលទានសាច់ឆៅបែបនេះ ដោយវេជ្ជបណ្ឌិត Natkaphat Rattanapithun ទីប្រឹក្សានៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺប៉ារ៉ាស៊ីត និងជាប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ត្រ FMC ក្នុងខេត្ត Nakhon Ratchasima បានបញ្ជាក់ថា ករណីនេះពាក់ព័ន្ធ នឹងការឆ្លងមេរោគដង្កូវ ឬពពួកបារ៉ាស៊ី តេនញ៉ានៅក្នុងសាច់គោ ដែលជាទូទៅត្រូវបានគេរកឃើញក្នុ ងចំណោមអ្នកប្រើប្រាស់ចានសាច់គោឆៅ ជាពិសេស "Soi Ju" ។ លោកបានពន្យល់ថា "ដង្កូវ ឬតេនញ៉ាទាំងនេះអាចលូតលាស់យ៉ាងទូលំទូលាយនៅក្នុងពោះវៀនតូច" ។ "ខណៈពេលដែលការបង្ករោគកម្រិតស្រាលអាចមិនមានរោគសញ្ញា ការឆ្លងកាន់តែធំអាចបណ្តាលឱ្យ មានផលវិបាកធ្ងន់ធ្ងរ រួមទាំងការស្ទះបំពង់ទឹកប្រមាត់ ហើមពោះ ចង្អោរ និងក្អួត។ ក្នុងករណីធ្ងន់ធ្ងរ ប៉ារ៉ាស៊ីតអាចចេញតាមមាត់ ច្រមុះ ឬចេញតាមរន្ធគូថ រហូតដល់ប្រវែង ជិតមួយម៉ែត្រ»។ប៉ារ៉ាស៊ីត មានប្រភពចេញពីដុំគីសតូចៗ ពណ៌ស និងដូចសាហ្គូ ដែលបង្កប់នៅក្នុងសាច់គោឆៅ ឬសាច់ជ្រូក។ នៅពេលទទួលទាន ដុំគីសទាំងនេះរស់រានមានជីវិតពីដំណើរការរំលាយអាហាររបស់ក្រពះ ដែលអនុញ្ញាតឱ្យដង្កូវ តេនញ៉ាភ្ជាប់ទៅនឹងជញ្ជាំងពោះវៀនតូច ហើយលូតលាស់ទៅជាប៉ារ៉ាស៊ីតពេញវ័យ។ ដង្កូវសាច់ជ្រូកអាចមានប្រវែងពី ៥ ទៅ ១០ ម៉ែត្រ ខណៈដង្កូវសាច់ជ្រូកមានប្រវែងពី ២ ទៅ ៤ ម៉ែត្រ។ ជម្រើសនៃការព្យាបាលរួមមានការដកប៉ារ៉ាស៊ីតចេញដោយអង់ដូស្កុប ឬថ្នាំបញ្ចុះលាមក ទោះបីជាថ្នាំចុងក្រោយនេះទាមទារការពិនិត្យសុខភាពជាមុន ដោយសារផលប៉ះពាល់ ដែលអាចកើតមានក៏ដោយ។ វេជ្ជបណ្ឌិត Natkaphat ណែនាំយ៉ាងមុតមាំប្រឆាំងនឹងការប្រើថ្នាំដោយខ្លួនឯង និងផ្តល់អនុសាសន៍ឱ្យពិនិត្យប៉ារ៉ាស៊ីតប្រចាំឆ្នាំសម្រាប់អ្នកដែលទទួលទានសាច់ឆៅញឹកញាប់។ខណៈពេលដែលមនុស្សមួយចំនួនចូលចិត្តរសជាតិនៃសាច់ឆៅ ដោយអះអាងថាវាមានរសជាតិជាង យើងសូមណែនាំយ៉ាងមុតមាំឱ្យទទួលទានសាច់ឆ្អិនជំនួសវិញ”។ លោកបានសង្កត់ធ្ងន់ថា “ប្រសិនបើបុគ្គលទទូចចង់ទទួលទានសាច់ឆៅ ពួកគេគួរតែឆ្លងកាត់ការពិនិត្យប៉ារ៉ាស៊ីតជាប្រចាំ និងស្វែងរកការព្យាបាលត្រឹមត្រូវ។ រោគសញ្ញាទូទៅនៃការឆ្លងមេរោគដង្កូវនាងរួមមានៈ ហើមពោះ និងរំលាយអាហារ បាត់បង់ចំណង់អាហារ ចង្អោរ និងក្អួត ភាពស្លេកស្លាំង និងរាគ។ ការព្រមានអំពីសុខភាពនេះកើតឡើងនៅពេលដែលអ្នកជំនាញផ្នែកវេជ្ជសាស្រ្ត បន្តសង្កេតមើលការកើនឡើងនៃករណីដែលទាក់ទងនឹងប៉ារ៉ាស៊ីតដែលទាក់ទងនឹងការទទួលទានសាច់ឆៅនៅក្នុងប្រទេសថៃ៕

ផ្ទុះជំងឺពងបែកមាត់នៅក្នុងហ្វូងសត្វជ្រូក-គោ និងក្របីក្នុងប្រទេសនេះ ដែលបង្កការលំបាកសេដ្ឋកិច្ចសម្រាប់កសិករចិញ្ចឹមសត្វ
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

(អន្តរជាតិ)៖កូរ៉េខាងត្បូងបានហាមប្រាមការនាំចូលសាច់ជ្រូកទាំងអស់ពីប្រទេសអាឡឺម៉ង់បន្ទាប់ពីការផ្ទុះឡើងនូវជំងឺពងបែកមាត់នៅក្នុងហ្វូងសត្វក្របីនៅក្នុងរដ្ឋ Brandenburg ភាគខាងកើតប្រទេសអាល្លឺម៉ង់។ក្រសួងកសិកម្មកូរ៉េខាងត្បូងបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា បម្រាមនេះមានប្រសិទ្ធភាពភ្លាមៗ។ក្រសួងបាននិយាយថាការធ្វើតេស្តនឹងត្រូវបានធ្វើឡើងលើផលិតផលសាច់ជ្រូកទាំងអស់របស់អាឡឺម៉ង់ដែលត្រូវបានបញ្ជូនទៅកូរ៉េខាងត្បូងចាប់តាំងពីថ្ងៃទី 27 ខែធ្នូ។ សាច់ជ្រូកអាឡឺម៉ង់ប្រហែល 360 តោនបច្ចុប្បន្នកំពុងស្ថិតក្រោមការធ្វើតេស្តដោយឡែក។ការផ្ទុះឡើងដែលត្រូវបានបញ្ជាក់កាលពីថ្ងៃសុក្រនៅក្នុងទីប្រជុំជន Hönow ជិតទីក្រុងប៊ែរឡាំង បាននាំទៅ ដល់ការសម្លាប់ជ្រូកនៅក្បែរនោះ និងសត្វដែលមានជើងកវែងផ្សេងទៀតជាការប្រុងប្រយ័ត្ន។ជំងឺមាត់ ជើងគឺជាជំងឺឆ្លងដ៏សាហាវមួយនៅក្នុងសត្វដែលមានរោមក្លៀកដូចជា គោក្របី ចៀម ពពែ និងជ្រូក។ សួនសត្វ និងសត្វព្រៃជាច្រើនក៏អាចឆ្លងដោយជំងឺនេះផងដែរ។ទោះបីជាវាមិនបង្កគ្រោះថ្នាក់ដល់មនុស្សក៏ដោយ ក៏ជំងឺនេះអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់បសុសត្វ និងបង្កការគំរាមកំហែងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់កសិករ។ការផ្ទុះឡើងតំណាងឱ្យករណីដំបូងគេបង្អស់នៃជម្ងឺមាត់និងជើងនៅក្នុងប្រទេសអាឡឺម៉ង់ចាប់តាំងពីឆ្នាំ 1988 និងជាករណីដំបូងដែលមិនធ្លាប់មាននៅក្នុងរដ្ឋ Brandenburg ។ ប្រទេសនេះ និងសហភាពអឺរ៉ុបទូលំទូលាយត្រូវបានគេចាត់ទុកថាគ្មានជំងឺក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វិទ្យាស្ថានសហព័ន្ធ សម្រាប់សុខភាពសត្វរបស់ប្រទេសអាឡឺម៉ង់បាននិយាយថា ខ្លួនបានកំណត់អត្តសញ្ញាណបំរែបំរួល ជាក់លាក់នៃមេរោគ ដែលអនុញ្ញាតឱ្យផលិតវ៉ាក់សាំង។កូរ៉េខាងត្បូងត្រូវបានគេចាត់ទុកជាប្រពៃណីជាទីផ្សារលក់នៅអាស៊ីដ៏សំខាន់សម្រាប់សាច់ជ្រូកអាល្លឺម៉ង់។ ក្នុងឆ្នាំ 2019 ប្រទេសនេះបាននាំចូលសាច់ជ្រូកប្រហែល 106,000 តោនពីប្រទេសអាឡឺម៉ង់ មុនពេលការនាំចូលត្រូវបានផ្អាកនៅឆ្នាំបន្ទាប់រហូតដល់និទាឃរដូវឆ្នាំ 2023 ដោយសារតែការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក។ចាប់តាំងពីពេលនោះមក ការលក់សាច់ជ្រូកទៅកូរ៉េខាងត្បូងបានស្ទុះងើបឡើងវិញបន្តិចម្តងៗ។ យោងតាមការិយាល័យសហព័ន្ធសម្រាប់កសិកម្ម និងអាហារ អាល្លឺម៉ង់បានលក់សាច់ជ្រូកប្រហែល 2.3 លានតោននៅក្រៅប្រទេសកាលពីឆ្នាំមុន។ ការនាំចេញសាច់ភាគច្រើនទៅប្រទេសអឺរ៉ុប។ ប្រទេសអ៊ីតាលីគឺជាអ្នកទិញសាច់ជ្រូកធំជាងគេនាំមុខប៉ូឡូញ និងហូឡង់៕

មិនទាន់ចប់ទេ! ខេត្តនៅតំបន់ខ្ពង់រាប បន្តចុះត្រជាក់រហូតដល់ ១៩អង្សារសេ រយៈពេល៣ ថ្ងៃបន្តទៀត
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

ជាការជូនដំណឹងមួយសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេសកម្ពុជាឱ្យបានជ្រាបជាព័ត៌មានថា យោងតាមការចុះផ្សាយ របស់ ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ បានឱ្យដឹងថា សម្ពាធខ្ពស់នៅបន្តមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសានដែលគ្របដណ្តប់លើ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥១-តំបន់វាលទំនាប៖សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។២-តំបន់ខ្ពង់រាប៖សីតុណ្ហភាពមធ្យមអប្បបរមា ១៩°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់បក់មកពីទិសឦសាន និងបូពីមានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី។៣-តំបន់មាត់សមុទ្រ៖-សីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣២°C។ ខ្យល់ បក់មកពីទិសឦសាន និងអាគ្នេយ៍មានល្បឿនមធ្យម៤ម៉ែត្រ វិនាទី។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

លោក Mark Zuckerberg ទាយថាទូរស័ព្ទនឹងក្លាយជាឧបករណ៍ហួសសម័យ ហើយនឹងមានឧបករណ៍ថ្មីជំនួស
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

(អន្តរជាតិ)៖ លោក Mark Zuckerberg ដែលជាថៅកែធំនៅក្រុមហ៊ុន Meta កំពុងតែធ្វើឲ្យរង្គោះរង្គើជាមួយ នឹងការទស្សន៍ទាយយ៉ាងម៉ឺងម៉ាត់មួយថា ទូរសព្ទចល័ត អាចនឹងក្លាយទៅជាឧបករណ៍ហួសសម័យ ក្នុងពេលឆាប់ៗនេះ ជំនួសដោយវ៉ែនតាឆ្លាតវៃ(smart glasses) ។ នេះបើយោងតាមការចុះផ្សាយ នៅលើវេបសាយ indian defence review។ គំនិត​នេះ​កំពុង​ជំរុញ​ពិភព​បច្ចេកវិទ្យា ខណៈ​ក្រុមហ៊ុន​ដូចជា Meta និង Apple ចាក់​ថាមពល​របស់​ពួកគេ​ក្នុង​ការ​ផលិត​ឧបករណ៍​ទំនើបៗ​ទាំងនេះ។ ជាមួយនឹងស្មាតហ្វូនដែលគ្រប់គ្រងជីវិតរបស់យើង អស់រយៈពេលជិត 30 ឆ្នាំ ការប្តូរទៅវ៉ែនតាឆ្លាតវៃនេះ អាចផ្លាស់ប្តូរទាំងស្រុងពីរបៀបដែល យើងទទួលបានព័ត៌មាន និងរក្សាទំនាក់ទំនង។តើមានអ្វីកើតឡើងជាមួយស្មាតហ្វូនឥឡូវនេះ?អស់រយៈពេលជិត 3 ទស្សវត្សរ៍មកហើយ ទូរសព្ទចល័តបានក្លាយជាចំណុចសំខាន់ក្នុង ជីវិតប្រចាំថ្ងៃ របស់យើង ដោយបានផ្លាស់ប្តូរពីឧបករណ៍ទំនាក់ ទំនងជាមូលដ្ឋានទៅជាកុំព្យូទ័រខ្នាតតូច ដែលយើង មិនអាចរស់នៅដោយគ្មានបាន។ ប៉ុន្តែប្រហែលជាសម័យនោះចប់ហើយ។ អ្នក​ក្នុង​ឧស្សាហកម្ម​មួយ​ចំនួន​គិត​ថា ​ស្មាតហ្វូន​អាច​នឹង​ក្លាយ​ជា​គ្រឿង​បន្ថែម​មួយ​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ។ នៅពេលដែលបច្ចេកវិទ្យាជឿនលឿន និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ផ្លាស់ប្តូរ ការប្រើឧបករណ៍ សំពីងសំពោងអាចចាប់ផ្តើមមានអារម្មណ៍ថាហួសសម័យ ជាពិសេសជាមួយនឹង ជម្រើសដ៏រលោង និងងាយស្រួលកាន់តែច្រើនលេចឡើង។Mark Zuckerberg មើលឃើញវ៉ែនតាឆ្លាតវៃជា "វេទិកាសំខាន់បន្ទាប់ បន្ទាប់ពីទូរស័ព្ទ" ដោយគូសបញ្ជាក់ ពីរបៀបដែលពួកគេអាចផ្តល់នូវបរិយាកាសកុំព្យូទ័រធម្មជាតិ និងសង្គម។ មនុស្ស​ចង់​បាន​ឧបករណ៍​ដែល​លាយ​បញ្ចូល​គ្នា​យ៉ាង​រលូន​ទៅ​ក្នុង​ជីវិតប្រចាំថ្ងៃ​របស់​ពួកគេ​ដោយ​មិន​មាន​ភាព​រញ៉េរញ៉ៃ ឬ​ស្មុគស្មាញ។ Zuckerberg គិត​ថា​ក្នុង​រយៈ​ពេល​១០​ឆ្នាំ វ៉ែនតា​ឆ្លាតវៃ​នឹង​វ៉ាដាច់​ស្មាត​ហ្វូន​ទាំង​ភាព​ពេញ​និយម​និង​ប្រយោជន៍។ នៅពេលដែលយើងឈានដល់ឆ្នាំ 2030 លោកព្យាករណ៍ថា មនុស្សនឹងទុកទូរស័ព្ទរបស់ ពួកគេឱ្យនៅឆ្ងាយច្រើនជាងពួកគេកំពុងប្រើ។ ទោះបីជាស្មាតហ្វូននឹងនៅតែមានមុខងារទាំងនោះសម្រាប់កិច្ចការជាក់លាក់ក៏ដោយ ក៏មនុស្សម្នានឹង ពឹងផ្អែកលើវ៉ែនតាឆ្លាតវៃសម្រាប់វត្ថុប្រចាំថ្ងៃ ព្រោះវាងាយស្រួលជាង៕

តារាសម្ដែងស្រី ប៉ុស្តិ៍ TVB ម្នាក់ ស្រកគីឡូ ៧១ គីឡូក្រាម ក្នុងពេលត្រឹមមួយឆ្នាំ
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

(អន្តរជាតិ)៖ តារាសម្ដែងហុងកុង M​​ay Chan បានស្រកទម្ងន់ពី ១៣០គីឡូក្រាម មក ៥៩គីឡូក្រាម ក្នុង រយៈពេលតែមួយឆ្នាំប៉ុណ្ណោះ ដោយសារតែគិតគូរពីបញ្ហាសុខភាព។យោងតាម ​​The Star Chan បានចែករំលែកជ័យជម្នះលើសុខភាពរបស់នាង នៅលើ Instagram ដែលរួម មាន ការយកឈ្នះជាតិស្ករក្នុងឈាមខ្ពស់ សម្ពាធឈាមខ្ពស់ និងកូលេស្តេរ៉ុលខ្ពស់ផងដែរ។ ការបង្ហោះរបស់នាងមានរូបថតចំនួនពីរ៖ មួយបង្ហាញពីចង្កេះដ៏ស្ទមរបស់នាង និងមួយទៀតបង្ហាញ ថ្គាមតូចរបស់នាង។ទន្ទឹមនឹងរូបភាពនោះ May Chan បានបង្ហាញពីភាពជឿជាក់ថ្មីរបស់នាង ដោយសរសេរបង្ហោះថា "ទីបំផុតខ្ញុំ អាចបង្អួតចង្កេះបានហើយ! រដូវក្តៅនេះ ខ្ញុំគួរតែអាចស្លៀកឈុតហែលទឹក ដែលខ្ញុំស្រមៃចង់ បាន"។ទោះជាយ៉ាងនេះក្តី តារាស្រីរូបនេះ មិនទាន់អស់ចិត្តទេ ហើយបានដាក់គោលដៅថ្មីស្រកទម្ងន់ ១៣គីឡូក្រាមបន្ថែមទៀត ដើម្បីសម្រេចបាននូវអ្វីដែលនាងចាត់ទុកថា ល្អឥតខ្ចោះ។នៅក្នុងបទសម្ភាសន៍ជាមួយ HK01 នាង Chan បានពណ៌នាអំពីយុទ្ធសាស្ត្រសម្រកទម្ងន់របស់នាង ដែល រួមមានការគ្រប់គ្រងផ្នែកដោយប្រុងប្រយ័ត្ន និងការរៀបចំអាហារជាយុទ្ធសាស្ត្រ។ នាងប្រកាន់ខ្ជាប់របបអាហារបន្លែ 50% ប្រូតេអ៊ីនរហូតដល់ 40% និងកាបូអ៊ីដ្រាត មិនលើសពី 15% ជៀសវាងកាបូអ៊ីដ្រាតនៅពេលល្ងាច ហើយជ្រើសរើសនំឃុកឃឺ ប្រសិនបើនាងមានអារម្មណ៍ឃ្លាន។ នាងក៏ជៀសវាងអាហារដែលមានជាតិស្ករ និងប្រេងខ្ពស់ផងដែរ ដើម្បីរក្សាសុខភាពរបស់នាង។មនុស្សជាច្រើនបានសរសើរ Chan ចំពោះវិន័យ និងការប្ដេជ្ញាចិត្តរបស់នាង ខណៈអ្នកផ្សេងទៀត បានសម្តែងការព្រួយបារម្ភ ដោយជំរុញឱ្យនាងរក្សាតុល្យភាពឱ្យមានសុខភាពល្អ និងកុំព្យាយាមសម្រក ទម្ងន់របស់នាងច្រើនពេក។អ្នក​ប្រើ Instagram ម្នាក់​បាន​បញ្ចេញ​មតិ​ថា "សូម​ចែក​រំលែក​គន្លឹះ​ពី​វិធី​ដែល​អ្នក​សម្រក​ទម្ងន់"។ម្នាក់​ទៀត​បាន​ណែនាំ​ថា​៖ «​ប្រយ័ត្ន​កុំ​សម្រក​ទម្ងន់​ខ្លាំង​ពេក​។តារាស្រីរូបនេះ មានអាយុ 40 ឆ្នាំបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ 2013។ នាងត្រូវបានគេ រាយការណ៍ថាបានតស៊ូជាមួយនឹងបញ្ហាទម្ងន់តាំងពីនៅក្មេង ហើយជារឿយៗត្រូវបានសម្តែងជា តួកំប្លែង៕ 

អាមេរិក នឹងដាក់បម្រាម លើរថយន្តឆ្លាតវៃដែលមានផ្ទុកបច្ចេកវិទ្យារបស់ចិន
ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបញ្ចប់ច្បាប់មួយ ប្រកបដោយប្រសិទ្ធភាព ដើម្បីរារាំងបច្ចេកវិទ្យា របស់ចិនពីរថយន្តនៅក្នុងទីផ្សារអាមេរិក ដោយផ្តោតលើផ្នែកទន់ និងផ្នែករឹងពីសេដ្ឋកិច្ចធំបំផុតទីពីររបស់ ពិភពលោកជុំវិញហានិភ័យសន្តិសុខជាតិ។សេចក្តីប្រកាសដែលទាក់ទងនឹងបច្ចេកវិទ្យារបស់រុស្ស៊ីផងដែរនោះ កើតឡើងនៅពេលដែល ប្រធានាធិបតីផុតអាណត្តិលោក Joe Biden បញ្ចប់កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើន ការទប់ស្កាត់លើ ប្រទេសចិន និងបន្ទាប់ពីដំណើរការបទប្បញ្ញត្តិអស់រយៈពេលជាច្រើនខែ។ច្បាប់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​ក្នុង​ខែ​នេះ​ថា ក្រុង​វ៉ាស៊ីនតោន​កំពុង​ពិចារណា​លើ​ការ​រឹត​បន្តឹង​ថ្មី​ដើម្បី​ដោះស្រាយ​ហានិភ័យ​ដែល​បង្ក​ឡើង​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ជាមួយ​នឹង​បច្ចេកវិទ្យា​ពី​សត្រូវ​ដូច​ជា​ចិន និង​រុស្ស៊ី។ក្រសួងពាណិជ្ជកម្មបាននិយាយថា ច្បាប់ចុងក្រោយនេះអនុវត្តចំពោះតែរថយន្តដឹកអ្នកដំណើរក្រោម 10001 ផោនប៉ុណ្ណោះ៕

កិច្ចប្រជុំលើកទី៣ របស់ (គ.វ.រ.) ដើម្បីតាមដាន ពិនិត្យ និងធ្វើវឌ្ឍនភាពការងារកែទម្រង់ រដ្ឋបាលសាធារណៈ
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី តំណាង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ គ.វ.រ. តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.វ.រ. នៅ វិមានសន្តិភាព នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ ដើម្បីតាមដាន ពិនិត្យ និងធ្វើវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ៕

អបអរសាទរ! កម្ពុជា វ៉ាដាច់ហ្វីលីពីនមានចំនួនភ្ញៀវទេសចរបរទេសមកដល់ច្រើនជាងក្នុងឆ្នាំ២០២៤
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥

(ព័ត៌មានជាតិ)៖ ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន 6.7 លាននាក់ក្នុងឆ្នាំ 2024 កើនឡើង 23% ពីមួយឆ្នាំទៅមួយឆ្នាំ លើសប្រទេសហ្វីលីពីនដែលមានចំនួន 5.4 លាននាក់។ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជា បានលើកសរសើរពីព្រឹត្តិការណ៍សំខាន់ នៃគោលនយោបាយផ្សព្វផ្សាយទេសចរណ៍ប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់ផលិតផលទេសចរណ៍ និងការកែលម្អបដិសណ្ឋារកិច្ច និងសេវាកម្ម ដូចដែលបានរាយការណ៍ដោយកាសែតខ្មែរថាមស៍។លោកជំទាវបានបន្ថែមថា ប្រភពភ្ញៀវទេសចរកំពូលរបស់កម្ពុជារួមមាន ថៃ វៀតណាម ចិន ឡាវ និងអាមេរិក។ ផ្ទុយទៅវិញ ប្រទេសហ្វីលីពីន ដែលត្រូវបានគេស្គាល់ថាជាគោលដៅឆ្នេរចម្បងរបស់អាស៊ី បានធ្លាក់ចុះពីគោលដៅរបស់ខ្លួនក្នុងការមកដល់ 7.7 លាននាក់ពីបរទេស ទោះបីជាវាសម្រេចបាន ប្រាក់ចំណូលពីទេសចរណ៍ចំនួន 760.5 ពាន់លានដុល្លារ (13 ពាន់លានដុល្លារ) ក៏ដោយ។មុនការរាតត្បាតនៃជំងឺកូវីដ-១៩ ហ្វីលីពីនទទួលបានភ្ញៀវបរទេស ៨,២ លាននាក់ ច្រើនជាងកម្ពុជា ៦,៦ លាននាក់។ឆ្នាំ២០២៥នេះ កម្ពុជា បានដាក់គោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ៧ លាននាក់។ ដើម្បីសម្រេចបានគោលដៅនេះរដ្ឋាភិបាលកម្ពុជាគ្រោង នឹងសម្រួលនីតិវិធីនៃការស្នើសុំ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក និងធ្វើឱ្យប្រសើរឡើងនៃប្រតិបត្តិការ ទិដ្ឋាការអេឡិចត្រូនិក e-visa និង បានបញ្ចុះតម្លៃសម្រាប់ e-visa ចំនួន ២ ប្រភេទទៅដល់ភ្ញៀវទេសចរណ៍៕

បើចង់រស់ឱ្យបានយូរ សូមកុំសេពគ្រឿងស្រវឹងច្រើនពេក! អត្រានៃការស្លាប់លើសពី 50% ដោយសារជំងឺរលាកថ្លើមធ្ងន់ធ្ងរ ព្រោះតែទទួលទានសុរាលើសលប់
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥

ការរលាកថ្លើមធ្ងន់ធ្ងរ ជាផលវិបាកគ្រោះថ្នាក់មួយនៃការទទួលទានសុរាលើសលប់ ដែលអ្នកជំងឺមានអត្រាស្លាប់លើសពី 50% ប្រសិនបើគ្មានការប្តូរសរីរាង្គថ្លើមជាបន្ទាន់នោះទេ។ នេះបើយោងតាម ការចុះផ្សាយពីសំណាក់មន្ទីរពេទ្យកាល់ម៉ែត្រ។ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និងកម្រិតជាតិអាល់កុលរបស់សុរាដែលយើងពិសា។ គេចាត់ ការពិសាគ្រឿងស្រវឹងក្នុងចំនួនច្រើនលើសលប់គឺ ចាប់ពីបរិមាណលើសពី 4កែវស្តង់ដារក្នុងមួយថ្ងៃ ឬ15កែវស្តង់ដារក្នុងមួយសប្តាហ៍ចំពោះបុរស និងលើសពី 3កែវស្តង់ដារក្នុងមួយថ្ងៃ ឬ7កែវស្តង់ដារក្នុងមួយសប្តាហ៍ ចំពោះស្រ្តី ។- (1កែវស្តង់ដា ស្មើនឹង 340មល ប៊ីយែរ (អាល់កុល5%)- 150មល ស្រាក្រហម (អាល់កុល12%)- 45-50មល ស្រា whiskey (អាល់កុល 40-45%) ជំងឺរលាកថ្លើមដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពជា ការរលាកថ្លើមស្រួចស្រាវ ការរាកថ្លើមរ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើមផងដែរ។ រោគសញ្ញារបស់អ្នកជំងឺជាទូទៅមិនស្តែងចេញជាសញ្ញាអ្វីទាំងអស់ ដែលទាមទារអោយគាត់មកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិត និងពិនិត្យមើលឈាមអំពីមុខងារថ្លើមផ្សេងៗ និងសញ្ញានៃការរលាកថ្លើម។ នៅក្នុងករណីខ្លះអ្នកជំងឺអាចស្តែងចេញជាសញ្ញា លឿងភ្នែក ទឹកនោមលឿងចាស់ខុសពីធម្មតា ចុកសៀតក្រោមឆ្អឹងជំនីខាងស្តាំ ឬរហូតដល់វង្វេងវង្វាន់ស្មារតី ឬរហូតដល់សន្លប់ ដែលជាសញ្ញាគ្រោះថ្នាក់ នៃការរលាកថ្លើមស្រួចស្រាវ។ “សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់លើសុខភាពថ្លើមរបស់លោកអ្នក និងកុំទទួលទានគ្រឿងស្រវឹង ដែលជាហានិភ័យខ្ពស់បង្កអោយមានការរលាកថ្លើមធ្ងន់ធ្ងរ”៕

ឯកឧត្តម ហ៊ុយ វណ្ណៈ ពន្យល់អំពីមូលហេតុអ្វីបានជា «ព័ត៌មាន និង សាធារណមតិ » ក្នុងបរិបទឌីជីថល មានលក្ខណៈពុះកញ្ជ្រោល?
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមដោយ បានពន្យល់អំពីមូលហេតុអ្វីបានជា ព័ត៌មាន និង សាធារណមតិ ក្នុងបរិបទឌីជីថល បច្ចុប្បន្ន មានលក្ខណៈពុះកញ្ជ្រោល ?យោងតាមការពន្យល់របស់ឯកឧត្តម ហ៊ុយ វណ្ណៈ បានឱ្យដឹងយ៉ាងដូច្នេះថា៖«ព័ត៌មាន និង សាធារណមតិ» នៅក្នុងបរិបទឌីជីថល!ហេតុអ្វី វាដុតរោល? ១- ខ្ញុំអាចវាយតម្លៃដោយកោតសរសើរថា សណ្តាប់ធ្នាប់ព័ត៌មានបច្ចុប្បន្ន មានលក្ខណៈល្អប្រសើរ។ បើប្រៀបធៀបពីដំណាក់កាលចាប់ផ្តើមប្រែប្រួលពីការផ្សាយបែបប្រពៃណី មកកាន់ការផ្សាយតាមអនឡាញ និងមកដល់ឥឡូវនេះ បងប្អូនសារព័ត៌មានអនឡាញ ក៏បានកែប្រែរបៀបផ្សាយបានល្អជាងមុនគួរឱ្យសរសើរ ទាំងវិធីសាស្ត្រផ្សាយ ខ្លឹមសារ និងសុជីវធម៌។២- ក៏ប៉ុន្តែ អ្វីដែលពុះកញ្ជ្រោលសព្វថ្ងៃ ហើយដែលស្ទើតែផុតពីសារព័ត៌មាន នោះគឺ «កំសួល» សាធារណមតិ ដែលមានបង្កប់សារជាតិនិងគោលបំណងរបស់វា។ ម្នាក់មានបណ្តាញសង្គម១ ឬ១០ ហើយបញ្ហាអ្វីក៏ដោយ បើវានៅត្រឹមបច្ចេកទេស វានឹងមិនធ្ងន់ធ្ងរទេ។ តែឥឡូវនេះ រហូតដល់អ្នកលេងសាធារណមតិខ្លះ ចេញមកស្តីបន្ទោសបងប្អូនសារព័ត៌មាន ថាម៉េចមិនផ្សាយរឿងនេះ ឬរឿងនោះ? «រឿងនេះនិងរឿងនោះ» គឺដើម្បីជួយបម្រើឱ្យគោលដៅដុតរោលសាធារណមតិនិងសតិអារម្មណ៍ ដើម្បីឱ្យប្រជាជន ខឹង ក្តៅក្រហាយស្អប់ ដាក់បន្ទុក និងការបន្ទោស ជាងគិតពិចារណាលើ «ហេតុនិងផល» និងដំណោះស្រាយ។ សូមចងចាំថា ការឱ្យសារព័ត៌មាន លោតចូលក្នុងសាធារណមតិ គឺដូច «ដុតគ្នាទាំងរស់»។ ក្នុងករណីនេះ សារព័ត៌មានបើនឹងផ្សាយ ក៏សូមកុំភ្លេចអាវក្រោះ គឺ «រូបមន្តតុល្យភាពដំណឹង»។ ក្តាប់ឱ្យគ្រប់ជ្រុង យកសំឡេងឱ្យគ្រប់ភាគី ជៀសវាងត្រឹមធ្វើជាមេក្រូបំពង។៣- ហេតុអ្វីសាធារណមតិពុះកញ្ជ្រោល? មូលហេតុ វាដដែលទេ ហើយជួនកាលបញ្ហាខ្លះ ក៏មិនធំដែរទេ។ ប៉ុន្តែ វារីកធំដោយសារ ឌីជីថល, AI, និង MMO ។ បញ្ហានេះ កើតមាននៅគ្រប់ប្រទេស។ គ្រាន់ថាសមត្ថភាពគ្រប់គ្រងសភាពការណ៍តាមទិដ្ឋភាព ច្បាប់ បច្ចេកទេស សមត្ថភាពចំណេះដឹង និងសីលធម៌ពលរដ្ឋ មិនដូចគ្នា។ ៤- បញ្ហាខាងលើនេះ យើងទាំងអស់គ្នាមានចំណែក។ យើងម្នាក់ៗអាចសួរខ្លួនឯង តើយើងចង់បានសង្គមអ្វីពិតប្រាកដ? ហើយយើងអាចរួមចំណែកដោយរបៀបណា ដើម្បីរួមចំណែកកសាងបរិយាកាសសង្គមមួយដែលនិយាយស្តាប់គ្នាបាន ប្រកបដោយហេតុនិងផល តាមដំណើរប្រជាធិបតេយ្យ នីតិរដ្ឋ សន្តិភាព និងធានាការអភិវឌ្ឍន៍ជាបន្តបន្ទាប់ សម្រាប់អនាគតកូនចៅយើង៕

បណ្តាញសង្គម