(ពោធិ៍សាត់)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកនេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។គួរបញ្ជាក់ថា សមិទ្ធផលជាច្រើនដូចជា លំនៅឋាន, ដាំដំណាំ និងចិញ្ចឹមសត្វ, អណ្តូងទឹក, អគ្គិសនី ទឹកស្អាត ពាងទឹក និងបង្គន់អនាម័យ, សាលារៀន និងមន្ទីរពេទ្យ, វត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង, ផ្លូវ និងទំនប់អាងទឹក បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រចាំថ្ងៃរបស់អតីតយុទ្ធជន និង ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ។ ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង គឺជាភូមិដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ភូមិថ្មីនេះត្រូវបានកសាង និងបង្កើតឡើងនៅខែមីនា ឆ្នាំ២០២១ ដោយបានផ្ដល់ដីសម្បទានសង្គមកិច្ច ប្រមាណជាង៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារ បានរស់នៅ និងកសាងជីវភាពថ្មី ។សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា នៅឆ្នាំ ២០៥០ ។ ជាមួយនេះ, គណបក្សប្រជាជនកម្ពុជានៅតែរក្សាជំហររួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» តាមរយៈ ការកសាង និង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និង ចីរភាព៕
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម ជែម កាម៉ាល់ ខាន់ (Jam Kamal Khan) រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ៕
(ហ្សឺណែវ)៖ យ៉ាងហោចណាស់ 10 ពាន់លានដុល្លារ ទំនងជានឹងត្រូវការចាំបាច់ ដើម្បីកសាង ប្រព័ន្ធសុខភាពដែលបំផ្លិចបំផ្លាញរបស់តំបន់ហ្គាហ្សាឡើងវិញ ក្នុងរយៈពេល 5 ទៅ 7 ឆ្នាំខាងមុខ នេះបើយោងតាមការវាយតម្លៃដំបូងរបស់អង្គការសុខភាពពិភពលោក។លោក Rik Peeperkorn តំណាងទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិប្រចាំ នៅទឹកដីប៉ាឡេស្ទីន បានប្រាប់អ្នកយកព័ត៌មានថា "តម្រូវការគឺធំធេងណាស់។ជាមួយនឹងបទឈប់បាញ់នៅទីបំផុត លេចចេញជារូបរាង មនុស្សធម៌កំពុងអំពាវនាវឱ្យមានការកើនឡើង យ៉ាងខ្លាំងនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាដែលបំផ្លិចបំផ្លាញដោយសង្រ្គាម ចំពេលមានកិច្ចខិត ខំប្រឹងប្រែងដើម្បីកំណត់ទំហំនៃតម្រូវការដ៏ខ្ពស់នេះ។លោក Peeperkorn បាននិយាយថាការប៉ាន់ប្រមាណដំបូងរបស់ក្រុមរបស់គាត់ អំពីការចំណាយលើ ការកសាងឡើងវិញនូវវិស័យសុខាភិបាលគឺ "សូម្បីតែជាង 3 ពាន់លានដុល្លារសម្រាប់រយៈពេល1 ឆ្នាំដំបូង និងបន្ទាប់មកពិតជា 10 ពាន់លានដុល្លារសម្រាប់រយៈពេល 5 ទៅ 7 ឆ្នាំទៅមុខ៕