វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
អ្នកឧកញ៉ា លី សេងឃាង និងលោកជំទាវ អបអរសាទរអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលត្រូវបាន ព្រះមហាក្សត្រត្រាស់បង្គាប់គោរមងារ ជា«លោកអ្នកឧកញ៉ា»
ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ អ្នកឧកញ៉ា លី សេងឃាង និងលោកជំទាវសូមអបអរសាទរចំពោះ អ្នកឧកញ៉ា លី ហួរ ដែល ត្រូវ បានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទាននូវគោរមងារ ជា «លោកអ្នកឧកញ៉ា»។ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា នេះ ជា សក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និង ចិត្ត ដោយមិនខ្លាចនឿយហត់របស់ អ្នកឧកញ៉ា ក្នុងបុព្វហេតុដើម្បី ជួយសង្គមជាតិ និង ចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រទេសជាតិជាទីស្នេហានៃយើង ឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹង នេះ ការប្រទាននេះ ពិតជាស័ក្តិសម និងផ្តល់កិត្តិយសដ៏ឧត្តុង្គ ឧត្តម សម្រាប់ អ្នកឧកញ៉ា និង ក្រុមគ្រួសារ។ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូម បួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមថ រក្សា និង ប្រោះព្រំប្រសិទ្ធពរជ័យ ជូនចំពោះ អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមជួប ប្រទះនូវពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

ឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ!
ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤

ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ទី៤- ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ទី៥- តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។ទី៦- ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ម៉ែត្រ)ចំពោះហេដ្ឋារចនាសម្ព័ន្ធ៖ សន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។ ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤។អត្ថប្រយោជន៍៖ កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕

សម្តេចតេជោ ហ៊ុន សែន៖ «ព្រះមហាក្សត្រ ប្រុយណេ នឹងយាងមកដល់កម្ពុជា ហើយខ្ញុំនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ បើមិនមានអ្វីប្រែប្រួល»
ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៖ «ប្រសិនពុំមានការផ្លាស់ប្តូរទេ នៅយប់ថ្ងៃទី២៩ ខែមេសាខាងមុខនេះ ព្រះមហាក្សត្រប្រុយណេ ព្រះអង្គនឹងយាងមកដល់កម្ពុជាដែលខ្ញុំនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។ករណីបែបនេះមិនចម្លែកទេ រវាងព្រះអង្គជាមួយខ្ញុំ ព្រោះកាលពីឆ្នាំ២០១១ ពេលខ្ញុំទៅប្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯងមកទទួលខ្ញុំនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ។ គោលបំណងទស្សនកិច្ចរបស់ព្រះគឺមកស្រស់ស្រូបពេលព្រឹកជាមួយខ្ញុំដែលព្រះអង្គរាប់អានខ្ញុំដូចប្អូនពៅ។(បងប្អូន៣នាក់គឺព្រះជាបងទី១ ឯកឧត្តម ថាក់ សុីនជាប្អូនទី២ និងខ្ញុំជាប្អូនពៅ)។ ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ តែការស្រស់ស្រូបពេលព្រឹកថ្ងៃទី៣០ ខែមេសា ខាងព្រះអង្គ មានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ឯខ្ញុំមានកូនប្រុសទាំងបី ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត និងហ៊ុន ម៉ានី។ ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ»៕

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សេចក្តីថ្លែងការណ៍គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ ឯកឧត្តម ហ៊ុយ វណ្ណៈ លើកឡើងថា «ព្រែកជីកហ្វូណនតេជោ» មានតម្លៃអមតៈ ក្នុងផលប្រយោជន៍ជាតិដល់ខ្មែរគ្រប់ជំនាន់ ដូចដូនតាយើងកសាងប្រាសាទអង្គរវត្តទុកឱ្យខ្មែរនោះដែរ»។
ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សេចក្តីថ្លែងការណ៍គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ ឯកឧត្តម ហ៊ុយ វណ្ណៈ លើកឡើងថា «ព្រែកជីកហ្វូណនតេជោ» មានតម្លៃអមតៈ ក្នុងផលប្រយោជន៍ជាតិដល់ខ្មែរគ្រប់ជំនាន់ ដូចដូនតាយើងកសាងប្រាសាទអង្គរវត្តទុកឱ្យខ្មែរនោះដែរ»។

លោកជំទាវ ចម និម្មល ប្រកាសគាំទ្រពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន លើគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលមានអត្ថប្រយោជន៍ដ៏មហិមាចំពោះសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា
ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ «នាងខ្ញុំ សូមគោរពគាំទ្រពេញទំហឹងចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើគម្រោង “ព្រែកជីកហ្វូណនតេជោ” ដែលមានអត្ថប្រយោជន៍ដ៏មហិមាចំពោះសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា ជាគម្រោងផ្តល់សារៈប្រយោជន៍ជាសារវ័ន្តដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូល។ ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប នាងខ្ញុំសូមប្រកាសគាំទ្រដោយឥតងាករេ និងចូលរួមក្នុងចលនាជាតិដ៏ឧត្តុងឧត្តមនេះ ជ្រោមជ្រែងកិច្ចដំណើរការសាងសង់គម្រោងប្រវត្តិសាស្ត្រនេះ ឱ្យបានសម្រេចនាពេលខាងមុខឆាប់ៗនេះ»៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណន-តេជោ ដែលផ្តល់អត្ថប្រយោជន៍ជាតិដ៏ធំធេង
ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕

ក្រសួងការងារនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិក្រោមអធិបតីភាពសម្តេចធិបតីនាយករដ្ឋមន្រ្តី
ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, រួមនិងវត្តមានអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងស្ថាប័នរដ្ឋនានា រួមទាំងការមានការចូលរួមពីសំណាក់ភ្ញៀវអន្តរជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ, សហជីព និងតំណាងកម្មករនិយោជិតផងដែរ។ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤នេះដែរ គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសគ្រឹះស្ថាន អង្គការសហជីព ក៏នឹងមានការរៀបចំពិធីជួបជុំប្រារព្ធពិធីនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ គួរកត់សម្គាល់ដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តួចផ្តើម ឱ្យមានការរៀបចំយុទ្ធនាការប្រឡងប្រណាំង«សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» នៅទូទាំងប្រទេសចាប់ពីឆ្នាំ២០២៤ ដើម្បីចូលរួមលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ នៅតាមរោងចក្រសហគ្រាស។ ការប្រឡងប្រណាំង ដើម្បីទទួលបានពានរង្វាន់ «សហគ្រាសមួយជាសហគមន៍ សុខសាន្តមួយ» ត្រូវអនុវត្តជារៀងរាល់ឆ្នាំ ចំពោះសហគ្រាសផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប និង សហគ្រាសផ្នែកផ្សេងទៀត ដែលស្ម័គ្រចិត្តចូលរួមស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ឯក ឧត្តម ហ៊ុន ម៉ានី គាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ
ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឯក ឧត្តម ហ៊ុន ម៉ានី បានបង្ហោះសារគាំទ្រក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោដោយភ្ជាប់មកជាមួយខ្លឹមសារយ៉ាងដូច្នេះថា«ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ។ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវទឹកដ៏សំខាន់នេះ ជាការឆ្លើយតបដ៏ចាំបាច់នូវតម្រូវការនៃការវិវឌ្ឍលើវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបានគិតគូរទុកជាយូរមកហើយ។ យើងស្វាគមន៍រាល់សហប្រតិបត្តិការអន្តរជាតិពីបណ្តាប្រទេសទាំងអស់នៅលើសកលលោក ដោយឈរលើសមភាព។ តែយើងមិនអត់ឱនចំពោះចេតនាទុច្ចរិតណាមួយដើម្បីគ្រាន់តែបំពេញតម្រូវការផលប្រយោជន៍របស់ខ្លួន ដោយជាន់ឈ្លីនូវផលប្រយោជន៍របស់កម្ពុជា ដោយផ្នែក ឬទាំងស្រុងនោះឡើយ។ យើងទាំងអស់គ្នាគាំទ្រ ព្រែកជីកហ្វូណន-តេជោ និងការអភិវឌ្ឍរបស់កម្ពុជា ក្នុងសុខសន្តិភាព!»៕

ក្រសួងការងារបន្ថែមម៉ោងបម្រើសេវាជូនពលរដ្ឋតាំងម៉ោង៧ព្រឹកដល់ម៉ោង១០៖៣០យប់និង៧ថ្ងៃក្នុងមួយសប្តាហ៍
ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤

ដើម្បីបម្រើសេវាជូនបងប្អូនកម្មករនិយោជិត និងនិយោជក រួមទាំងភាគីពាក់ព័ន្ធក្នុងវិស័យការងារឱ្យកាន់តែប្រសើរនិងស្របទៅតាមកាលវិវត្តន៍ជាក់ស្តែង ក៏ដូចជាដើម្បីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្ថែមម៉ោងធ្វើការចាប់តាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង១០៖៣០នាទីយប់ជារៀងរាល់ថ្ងៃពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ និងតាមប្រព័ន្ធHotline ១២៩៧ ឬ១២៨៦ បម្រើ២៤ម៉ោង ដែលបងប្អូនកម្មករនិយោជិត និយោជក រួមទាំងភាគីពាក់ព័ន្ធអាចទទួលសេវាពីក្រសួងដូចមានបញ្ជាក់លំអិតក្នុងសេចក្តីជូនដំណឹងខាងក្រោម៖

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ផ្ដល់អនុសាសន៍ ៧ចំណុច ដល់សមាគមឧកញ៉ាកម្ពុជា
ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី ប្រចាំការ ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បាន ផ្ដល់នូវអនុសាសន៍ចំនួន ៧ចំណុច ដល់សមាគមឧកញ៉ាកម្ពុជា ដែលត្រូវបានទទួលស្គាល់ជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។ការផ្ដល់អនុសាសន៍ និងស្នើសុំកិច្ចសហការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ធ្វើឡើង នៅក្នុងឱកាសដែលឯកឧត្តម ចូលរួមជាតំណាងដ៏ខ្ពស់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង «ពិធីបិទសន្និបាតលើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤» របស់សមាគមឧកញ៉ាកម្ពុជា ដែលបានរៀបចំឡើង កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារហ្គាឌិនស៊ីធី។ដោយសង្កេតឃើញពីតួនាទី និងមុខងារដ៏សំខាន់របស់សមាគមឧកញ៉ាកម្ពុជា និងក្នុងនាមជាប្រធានគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារនិងការបញ្ចប់គោរមងារ ឧកញ៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្ដល់នូវអនុសាសន៍មួយចំនួន និងស្នើសុំកិច្ចសហការពីសមាគមឧកញ៉ាកម្ពុជា ដូចខាងក្រោម ៖១. គោរមវន្តទាំងអស់ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។២. ចលនាគោរមវន្តដែលជាសមាជិករបស់សមាគម ឱ្យចូលរួមកាន់តែសកម្មភាពថែមទៀត ក្នុងការអភិវឌ្ឍ និងកសាងជាតិ មានជាអាទិ៍ ការផ្តល់អំណោយជាថវិកា និងការចូល រួមបរិច្ចាគធនធានទ្រព្យសម្បត្តិ សម្ភារៈបរិក្ខារនានាជូនរដ្ឋ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដែលក្នុង នោះមានដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ដ្រ វត្តអារាម អគារសាធារណៈជាដើម។៣. ជួយរាជរដ្ឋាភិបាលលើការពិនិត្យ និងវាយតម្លៃចំពោះសំណើសុំផ្តល់គោរមងារឧកញ៉ា ឱ្យស័ក្កិសមស្របតាមគុណបំណាច់របស់គោរមវន្ត ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ ក៏ដូចការបញ្ចប់គោរមងារឧកញ៉ា ក្នុងករណីប្រព្រឹត្តល្មើសនឹងបញ្ញាត្តិនៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្ដីពីគោរមងារឧកញ៉ា ដើម្បីការពារកិត្តិយស និងសេចក្ដី ថ្លៃថ្នូររបស់ឧកញ៉ា។៤. ក្នុងនាមជាស្ថាប័នតែមួយគត់ដែលតំណាងឱ្យគោរមវន្តទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សមាគមឧកញ៉ាកម្ពុជាត្រូវខិតខំប្រឹងប្រែងលើកកម្ពស់កិត្យានុភាពរបស់ខ្លួន ដើម្បីកៀរគរសមាជិកឱ្យកាន់តែច្រើន និងលើកកម្ពស់ភាពជាតំណាង (representativeness) របស់ខ្លួនជូនសហគមន៍ឧកញ៉ាទាំងមូល។៥. សមាគមឧកញ៉ាកម្ពុជាត្រូវរៀបចំផែនការសកម្មភាពការងារសង្គម និងសប្បុរសធម៌ ជាពិសេសពន្លឿនការបង្កើតមូលនិធិសមាគមឧកញ៉ាកម្ពុជា ដោយធានាឱ្យសមាជិក-សមាជិកាគ្រប់រូប មានឱកាសចូលរួមក្នុងសកម្មភាពទាំងនោះ ហើយមានអ្នកទទួលផលច្រើនពីគ្រប់មជ្ឈដ្ឋាន ដើម្បីលើកកម្ពស់សក្តានុពល និងកិត្យានុភាពរបស់សមាគម។៦. សមាគមឧកញ៉ាកម្ពុជាត្រូវរៀបចំយន្តការ និងមានកម្មវិធីច្បាស់លាស់ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផង និងភាពជាដៃគូផង នៅក្នុងទីផ្សារ សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគក្នុងស្រុក និងទាក់ទាញការវិនិយោគពីក្រៅប្រទេសមកប្រទេសកម្ពុជា។៧. សមាគមឧកញ៉ាកម្ពុជាគួរបន្តសហការឱ្យកាន់តែសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការកែលម្អបរិយាកាសធុរកិច្ច និងកសាងបរិយាកាសដែលមានភាពទាក់ទាញ និងអំណោយផលដល់សកម្មភាពអាជីវកម្ម សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកប ដោយភាពធន់ និងបរិយាបន្ន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបាន បន្ថែមថា ការរៀបចំ និងកិច្ចដំណើរការសន្និបាតលើកទី១ របស់សមាគមឧកញ៉ាកម្ពុជា ប្រកបដោយភាពជោគជ័យនាពេលនេះ គឺជាបង្គោលចរសំខាន់មួយ ដែលឆ្លុះបញ្ចាំងពីឧត្តមភាពនិងវឌ្ឍនភាពគួរជាទីមោទននៃការកសាង និងចងក្រងសហគមន៍ឧកញ៉ា ដែលជាគំនិតផ្តួចផ្តើមរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងបាននិងកំពុងក្លាយជាសសរស្តម្ភដ៏សំខាន់មួយក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានសម្ដែងនូវការអបអរសាទរ និងការវាយតម្លៃខ្ពស់ជូនចំពោះសមាគមឧកញ៉ាកម្ពុជា ដែលបានបន្តរីកលូតលាស់ជាលំដាប់ ដោយផ្តើមពីសមាជិកត្រឹម ៣២រូប នៅចុងឆ្នាំ២០២២ មកដល់ ៣៦៥រូប ត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ និងជាពិសេសបានសម្រេចនូវសមិទ្ធផលជាច្រើនជូនសង្គមជាតិ តាមរយៈកិច្ចសហការក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើកកម្ពស់សេដ្ឋកិច្ច សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងសកម្មភាពផ្សេងៗទៀត រួមទាំងសកម្មភាពមនុស្សធម៌នានា ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។ តាមការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត ឧកញ៉ា ជាគោរមងារដ៏ឧត្តុង្គឧត្តម ដែលបានចាក់ឬសជ្រៅនៅក្នុងប្រវត្តិសាស្ត្រ និងសង្គម ខ្មែរយើងយូរលុងណាស់មកហើយ។ ក្នុងដំណើរនៃការស្តារ, ការកសាង និងការអភិវឌ្ឍកម្ពុជា ចាប់តាំងពីបាតដៃទទេ រហូតសម្រេចបាននូវវិបុលភាព និងវឌ្ឍនភាពរីកចម្រើនដូចបច្ចុប្បន្ន ក្រោមអគ្គមគ្គុទេសន៍ដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមហាបុរសរដ្ឋគ្មានពីររបស់កម្ពុជា និងការនាំមកជូនប្រទេសជាតិនូវសុខសន្តិភាព ជាពិសេសក្នុងរយៈពេលជាង ២ទស្សវត្សរ៍មុនវិបត្តិកូវីដ-១៩ បន្ទាប់ពីកម្ពុជាទទួលបានសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន បានក្លាយជាអាទិភាពសំខាន់មួយរបស់រាជរដ្ឋាភិបាល ហើយក៏បានក្លាយជាសមរភូមិថ្មីមួយ ដែលនាំឱ្យគោរមងារឧកញ៉ាបន្តមានតម្លៃបន្ថែមទៀត។ ពិតណាស់ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម ៧% ក្នុងមួយឆ្នាំ រហូតជាប់ឯក្តទកម្មជាប្រទេសមួយក្នុងចំណោមប្រទេសដែលអភិវឌ្ឍលឿនជាងគេក្នុងសកលលោក ក្នុងអំឡុងពេលនោះ គឺពិតជាពុំអាចកាត់ផ្តាច់បានពីចូលរួមពីសំណាក់គោរមវន្ត ដែលភាគច្រើនជាអាជីវករ ពាណិជ្ជករ និងវិនិយោគិន ដែលកំពុងមានវត្តមាននៅទីនេះនោះទេ។ឯកឧត្តមក៏បានគូសរំលេចអំពី ការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ដែលប្រកបទៅដោយចក្ខុវិស័យវែងឆ្ងាយ និងបានចាត់វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូសំខាន់បំផុត ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការបង្កើតការងារ, នវានុវត្តន៍, ការរលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើនផលិតភាព និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានបន្តអនុវត្តនូវចក្ខុវិស័យនេះ ដោយចាត់ទុកការអភិវឌ្ឍវិស័យឯកជន ជារបៀបវារៈគោលនយោបាយដ៏សំខាន់សម្រាប់ជំរុញកំណើន នៅក្នុងបរិការណ៍នៃដំណើរការបរិវត្តកម្មសង្គម សេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន និងសម្រាប់រយៈពេល ២៥ឆ្នាំទៅមុខ ជាពិសេសការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារ តំបន់ និងសកល ដូចមានគូសបញ្ជាក់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។លើសពីនេះ សកម្មភាពរបស់ សម្តេចមហាបវរធិបតី ផ្ទាល់ ដូចជាការដាក់ចេញនូវវិធានការមុតស្រួចជាច្រើននៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាបន្តបន្ទាប់ និងការដឹកនាំគណៈប្រតិភូផ្ទាល់ក្នុងបេសកកម្មក្រៅប្រទេសជាច្រើនលើកច្រើនសារ ដើម្បីទាក់ទាញនិងកៀរគរវិនិយោគិន បានបង្ហាញពីស្មារតីបុរេសកម្ម និងការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ចំពោះវិស័យឯកជន។ស្របពេលដែល ស្ថានភាពសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុក វិស័យឯកជន ជាពិសេសអ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករទាំងអស់ គឺជាប្រភពមិនចេះរីងស្ងួតនៃចលនាមនុស្សធម៌ផង និងជាខែលសំខាន់មួយក្នុងការការពារសេដ្ឋកិច្ចកម្ពុជាពីវិបត្តិខាងក្រៅផង ហើយថែមទាំងជាកាតាលីករកជួយធ្វើឱ្យសេដ្ឋកិច្ចយើងកាន់តែមានភាពធន់ និងចីរភាពទៀតផង។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ការត្រៀមខ្លួនរួចរាល់របស់រាជរដ្ឋាភិបាល ជាពិសេស សម្តេចមហាបវរធិបតី ក្នុងការសហការជាមួយវិស័យឯកជន ដើម្បីគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចនានាក្នុងព្រះរាជាណាចក្រកម្ពុជា នឹងអាចប្រែក្លាយកាលៈទេសៈលំបាកនេះ ទៅជាឱកាសសម្រាប់ការបន្តលូតលាស់ រីកចម្រើន ជូនប្រជាជន សេដ្ឋកិច្ចជាតិ និងជាតិទាំងមូល៕

អបអរសាទរ អ្នកឧកញ៉ា លី ហួរ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់គោរមងារ ជា«លោកអ្នកឧកញ៉ា»
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

(ភ្នំពេញ)៖ អបអរសាទរចំពោះ អ្នកឧកញ៉ា លី ហួរ ដែល ត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទាននូវគោរមងារជា «លោកអ្នកឧកញ៉ា»។ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ា នេះ ជាសក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និង ចិត្ត ដោយមិនខ្លាចនឿយហត់របស់ អ្នកឧកញ៉ា ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និង ចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិជាទីស្នេហានៃយើង ឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ការប្រទាននេះ ពិតជាស័ក្តិសម និងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់ អ្នកឧកញ៉ា និង ក្រុមគ្រួសារ។ឆ្លៀតនៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយតាមថ រក្សា និង ប្រោះព្រំប្រសិទ្ធពរជ័យ ជូនចំពោះ អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមជួប ប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

យុវជន សិស្ស/និស្សិត ជិត១០០នាក់ ទទួលបានលទ្ធផលល្អពីការសម្ភាសការងារក្នុងវេទិកាការងាររបស់ NEA ម្សិលមិញ
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

វេទិកាការងារ និងកម្មសិក្សាការងារ ពេញមួយថ្ងៃរបស់ NEA ដែលសហការរៀបចំជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់ទៅដោយរលូន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ ដោយមានបងប្អូន យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើចំនួន ២២៥ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង១៤។ ជាលទ្ធផល បេក្ខជនចំនួន ៧ នាក់ បានសម្ភាសជាប់ជាស្ថាពរភ្លាមៗ និង បេក្ខជន ៧២នាក់ ផ្សេងទៀត បានសម្ភាសជាប់បឋម ហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុនម្តងទៀតនាពេលឆាប់ៗខាងមុខនេះ។ កញ្ញា ចន្ធី លីមុំ ជានិស្សិតកំពុងសិក្សានៅវិទ្យាស្ថានវ៉ាន់ដា ឆ្នាំទី៣ លើកឡើងថា វេទិកាការងារនេះគឺពិតជាសំខាន់ណាស់សម្រាប់សិស្សនិស្សិត ដែលពុំមានពេលដើរស្វែងរកការងារធ្វើ។ កញ្ញា លីមុំ ពិតជាសូមអរគុណចំពោះ NEA ដែលបានរៀបចំវេទិកាការងារនេះឡើង នឹងសូមជំរុញឱ្យខាង NEA រៀបចំវេទិកាការងារនេះឱ្យបានញឹកញាប់បន្ថែមទៀតផងដែរ។កញ្ញា វាសនា យ៉ានុត ជានិស្សិតកំពុងសិក្សាជំនាញគណនេយ្យ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានរៀបរាបថា វេទិកាការងារនេះពិតជាល្អខ្លាំងណាស់ ព្រោះបានចំណេញទាំងថវិកា និងពេលវេលា ពិសេសអាចបង្កើតជម្រើសជាច្រើនដល់អ្នកស្វែងរកការងារឱ្យបានជួបជាមួយក្រុមហ៊ុនដែលមកចូលរួមក្នុងវេទិកាការងារនាថ្ងៃនេះផងដែរ។គួរបញ្ជាក់ថាក្រុមហ៊ុនដែលបានចូលរួមក្នុងវេទិកាការងារ និងកម្មសិក្សានាថ្ងៃទី២៥ មេសាម្សិលមិញរួមមាន៖ធនាគារឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លីហួរ, បុរីឡាយ គង់, មីក្រូហិរញ្ញវត្ថុ ជោគជ័យ, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន FORT Life Assurance, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន គួចម៉េងលី គ្រុប, ក្រុមហ៊ុន SNKRP, និងក្រុមហ៊ុន Forward International Investment។ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

មហាសេដ្ឋីរូបនេះ សុខចិត្តបោះចោលទ្រព្យសម្បត្តិ ២៤លានដុល្លារ ដើម្បីទៅបួសធ្វើជាសង្ឃ
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ អតីតមហាសេដ្ឋីអចលនទ្រព្យឥណ្ឌា Bhavesh Bhandari និងភរិយា Jinal បានលះបង់ទ្រព្យសម្បត្តិ 19 លានផោន (23.6 លានដុល្លារអាមេរិក) ដើម្បីបួសធ្វើជាសង្ឃ ។ កាសែត The Mirror រាយការណ៍ថា នៅដើមខែនេះ នៅក្នុងរដ្ឋកំណើតរបស់ពួកគេគឺរដ្ឋ Gujarat, Bhavesh និង Jinal បានរៀបចំពិធីមួយដែលពួកគេបានលះបង់ទ្រព្យសម្បត្តិទាំងអស់ដោយ ចែកចាយទ្រព្យសម្បត្តិទៅកាន់ហ្វូងមនុស្សពីលើរទេះសេះ។កាសែត The Times of India កត់សំគាល់ថា របស់របរដែលប្តីប្រពន្ធបានចែកនោះ រួមមានសម្លៀកបំពាក់ ទូរស័ព្ទដៃ ម៉ាស៊ីនត្រជាក់ និងលុយកាក់។ ដោយមានការជំរុញទឹកចិត្តដោយកូនៗរបស់ពួកគេ ដែលមានអាយុ 19 ឆ្នាំ និង 16 ឆ្នាំ ដែលបានចូលបួសក្នុងជីវិតបួសក្នុងឆ្នាំ 2022 ឥឡូវនេះ Bhavesh និង Jinal កំពុងរៀបចំខ្លួនដើម្បីចាប់ផ្តើមជីវិតថ្មីរបស់ពួកគេក្នុងនាមជាព្រះសង្ឃ Jain ។យោងតាមគេហទំព័រ The Sun ជីវិតរបស់ព្រះសង្ឃ Jain ត្រូវបានកំណត់ដោយការដើរដោយជើងទទេរ កាន់តែចាន អំបោស និងសម្លៀកបំពាក់ពីរ ហើយបរិភោគតែអាហារពីប្រភពសប្បុរស។ Bhavesh បានសម្តែងការបញ្ចុះបញ្ចូលឪពុកម្តាយរបស់គាត់ឱ្យអនុញ្ញាតឱ្យគាត់ចូលបួសព្រះសង្ឃគឺជាការពិបាក។ យ៉ាងណាក៏ដោយ គាត់នៅតែប្រកាន់ខ្ជាប់ដោយជឿថានេះជា «ផ្លូវដ៏ត្រឹមត្រូវសម្រាប់ការរស់នៅ»។យោងតាម The New Indian Express ជំរឿនឆ្នាំ 2011 បានរាយការណ៍ថា សហគមន៍ Jain នៅក្នុងប្រទេសឥណ្ឌាមានប្រជាជនជិត 4.5 លាននាក់ ដែលស្មើនឹង 0.4% នៃចំនួនប្រជាជនរបស់ប្រទេស៕

ស្ត្រីម្នាក់ប្រាប់ពីការចាញ់បោក ចោមខ្វាន់ ក្នុងរូបភាពតំណាង ចែកចាយមាសដំបូងគេនៅកម្ពុជា ហើយក៏បោកគេដែរ
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

(សង្គម)៖ កាលពីអំឡុងឆ្នាំ២០២២ នរណាមិនល្បីហាងមាសពេជ្រ ចំរើនសុវត្ថិភាព ជាហាងលក់មាសដំបូងគេដែលបើកទទួលតំណាងចែកចាយមាស ២៤ខេត្តក្រុង ធ្វើឱ្យមានពលរដ្ឋខ្មែរមួយចំនួនលង់ខ្លួនបោះដើមទុនរាប់ម៉ឺនដុល្លារ ស្រែករកយុត្តិធម៌មកដល់បច្ចុប្បន្ននេះ។ តាមរយៈគណនីតិកតុកបងស្រីឈ្មោះ Phann Phumara បានធ្វើវីដេអូចែករំលែកបទពិសោធន៍ចាញ់បោក អ្នកនាង ចោមខ្វាន់យ៉ាងដូច្នេះថា « ហាងមាសពេជ្រ ចំរើនសុវត្ថិភាព ជាហាងលក់មាស ដែលរើសតំណាងចែកចាយមាសដំបូងគេនៅកម្ពុជា អំឡុងពេលនោះគេមានធ្វើកម្មវិធីសម្ភោធ និងធ្វើការឃោសនាផ្សព្វផ្សាយយ៉ាងធំដំគួរឱ្យជឿទុកចិត្តតែម្ដង។ ហើយការចូលជាតំណាងចែកចាយ មាសនេះបងស្រីបានដាក់ប្រាក់ចំនួន២ម៉ឺនដុល្លារ ជាមួយក្រុមហ៊ុនដើម្បីទទួលបានគ្រឿងអលង្កាមាស ដែលមានតម្លៃដល់ទៅ៤ម៉ឺនដុល្លារ ដែលជាចំនួនក្រុមហ៊ុនឱ្យខ្ចីបន្ថែមរកទៅស៊ីលក់មាស ដើម្បីយកមកបានប្រាក់ចំណេញ ចាំសង ឬបង់រំលោះជាមួយហាងមាសពេជ្រ របស់អ្នកនាងចោមខ្វាន់ពេលក្រោយ។  ប៉ុន្តែជាក់ស្ដែង នៅពេលដែលបងស្រីដាក់លុយចំនួន២ម៉ឺនដុល្លារភ្លាម គឺមិនទាន់ទទួលបានមាសនោះទេ ដោយតម្រូវឱ្យអតិថិជនរងគ្រោះដាក់លុយគ្រប់ចំនួនទៅមុនសិន ដើម្បីកក់កន្លែង កក់សាខា និងចុះឡាយវីដេអូប្រម៉ូតហាងឱ្យជាមុនសិន បន្ទាប់ពីចុះប្រម៉ូតឱ្យហើយក៏យកគ្រឿងអលង្កាមកវិញសិន ចាំដល់ថ្ងៃបើកហាងចាំទៅរើសគ្រឿងនៅហាងផ្ទាល់ ចុងក្រោយរើសមាសខ្យល់។ ទោះជាយ៉ាងណា ជុំវិញករណីនេះមហាជនក៏កំពុងរងចាំមើលថា ផ្លូវច្បាប់នឹងមានដោះស្រាយបែបណា ជាបន្តទៀត ដើម្បីប្រជាពលរដ្ឋរងគ្រោះទទួលបានយុត្តិធម៌ពិតប្រាកដ ខណៈរហូតមកដល់ពេលនេះ នាងចោមខ្វាន់ បានរត់គេចខ្លួនបាត់ស្រមោល រហូតដល់តុលាការចេញដីកាឱ្យចាប់ខ្លួនតែម្ដង៕

ម៉ាឡេស៊ីមើលឃើញពីចំនួនមហាសេដ្ឋីវ័យក្មេងកើនឡើងយ៉ាងគំហុក
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ចំនួនមហាសេដ្ឋីវ័យក្មេងនៅក្នុងប្រទេសម៉ាឡេស៊ីកំពុងកើនឡើង ជាមួយនឹងការកើនឡើង ចំនួន 75% នៃមហាសេដ្ឋីដែលមានអាយុចាប់ពី 30 ឆ្នាំ និងក្រោមកំណត់ត្រាក្នុងឆ្នាំ 2022។តួលេខពីក្រុមប្រឹក្សាភិបាលចំណូលក្នុងស្រុក (IRB) របស់ប្រទេសបង្ហាញថា មនុស្ស 35 នាក់ដែល មានអាយុក្រោម 30 ឆ្នាំបានប្រកាសថា ប្រាក់ចំណូលរបស់ពួកគេលើសពី 1 លានរីងហ្គីតម៉ាឡេស៊ី ប្រហែល 209000 ដុល្លារអាមេរិក ក្នុងឆ្នាំ 2022 ដែលជាការកើនឡើងយ៉ាងខ្លាំងពី 20 កាលពីឆ្នាំមុន។តួលេខសម្រាប់ឆ្នាំ 2023 មិនត្រូវបានប្រកាសទេ ដោយសារដំណើរការដាក់ឯកសារអេឡិចត្រូនិក សម្រាប់ឆ្នាំនៅតែកំពុងដំណើរការ។របាយការណ៍ក៏បាននិយាយផងដែរថា ជាង 94% នៃអ្នកជាប់ពន្ធដែលមានអាយុក្រោម 30 ឆ្នាំ ដែលរកបានលើសពី 1 លានរីងហ្គីតមិនបានកត់ត្រា សមតុល្យពន្ធដែលនៅសេសសល់ណាមួយ នៅក្នុងឆ្នាំរវាង 2018 និង 2021 ។IRB ក៏បាននិយាយថាខ្លួនបានយកមកវិញនូវពន្ធបន្ថែមចំនួន 5.2 ពាន់លានរីងហ្គីតពីបុគ្គល និង ក្រុមហ៊ុនដែលខកខានក្នុងការប្រកាស មិនប្រកាស និងគេចវេសពីរបាយការណ៍ប្រាក់ចំណូលក្នុងឆ្នាំ 2023។IRB នឹងចាត់វិធានការក្រោមការផ្តល់ច្បាប់ពន្ធលើប្រាក់ចំណូលឆ្នាំ 1967 ដើម្បីប្រយុទ្ធប្រឆាំងនឹងការគេច ពន្ធ រួមទាំងការពង្រឹងការអនុវត្តច្បាប់ និងការអប់រំអ្នកជាប់ពន្ធ។ទីភ្នាក់ងារនេះក៏ប្តេជ្ញាដោះស្រាយការគេចពន្ធ និងក្នុងពេលជាមួយគ្នានេះ ពង្រឹងសំណាញ់ពន្ធដោយ ពង្រីកមូលដ្ឋានពន្ធ ដើម្បីដោះស្រាយការលេចធ្លាយ ឬចន្លោះប្រហោងដែលមានស្រាប់ ដើម្បីធ្វើឱ្យ ប្រាកដថាអ្នកគ្រប់គ្នាបង់ចំណែកស្មើៗគ្នាដល់រដ្ឋាភិបាលដោយមិនរើសអើងបុគ្គល ឬក្រុមហ៊ុន៕

បណ្តាញសង្គម