មិនធម្មតាមែន បី្ដប្រពន្ធមួយគូ ក្រោយទិញប៊ូសស្រ្តងអស់២៥០០៛ ត្រូវបានឡានថ្មីខ្លាញ់គោរាប់ម៉ឺនដុល្លារ សប្បាយចិត្តខ្លាំងពេក សង់រោងជប់លៀងពេញ១ភូមិ ធ្វើម្ហូបឆ្ងាញ់ៗ ញុំាប៊ូសស្រ្តងត្រជាក់ៗ រាំលេងយ៉ាងសប្បាយ។ ប្ដីប្រពន្ធមហាសំណាង ប្រពន្ធឈ្មោះ ស្រេង លីណា អាយុ ៣៨ឆ្នាំ មុខរបរជាគ្រូបង្រៀន និងប្ដីឈ្មោះ ភុន ម៉ារ៉ា អាយុ ៤១ឆ្នាំ មុខរបរស៊ីឈ្នួលបើកឡាន ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តង លេខរៀង ០៤៦ បច្ចុប្បន្នរស់នៅភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បងស្រី លីណា បានប្រាប់ថា ពេលគាត់ចេញពីបង្រៀនសម្រាកញុំាបាយថ្ងៃ ក្ដៅខ្លាំងពេក ប្ដីក៏ទិញប៊ូសស្រ្តងត្រជាក់ៗឱ្យញុំា ១កំប៉ុង គាស់ភ្លែត ត្រូវរង្វាន់ឡានភ្លាម រំភើបខ្លាំងពេកស្រែកហ៊ោពេញផ្ទះ។ ហើយក្នុងថ្ងៃក្រុមហ៊ុនយកឡានមកប្រគល់ជូនដល់ផ្ទះ គាត់ក៏រៀបចំសង់រោង បបួលអ្នកភូមិមកចូលរួមជប់លៀងឡានថ្មី ញុំាអាហារឆ្ងាញ់ៗ ផឹកប៊ូសស្រ្តងត្រជាក់ៗ និងរាំលេងយ៉ាងសប្បាយ។ នេះបានថា មេឃកាន់តែក្ដៅ ប៊ូសស្រ្តងកាន់តែមានរង្វាន់ច្រើន ប៊ូសស្រ្តងត្រជាក់ៗ ឆ្ងាញ់ខ្លាំងហើយនាំលាភសំណាងធំពេញ ១ភូមិទៀត។ ប៊ូសស្រ្តងឆ្ងាញ់ខ្លាំង ស្វាងចែស!
(រាជធានីភ្នំពេញ)៖ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីជំនាញ ក.ប.ប. ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម និងជាមន្រ្តីអធិការកិច្ចផ្នែកម្ហូបអាហារ ដោយសហការជាមួយអាជ្ញាធរដែនដីពាក់ព័ន្ធបានធ្វើការដុតបំផ្លាញចោលនូវផលិតផល គ្រឿងឧបភោគ បរិភោគខូចគុណ និងសាច់បង្កកចំនួន ១៧ ៨៨០គីឡូក្រាមស្ថិតនៅទីលានចាក់សំរាមខណ្ឌដង្កោ។ ផលិតផលដែលជាគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាពទាំងនោះរួមមាន ទឹកម្ទេស ទឹកស៊ីអ៉ីវខាប់ ទឹកប៉ៅហ៊ឺ ប្រេងខ្យង ឈាមទា ជង្គង់មាន់ ត្រចៀកជ្រូក ជើងមាន់ អណ្ដាតជ្រូក ពោះវៀនជ្រូក។ល។ផលិតផលដែលជាគ្រឿងឧបភោគ បរិភោគ និងសាច់បង្កកខូចគុណភាពទាំងនោះត្រូវបានមន្រ្តីជំនាញខិតខំស្រាវជ្រាវរកឃើញ និងចាប់បានពីឈ្មួញទុច្ចរិតក្នុងខណ្ឌចំនួនបីរួមមាន ខណ្ឌច្បារអំពៅ ខណ្ឌសែនសុខ និងខណ្ឌកំបូល។ គួររំលឹកផងដែរថា មន្រ្តីជំនាញ ក.ប.ប. តែងតែខិតខំស្រាវជ្រាវ ការពារ និងទប់ស្កាត់ទំនិញខូចគុណភាពដែលចរាចរលក់នៅលើទីផ្សារ ដើម្បីធានាការពារសុខុមាលភាពបងប្អូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងទីផ្សារ និងធានាភាពស្មើគ្នាក្នុងធុកិច្ច៕
សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគអាគ្នេយ៍មានខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល និងខេត្តកំពង់ចាម អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥%។២.តំបន់ខ្ពង់រាប ៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៩°C។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ តំបន់ភាគឧត្តរ មានខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងទិសឦសាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។៣.តំបន់មាត់សមុទ្រ ៖-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០%។ -រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕