វីដេអូថ្មីៗ BEST TV
វីដេអូថ្មីៗ SWIFT NEWS
ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី បង្ហោះសារថា «កូនណាមិនខឹងពេលដែលអ្នកមានគុណបានត្រូវគេប្រមាថ»
ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤

(ភ្នំពេញ)៖ បន្ទាប់ពីសម្តេចហ៊ុន សែន បានទម្លាយសំឡេងសមាជិកក្រុមប្រឆាំងម្នាក់ តេរំខានសម្តេច ឯកឧត្តម ហ៊ុន ម៉ានី បង្ហោះសារនៅលើបណ្តាញសង្គមថា« ក្រោយពីបានស្តាប់ការសន្ទនាហើយ ក្នុងនាមជាកូន ដែលមានតែក្តីស្រឡាញ់ និងការគោរពសម្រាប់ព្រះរស់នៃខ្ញុំ គឺពិតជាមានអារម្មណ៍ក្តៅក្រហាយ ពោរពេញដោយកំហឹង តែខ្ញុំមិនលើកនៅក្នុងសារនេះនោះទេ ប៉ុន្តែនិយាយឱ្យសាមញ្ញ កូនណាមិនខឹងពេលដែលអ្នកមានគុណបានត្រូវគេប្រមាថ!។អ្វីដែលខ្ញុំចង់ឱ្យយើងទាំងអស់គ្នាយកពីepisodeនេះមកពិចារណាគឺ៖ ១ វិជ្ជាជីវៈសារព័ត៌មាន២ អាកប្បកិរិយាក្នុងការគោរពចាស់ទុំ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើង។ទោះជាមានចំណុចឬទស្សនៈនយោបាយខុសគ្នា តែព្រំដែនគួរតែមាន។ ជាពិសេស អាកប្បកិរិយាក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនឱ្យស្របទៅតាមប្រពៃណីរបស់ខ្មែរយើង ដែលមានការគោរពគ្នាទៅវិញទៅមក ជាពិសេស ការគោរពចាស់ទុំ។គេអាចលើកឡើងថា ក្មេងនេះ ឬបុគ្គលនេះធំនៅក្រៅប្រទេស អញ្ជឹងមិនស្គាល់អ្វីជាប្រពៃណីខ្មែរយើង តើលើកដូចនេះស្មើនឹងការទទួលស្គាល់ថា ឱ្យតែអ្នកណា ទោះជាខ្មែរក្តី បរទេសក្តី មិនបាច់ស្វែងយល់ ឬ/និងគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរទេឬយ៉ាងណា?យើងទៅប្រទេសគេ យើងគោរពច្បាប់គេផង ប្រពៃណីគេផង។ ចុះហេតុគ្រាន់តែស្នើឱ្យគេគោរពច្បាប់ និងប្រពៃណីខ្មែរទៅជាបញ្ហាទៅវិញ?ជារួម ក្នុងនាមជាខ្មែរយើងត្រូវចេះឱ្យតម្លៃបន្ថែមមកលើខ្លួនយើង ក្នុងនាមជាប្រជាជាតិមួយដែលមានអធិបតេយ្យ មានទំនៀមទម្លាប់ប្រពៃណីដ៏ពិសិដ្ឋរបស់យើង៕ 

ប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ ស្វាគមន៍ភ្ញៀវទេសចរបរទេសជាង១០លាននាក់ ក្នុងពេល៩ខែ
ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤

(អន្តរជាតិ)៖ ចំនួនភ្ញៀវបរទេសទៅកាន់ប្រទេសឥណ្ឌូនេស៊ី លើសពី 10 លាននាក់គិតត្រឹមខែកញ្ញា ដែល ខិតទៅជិតគោលដៅពេញមួយឆ្នាំ 14 លាននាក់ នេះបើយោងតាមទីភ្នាក់ងារស្ថិតិកណ្តាល របស់ ប្រទេស។ចាប់ពីខែមករាដល់ខែកញ្ញា ការមកដល់អន្តរជាតិបានកើនឡើង 20.28% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលសរុប មានចំនួន 10.37 លាននាក់។ទោះជាយ៉ាងណាក៏ដោយ តួលេខនេះនៅតែទាបជាងកម្រិតមុនការរាតត្បាត។ គិតត្រឹមរយៈពេល ដូចគ្នាក្នុងឆ្នាំ 2019 ប្រទេសនេះបានកត់ត្រាការមកដល់របស់ភ្ញៀវទេសចរបរទេសជាង 12 លាននាក់។ក្នុងខែកញ្ញាតែមួយ ប្រទេសឥណ្ឌូនេស៊ី ដែលជាសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ បាន ស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន 1.28 លាននាក់ កើនឡើង 19.53% ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែ មានការថយចុះ 4.5% ធៀបនឹងខែសីហា។ប្រទេសជិតខាងម៉ាឡេស៊ី អូស្ត្រាលី ចិន និងសិង្ហបុរី នៅតែស្ថិតក្នុងចំណោមប្រទេស ដែលរួមចំណែក ច្រើនជាងគេចំពោះចំនួនភ្ញៀវអន្តរជាតិរបស់ប្រទេសឥណ្ឌូនេស៊ី។ការចំណាយជាមធ្យមសម្រាប់ភ្ញៀវទេសចរបរទេសម្នាក់ត្រូវបានកត់ត្រាចំនួន ១.៣៧៥ ដុល្លារអាមេរិកក្នុងការចូលទស្សនា៕

Nissan គ្រោងកាត់បន្ថយបុគ្គលិក៩០០០នាក់ និងកាត់បន្ថយការរំពឹងទុកប្រាក់ចំណេញប្រចាំឆ្នាំ
ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤

(តូក្យូ)៖ ក្រុមហ៊ុន Nissan បាននិយាយថា ខ្លួននឹងកាត់បន្ថយការងារចំនួន 9000 និងកាត់បន្ថយ សមត្ថភាពផលិតកម្មសកលមួយភាគប្រាំ ខណៈពេលដែលការពិនិត្យឡើងវិញនូវទស្សនវិស័យ ប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនធ្លាក់ចុះយ៉ាងខ្លាំង ខណៈដែលខ្លួនកំពុងប្រឈមមុខនឹងបញ្ហានៅក្នុ ងប្រទេសចិន និងសហរដ្ឋអាមេរិក។ក្រុមហ៊ុនផលិតរថយន្តធំទី 3 របស់ប្រទេសជប៉ុនបានកាត់បន្ថយការព្យាករប្រាក់ ចំណេញប្រតិបត្តិការ ប្រចាំឆ្នាំរបស់ខ្លួនចំនួន 70 ភាគរយមកត្រឹម 150 ពាន់លានយ៉េន (975 លានដុល្លារអាមេរិក) ដែលជា ការកត់សម្គាល់ការកែប្រែធ្លាក់ចុះទីពីររបស់ខ្លួនបន្ទាប់ពីការកាត់បន្ថយ 17 ភាគរយកាលពីដើមឆ្នាំនេះ។ប្រាក់ចំណេញប្រតិបត្តិការសម្រាប់ត្រីមាសទីពីរខែកក្កដាដល់ខែកញ្ញាបានធ្លាក់ចុះ 85 ភាគរយដល់ 32.9 ពាន់លានយ៉េន ដែលទាបជាងការប៉ាន់ប្រមាណរបស់ LSEG ដែលមានចំនួន 66.8 ពាន់លានយ៉េន។នាយកប្រតិបត្តិ Makoto Uchida បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "Nissan នឹងរៀបចំរចនា សម្ព័ន្ធអាជីវកម្មរបស់ខ្លួនឱ្យមានភាពធូរស្រាល និងមានភាពធន់ជាងមុន ស្របពេលដែលការរៀបចំ ឡើងវិញនូវការគ្រប់គ្រងដើម្បីឆ្លើយតបយ៉ាងឆាប់រហ័ស និងមានភាពបត់បែនចំពោះការផ្លាស់ប្តូរនៅ ក្នុងបរិយាកាសអាជីវកម្ម៕

ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ ទិវាឯករាជ្យជាតិ៩វិច្ឆិកា រំលឹកកម្ពុជា រួមគ្នារក្សាឱ្យបាននូវស្មារតី «ឯករាជ្យជាតិជាអមតៈ»
ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) មានប្រសាសន៍ថា «ទិវាឯករាជ្យជាតិ៩វិច្ឆិកា» គឺមានអត្ថន័យសំខាន់ណាស់ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប រួមទាំងយុវជនជំនាន់ក្រោយ ឱ្យមានស្មារតីរលឹកដឹងជាប្រចាំនូវដំណើរជាតិសំខាន់ៗរបស់យើង៖ ទី១. គឺត្រូវចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចរបស់ព្រះបរមរតនកោដ្ឋ ដែលបានធ្វើបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមនិយមបារាំងកាលពីឆ្នាំ១៩៥៣ និងចងចាំនូវទស្សនវិជ្ជាមួយថា «ប្រជាជាតិមួយត្រូវមានឯករាជ្យពេញលេញលើគ្រប់វិស័យ»។ ទី២. «ស្មារតី៩វិច្ឆិកា» ដាស់ដល់ឧត្តមគតិយើងជាកូនខ្មែរគ្រប់គ្នាត្រូវតែប្តេជ្ញាបន្តថែរក្សាឯករាជ្យភាពដែលមានសព្វថ្ងៃ ឱ្យបានគង់វង្សយូរអង្វែង ដើម្បីយើងបន្តមានសិទ្ធិស្វ័យសម្រេចពេញលេញលើជោគវាសនាអនាគតជាតិរបស់យើង។ និង ទី៣. «ស្មារតី៩វិច្ឆិកា» បញ្ជាក់ថា ប្រទេសមួយមិនត្រូវអនុញ្ញាតឱ្យ ឯករាជ្យនិងអធិបតេយ្យជាតិរបស់ខ្លួន ស្ថិតនៅក្រោមការបង្គាប់បញ្ជាឬការសម្រេចរបស់ប្រទេសណាមួយនោះជាដាច់ខាត។ឯកឧត្តម ហ៊ុយ វណ្ណៈ បន្តថា ដើម្បីថែរក្សាបាននូវ ស្មារតីឯករាជ្យជាអមតៈនេះ គឺត្រូវការការចូលរួមពីប្រជាជនគ្រប់ស្រទាប់ ទាំងមន្ត្រីរាជការជុំវិញរាជរដ្ឋាភិបាល ពីស្ថាប័នជាតិ ក្រោមម្លប់ដ៏ត្រជាក់នៃព្រះករុណា ព្រះមហាក្សត្រ។ នៅពេលកម្ពុជាមានឯករាជ្យអមតៈ នោះកម្ពុជាបន្តធានាបាននូវកំណើនសេដ្ឋកិច្ច វិបុលភាពនិង កិត្តិយសជាតិកម្ពុជាកាន់តែល្បីរន្ទឺលើគ្រប់វិស័យនៅលើឆាកអន្តរជាតិ។ជាមួយគ្នានេះ យើងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា មាតុភូមិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងការចូលរួមគាំទ្រផុសផុលរបស់ប្រជាជនគ្រប់ស្រទាប់ នោះនាវាកម្ពុជានឹងកាន់តែការរីកចម្រើនខ្ពង់ខ្ពស់ជាប្រាកដរៀងរហូត៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា​​
ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤

នៅព្រឹក ថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងខួបអនុស្សាវរីយ៍ខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា​​ នៅវិមានឯករាជ្យ។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧១ នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗរបស់កម្ពុជា មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជណីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

ឯកឧត្តម ហេង សួរ អនុញ្ញាតឱ្យប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី ហ្រ្វោកខ្ជិស ប៊ូឡឺ (Froukje Boele) ប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជំនួបនេះ ផ្តោតលើកិច្ចពិភាក្សានៃវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ ក៏ដូចជាកិច្ចការអាទិភាពក្រោមផែនការសកម្មភាពរួមគ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) សម្រាប់ឆ្នាំ២០២៥។ តាមរយៈជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍លោកស្រី ហ្រ្វោកខ្ជិស ប៊ូឡឺ (Froukje Boele) ដែលទើបទទួលតួនាទីជាប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC)។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា លោកស្រី Froukje Boele នឹងជួយធ្វើឱ្យមានការអភិវឌ្ឍកាន់តែប្រសើរសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងប្រទេសកម្ពុជា។ ជាការឆ្លើយតប លោកស្រី Froukje Boele សូមថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោកស្រី និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងជម្រាបជូនពីការងារមួយចំនួនរបស់ ILO-BFC។ លោកស្រី ក៏បានបង្ហាញនូវក្តីរីករាយក្នុងកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ទទួលបានប្រសិទ្ធភាពខ្ពស់៕

អបអរសាទរ ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ក្នុងខេត្តកំពង់ស្ពឺ
ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជា ដែលមានទីតាំងស្ថិតនៅក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានវត្តមានចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក John Yu ប្រធានក្រុមហ៊ុន Golden Intergrity International Investment Group។ ឯកឧត្តម ហេង សួរ បានថ្លែងថា គម្រោងស្ថិតនៅលើផ្ទៃដីជាង ៥០០ហិកតា ក្នុងខេត្តកំពង់ស្ពឺនេះ ជាគម្រោងវិនិយោគសេដ្ឋកិច្ចយុទ្ធសាស្រ្ត ដែលនឹងផ្តល់ឱកាសឱ្យកម្ពុជាក្លាយជាមូលដ្ឋានផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើវិស័យឧស្សាហកម្ម បោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកូប្លាតីង ស្បែកក្នុងតំបន់អាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រចំពោះការបង្កើតសួនឧស្សាហកម្មនេះ ដោយមើលឃើញថាគម្រោងនេះនឹងផ្តល់ការងារប្រមាណ៥ម៉ឺន ទៅ៦ម៉ឺនកន្លែងបន្ថែមទៀត។ ទន្ទឹមនេះ ខេត្តកំពង់ស្ពឺគឺជាគោលដៅយ៉ាងសំខាន់ដែលមានតម្រូវការកម្លាំងពលកម្មខ្ពស់ ក៏ដូចជាផ្តល់នូវឱកាសការងារជាច្រើន ទៅដល់ប្រជាពលរដ្ឋនៅក្នុងតំបន់និងក្នុងខេត្តជុំវិញ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាដោយមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប្រតិបត្តិករស្នូល ក្នុងការធានាឱ្យប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានជំនាញពិតប្រាកដ និងការងារមួយដ៏សមរម្យ។ ឯកឧត្តមរដ្ឋមន្ត្រី មើលឃើញថា ការទទួលបានការវិនិយោគគម្រោងដ៏ធំនេះ គឺបង្ហាញថាខេត្តកំពង់ស្ពឺ មានសក្តានុពលគ្រប់គ្រាន់សម្រាប់វិនិយោគិន និងមានការគាំពារបានយ៉ាងល្អពីអាជ្ញាធរខេត្ត ជាពិសេសគឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការនាំយកការវិនិយោគ និងបង្កើតការងារឱ្យនៅជិតមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថាអាជ្ញាធរ មន្ទីរពាក់ព័ន្ធនឹងមានកិច្ចសហការល្អជាមួយគ្នាដើម្បីធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះចេញជារូបរាង និងក្លាយជាទីតាំងដ៏សំខាន់ក្នុងវិស័យឧស្សាហកម្ម និងការវិនិយោគក្នុងខេត្តកំពង់ស្ពឺ និងជាគំរូមួយក្នុងការទាក់ទាញអ្នកវិនិយោគថ្មីៗទៀត។ សូមជម្រាបថា នៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សួនឧស្សាហកម្មវាយនភណ្ឌបៃតងកម្ពុជានេះដែរ ឯកឧត្តម ហេង សួរ ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាខេត្តកំពង់ស្ពឺ ជាមួយ អង្គការ Yu Jianging Charity Organization for Education ផងដែរ។ អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងបង្កើតនូវកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងគុណភាពនៃការអប់រំ និងបង្កើនសមត្ថភាពរបស់បុគ្គលិកនៃវិទ្យាស្ថាន និងជួយគាំទ្រដល់សិស្សនិស្សិត ក្នុងខេត្តកំពង់ស្ពឺ តាមរយៈការផ្តល់ការបណ្តុះបណ្តាល និងផ្តល់ធនធានពាក់ព័ន្ធនានាជូនដល់គ្រូបង្គោល និងសិក្ខាកាមរបស់វិទ្យាស្ថាន៕

មេដឹកនាំថ្មីឥណ្ឌូណេស៊ី ធ្វើដំណើរទៅកាន់ប្រទេសចិន ខណៈដំណើរទស្សនកិច្ច៥ប្រទេសចាប់ផ្តើម
ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(ហ្សាការតា)៖ ប្រធានាធិបតីថ្មីរបស់ប្រទេសឥណ្ឌូណេស៊ី បានធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បី បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅថ្ងៃសុក្រ (ទី៨ ខែវិច្ឆិកា) ដោយចាប់ផ្តើមដំណើរទស្សនកិច្ច៥ប្រទេស ដែលអាចរាប់បញ្ចូលទាំងជំនួបជាមួយប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ខណៈដែលលោកកំពុងស្វែងរកតុល្យភាពទំនាក់ទំនង ជាមួយមហាអំណាចលើការបរទេសលើក ដំបូងរបស់លោក។ លោក Prabowo Subianto អតីតឧត្តមសេនីយ៍វ័យ 73 ឆ្នាំដែលបានចូលកាន់តំណែង កាលពីខែមុនបាន សន្យាថា នឹងដាក់ទីក្រុងហ្សាកាតាឱ្យកាន់តែលេចធ្លោនៅលើឆាកពិភពលោក ខណៈពេលដែលប្រកាន់ ខ្ជាប់នូវគោលនយោបាយការបរទេស មិនចូលបក្សសម្ព័ន្ធជាប្រពៃណីរបស់ខ្លួន។មុនពេលចេញដំណើរ លោក Prabowo បាននិយាយថា លោកនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ជាកន្លែងដែលលោកត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយប្រធានាធិបតីចិន Xi Jinping បន្ទាប់ មកធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ។លោកបាននិយាយថា ការធ្វើដំណើរនេះនឹងរួមបញ្ចូលដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉េរូ សម្រាប់កិច្ច ប្រជុំកំពូល APEC និងប្រទេសប្រេស៊ីលសម្រាប់កិច្ចប្រជុំកំពូល G20 នៃសេដ្ឋកិច្ចសំខាន់ៗ មុនពេលបញ្ចប់នៅចក្រភពអង់គ្លេស ជាកន្លែងដែលលោកនឹងជួបជាមួយនាយករដ្ឋមន្ត្រី លោក Keir Starmer ៕

ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បើកកិច្ចប្រជុំដើម្បីបន្តអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ទាំងកម្រិតក្នុងប្រទេស និងកម្រិតអាស៊ាន
ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីអនុប្រធាន អគ្គលេខាធិការ សមាជិកអចិន្ត្រៃយ៍ អគ្គលេខាធិការរង រួមនិងសមាជិកនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ ឯកឧត្តម ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈវិស្វករកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយផ្លែផ្កា ដោយក្នុងនោះបានចុះបញ្ជីវិស្វករ នៅគណៈវិស្វករកម្ពុជា គិតត្រឹមខែខែតុលា ឆ្នាំ២០២៤ សរុបចំនួន ៩ ៣៦០នាក់។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ហេង សួរ បានផ្តល់ជាអនុសាសន៍សំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់គណៈវិស្វករកម្ពុជា អនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ទាំងកម្រិតក្នុងប្រទេស និងកម្រិតអាស៊ាន។ ពោលគឺ គណៈវិស្វករកម្ពុជា មិនត្រឹមតែជាអ្នកវាយតម្លៃសម្រាប់វិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្ម ដើម្បីចុះបញ្ជីនៅគណៈវិស្វករកម្ពុជាក្នុងគោរមងារជាវិស្វករអាជីពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកវាយតម្លៃ និងធ្វើបែបបទសម្រាប់ទទួលគោរមងារបន្ថែមជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ានផងដែរ។ ទន្ទឹមនេះ ឯកឧត្តម ហេង សួរ បានស្នើដល់សមាជិក សមាជិកានៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា សូមចូលរួមសហការក្នុងទំនាក់ទំនងអន្តរជាតិ ជាមួយនឹងស្ថាប័នវិស្វកម្មអាស៊ាន (AFEO) គណៈកម្មកាសម្របសម្រួលអាជីពឆ្នើមអាស៊ាន (ACPECC) និងស្ថាប័នសហព័ន្ធវិស្វកម្មអាស៊ី និងប៉ាស៊ីហ្វិក (FEIAP) ដើម្បីសម្រួលចល័តភាពសេវាវិស្វកម្មក្នុងតំបន់។ បន្ថែមពីនេះ អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាត្រូវរៀបចំ និងធ្វើវិសោធនកម្មបទដ្ឋានគតិយុត្តនានាឱ្យស្របតាមគោលការណ៍នៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក លើសេវាវិស្វកម្មក្នុងតំបន់អាស៊ាន (MRAs)។ សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា៕

A New Era of Adventure: Jeep® & RAM Showroom Grand Opening at Olympia Mall
ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤

Phnom Penh: RMA Cambodia Co., Ltd, the official importer and distributor for the Jeep® and RAM brands in Cambodia, announced and celebrated the grand opening of its new showroom at Olympia Mall in Phnom Penh today. This milestone marks the presence of two iconic American brands in the Cambodian market and signifies RMA Cambodia's dedication to providing exceptional customer experiences and expanding its footprint in the country's automotive landscape.The new Jeep and RAM showroom is more than just a venue for customers to visit and purchase new cars. It is a testament to our commitment to delivering automotive performance, durability, and cutting-edge technology that embody the spirit of adventure and discovery defining both brands. The Jeep brand empowers drivers to “Go Anywhere, Do Anything”, while the RAM truck is “Built to Serve.” These unique qualities resonate with the Cambodian locals.“Stellantis is committed to growing our footprint in Asia Pacific with iconic brands such as Jeep and RAM so more customers can choose our vehicles and experience exceptional customer service. The grand opening of the showroom in Cambodia, in partnership with RMA Cambodia brings us a step closer towards our ambitions. Through RMA Cambodia’s expertise, we will enhance our reach and drive mutual success as we grow further in developing both brands together in Cambodia,” said Isaac Yeo Head of Commercial Operations, ASEAN, Stellantis."We are proud to bring the Jeep and RAM brands to life in Cambodia," said Mr. Ngorn Saing, CEO of RMA Cambodia. "Our new Jeep & RAM showroom is designed to reflect our dedication to quality and customer satisfaction. We are dedicated to providing not just exceptional vehicles but also unparalleled buying experience. We believe that every customer deserves the peace of mind, knowing that they have made the right choice when it comes to choosing a well-known, quality brand.In August, Stellantis partnered with RMA Cambodia to provide world-class aftersales service. This strategic move ensures that Stellantis customers in Cambodia receive top-notch service and support. RMA Cambodia's highly trained and certified technicians are dedicated to delivering exceptional maintenance and repair services. This commitment to excellence guarantees peace of mind for every Stellantis customer on the road.Visit us today: Jeep & RAM Showroom : 1st floor, Shop F1-II, The Olympia Mall, 1 Financial Street, Phnom PenhJeep & RAM Aftersales Service Centre : Oknha Hun Neang Blvd Corner with Samdach Hun Sen Blvd, 60M, Phnom PenhAbout RMA (Cambodia) Plc. RMA Cambodia has been operating since 1992, bringing 32 years of experience in providing world-renowned brands and services across automotive, agriculture, warehousing, financial services, and car rentals. The company is the sole importer and distributor of leading brands, including Ford— Cambodia’s top automotive brand for five consecutive years, which led to the establishment of its own Ford Assembly Plant in Pursat province in 2022 — Land Rover, Jeep, RAM, ChangAn, Deepal, Mercedes-Benz aftersales services, JCB heavy machinery, John Deere agricultural equipment, FUSO trucks, Piaggio tricycles, RB Batteries, RM Paint, TCM forklifts, pallet racking, and cleaning equipment. About StellantisStellantis N.V. (NYSE: STLA / Euronext Milan: STLAM / Euronext Paris: STLAP) is one of the world’s leading automakers aiming to provide clean, safe and affordable freedom of mobility to all. It’s best known for its unique portfolio of iconic and innovative brands including Abarth, Alfa Romeo, Chrysler, Citroën, Dodge, DS Automobiles, FIAT, Jeep®, Lancia, Maserati, Opel, Peugeot, RAM, Vauxhall, Free2move and Leasys. Stellantis is executing its Dare Forward 2030, a bold strategic plan that paves the way to achieve the ambitious target of becoming a carbon net zero mobility tech company by 2038, with single-digit percentage compensation of the remaining emissions, while creating added value for all stakeholders. For more information, visit www.stellantis.com.

សូមរកផ្លូវវាង! នៅថ្ងៃទី ០៩ និងទី ១១ ខែ វិច្ឆិកា ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរនៅតាមកំណាត់មហាវិថីមួយចំនួន!
ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(ព័ត៌មានជាតិ)៖ កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរនៅតាមកំណាត់មហាវិថីមួយចំនួននៅរាជធានីភ្នំពេញ ក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ។យ៉ាងណាមិញ នេះជាការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យ ឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានឯករាជ្យ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ទន្ទឹមនឹងនេះ ដើម្បីឱ្យការប្រារព្ធពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចំពោះ យានយន្តគ្រប់ប្រភេទ នៅតាមកំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូត ដល់ស្តុបនាគបាញ់ទឹក) និងកំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ២៤០ រហូតដល់រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤) ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់ពិធី ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ។អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

យុគ្គសម័យថ្មីនៃការផ្សងព្រេង: ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រារព្ធពិធីសម្ភាធន៍ទីតាំងលក់រថយន្ត Jeep® & RAM នៅផ្សារទំនើប Olympia Mall
ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក.ដែលជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិនាំចូលនិងចែកចាយជាផ្លូវការ សម្រាប់ម៉ាករថយន្ត Jeep® និង RAM នៅក្នុងប្រទេសកម្ពុជា បានធ្វើការប្រកាសនិងប្រារព្ធពិធីបើកសម្ពោធទីតាំង អគារតាំងបង្ហាញថ្មីរបស់ខ្លួនជាផ្លូវការនៅផ្សារទំនើប Olympia Mall ក្នុងរាជធានីភ្នំពេញនាវេលាព្រឹកមិញនេះ។ ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏​មានជាការតាំងបង្ហាញវត្តមានរបស់ម៉ាកយីហោដ៏ល្បីចំនួនពីររបស់សហរដ្ឋអាមេរិកនៅក្នុងទីផ្សារកម្ពុជាផងដែរ ហើយនេះសរបញ្ជាក់ ពីការយកចិត្តទុកដាក់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក.ក្នុងការនាំមកជូននូវផលិតផលដែលអាចជួយបង្កើនបទពិសោធន៍ពិសេសថ្មីៗ ជូនអតិថិជន និងប្តេជ្ញា​ពង្រីកសក្កានុពលក្នុង វិស័យរថយន្តនៅក្នុងប្រទេសកម្ពុជា។បន្ទប់តាំងបង្ហាញរថយន្ត Jeep និង RAM ថ្មីនេះមិនត្រឹមតែជាកន្លែងសម្រាប់អតិថិជនចូលទស្សនា និងទិញរថយន្តថ្មីៗប៉ុណ្ណោះទេ​​ តែទីតាំងនេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់នូវរថយន្ត ដែលមានភាពធន់ និងបច្ចេកវិជ្ជាទំនើបដែលបង្កប់នូវស្មារតីនៃការផ្សងព្រេង។ យីហោ Jeep ផ្តល់អំណាចដល់អ្នកបើកបរឱ្យ "ទៅកន្លែងណាក៏បាន ធ្វើអ្វីក៏បាន" ខណៈពេលដែលរថយន្ត RAM គឺ "សាងសង់ឡើងដើម្បីបម្រើតម្រូវការ" ។ ទាំងនេះហើយជាលក្ខណៈដ៏វិសេសវិសាលរបស់ម៉ាកទាំងពីរនេះ ដែលសាកសម​បំផុតសម្រាប់ប្រជាជនកម្ពុជា។“ក្រុមហ៊ុន Stellantis ប្តេជ្ញាបង្កើនការបោះជំហានរបស់យើងនៅអាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងម៉ាកល្បីៗដូចជា Jeep និង RAM ដូច្នេះអតិថិជនកាន់តែច្រើនអាចជ្រើសរើសយានយន្តរបស់យើង និងអាចទទួលយកបានបទពិសោធន៍សេវាកម្ម​ថ្មី។ ការបើកសម្ពោធអគារតាំងរថយន្តថ្មីនៅប្រទេសកម្ពុជានេះ ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. នាំឱ្យយើងឈានមួយជំហានឆ្ពោះទៅរកមហិច្ឆតារបស់យើង។ តាមរយៈក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. យើងនឹងអាចពង្រឹងសមត្ថភាពរបស់យើង និងជំរុញភាពជោគជ័យទៅវិញទៅមក បន្ថែមទៀតក្នុងការអភិវឌ្ឍន៍ម៉ាកយីហោទាំងពីរនៅក្នុងប្រទេសកម្ពុជា” ទាំងនេះជាប្រសាសន៍របស់លោក Isaac Yeo Head of Commercial Operations, ASEAN, Stellantis  ។លោក ងន សាំង នាយកប្រតិបត្តិក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. បានមានប្រសាសន៍ថា “ទីតាំងបង្ហាញរថយន្ត Jeep & RAM ថ្មីរបស់យើងត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងចំពោះគុណភាព និងបំពេញតម្រូវការពេញចិត្តរបស់អតិថិជន។ យើងប្តេជ្ញានឹងផ្តល់ជូនអតិថិជនមិនត្រឹមតែយានជំនិះពិសេសប៉ុណ្ណោះទេ យើងខ្ញុំនឹងផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ក្នុងការទិញដែលមិនអាចប្រៀបផ្ទឹមបានផងដែរ។ យើងខ្ញុំជឿជាក់ថាអតិថិជនគ្រប់រូប សាកសមនឹងទទួលបាននូវភាពរីករាយក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវដែលជ្រើសរើសរថយន្តដែលមានភាពល្បីល្បាយនិងមានគុណភាពល្អ។កាលពីខែសីហា ក្រុមហ៊ុន Stellantis បានចាប់ដៃគូជាមួយក្រុមហ៊ុន ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. ដើម្បីផ្តល់សេវាកម្មជួសជុលលំដាប់ពិភពលោក។ សកម្មភាពទាំងនេះធានាថា អតិថិជន Stellantis ទាំងអស់នៅក្នុងប្រទេសកម្ពុជានឹងទទួលបានសេវាកម្ម និងការមើលថែរថយន្តលំដាប់អន្តជាតិ ជាមួយអ្នកបច្ចេកទេសដែលបានទទួលការបណ្តុះបណ្តាល និងមានការបញ្ជាក់ខ្ពស់របស់ RMA Cambodia ប្តេជ្ញាផ្តល់សេវាកម្មថែទាំ និងជួសជុលដ៏ពិសេស។ ការប្តេជ្ញាចិត្តនេះនឹងធានានូវសុវត្ថិភាពផ្លូវចិត្តសម្រាប់អតិថិជន Stellantis គ្រប់រូបនៅលើផ្លូវស្វែងរកទីតាំង៖• ទីតាំងលក់រថយន្ត Jeep & RAM : ជាន់ទី 1, ហាង F1-II, ផ្សារទំនើប Olympia, ផ្លូវហិរញ្ញវត្ថុ 1, ភ្នំពេញ• មជ្ឈមណ្ឌលផ្តល់សេវាកម្មថែទាំ និងជួសជុល រថយន្ត Jeep & RAM : មហាវិថីឧកញ៉ា ហ៊ុន នាង កែងមហាវិថីសម្តេច ហ៊ុន សែន ផ្លូវ 60M រាជធានីភ្នំពេញអំពីក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣២ ឆ្នាំមកហើយចាប់តាំងពីឆ្នាំ១៩៩២ ក្នុងការផ្តល់ជូននូវសេវាកម្ម និងនាំយកផលិតផលល្បីៗលើពិភពលោកមកកាន់ទីផ្សារកម្ពុជា រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង សេវាកម្មហិរញ្ញវត្ថុ និងសេវាកម្មជួលរថយន្ត។ ក្រុមហ៊ុននេះជាក្រុមហ៊ុនដែលនាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលម៉ាកល្បីៗជាច្រើនដូចជា៖ រថយន្តហ្វដ (Ford) ដែលជារថយន្តជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងទីផ្សារឧស្សាហកម្មយានយន្តកម្ពុជារយៈពេល ៥ ឆ្នាំជាប់ៗគ្នា ដែលភាពជោគជ័យរបស់វិស័យយានយន្តហ្វដនេះ ជំរុញឱ្យមានការបើកនូវរោងចក្រតំឡើងរថយន្តហ្វដ នៅក្នុងខេត្តពោធិ៍សាត់កាលពីឆ្នាំ២០២២ បន្ថែមពីនេះក៏មានរថយន្តម៉ាក Land Rover រថយន្ត Jeep និង Ram រថយន្ត ChangAn រថយន្តអគ្គិសនី Deepal សេវាកម្មថែទាំ និងជួសជុលរថយន្ត Mercedes-Benz គ្រឿងចក្រធុនធ្ងន់ម៉ាកជេស៊ីប៊ី (JCB) រថយន្តដឹកទំនិញ FUSO គ្រឿងយន្តកសិកម្មចនឌារ (John Deere) កង់បីព្យាចូ (Piaggio) អាគុយRB ថ្នាំពណ៌RM ម៉ាស៊ីនលើកដាក់ទំនិញម៉ាកTCM ឧបករណ៍សម្អាត និងផលិតផលជាច្រើនទៀតផងដែរ៕អំពីក្រុមហ៊ុន StellantisStellantis N.V. (NYSE: STLA / Euronext Milan: STLAM / Euronext Paris: STLAP) គឺជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេមួយរបស់ពិភពលោក ដែលមានបំណងផ្តល់នូវសេរីភាពនៃការចល័តស្អាត សុវត្ថិភាព និងតម្លៃសមរម្យដល់មនុស្សគ្រប់គ្នា។ វាត្រូវបានគេស្គាល់ថាល្អបំផុតសម្រាប់ផលប័ត្រតែមួយគត់នៃម៉ាកសញ្ញា និងគំនិតច្នៃប្រឌិតរួមមាន Abarth, Alfa Romeo, Chrysler, Citroën, Dodge, DS Automobiles, FIAT, Jeep®, Lancia, Maserati, Opel, Peugeot, RAM, Vauxhall, Free2move និង Leasys ។ Stellantis កំពុងអនុវត្ត Dare Forward 2030 ដែលជាផែនការយុទ្ធសាស្រ្តដិតដែលត្រួសត្រាយផ្លូវដើម្បីសម្រេចបាននូវគោលដៅដ៏មានមហិច្ឆតានៃការក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាចល័តសូន្យសុទ្ធនៅឆ្នាំ 2038 ជាមួយនឹងសំណងភាគរយមួយខ្ទង់នៃការបំភាយឧស្ម័នដែលនៅសល់ ខណៈពេលដែលបង្កើតតម្លៃបន្ថែមសម្រាប់ទាំងអស់គ្នា។ ភាគីពាក់ព័ន្ធ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.stellantis.com៕

មនុស្សតម្រង់ជួរនាំគ្នាសម្រុកលក់មាសចេញ ខណៈពេលឃើញហាងឆេងមាសថ្លាក់ចុះឥតឈប់ឈរ!
ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(អន្តរជាតិ)៖ វិនិយោគិនវៀតណាមកំពុងប្រមូលមាសពីអតិថិជនខ្លួនដែលបានយកមកលក់ ខណៈតម្លៃមាសបានជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងប្រទេសវៀតណាម ដែលជាចលនាមួយដែលអ្នកវិភាគមួយចំនួនភ្ជាប់ទៅនឹងជ័យជម្នះរបស់លោក Trump ក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ ដោយសារតម្លៃមាសបានធ្លាក់ចុះជាង 5% មកនៅត្រឹម 85.5 លានដុង (3.370.79 ដុល្លារអាមេរិក) ក្នុងមួយដុំ 37.5 ក្រាមកាលពីថ្ងៃព្រហស្បតិ៍ មនុស្សម្នាបានប្រមូលផ្តុំគ្នានៅ ទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុនគ្រឿងអលង្ការ Saigon ក្នុងតំបន់ 3 របស់ទីក្រុងហូជីមិញ។មកដល់ម៉ោង 11 ព្រឹក ក្រុមហ៊ុនបាននិយាយថា ខ្លួនមិនអាចគ្រប់គ្រងបរិមាណនៃការយកមាស មកលក់យ៉ាងច្រើនសន្ធឹកពីអតិថិជនបានទេ ដូច្នេះហើយ នឹងបញ្ឈប់ប្រតិបត្តិការ ហើយបន្ត នៅពេលរសៀល។ ប៉ុន្មានម៉ោងក្រោយមក ហ្វូងមនុស្សបានត្រឡប់មកវិញ ហើយបានតម្រង់ជួរគ្នា ដែលភាគច្រើនដើម្បីលក់មាសរបស់ពួកគេ។ បុរសម្នាក់ឈ្មោះ Hung ម្នាក់ក្នុងចំណោមអ្នក ដែលចង់លក់បាននិយាយថា គាត់រំពឹងថាលោក Trump នឹងបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយដូច្នេះនាំឱ្យតម្លៃប្រេងធ្លាក់ចុះ ដែលនឹងកាត់បន្ថយតម្រូវការមាសដែលមានសុវត្ថិភាព។នៅទូទាំងពិភពលោក មាសបានធ្លាក់ចុះដល់កម្រិតទាបរយៈពេលបីសប្តាហ៍កាលពីថ្ងៃពុធ ប៉ុន្តែបានត្រលប់មកវិញដោយ 1.2% កាលពីថ្ងៃព្រហស្បតិ៍។ វាមានតម្លៃប្រហែល $2,701.10 នៅព្រឹកថ្ងៃសុក្រ។ ក្នុងប្រទេសវៀតណាម ដុំមាសបានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ដោយកើនឡើង 1.17% ដល់ 86.5 លានដុងក្នុងមួយ tael នៅពេលបោះផ្សាយ។ លោក Huynh Trung Khanh អនុប្រធានសមាគមពាណិជ្ជករមាសវៀតណាម បាននិយាយថា តម្លៃបានធ្លាក់ចុះច្រើនជាង នៅប្រទេសវៀតណាមច្រើនជាងទូទាំងពិភពលោក ដោយសារតែអ្នកវិនិយោគិនមានប្រតិកម្ម ខ្លាំងពេកចំពោះលទ្ធផលបោះឆ្នោត។"ទោះបីជាអ្នកវិនិយោគរំពឹងថាលោក Donald Trump នឹងដោះស្រាយភាពតានតឹង ភូមិសាស្ត្រនយោបាយយ៉ាងឆាប់រហ័សក៏ដោយ ទាំងនេះគឺជាបញ្ហាដែលមិនអាច ដោះស្រាយបានពេញមួយយប់។ ប្រជាជនបានប្រញាប់ប្រញាល់ទិញនៅពេលដែលតម្លៃកើនឡើង ហើយប្រញាប់លក់ឥឡូវនេះនៅពេលដែលតម្លៃធ្លាក់ចុះ។ លោក Nguyen An Huy ទីប្រឹក្សាហិរញ្ញវត្ថុផ្ទាល់ខ្លួននៅក្រុមហ៊ុនប្រឹក្សា FIDT បាននិយាយថា ជនជាតិវៀតណាមជាច្រើន បានទទួលប្រាក់ចំណេញយ៉ាងច្រើនពីមាសនៅឆ្នាំនេះ ដោយសារតម្លៃបានកើនឡើង ដូច្នេះហើយពួកគេប្រញាប់ប្រញាល់លក់ឥឡូវនេះដើម្បីធានាប្រាក់ចំណេញរបស់ពួកគេ។លោកបាននិយាយថា ការបោះឆ្នោតនៅសហរដ្ឋអាមេរិក គឺជាព្រឹត្តិការណ៍មួយ ដែលមនុស្សជាច្រើនបានតាមដានយ៉ាងដិតដល់ ហើយលទ្ធផលរបស់វាបណ្តាល ឱ្យពួកគេធ្វើការសម្រេចចិត្តរហ័ស។នេះជាមូលហេតុដែលទីផ្សារក្នុងស្រុកមានប្រតិកម្មស្ទើរតែភ្លាមៗ។សម្រាប់ពេលនេះភាពតានតឹងភូមិសាស្ត្រនយោបាយនៅតែមាន ហើយប្រាក់ដុល្លារទំនងជានឹងធ្លាក់ចុះដោយសារការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ហើយទាំងនេះនឹងជួយដល់តម្លៃមាស។ទន្ទឹមនឹងនេះ ហាងមាស Mi Hong ក្នុងស្រុក Binh Thanh ទីក្រុង HCMC ក៏បានឃើញមនុស្សម្នានាំគ្នាសម្រុកមាស ហើយនៅតែមានមនុស្សច្រើនកុះករ សូម្បីតែម៉ោងបិទក៏ដោយ។ប៉ុន្តែមនុស្សក៏បានទិញចិញ្ចៀនមាសដែលមានតំលៃថោកជាងនេះផងដែរ ដោយរំពឹងថាតម្លៃនឹងងើបឡើងវិញ។ ក្រុមប្រឹក្សាមាសពិភពលោកបាននិយាយថា ជាប្រវត្តិសាស្ត្រមិនមានទំនាក់ទំនងរវាងតម្លៃមាស និងលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិកទេ៕

តើប្រទេសណាខ្លះដែលមាន IQ ខ្ពស់ជាងគេបំផុតលើពិភពលោក
ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(អន្តរជាតិ)៖ តើលោកអ្នកធ្លាប់ឆ្ងល់ថាប្រទេសណាខ្លះមាន IQ មធ្យមភាគខ្ពស់ជាងគេ? ខណៈពេលដែល IQ មិនមែនជារង្វាស់តែមួយគត់នៃភាពវៃឆ្លាត វាអាចប្រាប់យើងច្រើនអំពីរបៀបដែលវប្បធម៌ផ្សេងៗ គ្នាផ្តល់អាទិភាពដល់ការអប់រំ និងការរៀនសូត្រ។នៅក្នុងបញ្ជីនេះ យើងនឹងស្វែងយល់ពីប្រទេសចំនួនប្រាំដែលគេស្គាល់សម្រាប់ពិន្ទុ IQ មធ្យមដ៏គួរឱ្យ ចាប់អារម្មណ៍របស់ពួកគេ រួមជាមួយនឹងការពិតគួរឱ្យចាប់អារម្មណ៍មួយចំនួន អំពីអ្វីដែលធ្វើឱ្យកន្លែង ទាំងនេះលេចធ្លោ ដោយផ្អែកលើទិន្នន័យដែលបង្ហាញដោយការស្រាវជ្រាវ ការស្ទង់មតិ និងប្រភព ប្រព័ន្ធផ្សព្វផ្សាយអនឡាញដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។ជប៉ុនប្រទេសជប៉ុនស្ថិតនៅកំពូលនៃបញ្ជីដែលមាន IQ ជាមធ្យមខ្ពស់បំផុតនៅ 112.30។ នេះ​ជា​ពិសេស​ដោយ​សារ​ប្រព័ន្ធ​អប់រំ​តឹងរ៉ឹង​ដែល​សង្កត់​ធ្ងន់​និង​ឱ្យ​តម្លៃ​លើ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​គោរព​គ្រូ។ សិស្សតាំងពីតូច ត្រូវបានលើកទឹកចិត្តឱ្យស្ទាត់ជំនាញលើមុខវិជ្ជាដូចជា គណិតវិទ្យា និងវិទ្យាសាស្ត្រ ហើយគ្រួសារគាំទ្រការខិតខំប្រឹងប្រែង និងកម្មវិធីអប់រំរបស់ពួកគេ លើកកម្ពស់វប្បធម៌នៃភាពជោគជ័យ និងសមិទ្ធផល។ហុងគ្រីហុងគ្រី ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹង IQ ជាមធ្យម ១១១.២៣។ ប្រទេស​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​មាន​កេរដំណែល​ខ្លាំង​ខាង​គណិតវិទ្យា និង​វិទ្យាសាស្ត្រ ដោយ​មាន​អ្នក​វិទ្យាសាស្ត្រ​ល្បី​ៗ​ជា​ច្រើន​មក​ពី​ប្រទេស​ហុងគ្រី។ សាលារៀននៅទីនោះសង្កត់ធ្ងន់លើ STEM- - វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដោយលើកទឹកចិត្តសិស្សឱ្យអភិវឌ្ឍជំនាញដោះស្រាយបញ្ហាមិនគួរឱ្យជឿ។តៃវ៉ាន់នៅក្នុងចំណាត់ថ្នាក់ទីបី តៃវ៉ាន់មាន IQ ជាមធ្យម 111.19 ឥណទានទៅការវិនិយោគសំខាន់ៗ ក្នុងការអប់រំ។ រដ្ឋាភិបាលសង្កត់ធ្ងន់លើការកែលម្អសាលារៀន និងផ្តល់ធនធានសំខាន់ៗសម្រាប់គ្រូ បង្រៀន និងសិស្ស។ កម្មវិធីសិក្សារបស់ពួកគេមានការប្រកួតប្រជែងយ៉ាងខ្លាំង ជាពិសេសផ្នែកបច្ចេក វិទ្យា និងវិទ្យាសាស្ត្រ ដែលជំរុញទឹកចិត្តសិស្សឱ្យខិតខំប្រឹងប្រែង។ប្រទេសអ៊ីតាលីប្រទេសអ៊ីតាលីស្ថិតក្នុងចំណាត់ថ្នាក់ទី 4 ដែលមាន IQ ជាមធ្យម 110.83 ដោយទទួលបានអត្ថប្រយោជន៍ពីប្រវត្តិសាស្រ្តវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន។ ប្រព័ន្ធអប់រំជំរុញឱ្យមាន ការច្នៃប្រឌិត និងការត្រិះរិះពិចារណា ជួយសម្រួលដល់សិស្សឱ្យទទួលបាននូវការយល់ដឹងស៊ី ជម្រៅលើមុខវិជ្ជា។ ការរៀនផ្អែកលើគម្រោងគឺជារឿងធម្មតានៅទីនោះ ដែលជួយសិស្សឱ្យចូលរួម កាន់តែច្រើន និងយល់អំពីគោលគំនិតដ៏ស្មុគស្មាញតាមរបៀបដែលកាន់តែល្អ និងគួរឱ្យចាប់អារម្មណ៍។កូរ៉េខាងត្បូងប្រទេសកូរ៉េខាងត្បូងស្ថិតក្នុងលំដាប់ទីប្រាំ មាន IQ ជាមធ្យម 110.80 ហើយត្រូវបានគេស្គាល់ថា សម្រាប់ប្រព័ន្ធអប់រំដែលមានការប្រកួតប្រជែងខ្ពស់។ សិស្សត្រូវបានគេជឿថាជារឿយៗប្រឈមមុខនឹងសម្ពាធដើម្បីសម្រេចបានពិន្ទុខ្ពស់លើការធ្វើតេស្ត ជាមួយនឹងម៉ោងសិក្សាដ៏វែង និងការបង្រៀនបន្ថែមគឺជារឿងធម្មតានៅក្នុងប្រទេស។ ការសង្កត់ធ្ងន់លើអ្នកសិក្សានេះបានធ្វើឱ្យមានសមិទ្ធិផលគួរឱ្យកត់សម្គាល់នៅក្នុងការធ្វើតេស្តអន្តរជាតិ ដោយបង្ហាញពីប្រសិទ្ធភាពនៃវិធីសាស្ត្រអប់រំរបស់ពួកគេ៕

តំបន់អាស៊ី ត្រៀមខ្លួនសម្រាប់ផលរំខានដល់ការធ្វើពាណិជ្ជកម្ម បន្ទាប់ពីជ័យជម្នះលោក Trump
ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤

(តៃវ៉ាន់)៖  អាស៊ីកំពុងត្រៀមខ្លួនសម្រាប់ ការកាន់តំណែងជាលើកទីពីរ របស់ប្រធានាធិបតី Donald Trump ដែលត្រៀមនឹងចាក់បញ្ចូលភាពមិនអាចទាយទុកជាមុនបាន ទៅក្នុងទំនាក់ទំនងក្នុង តំបន់ជាមួយសហរដ្ឋអាមេរិក ពីការសង្ស័យលើសម្ព័ន្ធភាពយូរអង្វែងរហូតដល់ ការគំរាមកំហែង ដល់ការបង្កើនទំហំពាណិជ្ជកម្មរាប់ពាន់លានដុល្លារ។ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ជាប្រធានាធិបតីពីឆ្នាំ 2016 ដល់ឆ្នាំ 2020 លោក Trump បានបំបែកជាមួយនឹងច្បាប់ដ៏យូរអង្វែងជាច្រើននៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។លោកបានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន នៅក្នុងឆ្នាំ 2018 ដែលជាពេលដែល ប្រទេសជាច្រើននៅតែផ្តល់ការពេញចិត្តរបស់ខ្លួន និងបានភ្ជាប់ទំនាក់ទំនង ជាមួយមេដឹកនាំផ្តាច់ការ ការទូតបំផុតរបស់អាស៊ីពីរគឺលោក Kim Jong Un របស់កូរ៉េខាងជើង និងប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ។នៅក្នុងអាណត្តិទីពីររបស់គាត់ លោក Trump បានសន្យាថានឹងអនុវត្តកំណែទម្រង់កាន់តែឈ្លានពាន នៃចក្ខុវិស័យ "អាមេរិចដំបូង" របស់គាត់ រួមទាំងរបៀបវារៈសេដ្ឋកិច្ចការពារនិយម ដែលនឹងដំឡើងពន្ធ ដល់កម្រិតដែលមិនធ្លាប់ឃើញ ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចធំ 1929-1939 ។លោក Steve Okun ស្ថាបនិក និងជានាយកប្រតិបត្តិនៃ APAC Advisors ដែលមានមូលដ្ឋាននៅ ប្រទេសសិង្ហបុរីបានប្រាប់ Al Jazeera ថា អាណត្តិទីពីររបស់លោក Trump នឹងផ្លាស់ទីហួសពី ពន្ធដែលបានកំណត់គោលដៅដំបូងរបស់គាត់ ទៅកាន់មូលដ្ឋានគោលដៅដ៏ទូលំទូលាយមួយ ទាំងនៅ ក្នុងប្រទេសចិន និងទូទាំងពិភពលោក" ។នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi គឺជាមេដឹកនាំដំបូងគេនៅក្នុងតំបន់ដែលអបអរសាទរលោក Trump ចំពោះជ័យជម្នះ ដោយនិយាយថាគាត់កំពុងទន្ទឹងរង់ចាំ "បន្តកិច្ចសហប្រតិបត្តិការរបស់យើង" ។ក្រសួងការបរទេសរបស់ប្រទេសចិនមុននេះបានបង្ហាញក្តីសង្ឃឹមសម្រាប់ "ការរួមរស់ដោយសន្តិភាព" ជាមួយសហរដ្ឋអាមេរិក ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Mao Ning បានប្រាប់សន្និសីទកាសែតថា "យើងនឹងបន្តខិតជិត និងដោះស្រាយទំនាក់ទំនងចិន-អាមេរិក ដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ" ៕

បណ្តាញសង្គម