ដើម្បីអបអរខួប ២៥ឆ្នាំ អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីរាប់បាត្រព្រះសង្ឃ ១២៥អង្គ នៅប្រាសាទអង្គរវត្ត

(សៀមរាប) ៖ នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ហង់ ពៅ អគ្គនាយក និងសហការីអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីក្រុងពលី ដើម្បីសុំសេចក្តីសុខចម្រើន នៅផ្លូវចូលខាងលិចប្រាសាទអង្គរវត្ត ក្នុងឱកាសគម្រប់ខួប ២៥ឆ្នាំ នៃអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០)។

ក្រៅពីនោះ ក្រុមការងារ ក៏មមាញឹក ក្នុងការត្រៀមរៀបចំផ្ទាំងរូបថត បង្ហាញពីសកម្មភាពរបស់​អាជ្ញាធរជាតិអប្សរា ក្នុង​រយៈពេល ២៥ឆ្នាំកន្លងមកនេះ ទាំងការអភិរក្ស ការជួសជុល និងការអភិវឌ្ឍក្នុងរមណីយ​ដ្ឋានអង្គរ ដើម្បីតាំងបង្ហាញជូនសាធារណជន ទស្សនាកម្សាន្ត និងស្វែងយល់។

អាជ្ញាធរជាតិអប្សរា សូម​ស្វាគមន៍ភ្ញៀវជាតិ- អន្តរជាតិ ក្នុងការចូលរួមទស្សនាពីសមិទ្ធផល​ការងារ​រយៈពេល ២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០។

ដោយឡែក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក៏មានរៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន ១២៥អង្គ នៅវេលាព្រឹកម៉ោង ៧:៣០ នាទីព្រឹក ផងដែរ៕ SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង