ពិតជាគម្រូល្អ! យុវជន និងសិស្សានុសិស្សជាច្រើននាក់ បានស្ម័គ្រចិត្តយកថ្ងៃ១៤កុម្ភៈ ថ្ងៃទិវាបុណ្យនៃក្តីស្រឡាញ់នេះ មកចូលរួមបរិច្ចាគឈាម ដេីម្បីបង្ហាញពីទឹកចិត្តនៃក្ដីស្រឡាញ់

(ពោធិ៍សាត់)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម អុឹង គឹមលាង អភិបាលរងបានទទួលការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានលើកយកថ្ងៃ១៤កុម្ភៈដែលជាថ្ងៃទិវាបុណ្យនៃសេចក្ដីស្រឡាញ់អន្តរជាតិ មកបង្កេីតព្រឹត្តិការណ៍ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនដល់មន្ទីរពេទ្យខេត្តពោធិ៍សាត់ដែលកំពុងរងការខ្វះខាត ។

ហេីយការយកព្រឹត្តិការណ៍ថ្ងៃទិវាបុណ្យនៃក្តីស្រឡាញ់អន្តរជាតិ ឱ្យក្លាយជាថ្ងៃដែលយុវជន បានចូលរួមស្ម័គ្រចិត្តបង្ហាញក្ដីស្រឡាញ់ចំពោះគ្រួសារ ក្ដីស្រឡាញ់ចំពោះខ្លួនឯង នឹងបង្ហាញក្ដីស្រឡាញ់ចំពោះសង្គមជាតិខ្មែរទាំងមូល ក្នុងការចូលរួមបរិច្ចាគឈាមជួយដល់មន្ទីរបង្អែកទាំងបួននៅក្នុងខេត្តពោធិ៍សាត់ជារៀងរាល់ឆ្នាំ ស្របពេលដែលឃ្លាំងស្តុកឈាមក្នុងមន្ទីរពេទ្យបង្អែកទាំងបួនកំពុងរងការខ្វះខាតឈាមដេីម្បីសម្រាប់សង្រ្គោះ នឹងដេីម្បីបង្ហាញពីទឹកចិត្តនៃក្ដីស្រឡាញ់(ខ្មែរចំពោះខ្មែរ ឱ្យកាន់តែជ្រាលជ្រៅបំផុត) ។

ជាចុងក្រោយឯកឧត្តមសូមថ្លែងអំណរគុណដល់ប្អូនៗយុវជន និងក្មួយៗសិស្សានុសិស្ស ដែលបានស្ម័គ្រចិត្តចូលរួមយកថ្ងៃ១៤កុម្ភៈ ជាថ្ងៃទិវាបុណ្យនៃក្ដីស្រឡាញ់របស់អន្តរជាតិ មកបង្កេីតព្រឹត្តិការណ៍ជាថ្ងៃចូលរួមបរិច្ចាគឈាម ដេីម្បីជួយដល់មន្ទីរពេទ្យបង្អែកទាំងបួនក្នុងខេត្ត នឹងដេីម្បីបង្ហាញពីទឹកចិត្តនៃក្ដីស្រឡាញ់(ខ្មែរចំពោះខ្មែរ ឱ្យកាន់តែជ្រាលជ្រៅបំផុត) ៕

(Swift News ពេជ្រ វុឌ្ឍា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង