គ្រួសារទីទ័លក្រ៦០គ្រួសារក្នុងក្រុងកំពង់ចាមទទួលបានអំណោយមនុស្សធម៌ក្នុងទិវាក្តីស្រលាញ់ ក្រោមប្រធានបទផ្តល់ភាពកក់ក្តៅដល់ចាស់ជរា

(កំពង់ចាម)៖ ដើម្បីជាការចូលរួមចែករំលែកក្តីស្រឡាញ់ និងរួមសុខរួមទុក្ខជាមួយលោកតា លោកយាយ ដែលជាគ្រួសារក្រីក្រ ស្ថិតនៅក្នុងសង្កាត់ចំនួន៤ ក្នុងក្រុងកំពង់ចាម ក្នុងឱកាសនៃទិវាក្តីស្រឡាញ់នេះដែរ ហាងលក់ម៉ូតូហុងដាសុខគា ស៊ាងរ៉ាណែត និង សុខគាស្គន់ បានបង្កើតកម្មវិធីផ្តល់ភាពកក់ក្តៅដល់ចាស់ជរា។

បើតាមលោក តែ ស៊ាងជាវ ម្ចាស់ហាង ហុងដាសុខគាក្រុងកំពង់ចាម បានឲ្យដឹងថា ការបង្កើតកម្មវិធីមនុស្សធម៌នេះឡើងគឺដើម្បីចែករំលែកក្តីស្រលាញ់ ស្នាមញញឹម និងភាពកក់ក្តៅ ជូនចំពោះលោកតាលោកជាពិសេស ដើម្បីពង្រឹងវប្បធម៌ចែករំលែកជូនគ្នាទៅវិញទៅមក ក្នុងគោលការណ៍ស្រឡាញ់រាប់អានផ្តល់អធ្យាស្រ័យនិងគោរពគ្នាដោយស្មោះស្ម័គ្រ។

លោកតែ ស៊ាង ជាវ បានបន្តថា យើងទាំងអស់តែងគិតថា លោកយាយាលោកតា ប្រៀបបានដូចជា ចាស់ព្រឹទ្ធាចារ្យដែលបានទូន្មានប្រៀនប្រដៅយើងទាំងអស់គ្នាកន្លងមក។ ដូច្នេះក្នុងទិវាក្តីស្រឡាញ់នេះលោកសូមចែករំលែក និងស្នាមញញឹមចេញពីចេញពីក្រអៅបេះដូង ផ្សារភ្ជាប់នឹងសេចក្តីស្រឡាញ់ជូនចំពោះ លោកយាយអុំ ពូ មីង បងប្អូនទាំងអស់ និងសូមជូនឱ្យជួបតែសេចក្តីសេចក្តីជៀសផុតពីទុក្ខនិង ជម្ងឺដង្កាត់នានា។

ឆ្លៀតក្នុងឱកាសនេះដែរក្នុងនាមលោក លោកស្រី ជាចៅសង្កាត់ទាំង៤ក្នុង ក្រុងកំពង់ចាមបានសំដែងនូវទឹកចិត្តត្រែកអរដែលលោកយាយ លោកតា អ៊ំ ពូ មីង ដែលជាគ្រួសារក្រីក្រចំនួន៦០គ្រួសារ ដែលទទួលបានអំណោយមនុស្សធម៌ពីហាងលក់ម៉ូតូ ហុងដាសុខគា ស៊ាងរ៉ាណែត និង សុខគាស្គន់ក្នុងទិវាក្តីស្រឡាញ់នេះ។ ហើយអំណោយ ត្រូវប្រគល់ជូនបងប្អូនគ្រួសារក្រីក្រទាំង៦០គ្រួសារ នាពេលនេះមានចំនួនសរុបជាអង្ករ៦០បេ មី៦០កេស ទឹកត្រី៦០យួរ ទឹកស៊ីអីវ៦០យួរ សារ៉ុង៦០ ក្រម៉ា៦០ និថវិការមួយចំនួន ដែលសរុបទាំងអស់ស្មើទឹកប្រាក់១៤លានរៀល។ ក្នុងទិវានេះដែរក្នុងនាមរដ្ឋបាលក្រុងកំពង់ ចាមក៏បានផ្តាំផ្ញើរទៅដល់លោកយាយ លោកតា អ៊ំ ពូ មីងត្រូវខិតខំអំប់រំ ដល់កូនចៅទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន និងសកម្មភាពនានាដែលសង្គមមិនត្រូវការ និងនាំគ្នា គោរពច្បាប់ចរាចរណ៍ និងត្រូវចេះថែសុខភាពឲ្យបានល្អ៕SN-ពុុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង