អ៊ូហាន៖ គ្រូពេទ្យ៦នាក់បាត់បង់ជីវិតដោយវីរុសផ្លូវដង្ហើម ខូវីដ-១៩នៅប្រទេសចិន

លោក Zeng Yixin អនុប្រធានគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន (National Health Commission) បានថ្លែងនៅថ្ងៃសុក្រ ទី១៤ ខែកុម្ភៈនេះថា គ្រូពេទ្យរដ្ឋចំនួន៦នាក់បានបាត់បង់ជីវិតដោយវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19) ឫវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលនេះបើយោងតាម Aljazeera ។

លោក Zeng Yixin បានបន្តថា គ្រូពេទ្យចំនួន១៧១៦នាក់ក៏បានឆ្លងវីរុសផ្លូវដង្ហើមួយនេះដែរ ចាប់តាំងពីដើមសប្តាហ៍នេះ ប៉ុន្តែស្ថានភាពជម្ងឺរបស់ក្រុមគ្រូពេទ្យទាំងនោះ មិនស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ទេ ។

សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃសុក្រ ទី១៤ ខែកុម្ភៈនេះ ចំនួនមនុស្សស្លាប់ដោយវីរុស ខូវីដ-១៩ បានកើនឡើងដល់ចំនួន ១៤៩១ នាក់ហើយ និងមនុស្សចំនួន ៦៥២៤៧ នាក់ផ្សេងទៀតបានឆ្លងវីរុសផ្លូវដង្ហើមមួយនេះដែរ ៕លីលី

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង