សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា ​នឹង​ប្រគល់កង់​ ៤៥គ្រឿង​ និងសម្ភារៈសិក្សាមួយចំនួន​ដល់សិស្សសាលាបឋមសិក្សា​ព្រៃឃ្មួញ​ជាប់ព្រំដែនវៀតណាម​

(ភ្នំពេញ)៖ សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា សហការជាមួយក្រុមហ៊ុន Manulife Cambodia សមាគមនិងក្រុមហ៊ុននឹងរៀបចំកម្មវិធីប្រគល់កង់ចំនួន ៤៥គ្រឿង និងសម្ភារៈសិក្សាមួយចំនួនទៅដល់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ នៅសាលាបឋមសិក្សាព្រៃឃ្មួញ ស្ថិតនៅភូមិស្រែឃ្មួញ ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ។

ពិធីប្រគល់នេះ នឹងធ្វើឡើងនៅថ្ងៃសៅរ៏ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១១ព្រឹក ដោយមានការចូលរួមពី៖ លោកប្រធានការិយាល័យអប់រំស្រុកនិងមន្ត្រី, លោកប្រធានភូមិស្រែឃ្មួញនិងមន្ត្រី, លោកនាយកសាលាព្រៃឃ្មួញ និងគ្រូចំនូន ២រូប, សិស្សនិងអាណាព្យាបាលសិស្ស, លោកជំទាវ ឡាយ អូនរី អនុប្រធានសមាគម និងលោក ស៊ុន វាសនា និងតំណាងក្រុមហ៊ុន Manulife Cambodia ប្រមាណ ២០រូប៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង