វ៉ាស៊ីនតោន៖ អាមេរិកត្រៀមខ្លួនជួយកូរ៉េខាងជើងក្នុងការប្រយុទ្ធប្រឆាំងវីរុស ខូវីដ-១៩

លោកស្រី ម៉ហ្កាន អូតាហ្កឺស (Morgan Ortagus) អ្នកនាំពាក្សក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំពោះការគម្រាមកំហែងពីវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19) ឫហៅថាវីរុសផ្លូវដង្ហើមកូរ៉ូណា ដែលអាចឆ្លងរាលដាលដល់ប្រទេសកូរ៉េខាងជើង ដែលនេះបើយោងតាម Aljazeera ។

លោកស្រី ម៉ហ្កាន អូតាហ្កឺស បានបន្ថែមថា សហរដ្ឋអាមេរិក និងអង្គការអន្តរជាតិនានានៅជុំវិញពិភពលោក បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចូលទៅជួយកូរ៉េខាងជើង ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះក្នុងទឹកដីកូរ៉េខាងជើង ។

ការលើកឡើងរបស់លោកស្រី ម៉ហ្កាន អូតាហ្កឺស ត្រូវបានធ្វើឡើងក្រោយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានផ្សព្វផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈនេះថា ប្រទេសនេះនឹងដាក់អ្នកទេសចរបរទេសទាំងអស់ ដែលបានធ្វើដំណើរទៅដល់ប្រទេសនេះ អោយនៅដាច់ដោយឡែកក្នុងរយៈពេល៣០ថ្ងៃ ដើម្បីពិនិត្យសុខភាពអោយជាក់ច្បាស់អំពីវត្តមាននៃវីរុសផ្លូវដង្ហើម ខូវីត-១៩ ៕លីលី

BOGOTA, COLOMBIA – JULY 17: Moderator Morgan Ortagus speaks during the panel ‘Economu and Trade: Colombia in the Global Spotlight’ as part of the 2018 Concordia Americas Summit day 2 at Agora Bogota Convention Center on July 17, 2018 in Bogota, Colombia. (Photo by Gabriel Aponte/Getty Images for Concordia Americas Summit)
Medical staff transfer a patient at the Jinyintan hospital, where the patients with pneumonia caused by the new strain of coronavirus are being treated, in Wuhan, Hubei province, China January 20, 2020. REUTERS/Stringer CHINA OUT. TPX IMAGES OF THE DAY – RC2QJE91Y9A6

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង