ពិធីសម្ពោធជាផ្លូវការតំណាងសិទ្ធចែកចាយក្រុមហ៊ុន ហ៊ួត ជា សាខាស្រែអំបិល ខេត្តកោះកុង ក្រោមវត្តមានលោកឧកញ៉ា ហ៊ួត ជា

(កោះកុង)៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០  ក្រុមហ៊ុន ហ៊ួត ជា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ដ៏ធំមួយនៅកម្ពុជា បានធ្វើការប្រគល់សិទ្ធចែកចាយថ្មីបន្ថែមទៀត ទៅកាន់សាខាស្រែអំបិលជូនចំពោះលោក ឡាយ បញ្ញា ដំណាងសិទ្ធអ្នកចែកចាយប្រជាខេត្តកោះកុង។

ការបើកសម្ភោធសិទ្ធចែកចាញនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន គណៈគ្រប់គ្រង ដៃគូរសហការ និងអតិថិជនជាច្រើននាក់ផងដែរ។

ការចែកសិទ្ធសម្រាប់តំណាងនានាក្នុងរាជធានីខេត្តក្រុង គឺក្នុងអត្ថន័យដើម្បីបង្ហាញពីភាពកាន់តែងាយស្រួលជូនចំពោះអតិថិជន ដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយ ក្នុងការស្វែងរកផលិតផលដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជនកាន់ខ្លាំងឡើង មានល្ខណៈងាយស្រួល និងទំនុកចិត្ត។

សូមបញ្ជាក់ថា ក្នុងថ្ងៃសម្ភោធតមណាងចែកចាយនេះដែរ លោកឧកញ៉ា ហ៊ួត ជា បានចំណាយថវិការផ្ទាល់ខ្លួនជាច្រើន ដោយបានចែកអំណោយដល់ ចាស់ជរា ចំនួន៤០នាក់ និង ជប់លៀងពិសារភោជនាអាហារ ជូនក្រុមការងារ និងប្រជាពលរដ្ឋចំនួនប្រមាណ៥០០ នាក់។

បន្ថែមពីនេះទៀត សម្រាប់អតិថិជនដែលរស់នៅខេត្តកោះកុង អាចធ្វើការទំនាក់ទំនងទៅកាន់សាខាស្រែអំបិល ដែលមានអាសយដ្ឋាន៖ភូមិ ត្រពាំង ស្រុក ស្រែអំបិល  ឃុំ ស្រែអំបិល ខេត្ត កោះកុង ឬអាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ៣ប្រព័ន្ធគឺ៖ 097 766 0660/015 965 057/016 868 255, សូមអរគុណ។

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង