រសៀលនេះ!ផេកហ្វេសបុកក្រសួងអប់រំផ្សាយផ្ទាល់បាឋកថាព្រះភិក្ខុ គូ សុភាព ស្តីពីការរក្សាសុខភាពផ្លូវចិត្ត តាមលំនំាព្រះពុទ្ធសាសនា

(ភ្នំពេញ) ៖ អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់ប្រាប់ SWIFT NEWS ថា នៅនេះ នៅវេលាម៉ោង ២រសៀល ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ បាឋកថាស្តីពីការរក្សាសុខភាពផ្លូវចិត្តតាមលំនំាព្រះពុទ្ធសាសនា ដោយព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ដែលកម្មវិធីនេះប្រព្រឹត្តទៅក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា បាឋកថានេះ នឹងនឹងផ្សាយផ្ទាល់ ជូនសាធារណជនតាម ហ្វេសបុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia (https://www.facebook.com/moeys.gov.kh/ )។

ឯកឧត្តមបណ្ឌិត រស់ សុវាចា បានបញ្ជាក់ថា មូលហេតុដែលក្រសួងរៀបចំបាឋកថាស្តីពី ការរក្សាសុខភាពផ្លូវចិត្ត តាមលំនំាព្រះពុទ្ធសាសនា នៅក្នុងទិវានៃសេចក្តី ស្រឡាញ់ ១៤ កុម្ភៈ គឺក្នុងគោលបំណងពង្រឹងភាពជាអ្នកដឹកនាំតាមរយ: សិល្ប:នៃការគ្រប់គ្រងផ្លូវកាយ និងផ្លូវចិត្ត តាមបែបព្រះពុទ្ធសាសនា។

ឯកឧត្តមបណ្ឌិត រស់ សុវាចា បន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា សិស្សានុសិស្សភាគច្រើន បានយល់ច្បាស់ពីអត្ថន័យថ្ងៃ១៤កុម្ភ: ថាពុំមែនជាពិធីបុណ្យប្រពៃណី របស់ជនជាតិខ្មែរ។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងទៀតថា ជាទូទៅ នាថ្ងៃ១៤កុម្ភ: សិស្សានុសិស្សគ្រប់កម្រិតសិក្សា គឺបានមករៀនជាធម្មតា ប៉ុន្តែឆ្លៀតម៉ោងសម្រាក ពួកគេបានចូលរួមការងារសង្គមដូចជា៖ ការបរិច្ចាគឈាម កិច្ចការសប្បុរសធម៌ និងការរក្សាសុខភាពផ្លូវចិត្តតាមលំនាំ ព្រះពុទ្ធសាសនាជាដើម។ SN-ពុទ្ធិរៈ

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង