អ៊ូហាន៖ ចំនួនមនុស្សស្លាប់កើនឡើងដល់១៤៩១នាក់ហើយដោយវីរុស ខូវីដ-១៩

ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ចំនួន ១៤៩១ នាក់ហើយដោយវីរុសផ្លូវដង្ហើម ខូវីដ-១៩ (COVID-19) ឫវីរុសផ្លូវដង្ហើមកូរ៉ូណា និងមនុស្សចំនួន ៦៥២៤៧ នាក់ផ្សេងទៀតបានឆ្លងវីរុសផ្លូវដង្ហើមមួយនេះដែរ ។

សូមបញ្ជាក់ជូនថា នៅចន្លោះពីថ្ងៃព្រហស្បតិ៍ដល់ព្រឹកថ្ងៃសុក្រនេះ ចំនួនមនុស្សស្លាប់ថ្មីបានកើនឡើងចំនួន ១២៨ នាក់បើប្រៀបធៀបនឹងចន្លោះពីពុធដល់ថ្ងៃព្រហស្បតិ៍ដែលមានអ្នកជម្ងឺដែលស្លាប់ចំនួន ១៣៦៣ នាក់ ។

ចំពោះចំនួនមនុស្សដែលបានឆ្លងវីរុសផ្លូវដង្ហើម ខូវីដ-១៩ នេះក៏បានកើនឡើងខ្ពស់ផងដែរ ដែលនៅចន្លោះពីថ្ងៃព្រហស្បតិ៍ដល់ព្រឹកថ្ងៃសុក្រនេះ មនុស្សឆ្លងថ្មីចំនួន ៥២៦៨ នាក់បើប្រៀបធៀបនឹងចន្លោះពីពុធដល់ថ្ងៃព្រហស្បតិ៍ដែលមានចំនួនឆ្លងចំនួន ៦០១០៧ ៕លីលី

3D illustration of Coronavirus, virus which causes SARS and MERS, Middle East Respiratory Syndrome

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង