Ronaldo ស៊ុតគ្រាប់ជ័យជំនះចម្រូងចម្រាស់ឱ្យ Juventus ស្មើ AC Milan

(អ៊ីតាលី)៖ ក្លិប AC Milan និង Juventus បានត្រឹមតែស្មើគ្នា ១ទល់នឹង១ទេ ក្នុងការប្រកួតកីឡាបាល់ទាត់ពានអ៊ីតាលី (Copa Italia) ក្រោយ Christiano Ronaldo ស៊ុតគ្រាប់ចម្រូងចម្រាស់ចុងម៉ោងយប់ មិញក្នុងទឹកដី San Siro។

ក្នុងជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ តង់ទី១គ្មានគ្រាប់បាល់ទេ ប៉ុន្តែនាទីទី៦១ ម្ចាស់ផ្ទះ Milan នាំមុខមុនដោយកីឡាករ Ante Rebic។ យ៉ាងណាក៏ដោយជិតចប់ការប្រកួតទៅហើយ Juventus បានបាល់ពិន័យ១១ម៉ែត្រ ហើយ Ronaldo ធ្វើបានសម្រេច។

ជើងទី២លេងនៅទឹកដី Turin ថ្ងៃទី៤ ខែមិនា ហើយអ្នកឈ្នះត្រូវទៅជួបអ្នកឈ្នះរវាង Napoli និងInter Milan (ជើងទី១ Napoli ឈ្នះ១ទល់នឹង០) ក្នុងវគ្គផ្តាច់ព្រ័ត្រ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង