គ្រួ​សារ​បាល់​ទាត់​វិសាខា និង​បាល់​ទះ​វិសាខា ចូល​រួម​យុទ្ធ​នា​ការ​បរិច្ចាគ​ឈាម

(កម្ពុជា)៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ ឯកឧត្តម ស សុខា ស្ថាប​និក​ក្លិប និង​លោក​ជំ​ទាវ កែ សួន​សុភី ប្រ​ធាន​ក្លិប​កី​ឡាបា​ល់​ទាត់​វិសាខា បាន​ដឹក​នាំ​គ្រួ​សារ​បាល់​ទាត់​វិសាខា និង​បាល់​ទះ​វិសាខា ចូល​រួម​យុទ្ធ​នា​ការ​បរិច្ចាគ​ឈាម ក្រោម​ប្រ​ធាន​បទ “តំ​ណក់​ឈាម​នៃ​ក្ដី​ស្រ​លាញ់” នៅ​មជ្ឈ​ម​ណ្ឌល​ជាតិ​ផ្ដល់​ឈាម។

ក្រោមការដឹកនាំ និង​​ចង្អុល​បង្ហាញ​របស់​ថ្នាក់​ដឹក​នាំ​ក្លិប កម្ម​វិធី​មនុស្ស​ធម៌​នេះ ត្រូវ​បាន​រៀប​ចំ​រៀង​រាល់​ឆ្នាំ ដោយ​មាន​ការ​ចូល​រួម​ពី​គណៈ​គ្រប់​គ្រង គ្រូ​បង្វឹក បុគ្គលិក និង​កីឡាករ ហើយ​​ក៏​មាន​ការ​ចូល​រួម​ពី​អ្នក​គាំទ្រ​មួយ​ចំ​នួន​ផង​ដែរ ដើម្បី​រួម​ចំ​ណែក​ចែក​រំ​លែក​ក្ដី​ស្រ​លាញ់ និង​ជួយ​ជី​វិត​ជន​រង​គ្រោះ​ដែល​កំ​ពុង​ត្រូវ​ការ​ឈាម​។

យុទ្ធនាការនេះ ធ្វើ​ឡើង​ស្រប​ពេល​ទិ​វា​បុណ្យ​នៃ​សេចក្តី​ស្រ​ឡាញ់ ថ្ងៃ១៤-កុម្ភៈ នឹង​មក​ដល់​ថ្ងៃ​ស្អែក ។ ហេតុ​នេះ ក្លិប​របស់​យើង​សង្ឃឹម​ថា ប្រ​ជា​ពល​រដ្ឋ និង​យុវ​ជន-យុវ​នារី​ទាំង​អស់ នឹង​យក​ឱ​កាស​ដ៏​ពិ​សេស ដើម្បី​ចែក​រំ​លែក​ក្ដី​ស្រ​លាញ់ តាម​រយៈ​ការ​បរិច្ចាគ​ឈាម​ បន្ថែម​លើ​ការ​បង្ហាញ​នូវ​ក្ដី​ស្រ​លាញ់ ចំ​ពោះ​អា​ណា​ព្យា​បាល បង​ប្អូន និង​មិត្ត​ភ័ក្ដិ​របស់​ខ្លួន​ផង​ដែរ។

កម្មវិធីនេះ ចូលរួមសហការ និង​ឧបត្ថម្ភ​គាំទ្រ​ដោយ​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម ក្រុម​ហ៊ុន Forward Sportswear និង Secret Garden Shop – Florist Cambodia ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង