BREAKING NEWS:​ លទ្ធផលផ្លូវការពីវិទ្យាស្ថានប៉ាស្ទ័របង្ហាញថា​ អ្នកទេសចរតាមកប៉ាល់ Westerdam​ ចំនួន២០នាក់ ​គ្មានផ្ទុក​វីរុសកូរ៉ូណានោះទេ​

(ភ្នំពេញ)៖ លទ្ធផលផ្លូវការនៃការពិនិត្យវិភាគសំណាកផ្លូវដង្ហើមចំពោះអ្នកទេសចរតាមកប៉ាល់ Wester​dam ចំនួន២០នាក់ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា អវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី។ នេះបើតាម​ការឲ្យដឹងពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC មុននេះបន្តិច។

ជាមួយនឹង​ប្រកាសខាងលើនេះ នៅម៉ោងជាង ១០យប់ ថ្ងៃទី១៣កុម្ភៈនេះ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ក៏បានចេញប្រកាស​ព័ត៌មានអំពី​លទ្ធផលអវិជ្ជមានក្នុងការធ្វើតេស្តវិភាគលើអ្នកទេសចរ​បរទេសទាំង ២០នាក់នេះផងដែរ។

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង