TOP NEWS: ​ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា​ សូមថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជា ដែលបានផ្តល់សិទ្ធិឱ្យនាវា​ Westerdam​ ចូលចតនៅ​ខេត្តព្រះសីហនុ​

ភ្នំពេញ)៖ ស្ថានទូតអឺរ៉ុបប្រចាំកម្ពុជា បានបង្ហោះសារថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្តល់សិទ្ធិឱ្យនាវាទេសចរណ៍ Westerdam ចូលចតកំពង់ផែព្រះសីហនុ។

ទំព័រហ្វេសប៊ុកស្ថានទូតអឺរ៉ុបប្រចាំកម្ពុជា នៅយប់ថ្ងៃទី១៣ ខែកុម្ភៈនេះ បានសរសេរថា៖ «ក្រុមមួយចំនួនមកពីស្ថានទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងក្រុងព្រះ​សីហនុ ដើម្បីផ្តល់ជំនួយដល់អ្នកដំណើរនិង នាវិកនៃនាវាទេសចរណ៍ MS Westerdam។ នាវានេះបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុកាលពីព្រឹកមិញ ដែលមានមនុស្សចំនួន ២,២៥៧ នាក់ក្នុងនោះមានពលរដ្ឋអឺរ៉ុប ចំនួន ២៦០ នាក់មកពីប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន ២០ ប្រទេសផ្សេងគ្នា»។

ស្ថានទូតអឺរ៉ុបប្រចាំកម្ពុជា បានបន្តថា «ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា សូមថ្លែងអំណរគុណដល់​អាជ្ញាធរកម្ពុជាដែលបានផ្តល់សិទ្ធិឱ្យនាវា Westerdam ចូលចត និងសូមសម្តែងនូវការអាណិតអា​សូរ​ចំពោះអ្នកដំណើរ និងសមាជិកនាវិកនៃនាវាទាំងអស់ ដោយសង្ឃឹមថាពួកគាត់ នឹងធ្វើមាតុភូមិ និវត្តន៍ប្រកបដោយសុវត្ថិភាពនាពេលឆាប់ៗ»៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង