ក្រសួងរៀបចំដែនដី ដាក់ឲ្យដំណើរប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដី ដើម្បីសាធារណជនស្វែងយល់

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឲ្យដំណើរប្រព័ន្ធពិនិត្យព័ត៌មានសុរិយោដី ដើម្បីបង្កលក្ខណៈងាយស្រួលដល់សាធារណជនទូទៅអាចស្វែងយល់ពីម្ចាស់កម្មសិទ្ធិ ទីតាំងដី ឬបន្ទុកផ្សេងៗលើដី។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី១១ ខែមករា បានឲ្យដឹងថា ប្រជាពលរដ្ឋទូទៅ អាចពិនិត្យមេីលព័ត៌មានសុរិយោដី​ តាមប្រព័ន្ធអេឡិចត្រូនិក ដោយប្រើ QR Code ដើម្បីទទួលបានព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងម្ចាស់កម្មសិទ្ធិដីពិតប្រាកដ រាប់ទាំងព័ត៌មានអំពីការដាក់បញ្ចាំប្លង់ដីនៅឯធនាគារផងដែរ។

ប្រព័ន្ធអេឡេចត្រូនិកនេះ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានសុរិយោដី នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ស្ថិតនៅក្នុងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការណែនាំ​ដល់មហាជនដូចខាងក្រោម៖

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com