គ្រាន់តែ​ឃើញ​ប្លង់ ចង់ទៅ​លេង​បាត់​! គម្រោង​ផ្លូវ និង​ស្ពាន នៅ​ខេត្ត​ព្រះសីហនុ ត​ភ្ជាប់​ឆ្នេរ​អូ​ឈើទាល​-​ឆ្នេរ​អូ​ត្រេះ​-​ឆ្នេរ​អ្នកតា​ក្រហម​ក​-​ពយ​ជំទាវ​ម៉ៅ​-​តំបន់​រាម និង​តំបន់ឆ្នេរ​រាម​

( ភ្នំពេញ )៖ នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្ត​ព្រះសីហនុ បាន​បង្ហោះ​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​កនូវ​គម្រោង​សាងសង់​ផ្លូវ និង​ស្ពាន ត​ភ្ជាប់​ឆ្នេរ​អូ​ឈើទាល​-​ឆ្នេរ​អូ​ត្រេះ​-​ឆ្នេរ​អ្នកតា​ក្រហម​ក​-​ពយ​ជំទាវ​ម៉ៅ​-​តំបន់​រាម និង​តំបន់ឆ្នេរ​រាម នៅ​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម សាយ សំ​អាល់ បាន​លើកឡើងថា «​ការកសាង​ផ្លូវ​ក្រុង និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវបាន​អនុវត្ត​ដោយ​រក្សាបាន​នូវ​សក្តានុពល​ធម្មជាតិ និង​បរិស្ថាន ដូចជា​តំបន់​ឆ្នេរសមុទ្រ ពយ ទេសភាព​នគរូបនីយកម្ម ជាពិសេស​ត្រូវបាន​ត​ភ្ជាប់​សក្តានុពល​តំបន់ឆ្នេរ ឲ្យ​មាន​ទំនាក់ទំនង​គ្នា តាមរយៈ​ការស្ថាបនា​ផ្លូវ និង​ស្ពាន​»​។​

​ឯកឧត្តម សាយ សំ​អាល់ បន្តថា «​ជា​លទ្ធផល ឆ្នេរ​អូ​ឈើទាល ឆ្នេរ​អូ​ត្រេះ ឆ្នេរ​អ្នកតា​ក្រហម​-​ក ពយ​ជំទាវ​ម៉ៅ តំបន់​រាម និង​តំបន់ឆ្នេរ​រាម នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ទីក្រុង​ដ៏​មាន​សក្តានុពល បង្កើតបានជា​តំបន់​ទេសចរណ៍ តំបន់​សាធារណៈ ដែល​ក្លាយជា​ចំណុច​ទាក់ទាញ​ទេសចរ តាមរយៈ​ការតភ្ជាប់​វិថី មហាវិថី និង​ស្ពាន​»៕​

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com