ក្រុមហ៊ុន​ជប៉ុន ៣ នឹងចូលរួម​ដេញថ្លៃ ក្នុងការ​ប្រមូល​សំរាម នៅ​កម្ពុជា​

(​ភ្នំពេញ​)៖ នៅពេលនេះ ជប៉ុន បាន​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​សំរាម ដែល​សំរាម​នេះ គឺជា​កត្តា​ចាំបាច់ ហើយ​ជប៉ុន ក៏មាន​ក្រុមហ៊ុន​ចំនួន​៣ ដែលមាន​ចំណាប់អារម្មណ៍ មក​វិនិយោគ​នៅ​កម្ពុជា​។ ក្រុមហ៊ុន​ទាំង ៣នេះ នឹងចូលរួម​​​ដេញថ្លៃ​ ក្នុងការ​ប្រមូល​សំរាម​នៅ​កម្ពុជា​។​

​ខាងលើនេះ ជា​ប្រសាសន៍​របស់​ឯកឧត្តម មី​កា​មី ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាបជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេល​ឯកឧត្តម អញ្ជើញ​ចូលជួប​សម្តេច​តេ​ជោ នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​។

​ពាក់ព័ន្ធ​នឹង​ការប្រមូល​សំរាម​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅពេលនេះ រាជធានី​ភ្នំពេញ និង​ក្រសួង​សេដ្ឋកិច្ច កំពុងតែ​ដាក់​ការប្រមូល​សំរាម​នេះ ស្ថិតនៅក្នុង​អន្តរកាល ព្រោះថា ក្រុមហ៊ុន​ចាស់ ពុំ​អាច​ទទួល​ការងារ​នេះ បាន​ទៀត​ទេ ដោយសារ​ទីក្រុង​ភ្នំពេញ មានការ​រីក​ធំ ពី​ប្រមាណ ៣០០​គីឡូម៉ែត្រ​ការ៉េ ទៅ ៦០០​គីឡូម៉ែត្រ​ការ៉េ ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ស្ថាប័ន​ទាំងពីរ គឺ​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នឹងដាក់​ឲ្យ​ដេញថ្លៃ ដូច្នេះ ក្រុមហ៊ុន​​ជប៉ុន ដែលមាន​ចំណាប់អារម្មណ៍ គប្បី​ចូល​ដេញថ្លៃ ដើម្បី​ជួយ​ដល់​ការប្រមូល​សំរាម​នេះ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com