ក្រុមហ៊ុនកូរ៉េ Asiana Airlines ស្នើបុគ្គលិកដាក់ច្បាប់ឈប់សម្រាកដោយគ្មានប្រាក់បៀវត្ស ខណៈជើងហោះហើរទៅចិនកំពុងកាត់បន្ថយ

(កូរ៉េ)៖ ក្រុមហ៊ុនអាកាសចរណ៏កូរ៉េ Asiana Airlines បានស្នើបុគ្គលិកបម្រើការលើយន្ដហោះដាក់ច្បាប់ឈប់សម្រាកដោយគ្មានប្រាក់បៀវត្ស ខណៈជើងហោះហើរទៅចិនដីគោក ត្រូវបានផ្អាក និងកាត់បន្ថយមួយចំនួនធំ ដោយសារការផ្ទុះជំងឺផ្លូវដង្ហើមថ្មីបង្កដោយវីរុស Covid-19។ នេះបើយោងតាមការដកស្រង់ចេញផ្សាយដោយសារព័តមាន Reuters នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

អ្នកនាំពាក្យក្រុមហ៊ុនបានថ្លែងកាលពីថ្ងៃពុធថា ក្រុមហ៊ុនអាកាសចរណ៍ Asiana Airlines កំពុងទទួលពាក្យសុំអនុញ្ញាតច្បាប់ឈប់សម្រាកដោយស្ម័គ្រចិត្តដោយពុំមានប្រាក់បៀវត្សនៅចន្លោះថ្ងៃទី១៥ ដល់ទី២៩ ខែកុម្ភៈ។

អ្នកនាំពាក្យរូបនេះបានបន្ដថា ក្រុមហ៊ុនកំពុងពិចារណាទទួលពាក្យសុំអនុញ្ញាតច្បាប់ឈប់សម្រាកប្រភេទនេះបន្ថែមទៀតសម្រាប់ខែមីនា ដើម្បីទប់ទល់បញ្ហាហិរញ្ញវត្ថុ ខណៈជើងហោះហើរទៅចិនត្រូវបានកាត់បន្ថយ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង