ព្រះខ័នរាជស្វាយរៀង ចាញ់ Ceres តែគ្រាប់ទី២ បាល់ប៉ះដៃ

(ហ្វីលីពីន)៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជើងឯកលីហ្គកំពូលកម្ពុជា ចាញ់ក្លិបហ្វីលីពីន Ceres Negros ០ទល់នឹង៤ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្លិបលំដាប់ទី២តំបន់អាស៊ី (AFC Cup) ក្នុងពូល G យប់មិញ។

លេងបាន១២នាទី ម្ចាស់ផ្ទះ និងជាក្រុមខ្លាំងជាងគេនៅអាស៊ាន Ceres Negros នាំមុខមុន ពេលកីឡាករ Takahashi Odawara ស៊ុតបញ្ចូលទី។ ២នាទីបន្ទាប់កីឡាករ Joshua Grommen បន្ថែមគ្រាប់ទី២ ប៉ុន្តែគ្រាប់បាល់នេះ ដូចបាល់ប៉ះដៃ តែអាជ្ញាកណ្តាលបញ្ជារការប្រកួតមិនចាប់។

ក្នុងតង់ទី២ Ceres Negros បន្ថែមពីរគ្រាប់ទៀតដោយកីឡាករ Bienvenido នាទីទី៥៥ និងនាទីទី៧០។ ជំនួបនេះ ព្រះខ័នរាជមានឱកាសបានបាល់ពិន័យ១១ម៉ែត្រដែរ តែកីឡាករ Thiago ធ្វើមិនបានសម្រេច។

ក្នុងពូលជាមួយគ្នានេះដែរ ក្លិបជើងឯកឥណ្ឌូនេស៊ី Bali United វាយបកតាមពីក្រោយ យកឈ្នះក្លិបវៀតណាម Than Quang Ninh ៤ទល់នឹង១។ ប្រកួតបន្ទាប់ថ្ងៃទី២៥ ខែកុម្ភៈ ព្រះខ័នរាជ ទទួល Bali ចំនែក Ceres ទទួល Than Quang Ninh៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង