​ចាប់​ពី​ថ្ងៃ​ទី១១-១៧កុម្ភៈ ​​អាកាសធាតុ​នៅ​កម្ពុជាចុះត្រជាក់​ និងតំបន់ខ្លះអាច​មានភ្លៀងធ្លាក់​

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម ​បាន​ចេញសេចក្ដីជូនដំណឹង​ពីស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត​សង្កេតឃើញថា កម្រិត​សម្ពាធ​ទាប​ខ្សោយ បាន​នឹង​កំពុង​គ្រប​ដណ្ដប់​លើកម្ពុជា។ ស្ថានភាព ​បែបនេះ​ធ្វើ​ឲ្យ៖

១. តំបន់ជួរភ្នំដងរែក និងខ្ពង់រាប​ឦសាន៖
សីតុណ្ហភាពអប្បបរមា មានពី ១៩ ទៅ ២២ អង្សាសេ
សីតុណ្ហភាពអបតិបរមា មានពី ៣១ ទៅ ៣៣ អង្សាសេ

២. តំបន់វាលទំនាបកណ្ដាល៖
សីតុណ្ហភាពអប្បបរមា មានពី ២២ ទៅ ២៦ អង្សាសេ
សីតុណ្ហភាពអតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ

នៅថ្ងៃទី ១២ ដល់ ១៣ ខែកុម្ភៈ ផ្នែកខ្លះនៃរាជធានីខេត្ត នៅ​តំបន់វាលទំនាប ភាគខាងក្រោម និងខេត្ត នៅ​ភាគខាងកើតជាប់និងប្រទេសវៀតណាម នឹង​អាច​មាន​ភ្លៀង​ខ្សោយ។
៣. តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពអប្បបរមា មានពី ២៤ ទៅ ២៦ អង្សាសេ
សីតុណ្ហភាពអតិបរមា មានពី ៣១ ទៅ ៣៣ អង្សាសេ

នៅ​ថ្ងៃ​ទី ១២ ដល់ ១៥ ខែកុម្ភៈ ផ្នែក​មួយចំនួន​នៃ​រាជធានី ខេត្ត​នៅ​តំបន់​មាត់​សមុទ្រ ​និង​អាច​មាន​ភ្លៀង​​ខ្សោយ​ទៅ​មធ្យម៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com