សៀមរាប នៅតែមិនទាន់ចាញ់ និងស្មើ ក្នុងការប្រកួតហ៊ុនសែនខាប់ ក្រោយឈ្នះព្រះវិហារ

(កម្ពុជា)៖ ក្រុមបាល់ទាត់ខេត្តសៀមរាប នៅតែរក្សាទម្រង់លេងបានយ៉ាងល្អ ក្នុងការប្រកួត បាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២០ បន្ទាប់ពីតាមពីក្រោយ យកឈ្នះម្ចាស់ផ្ទះ ព្រះវិហារ ២ទល់នឹង១ល្ងាចនេះ។

នេះជាជ័យជំនះលើកទី២របស់ជើងឯករងពានថ្នាក់ជាតិ ២០១៩ ខណៈការប្រកួតដំបូង បានយកឈ្នះកំពង់ធំ ៣ទល់នឹង២។

លទ្ធផលផ្សេងទៀតសម្រាប់ថ្ងៃនេះ ខេត្តត្បូងឃ្មុំ ដែលជាម្ចាស់ជើងឯកបានត្រឹមស្មើ ០ទល់នឹង០ ខេត្ត កំពង់ឆ្នាំង ឈ្នះបាត់ដំបង ៤ទល់នឹង១ និងបន្ទាយមានជ័យ​ និងពោធិសាត់បានត្រឹមស្មើគ្នា។

ស្អែកមានបីប្រកួត ខេត្តតាកែវ ប្រកួតជាមួយកំពង់ស្ពឺ ខេត្តកំពត ទទួលខេត្តព្រះសីហនុ និងខេត្តកែប ទទួលខេត្តកោះកុង៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com