ថ្ងៃនេះត្បូងឃ្មុំ ទទួលព្រៃវែង ខណៈព្រះវិហារ ទទួលសៀមរាប សប្តាហ៍ទី២ពានរង្វាន់សម្តេចតេជោ

(កម្ពុជា)៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០២០ ពានថ្នាក់ខេត្ត ឈានដល់សប្តាហ៍ទី២ ដោយការប្រកួតថ្ងៃនេះលេងនៅបួនខេត្តផ្សេងគ្នា។

ខេត្តកំពង់ឆ្នាំង រសៀលថ្ងៃនេះ ត្រូវបើកទីលានបាល់ទាត់ក្នុងវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច ទទួលខេត្តបាត់ដំបង។ កំពង់ឆ្នាំងបើកការប្រកួតស្មើពោធិសាត់ ២ទល់នឹង២ ខណៈដែលបាត់ដំបងឈ្នះ បន្ទាយមានជ័យ  ៣ទល់នឹង១។ ម៉ោងដំណាលគ្នានេះដែរ ខេត្តបន្ទាយមានជ័យ ទទួលពោធិសាត់ នៅវិទ្យាល័យហ៊ុន សែន ខ្លាកូន។

ថ្ងៃនេះដែរ ខេត្តព្រះវិហារ ទទួលខេត្តសៀមរាប នៅវិទ្យាល័យជា ស៊ីម ត្បូងមានជ័យ និងខេត្តត្បួងឃ្មុំ ទទួល ខេត្តព្រៃវែងនៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែនមេមត់។

ចំនែកការប្រកួតរសៀលស្អែកវិញ ខេត្តកំពត ទទួលខេត្តកោះកុង​ នៅកីឡដ្ឋានខេត្តកំពត ខេត្តព្រះសីហនុ ទទួល ខេត្តកោះកុង និងខេត្ត តាកែវ ទទួលខេត្តកំពង់ស្ពឺនៅកីឡដ្ឋានក្លិបគីរីវង់សុខខែនជ័យ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com