AFC CUP 20: ម្ចាស់ជើងឯក Al Ahed បើកការប្រកួតរដូវកាលថ្មីរកបានបីពិន្ទុ

(លីបង់)៖ អ្នកការពារតំណែងជើងឯកក្លិបបាល់ទាត់អាស៊ីលំដាប់ទី២ (AFC Cup), Al Ahed របស់លីបង់ បើកការប្រកួតដោយរកបានបីពិន្ទុ ក្រោយឈ្នះក្លិបបាល់ទាត់ប្រទេសអ៊ីស្រាអែល Hilal Al Quds ២ទល់នឹង១ ក្នុងពូល A យប់មិញ។

តាមពិតជំនួបនេះភ្ញៀវ Hilal Al Quds នាំមុខមុនដោយគ្រាប់បាល់កីឡាករ Mahamid នាទីទី១៥ ប៉ុន្តែក្នុងតង់ទី២នាទីទី ៥៦​កីឡាករ Tarek El Ali រកគ្រាប់ស្មើឱ្យ Al Ahed មុនកីឡាករ Ahmad Zreik ស៊ុតគ្រាប់ជ័យជំនះឱ្យក្រុម ៥នាទីមុនចប់ការប្រកួត។

ក្នុងពូលជាមួយគ្នានេះដែរក្លិបបាល់ទាត់ប្រទេសបារ៉ែន Manama ជាមួយក្លិបប្រទេសស៊ីរី Al Jaish ០ទល់នឹង០។ ចំនែកលទ្ធផលផ្សេងទៀតយប់មិញនៅតំបន់អាស៊ីខាងលិចនេះដែរ ពូល B ក្លិប Al Kuwait SC ឈ្នះក្លិបលីបង់ Al Ansar ១ទល់នឹង០ និងក្លិប Al Faisalyរបស់ហ្សក់ដានី បានត្រឹមស្មើ Al Wathba មកពីស៊ីរី ០ទល់នឹង០៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង