នាយករដ្ឋមន្ដ្រីចិន៖ ការប្រយុទ្ធប្រឆាំងមេរោគរាតត្បាតទាមទារការគាំទ្រផ្នែកវេជ្ជសាស្រ្ដ

(ប៉េកាំង)៖​ លោក លី ឃឺឈាំង (Li Keqiang) នាយករដ្ឋមន្ដ្រីចិន បានថ្លែងកាលពីថ្ងៃអាទិត្យថា ការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតមិនត្រឹមតែត្រូវការការចូលរួមពីមហាជនប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់ទាមទារឱ្យមានគាំទ្រពីផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផងដែរ។ នេះបើយោងតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CGTN នាថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

លោកនាយករដ្ឋមន្រ្ដីចិនបានថ្លែងដូចនេះ ពេលចុះអង្កេតវិទ្យាស្ថានជីវសាស្រ្ដផ្នែកមេរោគ (Institute of Pathogen Biology) កាលពីម្សិលមិញ។ លោកក៏បានស្ដាប់អំពីដំណើរការស្រាវជ្រាវរកវិធីសាស្រ្ដទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណារបស់អ្នកវិទ្យាសាស្រ្ដផងដែរ។

លោកនាយករដ្ឋមន្រ្តីលីបានបន្ដថា យើងគួរតែបន្តអនុវត្តវិធានការកំណត់រោគសញ្ញាលេចឡើងនៅដំណាក់កាលដំបូង ការរាយការណ៍ ការដាក់អ្នកជំងឺនៅដាច់ដោយឡែក ការធ្វើរោគវិនិច្ឆ័យនិងការព្យាបាល និងការព្យាយាមធ្វើឱ្យអត្រាមរណៈនិងឆ្លងជំងឺធ្លាក់ចុះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង