សង្វាក់ផលិតកម្មម៉ាសនៅចិនស្ទុះងើបឡើង៧៣% ក្រោយការផ្ទុះវីរុសកូរ៉ូណានិងតម្រូវការបានកើនឡើង

(ចិន)៖ សង្វាក់ផលិតកម្មម៉ាសនៅចិនបានងើបឡើងវិញ ស្របពេលម្ចាស់រោងចក្រកំពុងស្វះស្វែងជំរុញការផលិតឱ្យឆ្លើយតបទៅនឹងតម្រូវការខ្ពស់របស់ទីផ្សារ ខណៈការផ្ទុះឡើងនៃវីរុសកូរ៉ូណាពុំទាន់មានការធូរស្បើយ។ នេះបើយោងតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មានចិន Xinhua នាថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ឆេន ដា (Chen Da) មន្ដ្រីជាន់ខ្ពស់ផ្នែករៀបចំផែនការសេដ្ឋកិច្ចជាតិ បានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃអាទិត្យថា គិតត្រឹមថ្ងៃទី៧ ខែកុម្ភៈ ការផលិតម៉ាសក្នុងស្រុកប្រហែល៧៣ភាគរយបានងើបឡើងវិញ។

លោកបានបន្ដថា ការផលិតម៉ាសប្រើប្រាស់ក្នុងផ្នែកវេជ្ជសាស្រ្ដបានកើនឡើងរហូតដល់៨៧ភាគរយ។ ចិនគឺជាប្រទេស ដែលផលិតម៉ាសធំជាងគេលើពិភពលោក ដោយប្រហែល២០លានម៉ាសត្រូវបានផលិតជារៀងរាល់ថ្ងៃ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង