អ្នកចាត់ក្រុមជម្រើសជាតិកម្ពុជា Honda ក្លាយជាកីឡាករក្លិប Botafogo ផ្លូវការ

(ប្រេស៊ីល)៖ តារាបាល់ទាត់ជើងចាស់ជប៉ុន ដែលបច្ចុប្បន្នធ្វើជាអ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា Keisuke Honda ត្រូវបានបង្ហាញខ្លួនជាផ្លូវការជាកីឡាករ របស់ក្លិបក្នុងលីហ្គកំពូលប្រេស៊ីល Botafogo។

យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានបញ្ជាក់ថាអ្នកគាំទ្របាល់ទាត់ជាង ១០ ០០០នាក់ បានរង់ចាំ ស្វាគមន៍ការមកដល់របស់ Honda ព្រមទាំងស្រែកហៅឈ្មោះផងដែរ។

ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅទីក្រុង Rio អ្នកសារព័ត៌មាន ១៥០ មកពីស្ថានប័នប្រព័ន្ធផ្សព្វផ្សាយនានា រូមទាំងសារព័ត៌មានក្នុងស្រុក បានចូលរួម។

នៅចំពោះមុខអ្នកសារព័ត៌មាន Keisuke Honda លើកឡើងថា វត្តមានរបស់ខ្លួននៅទីនេះដោយសារតែអ្នកគាំទ្ររង់ចាំគេ។

ក្នុងអាជីពជាកីឡាករ Honda ធ្លាប់លេងឱ្យក្លិប CSKA Moscow, AC Milan, Pachuca, Melbourn Victory និងក្លិប Vitesse មុនមកប្រេស៊ីល។

សូមជម្រាបជូនថា Honda ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតាំងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ខែសីហា ឆ្នាំ២០១៨ ទោះបីនៅជាលេងឱ្យក្លិបក៏ដោយ។ តែសម្រាប់ជម្រើសជាតិកម្ពុជា Honda បង្វឹកតាមវីដេអូ ខនហ្វើរិន និងមកដឹកនាំផ្ទាល់ពេលប្រកួតធំៗ ហើយផ្តល់ក្តីទុកចិត្តដល់លោក Felix G. Dalmas ជាគ្រូបង្វឹក៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com