AFC CUP 2020: ព្រះខ័នរាជស្វាយរៀងចេញទៅហ្វីលីពីនព្រឹកនេះ

(កម្ពុជា)៖ ក្លិបបាល់ទាត់ជើងឯកកម្ពុជា ព្រះខ័នរាជស្វាយរៀង នឹងចាកចេញពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ព្រឹកនេះ ដើម្បីប្រកួតជាមួយក្លិប Ceres Negros ក្នុងការប្រកួតពានបាល់ទាត់ក្លិបអាជីពលំដាប់ទី២ទ្វីបអាស៊ី (AFC Cup)។

ប្រភពពីក្លិបជើង​ឯក លើកឡើងថាព្រះខ័នរាជស្វាយរៀង ចាកចេញទៅកាន់ហ្វីលីពីនព្រឹកថ្ងៃអាទិត្យនេះ វេលាម៉ោង ១០និង៣០នាទី។

ព្រះខ័នរាជបើកយុទ្ធនាការប្រកួត AFC Cup 2020 ពូលG ដោយត្រូវលេងជាក្រៅដីជាមួយជើងឯកហ្វីលីពីន Ceres Negros នៅថ្ងៃទី១១ ខែកុម្ភៈ វេលាម៉ោង៦និង៣០នាទីល្ងាចម៉ោងនៅកម្ពុជា។

មុនឡើងដល់វគ្គនេះ ព្រះខ័នរាជស្វាយរៀង បានបំបាក់ក្លិប Master 7 របស់ឡាវ ៤ទល់នឹង១ និង ៣ទល់នឹង០ ការប្រកួត Playoff។

បន្ទាប់ពីការប្រកួតទី១ AFC Cup នេះ ព្រះខ័នរាជស្វាយរៀង ត្រូវបើកយុទ្ធនាការការពារជើងឯកលីហ្គ ដោយត្រូវជួបជាមួយសូលទីឡូអង្គរក្នុងដីរបស់ខ្លួន ថ្ងៃទី១៦ ខែកុម្ភៈ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com