អ្នករៀបចំការប្រកួត៖ គ្មានគម្រោង ពន្យា​ រឺលុបចោលប៉ារ៉ាឡាំពិកដោយសារកូរ៉ូណាទេ

(ជប៉ុន)៖ អ្នករៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកតូក្យូ ២០២០ និយាយថា គ្មានគម្រោង ពន្យាពេល រឺលុបការប្រកួត ដោយសារវីរុសកូរ៉ណាទេ ប៉ុន្តែបារម្ភពីការភ័យខ្លាចជ្រុលទៅវិញ។

ថ្លែងក្នុងពិធីបិទគម្រោងត្រួតពិនិត្យរបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ម្សិលមិញ អ្នកនាំពាក្យ ប៉ារ៉ាពិកអន្តរជាតិ (IPC) លោក Craig Spence លើកឡើងថា ភាពភ័យខ្លាច រាលដាលលឿនជាងវីរុសទៅទៀត ជាអ្វីដែលអង្គការសុខភាពពិភពលោក ហៅថា ការរាតត្បាតនៃពាក្យចចាមអារាម និងកង្វះព័ត៌មាន (infodemic)។

ចំនែកលោក Toshiro Muto នាយកប្រតិបត្តិគណៈកម្មាធិការរៀបចំការប្រកួតអូឡាំពិក២០២០ បញ្ជាក់ដែរថា អូឡាំពិកនៅតែបន្តធ្វើ ហើយប្តេជ្ញាធ្វើឱ្យព្រឹត្តិការណ៍នេះធានាបានសុវត្ថិភាព។ ជាក់ស្តែងពេលនេះ ក្រុមការងារត្រូវបានបង្កើតឡើងដើម្បីដោះស្រាយរាល់បញ្ហាដែលកើតឡើងពីវីរុសកូរ៉ូណានេះ។

សូមជម្រាបជូនថាការប្រកួតអូឡាំពិករដូវក្តៅ២០២០ទីក្រុងតូក្យូ ចាប់ផ្តើមនៅទី២៤ ខែកក្កា ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ខណៈដែលប៉ារ៉ាឡាំពិក ដំណើរការពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com